Sunday, February 23, 2014

ក្មួយៗកុលបុត្រកុលធីតាខ្មែរគួរតែនាំគ្នាថែរក្សានិងលើកតម្កើងវប្បធម៌ជាតិ យើង ១០ចំណុច ដែលលោក Ryu Muao ជាអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់នៅប្រទេសជប៉ុននិងមិត្រភក្តិរបស់គាត់លើកសរសើរជាតិយើង ក្នុងសិក្ខាសាលានៅឯអង្គការ Room to Read Cambodia ដើម្បីសហការនិពន្ធរវាង អ្នកនិពន្ធនិងវិចិត្រករខ្មែរនិងជប៉ុនស្តីអំពីវប្បធម៌ប្រទេសទាំងពីរ។

ក្មួយៗកុលបុត្រកុលធីតាខ្មែរគួរតែនាំគ្នាថែរក្សានិងលើកតម្កើងវប្បធម៌ជាតិ
យើង ១០ចំណុច ដែលលោក Ryu Muao ជាអ្នកនិពន្ធដ៏ល្បីល្បាញម្នាក់នៅប្រទេសជប៉ុននិងមិត្រភក្តិរបស់គាត់លើកសរសើរជាតិយើង ក្នុងសិក្ខាសាលានៅឯអង្គការ Room to Read Cambodia ដើម្បីសហការនិពន្ធរវាង
អ្នកនិពន្ធនិងវិចិត្រករខ្មែរនិងជប៉ុនស្តីអំពីវប្បធម៌ប្រទេសទាំងពីរ។
លោក Ryu Muao បានលើកឡើងទាំងញញឹមថាៈ
១/ ស្នាមញញឹមរបស់ជនជាតិខ្មែរ រាក់ទាក់រកភ្ញៀវស្មោះអស់ពីដួងចិត្ត
លេខ១ នៅលើកលោក។( Smile )
២/(Keep Promise)ប្រជាជនខ្មែរគោរពពាក្យសន្យា។ គឺការគោរព
ពាក្យសន្យា។ នេះហើយដែលជាគន្លឹះជោគជ័យ។
៣/(Power for Better)កូនខ្មែរមានគំនិតអភិវឌ្ឍគ្រប់គ្នា គឺចង់ឱ្យ
ប្រទេសជាតិរីកចម្រើន។
៤/ប្រជាជនខ្មែរចិត្តល្អ គោរពចំពោះមនុស្សចាស់ ចេះថែទាំចិញ្ចឹមុ
ឪពុកម្តាយចាស់ជរា។
៥/ខ្មែរមានម្ហូបអាហារល្អ ដូចជា “ មានអង្ករបាយល្អ, មានត្រីទឹកសាបរសជាតិឆ្ងាញ់, មានផ្លែឈើ និងម្រេចខ្មៅ។ល។គឺខ្មែរកំពុង
មានធនធានធម្មជាតិដ៏អស្ចារ្យ ដែលគេមិនមាន”។
៦/ជនជាតិខ្មែរ ចេះមើលថែប្អូនប្រុស-ស្រី។
៧/ជនជាតិខ្មែរ ហូបបាយជុំគ្នាក្នុងគ្រួសារ។
៨/ជនជាតិខ្មែរ ឧស្សាហ៍រៀនសូត្រច្រើន ទាំងក្មេងទាំងចាស់។
៩/ជនជាតិខ្មែរ មានចិត្តល្អ និង មានសុជីវធម៌ក្នុងការគួរសមចំពោះភ្ញៀវ។
១០/ប្រទេសកម្ពុជាមានព៌ណធម្មជាតិ ព៌ណបៃតង។ ហើយនិង
កុមារខ្មែរម្នាក់ៗ មាននិស្ស័យសិល្បៈពីកំណើត។
ឧ.បើគេឱ្យគូរ កុមារកម្ពុជាចេះគូររូបគ្រប់គ្នា។ជាពិសេសរូបទេស
ភាព។ ២៦.០៤.២០១៣ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks