ផ្ញើជូនចំពោះក្មួយៗដែលចង់ក្លាយជាកវីនិពន្ធ!
ក្មួយៗជាទីស្រឡាញ់,បើក្មួយមានបំណងនឹងក្លាយខ្លួនជាកវីនិពន្ធ អ៊ុំសូមជូននូវ
បទពិសោធន៍ផ្ទាល់ខ្លួនដូចតទៅ៖
" ទី១,កុំតាំងខ្លួនជាអ្នកចេះ។
ទី២,កុំមានអំនួត។ពីព្រោះធម្មតាមនុស្សគ្មាននរណាល្អឥតខ្ចោះនោះទេ។
ទី៣,កុំភ្លេចខ្លួននៅពេលដែលមានគេសរសើរ។ពីព្រោះការសរសើរនិង
ការនិន្ទាវាជាគូនឹងគ្នា។(នៅក្នុងលោកធម៌ទាំង៨)
ទី៤,បើខ្លួនបានខ្ពង់ខ្ពស់ណាស់ ក៏ត្រូវបន្ទាប់ខ្លួនឱ្យទាបណាស់ដែរ។
ទី៥,ពេលនិពន្ធកុំអនុគ្រោះខ្លួនឯងឱ្យសរសេរខុសពីក្បួនខ្នាតឱ្យសោះ។
លើកលែងតែខ្លួនពុំបានដឹង"។ល។
ដោយក្តីស្រឡាញ់ពីអ៊ុំ វ៉ែន សុន
No comments:
Post a Comment