Wednesday, February 21, 2018

សេចក្តីជូនដំណឹងរបស់សមាគមអ្នកនិពន្ធខ្មែរ នឹង​បើកវគ្គ​បណ្ដុះ​បណ្ដាល​អ្នកនិពន្ធ ជំនាន់​ទី៣២ ដល់សិស្ស និស្សិត សមាជិក សមាជិកា និង​មហាជនទូទៅ ចាប់ពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ខាង​មុខ​នេះ


យោងតាមសេចក្តីជូនដំណឹងរបស់សមាគមអ្នកនិពន្ធខ្មែរ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ ម្សិលមិញ បានឱ្យដឹងថា សមាគម​នឹង​បើកវគ្គ​បណ្ដុះ​បណ្ដាល​អ្នកនិពន្ធ ជំនាន់​ទី៣២ ដល់សិស្ស និស្សិត សមាជិក សមាជិកា និង​មហាជនទូទៅ ចាប់ពី​ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ខាង​មុខ​នេះ។
ប្រភពដដែល​បានបញ្ជាក់ថា ប្រធានបទ ដែលត្រូវ​បណ្ដុះបណ្ដាល​ដល់សិក្ខាកាមនោះ រួមមានទី១ សិល្ប៍វិធីតែងនិពន្ធ​ប្រលោមលោក រឿងខ្លី កំណាព្យ និង​ទំនុកច្រៀង។ ទី២ សារៈសំខាន់ នៃអក្សរសាស្ត្រខ្មែរ ក្នុង​កិច្ចការ​តែងនិពន្ធ។ ទី៣ ការ​ឈ្វេង​​យល់​ពីពិធី​ការ​ខ្មែរ​សម្រាប់​អ្នក​និពន្ធ​។ ទី៤ ក្រមសីលធម៌​របស់​អ្នកនិពន្ធ និង​អ្នក​បង្កើត​ស្នាដៃ។ ទី៥ ការ​បញ្ជ្រាប​ទស្សនវិជ្ជា​ក្នុងស្នាដៃ។ ទី៦ វិធី​សាស្ត្រ​ក្នុង​ការ​សរសេរ​ណារី​យូភាព​យន្ត រឿងខ្លី ស្ប៉ត និង​ទី៧ វិធីសាស្ត្រ​ក្នុង​ការ​សរសេរ​អត្ថបទវិទ្យា វណ្ណកថា និង​សិក្សា​កថា។
សូមជម្រាបថា ចំពោះវេនសិក្សា ត្រូវបាន​ចែកចេញជាពីរ ពោលវេនទី១ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង​១៧:០០ល្ងាច ដល់​ម៉ោង​១៩:០០​យប់ និង​វេនទី២ គឺ​ថ្ងៃសៅរ៍ ចាប់ពី​ម៉ោង៨:០០ព្រឹក រហូត​ដល់​ម៉ោង១២:០០​ថ្ងៃត្រង់ នៅ​សមាគម​អ្នកនិពន្ធខ្មែរ ក្នុង​បរិវេណ​វត្ត​បទុមវតី​ ហើយ​ចំពោះ​អ្នក​ដែល​មាន​បំណង​ចង់​ចូលរួម​វគ្គ​បណ្ដុះ​បណ្ដាល​នេះ អាច​ចុះឈ្មោះ​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះតទៅ នៅ​ទីស្នាក់​ការ​ សមាគម​អ្នក​និពន្ធខ្មែរ ស្ថិត​ក្នុង​បរិវេណ​វត្តបទុមវតី៕​

កំណាព្យលែបខាយស្នេហា និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី

អូរស្នេហ៍ក្បែរកោះ ស្រស់ហួសស្មាន
ទំនាបកល្យាណ ក្បែរទំនប់
អូរស្នេហ៍ស្រោបស្បៃ និស្ស័យគ្រប់
ភ្នំក្បែរទំនប់ ដង្ហោយបង ។
ប្រសិនមានភ័ព្វ ជាប់និស្ស័យ
បានរួមភិសម័យ និងនួនល្អង
បបោសអង្អែល ហែលកាត់ឆ្លង
ចម្លងស្នេហ៍បង ឲ្យដល់ត្រើយ ។ 
-------------------------------------
កំភួនតូចស្តើង ឡើងស្រឡូន
គល់ភ្លៅសសូន្យ អូនម៉ត់ខៃ
ចង្កេះរាវស្តួច ណាស់ចរណៃ
រលោងដូចច្នៃ សែនទំនង ។
ប្រសិនមានភ័ព្វ ជាប់និស្ស័យ
បានរួមភិសម័យ គន់ជ្រលង
ជ្រមុជដល់បាត មិនរំលង
ហែលកាត់ជ្រលង ក្នុងអូរស្រី ។ 
--------------------------------------
 ប្រាថ្នាកូនស្រី ថៅកែត្បូង
ចង់បានបេះដូង កូនថៅកែដី
ជំពាក់ស្នេហ៍កូន លោកសេដ្ឋី
លង់ស្នេហ៍កូនស្រី ថៅកែពេជ្រ ។
ស្រម៉ៃចង់បាន កូនលោកឧកញ៉ា 
បេះដូងស្នេហា កូនម្ចាស់គ្លីនិក
ផ្សងស្នេហ៍ឲ្យបាន រួមរស់នែបនិត្រ
ទាំងអស់វរមិត្ត ជាគូមេត្រី ។
និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី

កំណាព្យ « ទំនួញតាព្រហ្ម អាណិតខ្មែរពេក » និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី

១_ ទំនួញតាព្រហ្ម អាណិតខ្មែរពេក
ឈឺចាប់សង្វេគ ព្រោះខ្មែរបាក់បែក
សាមគ្គីប្រេះឆា ផ្ទៃក្នុងរហែក
កូនខ្មែរបែកខ្ញែក និរាសតាមកម្ម ។ 
 
២_ រាប់រយសតវត្ស កូនខ្មែររងទុក្ខ
ស្រុកជួបកលយុគ ព្រោះមេដឹកនាំ
ខ្វះទសពិធរាជធម៌ មិនមុតមាំ 
ជាហេតុដឹកនាំ ឲ្យខ្មែរទឹកភ្នែក ។ 

 
៣_ មួយសតវត្សរ៍ហើយ មួយសតវត្សរ៍ទៀត
កម្មតាមឥតឃ្លាត គួរឲ្យសង្វេគ
សង្រ្គាមឆាបឆេះ បរទេសជ្រៀតជ្រែក
ខ្មែររងទឹកភ្នែក ស្ទើរតែខ្សោះខ្លួន ។ 

 
៤_ សម័យអង្គរ ខ្មែរជោរព្រិលភ្នែក
សម័យលង្វែក ខ្មែរត្រេកប្រាក់ដួង
សម័យឧដុង្គ ខ្មែរលង់ព្រោះហ្លួង
ត្រូវសៀមយួនល្បួង លក់ដីដូរម្កុដិ ។


៥_ សម័យបារាំង ខ្មែរសុខមួយភ្លែត
តែក្រោមអំរែក នឹមបារាំងសុទ្ធ 
ផុតពីបារាំង ខ្មែរអរស្ទើរផុត
មោទនៈបំផុត រាជ្យសម្តេចតា ។ 

 
៦_ តែវេលាខ្លីពេក កម្មតាមទាន់
យៀកកុង វាគ្រាន់ ឈ្លានពានរដ្ឋា
ចិនយួន ឆ្កឹះឆ្កៀល បំបែកខេមរា
ឲ្យបែកប្រេះឆា ខ្មែរលោតតាមវា ។ 

 
៧_ ទឹកភ្នែកខេមរា ចារដោយលោហិត
បី ឆ្នាំឧក្រិដ្ឋ ជាប់សាវតារជាតិ
បរទេសបានលេស មិនបង្អង់ទៀត
ចូលសង្រ្គប់ជាតិ លេបខ្មែរបង្ហើយ ។ 
--------------------------------------------
ផេង វិសុដ្ឋារ៉ាមុនី

កំណាព្យ « ទឹកចិត្តខ្មែរអ្នកជាតិនិយម » និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី


Thursday, February 8, 2018

វិធីសរសេរកំណាព្យ​ស្នេហ៍បំពេបេះដូងមិត្តស្រី

វិធីសរសេរកំណាព្យ​ស្នេហ៍បំពេបេះដូងមិត្តស្រី

​ សុ វណ្ណារ៉ា​​ | ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦​ | សិច និងស្នេហា |  349 |  0 | ម៉ោង 9:16 am
ការសរសេរកំណាព្យ ឬ កាព្យនិទាន ពាក់ព័ន្ធនឹងក្តីស្រឡាញ់ពេញបេះដូងជូនមិត្តស្រី គឺជាគំនិតដ៏រ៉ូមែនទិកមួយសម្រាប់ឱកាសពិសេសផ្សេងៗ។ វាមិនត្រឹមតែបង្ហាញឲ្យនាងដឹងពីទឹកចិត្តក៏ដូចជាការគិតដល់នាងគ្រប់វេលាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បង្ហាញឲ្យនាងដឹងថា អ្នកបានដាក់បេះដូងជូននាង និង បញ្ជាក់ពីអ្វីៗដែលអ្នកចូលចិត្ត ឬ ពេញចិត្តឲ្យនាងបានដឹងទៀតផង…

វិធីសរសេរ
  • សរសេរចេញនៅបញ្ជីរបស់ដែលអ្នកចូលចិត្តចំពោះមិត្តស្រី។ សរសេរនូវកំណាព្យមួយគឺកាន់តែងាយស្រួលជាងមុនច្រើន ប្រសិនជាអ្នកដឹង ឬ ចេះនូវពាក្យពេចន៍ ឬ គំនិតអ្វីមួយដែលចង់ដាក់បញ្ចូល។ ត្រូវគិតអំពីមិត្តស្រី របស់អ្នក ហើយគិតថា រៀបចំនាងដាក់ដោយឡែកពីនារីដទៃ គឺមានន័យថា ត្រូវសរសេរឃ្លាឃ្លោងយ៉ាងណាលើកសរសើរនាងលើសនារីដទៃ។
  • ប្រើសិល្បៈនៃការចាប់ចុងចួនឲ្យបានល្អ នោះមិត្តស្រីនឹងដឹងថា អ្នកខិតខំប្រឹងប្រែងក្នុងការដាក់អារម្មណ៍បញ្ចូលទៅក្នុងកំណាព្យនោះយ៉ាងណា ដោយផ្អែកតាមគុណភាពនៅក្នុងចុងចួននោះ។
  • អាននៅបន្ទាត់នីមួយៗឲ្យខ្លាំងៗបន្ទាប់ពីសរសេររួចរាល់ហើយ។ ធ្វើដូចនេះ នឹងជួយអ្នកឲ្យផុសចេញនូវគំនិតកាន់តែទូលំទូលាយថែមទៀតក្នុងការតែងកំណាព្យឲ្យរឹតតែល្អប្រសើរ។
  • ដើរមួយស្របក់។ ការធ្វើបែបនេះ មិនមែនមានន័យថា អ្នកនឹងសរសេរចេញនូវព្រឹត្តិការណ៍ ឬ បទកាព្យដែលនិយាយពីហេតុការណ៍ណាមួយនោះឡើយ។ ប៉ុន្តែ វាជួយឲ្យអ្នក មានពេលវេលាធូរស្រាលអារម្មណ៍ កាន់តែច្រើនដែរ។
  • ទុកដាក់កំណាព្យនោះក្នុងស្រោមសំបុត្រ ឬ កាដូឲ្យបានល្អបែបទាន់សម័យបន្តិចក៏ជាការប្រសើរមួយកម្រិតទៀតដែរ។
សម្គាល់៖ មិត្តស្រីរបស់អ្នកនឹងដឹង បើកំណាព្យនោះរួសរាន់បញ្ចេញនូវអារម្មណ៍នៃមនោសញ្ចេតនាស្នេហ៍នៅប៉ុន្មានឃ្លាក៏ដូចជាល្បះដើមហើយនោះ៕

ចង់បានប្រពន្ធ ជាកវី

ចង់បានប្រពន្ធ ជាកវី 
ជាស្រីគ្រប់ដប់ កល្យាណី
ស្រាវជ្រាវ និពន្ធ បទវែងខ្លី
ទ្រឹស្តីអប់រំ មហាជន ។
វិជ្ជានិពន្ធ ធ្ងន់ស្រាវជ្រាវ 
រុករករួចរាវ គំនិតទុន 
សរសេរ វិភាគ មិនឲ្យស៊ុន 
ស្រីអ្នកនិពន្ធ ចំណេះក្រាស់ ។
ឧដុង្គមានជ័យ រាជធានីចាស់ ១០ វិច្ឆិកា ២០១៧ 
#ផេងវិសុដ្ឋារ៉ាមុនី

អ្នកប្រាជ្ញលាក់ខ្លួន

អ្នកប្រាជ្ញលាក់ខ្លួន ពួនលាក់វិជ្ជា 
អ្នកខ្លៅ និងពាល ឡើងចាងពេញស្រុក 
អ្នកប្រាជ្ញមិនហ៊ាន ខ្លាចពាលអុកឡុក 
ខ្លៅ ពាលសម្រុក នាំស្រុកធ្លាក់ជ្រោះ ។

«រកលុយ និងរក្សាគុណធម៌»

«រកលុយ និងរក្សាគុណធម៌»
ដើរចូលក្នុងវិស័យជំនួញ មិនមានគ្រោះថ្នាក់ទេ ប៉ុន្តែមនុស្សក្នុងវិស័យជំនួញពិតជាប្រភេទមនុស្សដែលអាចបណ្តាលឱ្យយើងគ្រោះថ្នាក់។ មនុស្សប្រភេទនេះ ភ្ញាក់ និងក្រោកពីដេកគិតរឿងលុយមុនគេ ហើយលុយនោះជាប្រភេទលុយត្រូវចំណេញដើម្បីបង្ហាញថាគេ «ឆ្លាត ឬរកស៊ី គឺរកស៊ី»។
ពីមុនខ្ញុំភ្ញាក់ពេលព្រឹក អ្វីដែលគិតមុនគេគឺអានសៀវភៅ និងកត់ត្រាព្រឹត្តិការណ៍សំខាន់ៗ ហើយពេលគេងទៅវិញ គឺអានសៀវភៅ។ ប៉ុន្តែពេលវេលានិងមហិច្ឆិតា បាននាំខួរក្បាលរបស់ខ្ញុំទៅជ្រុងមួយទៀត គឺ «រកស៊ី ឬរកលុយ»។
នរណាជាកំណត់ទៅ? សង្គមមនុស្ស ជាប្រភពនៃគុកច្រវ៉ាក់ ដែលមនុស្សបានរៀបចំសម្រាប់មនុស្ស។ ទស្សនៈវិទូខ្លះ និយាយថា មានតែមរណៈទេ ជាប្រភពនៃសេចក្តីសុខ។ ប៉ុន្តែគំនិតជាច្រើនបានចោទសួរថា «តើការស្លាប់របៀបណាដែលពោរពេញដោយក្តីសុខពិតប្រាកដ»?
ប្លាតុងនិយាយថា «ផ្លូវដើរមិនមែនជាផ្លូវទេ ហើយផ្លូវចិត្តក៏មិនមែនជាផ្លូវដែរ»។ ប៉ុន្តែខ្ញុំគិតថា «ផ្លូវចិត្តនឹងក្លាយជាផ្លូវ បើចិត្តនោះយកគុណធម៌ជាត្រីមុខ»។ ចំពោះខ្ញុំទោះបានដើរចូលទៅក្នុងវិស័យជំនួញហើយនិងការងារ កម្រិត បឋម ឬធំជាងនេះយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែប្រកាន់យកគោលជំហរ «គុណធម៌ជាជម្រើសទី១» ដដែល។
មនុស្សជាអ្នកបង្កើតផែនការ ប៉ុន្តែក្រោយមកផែនការបានបង្ខំមនុស្ស និងបង្កើតមនុស្ស។ ហើយមនុស្សនឹងក្លាយជាកញ្ជះនៃផែនការ។ ខ្ញុំបានធ្វើកិច្ចការសង្គមច្រើនគួរសមដែរ ប៉ុន្តែសួរថា តើចំណេះ និងបទពិសោធន៍ដ៏តិចតួចនេះ អាចគ្រប់គ្រងស្ថានភាពបានហើយឬនៅ?
ចម្លើយគឺនៅទេ! ប៉ុន្តែប្រយោគមួយដែលនាងខ្ញុំបិទជាប់ក្នុងខួរក្បាលគ្រប់វិនាទីគឺ ការប្រឹងប្រែងដោយចិត្តអត់ធ្មត់ គឺជានិយមន័យនៃពាក្យថា «សិរីមុនិ» នាងខ្ញុំបានបិទ ពាក្យនេះក្នុងខួលក្បាលតាំងពីឆ្នាំ២០០៥។ ព្រោះខណៈនោះ ខ្ញុំបានធ្វើការបីកន្លែងក្នុងពេលតែមួយ។ និយមន័យថ្មីមួយទៀតដែលខ្ញុំត្រូវបង្កើតគឺ «រកលុយ និងរក្សាគុណធម៌»៕គំនិតពីប្រភពFB

ទស្សនៈខ្មែរ

« តាមប្រវត្តិសាស្រ្តឃើញថា បើបរទេសណាមានចេតនា ចូលខ្លួនមកត្រួតត្រាខ្មែរ ពួកគេនឹងយកវប្បធម៌របស់គេ មកសាបព្រេាះលើទឹកដីខ្មែរ ដូចជា យួនូបនីយកម្ម ក្នុងរជ្ជកាលព្រះអង្គមីុ និងទំនើបនីយកម្ម ក្នុងសម័យអាណានិគមបារាំង ជាដើម ។ មុននឹងធ្វើការសាបព្រេាះមនោគមវិជ្ជាទាំងនេាះ ពួកគេសុទ្ធតែចោទប្រមាថថា ខ្មែរជាជនជាតិខ្ជិលច្រអូស ល្ងង់មិនចេះរកសីុ ស្លូតងាប់ មិនសីុវិឡៃជឿនលឿន ធ្វើស្រែសីុមួយរស់ៗ ប្រៀបបាននឹងចាក់ទឹកលើក្បាលទា ។ល។ » ❤️
« ការចោទប្រកាន់ ធ្វើឲ្យព្រះរាជាខ្មែរ ដែលលើកបន្តុបដោយបរទេស សម័យនេាះ ទទួលយកការកែទម្រង់វប្បធម៌យ៉ាងសីុជម្រៅ ទើបធ្វើឲ្យប៉ះពាល់ដល់ ឬសកែវនៃដួងព្រលឹងអរិយធម៌របស់ជាតិខ្មែរ ហើយធ្វើឲ្យខ្មែរនៅមិនសុខ ដូចជា ខ្មែរកម្ពុជាក្រោម ឬ ខ្មែរនៅភូមិក្រាំងលាវ ជាដើម ដែលបានងើបប្រឆាំងប្រតិកម្ម នឹងគំនិតបរទេសទាំងនេាះវិញ ។ » ❤️
« ដោយសារគំនិតជាតិនិយម និងឥទ្ធិពលអរិយធម៌ នៅតែមានក្នុងសន្តានចិត្ត ទើបបុព្វជនខ្មែរសម័យមុន អាចរក្សា វប្បធម៌ អរិយធម៌ មតក៌ធម្មជាតិ ទឹកដី សល់ប៉ុណ្ណឹង មកឲ្យកូនខ្មែរជំនាន់នេះ បានស្គាល់ បានទទួលផល ។ ចុះបើខ្មែរជំនាន់នេះ មិននាំគ្នារក្សា ការពារ លើកតម្កើង ពង្រីក ហើយថែមទាំងជាន់ពន្លិច មិនគាំទ្រទៀត បែរជាយកតែវប្បធម៌បរទេស មកអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ ។ ដូច្នេះសួរថា តើកូនខ្មែរជំនាន់ក្រោយៗយើង នៅសល់ប៉ុន្មាននាក់ទៀត ដែលស្គាល់អរិយធម៌ខ្មែរ មានលក្ខណៈបែបណានេាះ? » ❤️
« ដូចជាក់ស្តែង អ្នកមួយចំនួនកើតលើទឹកដីខ្មែរ ជ្រកក្រោមទង់ជាតិខ្មែរ តែសិល្បៈរបាំបុរាណខ្មែរ មិនចង់មើលទេ មើលតែការប្រគុំតន្ត្រីសម័យ ចូលក្លឹប ចូលបារ ស្លៀកលេចលើលេចក្រោម សប្បាយភ្នែកជាង ! តើនរណាជាអ្នកបំផ្លាញវប្បធម៌ខ្លួន ? ហើយអ្នកណា ថែមទាំងជួយសាបព្រេាះវប្បធម៌បរទេស ឲ្យកាន់តែរីកចម្រើនទៀត? ដូច្នេះកុំបន្ទោសបរទេសឲ្យសេាះ ព្រេាះដង្កូវកើតចេញពីសាច់ ! » ❤️
« វប្បធម៌ ជាការសាបព្រេាះ សង្គមជាថ្នាល គំនិតជាគ្រាប់ពូជ ។ បើសាបព្រេាះគ្រាប់ពូជ សេចក្តីល្អ ទៅក្នុងសង្គម មនុស្សនឹងទទួលបានផលចម្រើនទាំងកាយ និងចិត្ត ។ បើសាបព្រេាះពូជព្រើល ភ្លើតភ្លើន ក្នុងសង្គម អនាគតនឹងដុះពេញដោយ មនុស្សមានគំនិតមិនដឹងខ្យល់ សម្តីឈ្លើយ ជេរប្រមាថ ទង្វើរមិលគុណ ក្អេងក្អាង មិនស្គាល់ខ្ពស់ទាប ឬហៅថា កូនអត់ពូជ ដែលរើសតែពូជគេ មកដាក់ក្នុងខ្លួន មិនស្គាល់ពូជខ្លួនឯង ។ » ❤️
« វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន » ❤️

ប្រាសាទអង្គរ

អង្គរត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតាំងពីឆ្នាំ១៩៩២មក ប៉ុន្តែនៅតែមានអ្នកយល់ច្រឡំថា ការចុះបញ្ជីបេតិក ភណ្ឌនេះ គឺសំដៅទៅលើប្រាសាទអង្គរវត្ត។ តាមពិតមិនមែន មានតែប្រាសាទអង្គរវត្តមួយទេ ដែលត្រូវបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក គឺអង្គរវត្ត គ្រាន់តែជាប្រាសាទមួយ ក្នុងចំណោមប្រាសាទជិត១០០ ដែលបានចុះបញ្ជី។ បេតិក ភណ្ឌអង្គរដែលបានចុះបញ្ជីនេះគឺរមណីយដ្ឋានអង្គរទាំងមូល ដែលមានប្រាសាទ បុរាណដ្ឋាន ស្ថានីយបុរាណវិទ្យា បរិស្ថាន និងសហគមន៍មនុស្សផងដែរ។
តំបន់អង្គរ ឬរមណីយដ្ឋានអង្គរ ដែលត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោកនេះ មានផ្ទៃដីសរុប ៤០១គីឡូម៉ែត្រ ក្រឡា ដែលបែងចែកជាបីតំបន់ធំៗគឺ ៖ តំបន់កណ្តាលដែលមានប្រាសាទច្រើន ដូចជាប្រាសាទ អង្គរវត្ត បាយ័ន តាព្រហ្ម នាគព័ន្ធ។ល។ មានផ្ទៃដីសរុប ៣៥១០០ហិកតា។ តំបន់ខាងជើងដែលមានប្រាសាទបន្ទាយស្រី មានផ្ទៃដីសរុប ២០០០ហិកតា។ តំបន់ខាងត្បូង ឬហៅថា តំបន់រលួស ដែល មានប្រាសាទបាគង ព្រះគោ លលៃ។ល។ មានផ្ទៃដីសរុប ៣០០០ហិកតា។ សរុបតំបន់ទាំងបីនេះមក ហៅថា ឧទ្យានអង្គរ ឬរមណីយដ្ឋានអង្គរ។
ក្នុងឧទ្យានអង្គរទាំងមូលមានរបស់៣ដែលជាសម្បត្តិបេតិក ភណ្ឌពិភពលោក មិនអាចកាត់ផ្តាច់ពីគ្នាបានគឺ ប្រាសាទ បរិស្ថាន និងសហគមន៍មនុស្ស ឬហៅម្យ៉ាងទៀតថា វប្បធម៌ ទេសភាព និងប្រជាជន។
ប្រាសាទ
ក្នុងពេលដែលអង្គរត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក មានប្រាសាទ ស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រសរុប ចំនួន៩១។ ត្រង់ចំណុចនេះ អ្នកបុរាណវិទ្យារបស់អាជ្ញាធរ ជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា ចំនួន៩១ ដែលមានក្នុងចុះបញ្ជីកាលណោះ ដោយសារយោងតាមបញ្ជី ចាស់ ដែលធ្លាប់បានស្រាវកន្លងមក និងដោយត្រួសៗប៉ុណ្ណោះ ។ តែក្រោយមកទៀត អ្នកបុរាណវិទ្យាបានរកឃើញប្រាសាទ និងស្ថានីយបុរាណរាប់រយទៀត ដែលស្ថិតនៅក្នុងតំបន់អង្គរ តែមិនទាន់មានឈ្មោះនៅក្នុងបញ្ជីនៅឡើយ។ លោកបានលើកឧទាហរណ៍ថា គ្រាន់តែប្រភេទឧបោសថាគារ នៅអង្គរធំ ជុំវិញប្រាសាទបាយ័ន និងក្នុងព្រៃមានដល់ទៅ ១០០ ហើយគ្រឹះប្រាសាទដែលកប់ក្នុងព្រៃក៏មានដល់ទៅ រាប់រយ ទៀត។
បរិស្ថាន
បរិស្ថានដែលសំខាន់នៅតំបន់អង្គរ គឺព្រៃឈើ និងទឹក។ តាមសិ្ថតិជំរឿនព្រៃឈើក្នុងឆ្នាំ២០១៣ របស់នាយកដ្ឋាន គ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរ ជាតិអប្សរា ព្រៃឈើនៅក្នុងឧទ្យានអង្គរមានប្រមាណជាង ៥៧០០ហិកតា គឺស្មើនឹង១៣%នៃផ្ទៃដីទាំងមូល។ ព្រៃឈើមិនត្រឹមជាប្រភពនៃភ្លៀងប៉ុណ្ណោះទេ តែមានតួនាទី ពិសេសសម្រាប់ប្រាសាទ ធ្វើជារនាំងការពារប្រាសាទ ទប់ទល់ នឹងខ្យល់ព្យុះភ្លៀងខ្លាំងដែលបក់បោកមកលើប្រាសាទ និងជា ម្លប់ការពារប្រាសាទទៀតផង។ ជាពិសេសព្រៃឈើប្រៀបដូចជាសម្លៀកបំពាក់ ឬជាអលង្ការ ដែលធ្វើឲ្យប្រាសាទមានភាពរឹងរឹតតែស្រស់បំព្រងថែមទៀត។ ប្រាសាទតាព្រហ្ម គឺជាឧទាហរណ៍ជាក់ស្តែងមួយ ដែលបាន ទាក់ទាញទេសចររាប់ពាន់នាក់ចូលទៅទស្សនារៀងរាល់ថ្ងៃ។
ក្រៅពីព្រៃឈើ ទឹកជាបរិស្ថានដ៏សំខាន់មួយទៀតផ្សារភ្ជាប់ខ្លួននឹងអង្គរដែរ។ កាលណាគេនិយាយពីអង្គរ គេតែងនឹកដល់បារាយណ៍ខាង លិច ដែលហៅថា បារាយណ៍ទឹកថ្លា ដែលមានទំហំ ៨គមx ២.២គម ជាសំណល់នៃវិស្វកម្មធារាសាស្ត្រ ទុកប្រើប្រាស់ ជាពិសេសសម្រាប់ការងារកសិកម្មរហូតដល់សព្វថ្ងៃ។ បារាយណ៍ខាងជើង ដែលបានរីងស្ងួតទឹកជាង៥០០ឆ្នាំកន្លង ក៏ត្រូវបានអាជ្ញាធរជាតិអប្សរាធ្វើការជួសជុលប្រព័ន្ធទឹកបុរាណ បញ្ចូលទឹកពេញ ដែលមានប្រាសាទនាគព័ន្ធនៅចំកណ្តាល គួរឲ្យចង់គយគន់ក្រៃលែង។ ក្រៅពីនេះ ប្រព័ន្ធផ្លូវទឹកខ្វាត់ខ្វែង កសិណទឹក ស្រះបុរាណ ដែលមាននៅក្នុងឧទ្យានអង្គរ ហាក់ ដូចជាសរសៃឈាមនៃរាងកាយរបស់មនុស្សយើងដូច្នោះដែរ។ បណ្តាញធារាសាស្ត្រដ៏ធំនេះ គឺសម្រាប់បញ្ជៀសទឹកជំនន់ មិនឲ្យលិចលង់ដល់ប្រាសាទ និងក្រុងសៀមរាបទាំងមូល។ ជាពិសេស ទឹកក្នុងកសិណជុំវិញប្រាសាទនានា ជាប្រភពទឹក ផ្ទុកនូវសំណើមជាប្រចាំ ថែរក្សាគ្រឹះប្រាសាទដែលជាខ្សាច់ កុំឲ្យស្ងួត ធ្វើឲ្យដួលរលំ ឬទ្រេតប្រាសាទ និងហេដ្ឋារចនា សម្ព័ន្ធប្រាសាទ។
ប្រជាជន
តំបន់ជុំវិញប្រាសាទសុទ្ធតែជាភូមិ។ ភូមិក្នុងឧទ្យានអង្គរបច្ចុប្បន្នមាន១១៣ភូមិ ២១ឃុំសង្កាត់។ ភូមិទាំងនេះមានប្រជាជនរស់នៅតៗគ្នារាប់ជំនាន់មកហើយ ដែលបានផ្តល់ឲ្យនូវលក្ខណៈពិសេសដល់ឧទ្យានអង្គរ ឲ្យទៅជាមត៌ករស់។ អ្នកស្រុកទាំងនេះ ត្រូវបានចាត់ទុកថាជា បេតិកភណ្ឌដែរ ដោយសារអ្នកទាំងនោះបានថែរក្សាបេតិក ភណ្ឌអរូបីដែលមាន ទំនៀមទម្លាប់ ប្រពៃណី ពិធីបុណ្យទាន បន់ស្រន់ សាសនា ព្រមទាំងសិប្បកម្ម និងរបៀបរស់នៅប្រចាំ ថ្ងៃ តាំងពីយូរលង់មកហើយ។ ភាសានិយាយក៏ជាមត៌កដែរ ដូចជាអ្នកភូមិប្រដាក ភូមិអូរទទឹង ជាដើម មានភាសា និង សំនៀងប្លែកពីគេឯង។
បច្ចុប្បន្នប្រពៃណីមួយចំនួន ដែលអ្នកនៅតំបន់ផ្សេងៗបានបំភ្លេចចោល ឬមិនសូវយកចិត្ត ទុកដាក់ នៅតែកំពុងបន្តប្រតិបត្តិដោយអ្នកស្រុកអង្គរនៅ ឡើយ។ ទំនៀមទាំងនោះមានដូចជា ពិធីកោរជុក ពិធីឡើងអ្នកតា ពិធីហៅទឹកភ្លៀង ពិធីហៅព្រលឹង ។ល។ អាជ្ញាធរជាតិអប្សរា ដែលមានភារកិច្ចគ្រប់គ្រង អភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើ ទំនៀមទាំងអស់នេះ ដោយធ្វើយ៉ាងណាឲ្យទំនៀមទាំងនេះ អាចគង់វង្សតកូនតចៅរហូតតទៅ៕

កំណាព្យ « សម្រស់ប្រាង្គប្រាសាទបន្ទាយស្រី »

កំណាព្យ « សម្រស់ប្រាង្គប្រាសាទបន្ទាយស្រី »
================================
សរសេរនៅក្នុងប្រាសាទបន្ទាយស្រីព្រឹកថ្ងៃ អាទិត្រ ទី ២៨ 
ខែ កុម្ភៈ ឆ្នាំ ២០១៦ អនុស្សាវរីយ៍ក្នុងដំណើរទស្សនកិច្ចសិក្សាបញ្ចប់បរិញ្ញាប័ត្រឆ្នាំទី ៤ ដឹកនាំដោយ ព្រះឧបាលីវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ រង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងព្រះចរណៈវិជ្ជា 
ចេម ធីរៈ ព្រះប្រធានការិយាល័យរដ្ឋបាល &ហិរញ្ញវត្ថុនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
និពន្ធដោយ លោក ផេង វិសុដ្ឋារ៉ាមុនី 
( នាមដើម ផេង សុខវ៉ាន់ដា ) 
និស្សិត ពុទ្ធិកមហាវិទ្យាល័យទស្សនៈវិជ្ជានិងសាសនា 
ឯកទេសៈ សង្គមវិទ្យា នៃព.ស.ស ទីតាំងគោល ភ្នំពេញ
រចនាក្បាច់ចម្លាក់បន្ទាយស្រី
ឆើតផុតលោកិយ ល្អល្អះអស្ចារ្យ
មិននឹកស្មានសោះស្នាដៃដូនតា
បុព្វខេមរា ល្អហួសការស្មាន ។
♡ ធ្លាប់តែបានលឺ ល្បីល្បាញតគ្នា
វិចិត្រសោភា ស្នាដៃចំណាន
ធ្លាប់តែដឹងស្ងប់ស្ងែងតាមការអាន
អ្នកនិពន្ធបាន តែងសរសើរលើក។
♡ ឥលូវបានឃើញ ផ្ទាល់ច្បាស់នឹងភ្នែក
ចម្លាក់ល្អឯក ស្រស់រស់រវើក
គ្រាន់តែបានឃើញ ស្មារតីភ្លេចភ្លឹក
អារម្មណ៍គួចនឹក ស្រណោះម្លេះណា ។
♡ ខ្ញុំសែនស្ងប់ស្ងែង រំភើបបេះដូង
ជាលើកដំបូង ឃើញប្រាង្គដូនតា
ព្រោះតែស្នាដៃ វិសេសអស្ចារ្យ
មតក៌ខេមរា សម្បត្តិលោកិយ ។
♡ បរិវេណផ្ទៃដី ដ៏ធំល្វើយល្វឹង
គូទឹកសន្ធឹង ព័ទ្ធជុំដោយព្រៃ
សមរដូវប្រាំង សម្លេងសត្វរៃ
គឹកកងរំពៃ ស្វាគមន៍ទេសចរណ៍ ។
♡ បើបានឃើញហើយ ច្បាស់ជាជាប់ចិត្ត
ទុក្ខព្រួយខ្វល់ចិត្ត ប្រែជាស្រស់ល្អ
គួចនាំស្មារតី យើងឲ្យបន្ត
ថែរក្សាតំណ ក្នុងស្មារតីជាតិ ។
♡ កណ្តាលទ្រូងព្រៃ ស្រណោះម្លេះទេ
ស្នាដៃបុព្វេ ប្រឹងប្រែងឆ្លាក់ឆ្លៀត
ជាចំណងដៃ ខ្មែរសន្តានញាតិ
សម្បត្តិមនុស្សជាតិ ក្នុងលោកា ។

សង្គមខ្មែរ វ៉ល់អស់ហើយ

{ សព្វថ្ងៃសង្គមខ្មែរ វ៉ល់អស់ហើយ } 
~ ឱ!មាតុភូមិខ្មែរអើយវាសនាអ្នកនឹងទៅជាយ៉ាងណា ? ~ 
អត្ថាធិប្បាយដោយ: ផេង វិសុដ្ឋារ៉ាមុនី 
---------------
យោងតាមការសង្កេតឃើញជាក់ស្តែងដូចសព្វថ្ងៃបានបង្ហាញយ៉ាងច្បាស់ថា : នៅក្នុងសង្គមខ្មែរយើងបច្ចុប្បន្ន វ៉ល់អស់ហើយ ទាំងក្នុងនយោបាយ ទាំងក្នុងសិល្បៈ ទាំងក្នុងគ្រួសារ ទាំងក្នុងមហាជន ទាំងក្នុងសាសនា ទាំងក្នុងមជ្ឈដ្ឋានអ្នកសិក្សា ពិសេសក្នុងសង្គមបញ្ញវន្តខ្មែរ ។
- #សង្គមនយោបាយ ឈ្លោះគ្នាបែកផ្សែង រកកលនឹងផ្អៀងនាវាកម្ពុជាម្តងៗគួរឲ្យព្រួយបារម្ភ ជាទីបំផុតសម្រាប់វាសនាជាតិ ។
- #សង្គមសិល្បៈ អ្នកសិល្បៈឈ្លោះគ្នា ជេប្រមាថគ្នា ដៀមដាម
ឌឺដងឲ្យគ្នា ហែកកេរ្តិ៍គ្នាទៅវិញទៅមកយកតែត្រូវរៀងៗខ្លួន ។ 
- #សង្គមគ្រួសារ ព្រោះតែបញ្ហាក្រពះ ជីវភាពរស់នៅ ... ធ្វើឲ្យ
មនុស្សរស់នៅក្នុងគ្រួសារជាមួយគ្នាមើលមុខគ្នាមិនចំ រហូត
បង្កជាជម្លោះបង្កើតជាអំពើហិង្សាគ្រប់រូបភាព ទាំងទារុណកម្មផ្លូវកាយ សំពាធផ្លូវចិត្ត របួសផ្លូវអារម្មណ៍ ហិង្សាផ្លូវភេទ មាន
ខ្លះឈានដល់អំពើឃាតកម្មតាមគ្រប់រូបភាព ។ ល ។ 
- #សង្គមមហាជន ពោរពេញដោយបញ្ហាអសន្តិភាពសង្គមបង្កភាពភ័យខ្លាចគ្រប់យ៉ាងដល់មហាជនទូទៅដូចជា បញ្ហាចោរកម្មគ្រប់រូបភាពមាន លួច ប្លន់ ... ជាដើម ។ បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយសារការបើកបរមិនគោរពច្បាប់ មិន
ចេះយោគយល់ អធ្យាស្រ័យគ្នា ។ បញ្ហាចាប់រំលោភសេពសន្ថវៈ .... ។ល។ 
- #សង្គមសាសនា លាបពណ៌ មួលបង្កាត់ ជេប្រមាថព្រះសង្ឃ 
បំបែកបំបាក់សង្ឃ រិះគន់សាសនាដោយគ្មានមូលដ្ឋានត្រឹមត្រូវ គឺរិះគន់ដោយភាពឈ្នានីស វាយប្រហារ ជាន់ពន្លិច
តាមគ្រប់រូបភាពក្នុងចេតនាទុច្ចរិតបម្រើប្រយោជន៍បុគ្គល និង
ក្រុមបក្សពួកមួយក្តាប់តូចរបស់គេ ។ចំនែកព្រះសង្ឃ អាចារ្យ
ខ្លះប្រព្រឹត្តិមិនត្រឹមត្រូវតាមមាគ៌ាសាសនា យកសាសនាជា
ជំនួញរកស៊ី ជាការប្រមូលលាភសក្ការៈ បុណ្យសក្តិផ្ទាល់ខ្លួន។
- #សង្គមអ្នកសិក្សាពិសេសសង្គមបញ្ញវន្ត អ្នកចេះដឹងមួយ
ចំនួនដោយសារភាពលោភលន់ សុខចិត្តក្បត់ឧត្តមគតិ មនសិការជាអ្នករៀនសូត្រ , មួយចំនួនទៀតសំងំសុខ លាក់វិជ្ជា មិនហ៊ាន សុខចិត្តទ្រាំឱបដៃមើលអំពើអាក្រក់ជិះជាន់លើ
អំពើល្អ ដូចបុរាណថា អ្នកប្រាជ្ញធ្លាក់រណ្តៅ អ្នកខ្លៅឡើងសួគ៌ 
បញ្ញវន្តធ្វើខ្លួនឲ្យស្អុយអសោចច្រាសខ្យល់សម្រាប់សង្គមជាតិ
ប្រព័ន្ធអប់រំខ្វះគុណភាពទាំងអាណាចក្រ និងពុទ្ធចក្រ ។ ល ។
- #សង្គមជំនួញ ចំណែកឯខាងពានិជ្ជកម្ម សេដ្ឋកិច្ច វិញ គេលែងខ្វល់អ្វីទាំងអស់ គេខ្វល់តែម្យ៉ាងគឺបញ្ហាចំណូលចូលហៅប៉ៅរបស់គេម្នាក់ៗ ដើម្បីប្រជែងគ្នា យកមុខមាត់ ភាពហ៊ឺហារ បង្អួតទ្រព្យសម្បត្តិ សម្ភារៈជានិយមគ្នាទៅវិញទៅមក។ល។ 
-------

ទ្រូងពើងក្រពុំ រុំភ្នំសាច់

ទ្រូងពើងក្រពុំ រុំភ្នំសាច់ 
គន់ភ្លាមត្រូវប៉ាច់ ចំណីស្នេហ៍ 
គល់ភ្លៅស្រឡូន ខ្ចីល្ហក់ល្ហែ 
ខ្ពង់រាបទាបក្បែរ ជ្រលងកោះ ។
ល្អាងស្នេហ៍រុំព័ទ្ធ ព្រៃជុំជិត 
ទំនាបទួលពេជ្រ លេចសម្រស់ 
ជ្រលងសេកស្រី គួរស្រណោះ 
ទំនាបស្នេហ៍ស្រស់ រលោងស្រិល ។
ជ្រលងដងអូរ ព័ទ្ធដោយព្រៃ
ជ្រលងសេកស្រី ក្បែរមាត់ជ្រោះ
ចង់សុំម្ចាស់ស្រី ចូលក្រេបរស
បានមុជទឹកជ្រោះ ក្នុងល្អាងស្នេហ៍ ។ ហិហិហិ
ថ្ងៃ សុក្រ ០៤ រោច ខែ បុស្ស ឆ្នាំរការ នព្វស័ក 
ព.ស. ២៥៦១ ( ថ្ងៃទី ០៥ ខែ មករា គ.ស. ២០១៨ ) 
និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី 
យុវអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរ
ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

ដើមទ្រូងមូលក្លំ ហំម៉្លេះស្រី

ដើមទ្រូងមូលក្លំ ហំម៉្លេះស្រី 
ធ្វើឲ្យកវី ញ័រជើងដៃ
សាច់ស ល្អស្អាតណាស់ចរណៃ
ភ្នែកដូចនិលច្នៃ ល្អមួយចប់ ។
គល់ភ្លៅទាំងសង សែនស្រឡូន
ទីទួលចតក្បូន អូនដណ្តប់
ដោយស្បៃហ៊ុមព័ទ្ធ ទីកំណប់ 
បិទបាំងឲ្យសព្វ ប្រអប់ស្រី ។
ខ្ពង់រាបទីទួល ស្អាតស ភ្លឹង
ទំនាបទទឹង គួរបេតី 
ស្រឡៅស្រឡូន សមឥតបី
ចង់សុំម្ចាស់ស្រី អង្អែលពោះ ។
ជ្រលងដងអូរ ព័ទ្ធដោយព្រៃ
ជ្រលងសេកស្រី ក្បែរមាត់ជ្រោះ
ចង់សុំម្ចាស់ស្រី ចូលក្រេបរស
បានមុជទឹកជ្រោះ ក្នុងល្អាងស្នេហ៍ ។ ហិហិហិ
ថ្ងៃ ព្រហស្បត្តិ៍ ០៣ រោច ខែ បុស្ស ឆ្នាំរការ នព្វស័ក 
ព.ស. ២៥៦១ ( ថ្ងៃទី ០៤ ខែ មករា គ.ស. ២០១៨ ) 
និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី 
យុវអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរ
ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

ពន្លកនៃគ្រាប់ពូជអ្នកប្រាជ្ញ

(.........) ពន្លកនៃគ្រាប់ពូជអ្នកប្រាជ្ញ មិនដឹងជាអាចដុះលូតលាស់ នៅលើធរណីប្រេះបែកក្រហែងក្តៅស្ទើរឆេះនោះ រួចឬយ៉ាងណានោះទេ ! គួរឲ្យតូចចិត្តណាស់ដែរ ដែលពន្លកគ្រាប់ពូជដ៏ល្អនៃអ្នកប្រាជ្ញ បែជាត្រូវខ្យល់បើងបក់មកពីនាយ មកធ្លាក់ចំលើធរណី ( ដី ) ដែលគ្មានគុណភាព គ្មានល្បប់ចាក់បំពេញ ទាល់តែសោះ ដែលពីមួយថ្ងៃទៅមួយថ្ងៃ កំដៅព្រះទិនករ បាចភ្លើងកំដៅចាំងមកលើដីដែលគ្មានល្បប់ចូលចាក់ផងនោះហើយដែលមានតែដូនចាស់ជរាម្នាក់ប្រឹងរែកទឹក មកស្រោចស្របលើគ្រាប់ពូជអ្នកប្រាជ្ញ ១ គ្រាប់នេះទាំងគ្មានសង្ឃឹមជារៀងរាល់ថ្ងៃ ហើយដែលគ្មានមនុស្សសត្វណាម្នាក់ដែលដើរ ឆ្លងកាត់ទីដីនេះគេចាប់អារម្មណ៍សោះឡើយ គឺមានតែភាពព្រងើយកន្តើយធ្វើមិនដឹងមិនលឺដើរហួសពី ទីដីគ្មានល្បប់ហើយដែលមានគ្រាប់ពូជអ្នកប្រាជ្ញមួយគ្រាប់កំពុងតែដុះប៉ិចពន្លកឡើងនៅទីនោះ ដែលទទួលរងនៅកំដៅថ្ងៃក្តៅឥតឧបមា ។ ល ។ (...........) 
#ដកស្រង់ពីរឿងមានពេជ្រមិនចេះច្នៃ

ទោះជារូបអូន កូនបួនប្រាំ

ទោះជារូបអូន កូនបួនប្រាំ
ក៏រៀមនៅចាំ ស្នេហ៍រូបស្រី
ទោះអូនមេម៉ាយ ក្លាយម្តេចក្តី
ក៏រៀមស្នេហ៍ស្រី ឥតប្រួលប្រែ ។
ទោះមេបាស្រី បង្គាប់ថ្លៃ
ទឹកដោះនិស្ស័យ ថ្លៃភ្ជាប់ស្នេហ៍
ប៉ុន្មានម៉ឺនដុល្លា ក៏ព្រមដែរ 
ព្រោះរៀមស្ម័គ្រស្នេហ៍ តែអូនមួយ ។
រៀមជាកូនពៅ នៅកម្លោះ 
ចិត្តរៀមស្អាតស្មោះ កម្លោះសុទ្ធ
បេះដូងភក្តី បរិសុទ្ធ 
ស្នេហ៍ស្មោះបំផុត ទុកជូនអូន ។
ថ្ងៃ សុក្រ ០៤ រោច ខែ បុស្ស ឆ្នាំរការ នព្វស័ក 
ព.ស. ២៥៦១ ( ថ្ងៃទី ០៥ ខែ មករា គ.ស. ២០១៨ ) 
និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី 
យុវអ្នកស្រាវជ្រាវប្រវត្តិសាស្រ្ត និងវប្បធម៌ខ្មែរ
ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

អ្នកប្រាជ្ញពិត

អ្នកប្រាជ្ញពិត មិនគិតបុណ្យសក្តិ
មិនខ្វល់ឋានៈ អំណាច ងារ
ប្រឹងប្រែងបណ្តុះ សាបវិជ្ជា 
ដល់ជននានា ក្នុងសង្គម ។
អ្នកប្រាជ្ញពិត ប្រឹងផ្សាយគុណធម៌ 
មូលដ្ឋានបវរ ថ្នាលអប់រំ 
មិនប្រយោជន៍ អាត្មានិយម
ដាស់តឿនសង្គម ដើរផ្លូវល្អ ។
ថ្ងៃ ពុធ ២ រោច ខែ បុស្ស ឆ្នាំ រការ នព្វស័ក ព.ស. ២៥៦១ 
( ថ្ងៃទី ០៣ ខែ មករា គ.ស. ២០១៨ ) 
ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

កំណាព្យ « រៀមជាកូនពៅ នៅកម្លោះ » ផេង វិសុដ្ឋារ៉ាមុនី

រៀមជាកូនពៅ នៅកម្លោះ 
ចិត្តរៀមស្អាតស្មោះ កម្លោះសុទ្ធ
បេះដូងភក្តី បរិសុទ្ធ 
ស្នេហ៍ស្មោះបំផុត ទុកជូនស្រី ។
ជឿចិត្តបងចុះ ណា៎មាសមេ 
បេះដូងទំនេរ ចិត្តភក្តី 
មិនទាន់មានស្នេហ៍ សង្សារស្រី 
បើអូនបេតី មិនខុសឡើយ ។ ហិហិហិ
ថ្ងៃ សៅរ៍ ៥ រោច ខែ បុស្ស ឆ្នាំរការ នព្វស័ក ព.ស. ២៥៦១ 
( ថ្ងៃទី ០៦ ខែ មករា គ.ស. ២០១៧ ) 
ដោយ : ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

ចៅចិត្រ ឃុនបុប្ជា ទឹកដីអង្គរ

ចៅចិត្រ ឃុនបុប្ជា ទឹកដីអង្គរ 
---------------------------------
ចៅចិត្រ សៀមរាប ដីអង្គរ
ប្តេជ្ញាជំហរ ផ្សងវាសនា
តស៊ូស្នេហ៍ ឃុនបុប្ជា 
យើងកែចំណារ ចៅចិត្រថ្មី ។
ចៅចិត្រប៉ៃលិន ឃុននារី
ញ៉ុកថែម នាទី ហ្លួងមន្រ្តី 
តែងរឿងចៅចិត្រ បានល្បាញល្បី 
ឃុននារីស្រី និងចៅចិត្រ ។
ចំណែករឿងខ្ញុំ សូមកែប្រែ
តែងរឿងពិតដែរ ជាគំរូ
វាសនាចៅចិត្រ ផ្សងតស៊ូ
ស្នេហ៍ស្មោះគំរូ ឃុនបុប្ជា ។
ថ្ងៃ ព្រហស្បត្តិ៍ ១០ រោច ខែ បុស្ស ឆ្នាំរការ ព.ស. ២៥៦១
( ថ្ងៃទី ១១ ខែ មករា គ.ស. ២០១៨ ) 
ដោយ : ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

កំណាព្យ « ភ័ក្រស្រី សថ្លោស » ផេង វិសុដ្ឋារ៉ាមុនី

ភ័ក្រស្រី សថ្លោស ពេញក្រពុំ
មូលដូចមួយជុំ ព្រះច័ន្ទថ្លា 
គន់ភ្លាមរៀមចាប់ចិត្តស្នេហា
ចាក់ដោតឱរ៉ា សែនស្រលាញ់ ។
បបូរមាត់ធំ ញញឹមស្រស់
ពៅល្អឥតខ្ចោះ គួរឲ្យក្នាញ់
ថ្ពាល់ពេញរលោង ដូចលាបខ្លាញ់
បេះដូងរៀមចាញ់ ស្នេហ៍ស្រីហើយ ។
បើស្រស់ម្លឹងៗ រៀមសូមសួរ
ពាក្យគួរមិនគួរ សុំត្រាណត្រើយ
មេត្តាប្រណី ផ្តល់ចម្លើយ 
រៀមសុំរួមខ្នើយ ជាមួយស្រី ។ ហិហិ
ថ្ងៃ សៅរ៍ ១២ រោច ខែ បុស្ស ឆ្នាំរការ នព្វស័ក 
ព.ស. ២៥៦១ ( ថ្ងៃទី ១៣ ខែ មករា គ.ស. ២០១៨ )
ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

បុប្ជាថៃឡង់ដ៍

បុប្ជាថៃឡង់ដ៍ ខ្ញង់សម្រស់
ល្អអើយល្អស្រស់ សម្រស់ស្រី 
បើកភ្លាមឃើញភ័ក្រ ញាក់ប្រស្រី
រៀមសែនបេតី ពេញបេះដូង ។
បើភ័ព្វនិស្ស័យ ច្នៃឲ្យជួប
រៀមបានជំនួប គ្រាដំបូង
នឹងសារភាពស្នេហ៍ សុំបេះដូង
ភ្ជាប់ស្នេហ៍ដំបូង និងស្រីហើយ ។
រៀមជាកម្លោះ កម្ពុជា
លង់ស្នេហ៍ពុំងា និងត្រាណត្រើយ
បុប្ជាថៃឡង់ដ៍ សូមរួមខ្នើយ
រួមស្នេហ៍ត្រាណត្រើយ ផ្កាថៃឡង់ដ៍ ។ ហិហិហិ
ថ្ងៃ ព្រហស្បត្តិ៍ ១០ រោច ខែ បុស្ស ឆ្នាំរការ ព.ស. ២៥៦១
( ថ្ងៃទី ១១ ខែ មករា គ.ស. ២០១៨ )

កំណាព្យ « ខ្មែរអើយសង្វេគទេ » ផេង វិសុដ្ឋារ៉ាមុនី

ខ្មែរអើយសង្វេគទេ មើល៍នេះនែ៎
ជូនដល់កូនខ្មែរ ពិចារណា
ពិសេសអ្នកនយោបាយខេមរា
សូមពិចារណា មើល៍រូបនេះនែ៎ ។
មើលរូបភាពប៉ុណ្ណឹង យ៉ាងណាដែរ 
ពុះហែកព្រំខ្មែរ ត្រើយម្ខាងទន្លេ
ខាងកើតមេគង្គ ទៅខាងយួនហ្វេ
ខាងលិចទន្លេ ខាងសៀមថៃឡង់ដ៍ ។
ឃើញហើយ ដឹងហើយ នៅឡើយដល់ណា៎
សូមជនខេមរា រួមឯកភាពគ្នា
ពួតដៃសាងជាតិ ឈប់ឈ្លោះនិន្ទា 
បើខ្មែរបែកគ្នា ចាមមកហៅហើយ ។ ហិហិ
ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

ល្អអើយល្អឯក សម្រស់ស្រី

+ ល្អអើយល្អឯក សម្រស់ស្រី
ថតជាប់ប្រស្រី ក្រសែភ្នែក
ទាក់ជាប់ចិន្តា កវីភ្លែត
ចង់តែស្ទុះភ្លែត ទៅប្រលោម ។
+ បើកភ្លាមឃើញស្រី ស្ទើរតែភាំង
បេះដូងស្ទើរគាំង សម្រស់ឆោម
ប្រសិននៅជិត ច្បាស់ប្រលោម
ល្បួងស្នេហ៍មាសឆោម ឲ្យណាណី ។
+ កែវអើយកែវស្រស់ ល្អម្លេះទេ
តើជាភ័ព្ទគេ ឬ កវី
បុរសណាទៅ បានស្នេហ៍ស្រី
ឬរូបកវី នាថ្ងៃមុខ ។
+ បើភ័ព្វនិស្ស័យ ច្នៃឲ្យជួប
រៀមបានជំនួប គ្រាដំបូង
នឹងសារភាពស្នេហ៍ សុំបេះដូង
ភ្ជាប់ស្នេហ៍ដំបូង និងស្រីហើយ ។
ផេង វិសុដ្ឋារ៉ាមុនី

ប្រាថ្នាកូនស្រី ថៅកែត្បូង

ប្រាថ្នាកូនស្រី ថៅកែត្បូង
ចង់បានបេះដូង កូនថៅកែដី
ជំពាក់ស្នេហ៍កូន លោកសេដ្ឋី
លង់ស្នេហ៍កូនស្រី ថៅកែពេជ្រ ។
ស្រម៉ៃចង់បាន កូនលោកឧកញ៉ា 
បេះដូងស្នេហា កូនម្ចាស់គ្លីនិក
ផ្សងស្នេហ៍ឲ្យបាន រួមរស់នែបនិត្រ
ទាំងអស់វរមិត្ត ជាគូមេត្រី ។ ហាហា
ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

លិខិតស្នេហា ( ផេង វិសុដ្ឋារ៉ាមុនី )

ស្វាយជួរ ថ្ងៃ អង្គារ ០៦ រោច ខែ មាឃ ឆ្នាំរការ នព្វស័ក 
ព.ស. ២៥៦១ ( ថ្ងៃទី ០៦ ខែ មករា គ.ស. ២០១៨ ) 
- មកដល់បណ្តូលស្នេហ៍បង 
នេះជាលិខិតដែលបងសរសេរដោយផ្ទាល់ដៃ ខិតខំសម្រិតសម្រាំងពាក្យពេចន៍ចេញពីបេះដូងកម្លោះដ៏បរិសុទ្ធរបស់បង ដើម្បីចារជូនជាអក្ខរា ស្នេហ៍នេះជូនដល់ អនាគតម្ចាស់ជីវិតរបស់បង ឲ្យបានដឹងពីជម្រៅដួងចិត្តបងដែលមានសេចក្តីស្នេហាដ៏លើសលប់ចំពោះអូនតែម្នាក់គត់ ។ 
កំពូលដួងចិត្តបងអើយ ! 
បើអូនព្រមបើកបេះដូងទទួលស្នេហ៍ពីបង សូមអូនកុំបារម្ភ 
បងនឹងធានាស្នេហាយើងឲ្យស្ថិតជាអមតៈ ហើយគ្រប់ពាក្យពេចន៍ភាសាបេះដូងពិរោះៗទាំងអស់ដែលកវីនិពន្ធគេប្រើក្នុងរឿងប្រលោមលោក ទំនុកច្រៀង កំណាព្យ 
និងភាពយន្ត នោះបងនឹងប្រមូលយកមកទុកប្រើតែជាមួយ
និងបណ្តូលស្នេហាបងតែម្នាក់គត់ ។ គ្រប់វិនាទីនៃជីវិតស្នេហា
យើង បងនឹងព្យាយាមធ្វើជាមហាវិរៈបុរសក្នុងបេះដូងរបស់អូនជានិច្ច ។ គ្រប់វិនាទីនៃសំដីស្នេហា ដែលបងបានវាចាទៅកាន់អូន នោះគឺសុទ្ធតែជាភាសាបេះដូងផ្អែមល្ហែម ពិរោះៗ ដែលបងបានសម្រាំងយ៉ាងពិចិត្រ ពីក្នុងបេះដូងបង មុននឹងគ្រលាស់អណ្តាតពោលពាក្យវាចាទៅកាន់អូន ។ 
សូមអូនចងចាំថា : រាល់សំដីអពមង្គលទាំងអស់ដែលនឹងនាំ
ទឹកភ្នែកឲ្យអូន នោះបងនឹងមិនប្រើវាចំពោះអូនឡើយ ។ 
ចំពោះស្រីញីខាងក្រៅ តាំងតែពីបងនៅជាកម្លោះរហូតដល់
បងបើកបេះដូងសារភាពស្នេហ៍ជាមួយអូន គឹបងមិនមាន
និងមិនចូលចិត្តឡើយ ព្រោះបេះដូងដ៏បរិសុទ្ធ និងភាពកម្លោះ
Original បងបានត្រៀមទុក និងថែរក្សាទាំងកាយទាំងចិត្ត
ទុកសម្រាប់តែ ពៅមាសបណ្តូលចិត្តម្ចាស់ស្នេហ៍ របស់បងតែ
ម្នាក់គត់ ។ បងនឹងនៅក្បែរអូនគ្រប់វិនាទីនៃដង្ហើមចេញចូលប្រចាំថ្ងៃរបស់បង បងនឹងឱបបណ្តូលស្នេហ៍បងក្នុងរង្វង់ដៃ ចាំលួងលោមអូន ចាំផ្តល់កម្លាំងចិត្តឲ្យអូន ធ្វើឲ្យអូនមិនមានអារម្មណ៍លំបាក ឈឺចាប់ កង្វល់ ព្រួយចិត្ត វេទនា ធុញថប់ តានតឹងក្នុងចិត្តអ្វីឡើយ ។ បងនឹងតែងតាំងអូនគឺជាទេពធីតាគ្រងតំណែងម្ចាស់ក្សត្រីនៅក្នុងបេះដូងដ៏បរិសុទ្ធរបស់បង តែម្នាក់គត់ ។ 
ហត្ថលេខា 
ពីអនាគតស្វាមីសម្លាញ់របស់អូន
ផេង វិសុដ្ឋារ៉ាមុនី

តារាស្រុកខ្មែរ

| តារាស្រុកខ្មែរ | បទកាកគតិ
ក្រុមពួកតារា      សំញែងហ៊ឺហា       ឬកដូចសេដ្ឋី
ខោអាវសុទ្ធថ្លៃ   តម្លៃណា៎ណី          ឡានទំនើបថ្មី 
ថ្លៃហួសកប់ក្តោង ។
អួតសម្ភារៈ        ហ៊ឺហាគ្រឹកគ្រាក់      សំដីរាងកោង
អួតប្រជែងគ្នា    កុំឲ្យគេតោង           ខ្លួនខំបំប៉ោង 
បង្អួតឡានថ្មី ។
ដល់តែពេលឈឺ   ខ្លួនមានជម្ងឺ         ចាប់ផ្តើមសំដី
ប្រកាសសុំទាន    បងប្អូនប្រុសស្រី   សូមអាណិតក្តី 
នាមខ្មែរជួយខ្មែរ ។
ខ្ញុំឃើញតែញឹក     មានច្រើនសន្ធឹក   តារាហូរហែ
ពេលមាន ហ៊ឺហា   ឬកដូចថៅកែ       ដល់ឈឺសុំខ្មែរ 
អាណិតសង្រ្គោះ ។
ថ្ងៃ ពុធ ០៧ រោច ខែ មាឃ ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនិងថ្ងៃទី ០៧ ខែ កុម្ភៈ គ្រិស្តសករាជ ២០១៨
និពន្ធដោយ : លោក ផេង វិសុដ្ឋារ៉ាមុនី
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks