Saturday, April 26, 2014

មរតក៌អធិរាជសម្លេងមាសជាតិកម្ពុជា (ភាគទី១)

មរតក៌អធិរាជសម្លេងមាសជាតិកម្ពុជា (ភាគទី១)
មរតក៌សម្លេងមាសកម្ពុជា                        ​           
   អធិរាជជាសេ្តចចំរៀងខ្មែរ
     មានកត្តិគុណលើជាតិក្រាស់ក្រែល                         
ល្បីរន្ទឺដែលពេញដែនលោកា។
”លោកសំាងសារុន”ចំរៀងបាសាក់                       
  ស្មៀនឈិនមាត់ប្រាក់អាយ៉ៃខេមរា
      ស្តេចចំរៀងសម័យ&បុរាណការ                           
លោកស៊ិនស៊ីសាមុតអធិរាជ។
.  ភិរម្យវោហា”សែម”ស្តេចចាបី                             
  អធិរាជល្បីល្បាញសុះសាយញាតិ
       “បាឡាត់អ៊ុន”ស្តេចស្មូតប្រចំាជាតិ                      
 កម្ពុជារាជអាណាចក្រខ្មែរ។
.     “ភិរម្យប្រាជ្ញឈួន”អធិរាជល្បី                           
 វោហាសម្តីសម្លេងមាសដែល
       ខាងផ្នែកចាបីដល់សែនពូកែ                             
 ល្បីល្បាញហូរហែលសត្សវត្សម្ភៃមួយ។
.     គ្រប់ៗជំនាន់កូនខ្មែរប្រុសស្រី                   
   មានសមត្ថភាពល្បីអាចឈោងលើកស្ទួយ
        ជួយលើកកត្តិយសជាតិអោយបោះពួយ           
  ល្បីល្បាញរញ្ជួយពេញពិភពលោក។
រាត្រី,ថ្ងៃពុធទី២៤ខែកក្កដាឆ្នំា២០១៣

ផេង វិសុដ្ឋារ៉ាមុនី

ឱ!កូនខ្មែរអើយចូលនំាគ្នាក្រោកឡើង!

!កូនខ្មែរអើយចូលនំាគ្នាក្រោកឡើង!
១/កូនខ្មែរអើយចូលនំាគ្នាក្រោកឡើង                
តស៊ូតម្កើងប្រជាធិបតេយ្យ
    ការពាររាជានិយមអាស្រ័យ                   
   ធម្មនុញ្ញធិបតេយ្យសេរីពហុបក្ស។
២/ កូនខ្មែរអើយចូលនំាគ្នាក្រោកឡើង       
 យួននំាគ្នាឡើងចូលស្រុកគ្រឹកក្រាក់
      បើខ្មែរមិនក្រោកប្រយ័ត្នអន្ទាក់             
  ខ្មែរពិតជាធ្លាក់ហើយបាត់បង់ដី។
៣/ កូនខ្មែរអើយចូលនំាគ្នាក្រោកឡើង                    
 នំាគ្នាបំបើងរបបតិរត្ថិយ
      រួចហើយនំាជាតិឲមានរស្មី                            
 ព្រះអាទិត្រថ្មីរះលើដីចាស់។
៤./ កូនខ្មែរអើយចូលនំាគ្នាក្រោកឡើង                
 នំាគ្នាតម្កើងប្រជាជាតិច្បាស់
      នំាគ្នាបំបាត់ជំងឺផ្តេសផ្តាស់                      
  ឈ្លើងដង្កូវក្រាស់កំទេចឲអស់។
៥.កូនខ្មែរអើយនំាគ្នាក្រោកឡើង                  
   ឲស្រុះគ្នាឡើងម្ភៃបួនខេត្តច្បាស់
    យុវជន- នារីត្រូវរូតរះ                                   
   នំាគ្នាប្តូរផ្លាស់មេដឹកនំាថ្មី។
៦. កូនខ្មែរអើយចូលនំាគ្នាក្រោកឡើង              
 ហើយឈប់រើសអើងឌឺដងសំដី
    រួមកម្លំាងគ្នាដេញយួនស្រកី               
   ការពារទឹកដី នឹងពូជសាសន៏យើង!។
 ព្រះរាជធានីភ្នំពេញថ្ងៃព្រហស្បត្តិ៏ទី២៨ខែមិនាឆ្នំា២០១៣
            និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី


ពូជខ្មែរ

ពូជខ្មែរ
. ពូជខ្មែរឈាមខ្មែរត្រកូលអ្នកប្រាជ្ញ
ពូជខ្មែរអង់អាចច្នៃប្រឌិតខ្ពស់
ពូជខ្មែរអ្នកមែងស្រលាញ់កត្តិយស
ពូជខ្មែរអ្នកបួសប្រាថ្នានិពា្វន្ត។
. ពូជខ្មែរកាន់ភ្ជាប់គាប់ពាក្យសច្ចះ
ពូជខ្មែរមានជាក់នូវធម៌សីលទាន
ពូជខ្មែរសន្សំសុខបុណ្យជាស្ពាន
ពូជខ្មែរអ្នកមាននូវសន្តានចិត្ត។
ពូជខ្មែរអ្នកសេ្នហាជាតិទឹកដី
ពូជខ្មែរបុរីពូជព្រះជិនវង្ស
ខ្មែរគ្រប់ជំនាន់ប្តេជ្ញាជ្រោងទង់
គឺអង្គរទង់ព្រលឹងជាតិសាសន៏។
.    ព្រះពុទ្ធសាសនាទង់ព្រះត្រ័យរត្ន័ន៏
ខេមរាសន្មត់គោរពខ្លំាងណាស់
ទង់ព្រះសង្ហារសញ្ញាជាតិសាសន៏
ព្រះកូរណាម្ចាស់ជីវិតលើត្បូង។
ភូមិស្វាយជួរថ្ងៃទី២៥កក្កដា២០១២

ផេងសុខវ៉ាន់ដា

ជាតិ សាសនា ព្រះមហាក្សត្រ គឺជាគ្រឹះជាតិកម្ពុជានៃប្រជាជាតិខ្មែរ

ជាតិ សាសនា ព្រះមហាក្សត្រ
គឺជាគ្រឹះជាតិកម្ពុជានៃប្រជាជាតិខ្មែរ
===========================
១. ជាតិ សាសនា ព្រះរាជបល្ល័ង្ក
គឺជាគ្រឹះតំាងអង្គរឈររឹងមំា
កូនខ្មែរសាមគ្គីជាធ្លុងថែទំា
គ្រឹះខ្មែរអោយមំាមិនអោយបាក់ស្រុត។
២. ទង់អង្គរជំហរសាមគ្គីខ្មែរ
រួមកម្លំាងខ្មែរចិត្តបរិសុទ្ធ
ក្លាហ៊ានប្តូរផ្តាច់មិនងាយភ័យស្លុត
ឆន្ទះមោះមុត ការពារទឹកដី ។
៣. ព្រះពុទ្ធសាសនា គ្រឹះអក្សរសាស្រ្ត
ព្រលឹងជាក់ច្បាស់វប្បធម៌អរិយ
គ្រឹះសន្តិភាពចិត្តខ្មែរប្រុសស្រី
វប្បធម៌អរីយនៃពុទ្ធសាសនា ។
៤. ព្រះរាជបល្ល័ង្ក ជាម្លប់ត្រជាក់
ដូចអម្រិតធ្លាក់ប្រោះព្រំខេមរា
រក្សាកត្តិយសនៃព្រះចេស្តា
អង្គព្រះមហាក្សត្រពីបុរាណ ។
៥. បើខ្មែរបែកបាក់ ជាតិអស់សង្ឃឹម
សត្រូវញញឹមវ៉ៃខ្មែរបាក់ស្បាត
ចុងក្រោយទឹកដីត្រូវបាត់បង់ខាត
បានចោររាតត្បាតពង្រីកទឹកដី ។
៦. បើសិនព្រះពុទ្ធសាសនា រលត់
អក្សរសាស្រ្តស្រុតបាត់តម្លៃ
វប្បធម៌ អរិយត្រូវក្សិណក្ស័យ
ផ្លូវចិត្តខ្មែរក្ស័យអស់ជំហរ ។
រាត្រី,រាជធានីភ្នំពេញ,ថ្ងៃ អាទិត្រ ទី ០២ ខែមិនា ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

បើខ្មែរប្រែចិត្ត............



បើខ្មែរប្រែចិត្ត............
-------------------------
១. បើខ្មែរប្រែចិត្តអាណិតជាតិខ្លួន 
រួមគ្នាដេញយួនចោរប្លន់ទឹកដី
រួបរួមសាមគ្គីខ្មែរទំាងប្រុសស្រី 
ក្រៅស្រុកក្នុងក្តី ឯកភាពធ្លុងមួយ ។
២. គ្រប់បក្សនិន្នាការនយោបាយ 
កូនខ្មែរគ្រប់កាយមូលចិត្តតែមួយ
រួមកម្លំាងគ្នាជ្រោងទង់លើកស្ទួយ 
ជាតិសាសនាជួយអោយរុងរឿងឡើង។
៣. ប្រកាន់យកព្រះធម៌អហិង្សា 
ដោះស្រាយបញ្ហា អោយជាតិបានថ្កើង
ជុំវិញរាជបល្ល័ង្ក ខ្មែរតម្កើង 
កិត្តិនាមឈានឡើងរន្ទឺល្បាញល្បី ។
៤. សាមគ្គីអោយមួន ឯកភាពជាតិខ្មែរ 
ជាតិខ្លំាងពូកែ គង់វង្សទឹកដី
ជីវភាពរាស្រ្ត ថ្លៃថ្លាប្រពៃ 
សាកលផ្តល់ន័យ តម្លៃជាតិយើង។
៥. ខ្មែរត្រូវចងចំាបណ្តំាដូនតា 
ផ្តំាគ្រប់ខេមរា អោយស្នេហាជាតិ
ចេះស្រលាញ់គ្នា កុំឈ្លោះវិវាទ 
ហើយថែឯករាជ្យ អធិបតេយ្យខ្មែរ។
រាត្រី,ថ្ងៃ សោរិ៏ ទី ០១ ខែ មិនា ឆ្នំា ២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

អនិច្ចា!វាសនាខ្មែរ.......ដោយផេង ពេជ្រសិរីវង្ស

អនិច្ចា!វាសនាខ្មែរ.......ដោយផេង ពេជ្រសិរីវង្ស
*************************************
. ខ្មែរលើ នៅថៃ សៀមត្រួតរាល់ថ្ងៃ
ខ្មែរក្រោម ក្នុងដៃ ពួកសត្រូវយួន
ខ្មែរកណ្តាល ឈ្លោះ បរទេសរុកគួន
ខ្មែររត់ គេចពួន ពាសពេញលោកា។
. អនិច្ចា!ម្លេះ ជីវិតកូនខ្មែរ
ធ្លាប់ខ្លំាងពូកែ ពីបុរាណកាល
សត្រូវបាក់ស្បាតគេខ្លាចរអារ
ញញើតខេមរា ព្រោះខ្មែរសាមគ្គី។
. ចុះហេតុអ្វីឡើយ ខ្មែរដល់ថ្នាក់ហ្នឹង
គេមើលងាយម្លឹង ពីគ្រប់ទិសទី
សៀមយួន បំពានរំលោភផែនទី
ដីខ្មែរគ្រវី គេប្រុងចែកគ្នា។
. ពីមុនថារាជវង្សនំាបាត់ដី
អង្គព្រះនរបតី មិនរួមសាមគ្គា
គិតអំណាចបល្ល័ង្កគ្រប់ៗគ្នា
ទើបកម្ពុជា បាត់បង់ទឹកដី។
. ចុះឥលូវស្តេចអត់រាជអំណាច
ក៏ដីនៅខាតដោយក្រុមមន្រ្តី
ខ្មែររលាយហិនពួកតិរត្ថិយ
រាស្រ្តខ្មែរប្រុសស្រី រស់មិនបានសុខ។

. ពីឆ្នំា៧៥ ដល់បច្ចុប្បន្ន
ខ្មែររងអាសន្ន យួនត្រួតអុកឡុក
កូនខ្មែរវឹកវរ រត់ចេញពីស្រុក
ទៅដើរសំកុក ស៊ីឈ្នួលស្រុកគេ។
. ឧក្រិដ្ឋកម្មបីឆ្នំានឹងម្ភៃថ្ងៃ
កូនខ្មែរក្សិណក្ស័យ ឈាមក្លាយទន្លេ
ក្រោយ៧៩យួនត្រួត ខ្មែរគ្មានអ្វីទេ
ក ប្រំា ចំាទេ នំាខ្មែរទៅស្លាប់។
. ដល់៩៧ ឈាមខ្មែរហូរទៀត
សៀមយួនខំជ្រៀតចូលផ្ទៃក្នុងខ្មែរ
ឥលូវបច្ចុប្បន្ន យួនពេញស្រុកខ្មែរ
ឧ!វាសនាខ្មែរ ផុតសត្សវត្សនេះដែរទេ?
*********************************
និពន្ធនៅព្រះរាជធានីភ្នំពេញថ្ងៃសោរ្តិ៏ទី១៩ខែតុលាឆ្នំា២០១៣
ផេង វិសុដ្ឋារ៉ាមុនី


វាចារដូនតាខ្មែរ..........! បទមេបួន

វាចារដូនតាខ្មែរ..........!
បទមេបួន
. ខ្មែរអើយចូលចំា     ​​​                           
បណ្តំាដូនតា
                           ផ្តំាអោយខេមរា                              
   ជ្រោងជាតិសាសនា។
                          . រក្សាបល្ល័ង្ក                           
  ខត្តិយក្សត្រា
                              អោយបានថ្កើងថ្លា                  
    កេរពង្សអង្គរ។
                        ៣. កូនខ្មែរគ្រប់កាយ                     
     មោះមុតជំហរ
                            កុលបុត្រអង្គរ                       
     ក្លាហ៊ាន មិនធ្វេស។
                     ៤ស្រុកសន្តិភាព                                   
    ត្រូវការអ្នកចេះ
                         អ្នកមានចំណេះ                           
    អភិវឌ្ឍន៏ជាតិ។
                       ៥រួមគ្នាបណ្តុះ                                               
  ឆន្ទះ មាយាទ
                             ដល់កុលបុត្រជាតិ                      
  មានការអប់រំ។
                        ៦គ្រាន់បានជាថ្នាល                    
 ​ជួយជាតិសង្គម
                            អោយពេញនិយម                  
        រុងរឿងឡើងវិញ។
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជ


ឧត្តមគតិ និងបណ្តំាផ្ចើដាស់តឿនយុវវ័យ បីលោកតាព្រឹទ្ធាចារ្យ កវីនិពន្ធជើងចាស់៖ ពេជ្រទុំ ក្រវិល

«បើ ទោះ​បី​ជា​ពេលវេលា​ខុស​ឆ្ងាយ​គ្នា​យ៉ាង​ណា​ក្តី ភាព​ជា​យុវវ័យ​គឺជា​វេលា​សម្រាប់​ស្វែងរក​ការ​សប្បាយ​រីករាយ»​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកតា ពេជ្រ ទុំ​ក្រវ៉ិល កវី​និពន្ធ​ខ្មែរ​ជើងចាស់ និង​ជា​តារា​សិល្បៈ​ដ៏ល្បី​ក្នុង​ទសវត្សរ៍​ទី​៦០។
លោកតា​បញ្ជាក់​ថា លោក​មិន​មាន​ការ​ថ្នាំងថ្នាក់​នឹង​យុវវ័យ​សម័យ​ថ្មី​ដែល​ដើរ​រំលង វប្បធម៌​ខ្មែរ ហើយ​បែរ​ជា​ពេញចិត្ត និង​ជាប់​ចិត្ត​និយម​តែ​វប្បធម៌​របស់​ជាតិ​ដទៃ​ឡើយ ពីព្រោះ​វា​ជា​បរិបទ​សង្គម និង​ការ​បើក​មហា​ទូលាយ​នៃ​សាកល​ភាវូវបនីយកម្ម​ដែល​បាន​បណ្តាល​ឲ្យ​ ទំនៀមទម្លាប់ និង​ចរិត​លក្ខណៈ​របស់​ពួកគេ​មាន​ការ​ប្រែប្រួល​ខ្លះ និង​ទំនោរ​រក​អ្វី​ដែល​ថ្មី។ ប៉ុន្ដែ​មុន​និង​ក្រោយ ពួកគេ​ក៏​គង់​តែ​ត្រឡប់​មក​គោរព​ស្រឡាញ់​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ពួកគេ ធ្លាប់​មាន​ដដែល។
លោកតា​បន្ដ​ថា៖ «ជាក់ស្ដែង នៅក្នុង​សម័យ​សង្គមរាស្រ្តនិយម​ទសវត្សរ៍​ឆ្នាំ​១៩៦០ ការ​ហូរ​ចូល​នៃ​វប្បធម៌​បរទេស​មាន​ដូច​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​បើ​ទោះ​ជា មិន​ច្រើន​ដូច​សព្វថ្ងៃ​នេះ ហើយ​យុវវ័យ​ភាគច្រើន​ក៏​បាន​ឈ្លក់វង្វេង​នឹង​សិល្បៈ​វប្បធម៌​បរទេស ដែរ តែ​ភាព​និយម​នោះ​វា​ជា​ភ្លើង​ចំបើង​ប៉ុណ្ណោះ»​។
លោកតា​គូស បញ្ជាក់​ថា៖ «យុវជន​បច្ចុប្បន្ន​សម្បូរ​ទេពកោសល្យ មាន​ភាព​ក្លាហាន និង​ឱកាស​ច្រើន​ជាង​យុវជន​ជំនាន់​មុន។ តែ​ការ​ស្គាល់​ខ្លួនឯង​ឲ្យ​ច្បាស់ ហើយ​នេះ​ជា​បញ្ហា​ធំ​ដែល​បណ្តាល​ឲ្យ​ខ្លួនឯង​វង្វេង​មិន​ដឹង​វប្បធម៌​ខ្លួន ឯង​»។
លោកតា​ពន្យល់​ថា៖ «ខ្មែរ​យើង​នៅ​តែ​មាន​វប្បធម៌​ខ្ជាប់ខ្ជួន ពីព្រោះ​យើង​មាន​គ្រឹះ​របស់​យើង​ធំ និង​ម៉ាំ​តាំង​ពី​បុរាណ។ បើ​ទោះ​ជា​យើង​ឆ្លងកាត់​សម័យកាល និង​សង្គ្រាម​ជាច្រើន​ដែល​ឈ្លានពាន​ដោយ​បរទេស និង​មាន​ការ​បង្ខំ ឬ​ប្រើ​មនោគមវិជ្ជា​យ៉ាង​ណា​ក៏ដោយ ក៏​យើង​នៅ​តែ​រក្សា​បាន​នូវ​ជាតិ សាសនា​ព្រះមហាក្សត្រ​ដដែល ហើយ​ប្រពៃណី​វប្បធម៌​ខ្មែរ​នៅ​តែ​មិន​សាបសូន្យ​ទេ​ពីព្រោះ​យើង​បាន​ស្គាល់ វា​ច្បាស់ និង​ទទួល​ស្គាល់​ថា យើង​មាន​វា»។ លោកតា ក៏​បាន​លើក​ទឹកចិត្ត​ដល់​យុវជន​សម័យ​ថ្មី​នេះ​ឲ្យ​ខិតខំ​បង្កើន​ស្នាដៃ សិល្បៈ​របស់​ខ្លួន និង​គួរ​យល់​ថា ខ្លួន​មាន​ដើមកំណើត​ជា​អ្វី ហើយ​មកពី​ណា។
លោកតា​បាន​ផ្តាំផ្ញើ​ថា៖ «ដូនតា​ខ្មែរ​ពូកែ​ក៏​ព្រោះ​តែ គាត់​មាន​គំនិត​ចេះ​កែខៃ​ថ្ម​ឲ្យ​មាន​តម្លៃ ហើយ​លោក​បាន​កសាង​ប្រាង្គប្រាសាទ​ដែល​ជា​ទេវស្ថាន​នៅលើ​ទឹកដី​ដ៏​តូច​នេះ បាន​រាប់ពាន់​ផង​ដែរ​។ វា​មាន​ន័យ​ថា ខ្មែរ​បុរាណ​បាន​យល់​ពី​ជីវិត​ក្នុង​ឋានសួគ៌។ ចុះ​យើង​ជា​អ្នក​ជំនាន់​ក្រោយ​វិញ​បាន​ឃើញ និង​ស្រឡាញ់​ហើយ​យើង​ត្រូវ​តែ​ថែរក្សា​ការពារ​ឲ្យ​បាន​គង់វង្ស​តទៅ​មុខ​ទៀត បើ​ថា​យើង​ស្រឡាញ់​ជាតិ​ពិតប្រាកដ​មែន​»៕ ប្រភពពត៌មាន ៖ ភ្នំពេញប៉ុស្តិ៍

ចិត្តអូនមេម៉ាយ កាយអូនក្រមុំ

ចិត្តអូនមេម៉ាយ កាយអូនក្រមុំ
------------------------------------
អូនប្រាប់ប្រុសបងវរមិត្តឆោមឆ្លៅ
ចិត្តអូនស្នេហ៏ក្រៅ ស្នេហ៏ប្រុសច្រើននាក់
លួចស្រលាញ់គេ តែខ្លួនឯងម្នាក់
គេមិនដឹងជាក់ ថាអូនស្នេហ៏គេ!!!
តែចំណែកកាយអូននៅក្រមុំ
នៅហ្ស៊ីនមូលក្លុំ ណែនក្បំម្លេះទេ
បើបងស្នេហ៏អូន អូននៅទំនេរ
ឯកាយមាសមេ គឺហ្ស៊ីនថ្មីចេស!!!
----------------------------------------
05   April  2014
ផេង វិសុដ្ឋារ៉ាមុនី

ប៉ុលពត ឬ ជាអ្នកណា???

ប៉ុលពត ឬ ជាអ្នកណា???
---------------------------------
អំណាចមំាមួន ខ្លួនយើងជាខ្មែរ
តែធ្វើឆ្កែ បំរើក្រុមចោរយួន
រួចស្រែកក្តែងៗ ថាស្នេហ៏ជាតិខ្លួន
ជាឆ្កែយួន ពួនខំារាស្រ្តគ្រប់ខ្មែរ!!!!
ខ្មែរណាទៅជឿ សំដីឆ្កែយួន
នោះលង់ខ្លួន ពិតជាមនុស្សអស់កែ
ជាខ្មែរអត់ខួរ អត់វិញ្ញាណដែល
បណ្ឌិតខ្មែរ ភាគច្រើនច្បាស់ណាស់មិនទ្រឆ្កែយួន!!!!
-------------------------------------------------------------
២៦ មេសា ២០១៤
ផេង វិសុដ្ឋារ៉ាមុនី

ឧបសគ្គអាទិត្រ គឺ ពពកខ្មៅ

ឧបសគ្គអាទិត្រ គឺ ពពកខ្មៅ
--------------------------------------
ព្រះអាទិត្ររះ ពពកខ្មៅបំាង
រន្ទះក្តុងក្តំាង ខ្ទ័រកម្ពុជា
នំាផ្លេកបន្ទោល បំភ័យប្រជា
គំរាមចន្រ្ទា នាពេលរាត្រី !!!
ព្រះអាទិត្ររះ តេជះរង្សី
បំភ្លឺផែនដី ពេញទំាងលោកិយ
រះនៅកម្ពុជា បំាងក្រុមតិរត្ថិយ
ប្រឹងរះជាថ្មី ក្តីសង្ឃឹមខ្មែរ !!!
---------------------------------
២៦ មេសា ២០១៤
ផេង វិសុដ្ឋារ៉ាមុនី

យាយទួតកាកី គឺរូបអូន ៖ និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

យាយទួតកាកី គឺរូបអូន
------------------------------
កាកី ក្នុងរឿងចិត្តចើកត្រអាល
ក្រាស់ដោយតណ្ហា ដើរតែចង់ប្រុស
ប្រុសមួយ ប្រុសពីរ ប្រុសបី បបោស
តណ្ហាដុតស្រុះ ដោយភ្លើងរាគះ !!!!
ជីដូនកាកី ដូចក្នុងចម្រៀង
ហេងប៊ុនលាភ ច្រៀង ពីឆោមវរល័ក្ខណ៏
ដើរតែចង់ប្រុសមិនស្កប់ត្រឹមម្នាក់
សង្សាររយនាក់ ស្រីប្តូររហូត!!!
ចំណែករូបអូន យាយទួតកាកី
ផ្លាស់តាមចិត្តស្រី សង្សារពាន់នាក់
មុននិងស្ម័គ្របង ឆោមស្រស់វរល័ក្ខណ៏
ប្រុសដល់ពាន់អ្នក បងប្រុសចុងក្រោយ!!!
----------------------------------------------------------
 05  April 204
ផេង វិសុដ្ឋារ៉ាមុនី

Friday, April 25, 2014

ភរិយា ដែរខ្ញុំប្រាថ្នា!!!! ផេង វិសុដ្ឋារ៉ាមុនី

ភរិយា ដែរខ្ញុំប្រាថ្នា!!!!
---------------------------------
មេម៉ាយក៏ដោយក៏ខ្ញុំព្រមស្នេហ៏
អាយុស្មើម៉ែ ក៏ខ្ញុំស្រលាញ់
ប្អូនមួយជួរ ពីរជួរ ចិត្តគួចត្របាញ់
ក៏ខ្ញុំស្រលាញ់ ស្ម័គ្រជាភរិយា!!!
សំខាន់គឺស្អាត ចរិយាមាន
សំបូរធនធាន ដល់មហិមា
តារាសូមចាញ់ មានទំាងវិជ្ជា
នេះភរិយា ដែរខ្ញុំប្រាថ្នា!!!!
------------------------------------
26 - 04 - 2014
ផេង វិសុដ្ឋារ៉ាមុនី

មេម៉ាយ ឬ ក្រមុំ ??!!! ផេង វិសុដ្ឋារ៉ាមុនី

មេម៉ាយ ឬ ក្រមុំ ??!!!
------------------------------------
ភ័ក្រស្រីរីកស្រស់ ដូចដួងចន្រ្ទា
បំភ្លឺនភាល័យពេញលោកា
សាច់សម៉ត់ខៃស្រួចទំាងនាសា
ថ្ពាល់ថ្លោសពេញថ្លា សក់វែងអន្លាយ។
ម្រាមបន្លាក្រូច អោយរលោងស្រិល
រៀមគន់មិនខ្ជិល មិនចេះជិនណាយ
ស្អាតម្លឹងៗ ក្រមុំ ឬ មេម៉ាយ
សូមកែវឆោមឆាយ ឆ្លើយប្រាប់បងផង!!!
បើអូនក្រមុំ បងនឹងចូលស្តី
តាមប្រពៃណី ស្របផ្លូវច្បាប់ច្បង
បំពេញមុខមាត់ពុកម្តាយនួនល្អង
យកស្រស់ទងវង ជាគូវាសនា!!!
បើអូនមេម៉ាយ បងសូមស្នើរចិត្ត
សូមពៅអាណិត ឆ្លើយប្រាប់រៀមរ៉ា
បើស្រីព្រមស្ម័គ្រ បងសូមសន្យា
ការពាររក្សា ថ្នមថែតែស្រី!!!
----------------------------------------------
២៦ មេសា ២០១៤
ផេង វិសុដ្ឋារ៉ាមុនី

លង់ស្នេហ៍បន្ទាយស្រី៖ និពន្ធដោយ លោក ប៊ុន ពិសី

លង់ស្នេហ៍បន្ទាយស្រី
-----------------------------
រៃយំល្វើយៗ ឆ្លើយចុងព្រឹក្សា
រន្ធត់ឱរ៉ា សោតាបានលឺ
ក្បូរក្បាច់ប្រាសាទ ស្អាតល្បីរន្ធឺ
បេះដូងព្រួចព្រឺ នឹកអតីកាល ។
សម្លេងពិណពាទ្យ សៀតចាក់អារម្មណ៍
ពិរោះរណ្តំ រងំព្រឺក្បាល
ម្លប់ឈើត្រឈៃ ព្រៃស្រស់ត្រកាល
សម្ផស្សគ្របក្រាល សួគាលោកិយ ។
បើសិនកើតទាន់ ជំនាន់សាងសង់
ម្ល៉េះសមតួអង្គ ស្អាតខ្ញង់ឥតបី
ឱ!ប្រាង្គប្រណិត ខាបចិត្តកវី
លង់ស្នេហ៍ទឹកដី បន្ទាយស្រីហើយ ៕
និពន្ធដោយ លោក ប៊ុន ពិសី

កូនខ្មែរចិត្តខ្មែរ(ដោយផេងសុខវ៉ាន់ដា)

កូនខ្មែរចិត្តខ្មែរ(ដោយផេងសុខវ៉ាន់ដា)
------------------------------------------------
១. កូនខ្មែរចិត្តខ្មែរ 
ស្នេហ៏ជាតិទឹកដី
ទំាងប្រុសស្រី 
ស្មោះជាតិសាសនា។
២. អង្គរបូរី 
ទឹកដីត្រកាល
វប្បធម៌មហាសាល
ថ្លាពេញសាកល។
៣. តែ!អនិច្ចា!
មាតុភូមិខ្មែរ
រ៉ាប់រយឆ្នំាខែ
ស្គាល់តែទឹកភ្នែក។
៤. ព្រោះខ្មែរចិត្តក្បត់
ជាមាជ្រៀតជ្រែក
គិតតែរំារែក
ស្រា ស្រី ល្បែង ពាល។
៥. ទុកចិត្តសាសន៏គេ
ស្អប់កម្ពុជា
ហៅគេផ្តន្ទា
អោយខ្មែររងគ្រោះ។
៦. ទឹកភ្នែកខេមរា
ចារ ដោយលោហិត
៣ ឆ្នំាឧក្រិដ្ឋ
ជាប់សាវតាជាតិ។

និពន្ធនៅភូមិស្វាយជួរថ្ងៃទី០៤ តុលា ឆ្នំា២០១០

អនុស្សាវរីយ៏កាលរៀននៅថ្នាក់ទី១១Q

ដោយ ផេង សុខវ៉ាន់ដា

និស្ស័យខ្មែរ (កំណាព្យ មេពាក្យ ៧)

និស្ស័យខ្មែរ
(កំណាព្យ មេពាក្យ ៧)

១.ជាតិយើងជាខ្មែរក្រែលក្រាស់មិត្ត 
ខ្មែរមានគំនិតគិតពិតច្នៃ 
ខ្មែរចេះសន្សំបិនសំចៃ 
ខ្មែរមាននិស្ស័យសាងប្រាសាទ។ 

២.ខ្មែរមានចំណេះចេះខ្ពង់ខ្ពស់ 
ខ្មែរមានកត្តិយសឈ្មោះល្អស្អាត 
ខ្មែរពូជអ្នកច្បំាងខ្មំាងបាក់ស្បាត
ខ្មែរខំសង្វាតសាងសន្តិភាព។

៣.ខ្មែរចេះសម្របស្រប់ព្រឹត្តិការណ៏
ខ្មែរអ្នកសិក្សាស្គាល់ខ្ពស់ទាប
ខ្មែរស្លូតបូតចរិតសុភាព
ខ្មែរស្មោះត្រង់ជ្រាបដឹងរហ័ស។

៤.ខ្មែរអ្នកក្លាហ៊ានប្តូរជីវី
ខ្មែររួមសាមគ្គីទំាងក្មេងចាស់
ខ្មែរថាគឺធ្វើ"មិនក្រឡះ"
ខ្មែរហ៊ានប្តូរផ្លាស់អ្វីមិនកើត

៥.ខ្មែរគោរពសាសនាព្រះពុទ្ធ
ខ្មែរចិត្តមោះមុតមានកំណើត
ខ្មែរជាអ្នកមែង!តែមិនឆើត
ខ្មែរជាច័ន្ទខ្នើតគួររ៉ាប់អាន។

និពន្ធនៅរាជធានីភ្នំពេញថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១២
ដោយ ផេង វិសុដ្ឋារ៉ាមុនី

វិស្វករព្រលឹង : និពន្ធដោយ លោក ប៊ុន ពិសី

វិស្វករព្រលឹង
ឆ្លាក់ថ្មឆ្លាក់ឈើ ធ្វើដោយដៃ
ឆ្លាក់ដាប់ឆ្លាក់ច្នៃ ខៃគំនិត
ឆ្លាក់រូបឆ្លាក់រាង ព្រៀងគន់គិត
ឆ្លាក់គូសពិនិត្យ ប្រឌិតគូរ ។
ឆ្លាក់ត្រឹមរូបី មិនពិបាក
ឆ្លាក់រូបសំណាក ឆ្លាក់មិនយូរ
ឆ្លាក់ដួងព្រលឹង ដោយដៃគ្រូ
ឆ្លាក់នោះទើបស៊ូ កម្រមាន ។
ឆ្លាក់ប្រាជ្ញវិទូ ឆ្លាក់បណ្ឌិត
ឆ្លាក់ធំគំនិត ទើបជាយាន
ឆ្លាក់មនុស្សឲ្យក្លាយ ជាធនធាន
ឆ្លាក់ប្រដៅប្រៀន សិស្សឲ្យល្អ ។
គ្រូគឺវិស្វករ ព្រលឹង
ឆ្លាក់សិស្សឲ្យដឹង ថ្លឹងខ្មៅស
ឆ្លាក់សិស្សឲ្យស្គាល់ អាក្រក់ល្អ
ឆ្លាក់សិស្សឲ្យករ មានកំណើត ៕
និពន្ធដោយ លោក ប៊ុន ពិសី

នេះឬចិត្តស្រី???!!!

នេះឬចិត្តស្រី???!!!
--------------------------------
លាហើយៗស្រីចិត្តសាវ៉ា
ស្រីងប់ដុល្លា ដុតរោលតណ្ហា
ក្បត់ចិត្តស្វាមី ចិត្តចើកឬស្យា
ភ្លេចអនុស្សាដែរសាងនឹងប្តី!!!!
នេះឬចិត្តស្រី សំដីមិនទៀង
ចិត្តល្អក់សែនល្អៀង យាយទួតកាកី
អូនក្បត់បងបាន បងមិនថាអី
តែសូមរូបស្រី អាណិតកូនយើង!!!
--------------------------------------
ផេង វិសុដ្ឋារ៉ាមុនី

Sunday, April 6, 2014

មន្តស្នេហ៏ធម្មជាតិក្រមុំស្វាយជួរ

មន្តស្នេហ៏ធម្មជាតិក្រមុំស្វាយជួរ
======================
 ១.  ក្រមុំល្អស្រស់ សម្រស់បាន 
ចំណេះចំណានមានទំាងជំនាញ
     អោយតែឃើញភ្លាម ចិត្តទន់ទាក់ទាញ 
អារម្មណ៏វិញ្ញាញ លង់ស្នេហ៏កញ្ញា។
២.  វិជ្ជាចរិយា ថ្លាគំនិត 
សីលធម៌ប្រព្រឹត្ត សុភាពរាបសា
     ដំណើរល្វត់ល្វន់សមនឹងកាយា 
ឯដួងនេត្រា មុតស្រួចទាក់ស្នេហ៏។
៣.  ថ្ពាល់ពេញក្រពុំ ក្លែបក្លិនផ្អែមឆ្ងាញ់ 
ឃើញភ្លែតគួរក្នាញ់ចង់ថើបអង្អែល
      ក្រមុំស្វាយជួរ ដែនដីកោះខែល 
ឃើញភ្លាមលង់ស្នេហ៏ ដកចិត្តមិនរួច។
៤.   ថ្ងៃបុណ្យប្រពៃណីជាតិខ្មែរ  
ភ័ក្រស្រស់មានស្នេហ៏ គួរអោយព្រឺព្រួត
      កេសាអន្លាយ ញញឹមថ្ពាល់ខួច 
ចងចិត្តអោយគួច សម្រស់ឆោមឆាយ។
៥.   ផាមួង ហូលព្រែ សមសាច់សខ្ចី 
សម្លេងនាងស្រីស្រួយស្រេះស្រស់ស្រាយ
      ឃើញហើយច្បាស់ចូលដណ្តឹងដល់ម្តាយ 
មិនថាមេម៉ាយឬក្រមុំឡើយ។
ស្វាយជួររាត្រីថ្ងៃ១៥កើតខែមាឃ.ព.ស២៥៥៧ត្រូវនឹងថ្ងៃសោរិ៏ទី១៥ខែកុម្ភះឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី 
អតីតសិស្សនៃអនុវិទ្យាល័យ ព្រះសីហនុវរ្ម័ន (២០០៥-២០០៨)

ស្វាយជួរ ភូមិកំណើតខ្ញុំ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា

ស្វាយជួរ ភូមិកំណើតខ្ញុំ
ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ព្រះរាជាណាចក្រកម្ពុជា
===============================================
១. ឱ!ភូមិស្វាយជួរ ទីឋានកំណើត                                       
ទឹកដីខ្ញុំកើតអាស្រ័យជីវិត  
    រស់នៅសប្បាយជួបជុំ ញាតិមិត្ត
រួមទំាងអ្នកជិតខាងរួមជាតិខ្មែរ។
២.  វាលស្រែធំធេងល្វឹងល្វើយម្លេះណា
ទំាងដីចម្ការច្បារដំណំាដែរ
    ទន្លេបាសាក់នំាល្បាប់ចូលស្រែ
ចិញ្ចឹមរាស្រ្តខ្មែរអ្នកភូមិស្វាយជួរ។
៣.  វត្តទឹកវិលចុងកោះ,សម្រស់ភូមិខ្ញុំ
ញាតិប្រមូលផ្តុំធ្វើបុណ្យសាសនា
     ទីឋានស្ងប់ស្ងាត់រៀនសូត្រធម៌អាថ៌
ទីពិភាក្សាប្រជុំការងារ។
៤.  ស្វាយជួរ,ភូមិខ្ញុំរស់សែនសប្បាយ
ញាតិមិត្តទំាងឡាយបងប្អូនមីងមា
    កម្លោះ ក្រមុំ ស្អាតស្រស់គ្រប់គ្នា
ចរិត ឬកពារសមជាកូនខ្មែរ។
៥.   ស្វាយជួរ អ្នកភូមិខ្ញុំសាមគ្គីធម៌                                    
មិនចេះលាបពណ៌ ចចើងចិត្តប្រែ
         គោរពប្រណិបត្តិឪម៉ែ
ទំនៀមសាសន៏ខ្មែរ រក្សាភ្ជាប់
ស្វាយជួរ,ថ្ងៃអង្គារទី២១ខែមករាឆ្នំា២០១៤
និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

រំដួលព្រែកចិន

រំដួលព្រែកចិន
=========
រំដួលព្រែកចិន ចោលក្លិនឈ្ងុយឈ្ងប់
ប្រហើរលើសលប់ នៅក្បែរដងព្រែក
គ្រាន់តែឃើញភ្លាម ជាប់ចិត្តទាក់ភ្នែក
ដុះជាប់ដងព្រែក ចោលក្លិនឈ្ងុយឈ្ងប់ ។
រៀមជិះកង់កាត់ ក្បែរផ្ការំដួល
អារម្មណ៏ច្រាលជ្រួល ចិត្តចង់តែឈប់
លូកដៃបេះផ្កា ប្រហើរលើសលប់
ចិត្តចង់តែឈប់ បានថ្នមអង្អែល ។
ផ្កាស្នេហ៏ព្រែកចិន ដុះដីស្វាយជួរ
ឈ្មោះថា៖រំដួល ព្រែកចិន កោះខែល
បេះហើយអង្អែល ថ្នមលើដៃរៀម ។
============================
២៦  កុម្ភះ  ២០១៤
ផេង វិសុដ្ឋារ៉ាមុនី
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks