Sunday, March 30, 2014

ចូលឆ្នំាថ្មី ទៅលេងកម្ពុជាក្រោម

ចូលឆ្នំាថ្មី ទៅលេងកម្ពុជាក្រោម
===========================
១. ចូលឆ្នំាថ្មីនេះក្នុងចិត្តគួចប៉ង 
ចង់ទៅលេងម្តងដីនាយសមុទ្រ
អោយស្គាល់ដីសណ្តរល្អបំផុត 
ទៅជ្រោយសមុទ្រ ជ្រោយកម្ពុជា ។
២. ទៅលេងស្រះគូ ខេត្តព្រះត្រពំាង
ព្រែកឬស្សី ឃ្លំាង ខេត្តព្រះសួគ៌ា
រួចមកកោះគង ផ្សារដែក ជុំគ្នា
ហើយនំាមីងមា ទៅរោងដំរី ។
៣. មកលេងកំពង់គោ ជាប់ស្វាយរៀង
រួចឆ្លៀតចូលឆៀងលេងកំពង់ឬស្សី
ទៅព្រៃនគរ វត្តច័ន្ទរង្សី
កំពង់ក្របី ក៏ទៅលេងដែរ ។
៤. ទៅ ទួលតាមោក ឆ្ពោះមកអូកាប់
លង់ហោរដីល្បាប់ មកមើលវាលស្រែ
រួចមកខេត្តមេស ពាមបារាជដែរ
ដើរមើលស្រីខ្មែរ ស្រស់ដូចកិន្នរ ។
៥. ដល់ថ្ងៃទី៣មកលេងខេត្តពាម
រួចបន្តភ្លាម មកក្រមួនស
ពលលាវ ទឹកខ្មៅ សមុទ្រឆ្នេរល្អ
រួចហើយបន្ត មកលេងមាត់ជ្រូក ។
ភ្នំពេញ,ថ្ងៃ ច័ន្ទ ទី ៣១ ខែ មិនា ឆ្នំា២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

កម្រងអនុស្សាវរីយ៏មិត្តភាពរួមជំនាន់ទី២៩នៃវគ្គបណ្តុះបណ្តាលតែងនិពន្ធនៃសមាគមអ្នកនិពន្ធខ្មែរ សរុបទំាងអស់ចំនួន៖ ៦០ រូបសិក្ខាកាម។ព្រះសង្ឃចំនួន៖២ អង្គ, ប្រុសចំនួន៖៤៥ រូប , ស្រីចំនួន៖ ១៣ រូប។

កម្រងអនុស្សាវរីយ៏មិត្តភាពរួមជំនាន់ទី២៩នៃវគ្គបណ្តុះបណ្តាលតែងនិពន្ធនៃសមាគមអ្នកនិពន្ធខ្មែរ
សរុបទំាងអស់ចំនួន៖ ៦០ រូបសិក្ខាកាម។ព្រះសង្ឃចំនួន៖២ អង្គ, ប្រុសចំនួន៖៤៥ រូប , ស្រីចំនួន៖ ១៣ រូប។ 
បាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូសាស្រ្តាចារ្យ.សាស្រ្តាចារ្យកត្តិយសនៃវគ្គបណ្តុះបណ្តាលតែងនិពន្ធជំនាន់ទី២៩នៃសមាគមអ្នកនិពន្ធខ្មែរទំាងអស់មានជាអាថ៌ដូចជា:១. ឯកឧត្តមសាស្រ្តាចារ្យកំនាព្យ ជ័យចាប (បង្ហាត់កំនាព្យនឹងវិធីសាស្រ្តតែងកំនាព្យ)២. ឯកឧត្តមកវី ហ៊ុនហេង (វាគ្មិនកត្តិយសបង្ហាត់ពីវីធីសាស្រ្តនឹងរបៀបតែងទំនុកច្រៀង)៣. សាស្រ្តាចារ្យកំនាព្យ កវី វ៉ែនសុន (បង្ហាត់ពីវិធីសាស្រ្តតែងកំនាព្យនឹងបង្ហាញពីការវិវត្តនៃកំនាព្យខ្មែរ) ៤.សាស្រ្តាចារ្យកំនាព្យចម្រៀង:ទ្រង់ស៊ីសុវត្តិសិរីវុឌ.(បង្ហាត់ពីវិធីសាស្រ្តតែងកំនាព្យនឹងទំនុកច្រៀងនឹងបង្ហាញនឹងប្រៀបធៀបពីកម្រិតទឹកដៃកវីនិពន្ធឯកឆ្នើមៗនាទស្សវត្សទី១៩៦០។៥.សាស្រា្តចារ្យបណ្ឌិតខៀវកុសល:(បង្ហាត់បង្ហាញអំពីរទ្រឹស្តីនឹងប្រវត្តិទស្សវិទូល្បីលើពិភពលោកនឹងបង្ហាញអំពីរបទពិសោធន៏អ្នកនិពន្ធល្បីៗលើពិភពលោកផងដែល។កម្រងកំនាព្យដែលបានកើតឡើងនេះក៏បានដោយសារសមត្ថភាពចំណេះដឹងដែលសាស្រ្តាចារ្យទំាងអស់លោកបានផ្តល់អោយផងដែល។ជាថ្មីម្តងទៀតខ្ញុំបាទនឹងចងចំាជានិច្ចនូវគុណបំណាច់ដល់ធំធេងនៃលោកគ្រូទំាងអស់នៅក្នុងដួងចិត្តនៃខ្ញុំបាទរហូត។ហើយជាចុងបញ្ចប់ខ្ញុំបាទសូមគោពជូនពរលោកគ្រូទំាងអស់នៃសមាគមអ្នកនិពន្ធខ្មែរអោយជួបតែសេចក្តីសុខគ្រប់ប្រការនឹងមានសុខភាពល្អបរិបូរណ៏ជួបតែសំណាងល្អជានិច្ចមានជន្មាយុយឺនយូជាងរយវស្សាដើម្បីបានបន្តជួយបណ្តុះសមត្ថភាពតែងនិពន្ធដល់កូនខ្មែរដទៃៗទៀត។
រាជធានីភ្នំពេញ,ថ្ងៃអាទិត្រទី ៣០ ខែ មិនា ឆ្នំា ២០១៤
ពីខ្ញុំព្រះករុណាខ្ញុំបាទ៖
ផេង វិសុដ្ឋារ៉ាមុនី

កម្រងអនុស្សាវរីយ៏មិត្តភាពរួមជំនាន់ទី២៩នៃវគ្គបណ្តុះបណ្តាលតែងនិពន្ធនៃសមាគមអ្នកនិពន្ធខ្មែរ
សរុបទំាងអស់ចំនួន៖ ៦០ រូបសិក្ខាកាម។ព្រះសង្ឃចំនួន៖២ អង្គ, ប្រុសចំនួន៖៤៥ រូប , ស្រីចំនួន៖ ១៣ រូប។ 
បាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូសាស្រ្តាចារ្យ.សាស្រ្តាចារ្យកត្តិយសនៃវគ្គបណ្តុះបណ្តាលតែងនិពន្ធជំនាន់ទី២៩នៃសមាគមអ្នកនិពន្ធខ្មែរទំាងអស់មានជាអាថ៌ដូចជា:១. ឯកឧត្តមសាស្រ្តាចារ្យកំនាព្យ ជ័យចាប (បង្ហាត់កំនាព្យនឹងវិធីសាស្រ្តតែងកំនាព្យ)២. ឯកឧត្តមកវី ហ៊ុនហេង (វាគ្មិនកត្តិយសបង្ហាត់ពីវីធីសាស្រ្តនឹងរបៀបតែងទំនុកច្រៀង)៣. សាស្រ្តាចារ្យកំនាព្យ កវី វ៉ែនសុន (បង្ហាត់ពីវិធីសាស្រ្តតែងកំនាព្យនឹងបង្ហាញពីការវិវត្តនៃកំនាព្យខ្មែរ) ៤.សាស្រ្តាចារ្យកំនាព្យចម្រៀង:ទ្រង់ស៊ីសុវត្តិសិរីវុឌ.(បង្ហាត់ពីវិធីសាស្រ្តតែងកំនាព្យនឹងទំនុកច្រៀងនឹងបង្ហាញនឹងប្រៀបធៀបពីកម្រិតទឹកដៃកវីនិពន្ធឯកឆ្នើមៗនាទស្សវត្សទី១៩៦០។៥.សាស្រា្តចារ្យបណ្ឌិតខៀវកុសល:(បង្ហាត់បង្ហាញអំពីរទ្រឹស្តីនឹងប្រវត្តិទស្សវិទូល្បីលើពិភពលោកនឹងបង្ហាញអំពីរបទពិសោធន៏អ្នកនិពន្ធល្បីៗលើពិភពលោកផងដែល។កម្រងកំនាព្យដែលបានកើតឡើងនេះក៏បានដោយសារសមត្ថភាពចំណេះដឹងដែលសាស្រ្តាចារ្យទំាងអស់លោកបានផ្តល់អោយផងដែល។ជាថ្មីម្តងទៀតខ្ញុំបាទនឹងចងចំាជានិច្ចនូវគុណបំណាច់ដល់ធំធេងនៃលោកគ្រូទំាងអស់នៅក្នុងដួងចិត្តនៃខ្ញុំបាទរហូត។ហើយជាចុងបញ្ចប់ខ្ញុំបាទសូមគោពជូនពរលោកគ្រូទំាងអស់នៃសមាគមអ្នកនិពន្ធខ្មែរអោយជួបតែសេចក្តីសុខគ្រប់ប្រការនឹងមានសុខភាពល្អបរិបូរណ៏ជួបតែសំណាងល្អជានិច្ចមានជន្មាយុយឺនយូជាងរយវស្សាដើម្បីបានបន្តជួយបណ្តុះសមត្ថភាពតែងនិពន្ធដល់កូនខ្មែរដទៃៗទៀត។
រាជធានីភ្នំពេញ,ថ្ងៃអាទិត្រទី ៣០ ខែ មិនា ឆ្នំា ២០១៤
ពីខ្ញុំព្រះករុណាខ្ញុំបាទ៖
ផេង វិសុដ្ឋារ៉ាមុនី

រូបថតក្រុមសិក្ខាកាមសិក្សាវគ្គបណ្តុះបណ្តាលតែងនិពន្ធជំនាន់ទី២៩នៅសមាគមអ្នកនិពន្ធខ្មែរ

រូបថតក្រុមសិក្ខាកាមសិក្សាវគ្គបណ្តុះបណ្តាលតែងនិពន្ធជំនាន់ទី២៩នៅសមាគមអ្នកនិពន្ធខ្មែរ
(ចាប់ពីថ្ងៃទី ២០ ខែ កុម្ភះ ឆ្នំា២០១២ រហូតដល់ ថ្ងៃទី ២៥ ខែ ឧសភា ឆ្នំា២០១២)
ថតនៅខាងមុខទីស្នាក់ការសមាគមអ្នកនិពន្ធខ្មែរកាលពីថ្ងៃទី២៣ខែមិនាឆ្នំា២០១២
ជាមួយសាស្រ្តាចារ្យកវី វ៉ែន សុន
ទីប្រឹក្សាគណកម្មាធិការកណ្តាលនៃសមាគមអ្នកនិពន្ធខ្មែរ
សាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ(សាលារចនា




នេះគឺជារូបថត កុង ម៉ា បង្កើតរបស់ខ្ញុំ

នេះគឺជារូបថត កុង ម៉ា បង្កើតរបស់ខ្ញុំ កាលស្ថិតក្នុងវ័យជាង ៤០ ឆ្នំា!!!
គាត់ទំាងពីរអ្នក កើតឆ្នំា ១៩៣៧ ដូចគ្នា គឺអាយុស្របាលនឹងសាស្រ្តាចារ្យ
ប្រវត្តិសាស្រ្ត ត្រឹង ងារ ដែល!!! គឺថតក្នុងអំឡុងសម័យ សាធារណរដ្ឋខ្មែរ លន់ណុល!! កុង បានស្លាប់ដោយអត់អាហារក្នុងរបបប៉ុលពត !!!
ម៉ា នៅរស់មានជីវិតសព្វថ្ងៃ ក្នុងអាយុជាង ៧៩ ឆ្នំាថ្មី២០១៤នេះហើយ!!!
 

កម្រងអត្ថបទយល់ឃើញរបស់អ្នកសរសេរក្រោមប្រធានបទ៖ ”មរតក៌សម្បត្តិជាតិ២៤ខេត្តរាជធានី"

កម្រងអត្ថបទយល់ឃើញរបស់អ្នកសរសេរក្រោមប្រធានបទ៖
”មរតក៌សម្បត្តិជាតិ២៤ខេត្តរាជធានី"
=========================================================
ស្ទើរតែគ្រប់ខេត្តក្រុងនៃកម្ពុជាសុទ្ធតែមានសម្បត្តិធម្មជាតិដ៏មហិមា។បច្ចុប្បន្ននេះឈូងសមុទ្រកម្ពុជាមានផ្ទៃទឹកសរុបចំនួន៩៥០០០Km2ហើយកំណប់ប្រេងកាតមានច្រើនជាងគេទៀតក្នុងពិភពលោកឯបឹងទន្លេសាបមានផ្ទៃសរុប(រដូវបំា្រង)ចំនួនគឺ៣០០០Km2ហើយសម្បូរត្រីជាងគេក្នុងពិភពលោកថែមទំាងមានកំណប់ប្រេងកាតទៀតងាកទៅខេត្តមណ្ឌលគិរីវិញថ្មីៗនេះក្រុមហ៊ុនអូស្រ្តាលីរុករកឃើញរ៉ែមាសសុទ្ធដល់ទៅចំនួន៨លាន១សែនតោន(អាចច្រើនជាងគេទៀតក្នុងពិភពលោក)ចំណែកឯខេត្តបាត់ដំបងជាតំបន់ជង្រុកស្រូវធំជាងគេក្នុងតំបន់ទៀត។ហើយខេត្តសៀមរាបជាតំបន់មរតក៌កេរ្តិដំណែលវប្បធម៌ខ្មែរធំជាងគេថែមទំាងល្បីល្បាញពាសពេញពិភពលោកទៀត។ដល់ទៅខេត្តកម្ពុងធំវិញជាទឹកដីសម្បូរព្រៃឈើម្រឹគីម្រឹគា(ព្រៃឡង់)និងផ្ទុកដោយឈើប្រណីតៗល្អជាងគេក្នុងតំបន់អាស៊ានក៏ដូចជាពិភពលោកដែរ។បង្វែចក្ខុទៅខាងក្រុងព្រះសីហនុកែបកំពតវិញបច្ចុប្បន្ននេះជាអច្ឆរិយឆ្នេរសមុទ្រស្អាតខ្នាតអន្តរជាតិថែមទំាងសម្បូរសត្វសមុទ្រច្រើនជាងគេក្នុងពិភពលោកទៀត។ឯខេត្តពោធិសាត់ជាតំបន់ផ្ទុកទៅដោយថ្លើមថ្មគ្រប់បែបយ៉ាងឈើខ្លឹមគ្រប់ប្រភេទសត្វចតុបាតុសំខាន់ៗសឹងតែច្រើនជាងគេក្នុងតំបន់អាស៊ានទៀត។ងាកមកកម្ពុងឆ្នំាងជាដែនដីស្មូនឆ្នំាងផលិតចានឆ្នំាងគ្រប់ប្រភេទពីដីឥដ្ឋដែរកម្រមានជាតិសាសន៏ណាក្នុងពិភពលោកមានគំនិតធ្វើបានឡើយ។ហើយខាងកម្ពុងចាមឯណេះវិញជាដែនដីក្រហមនិងសម្បូរចម្ការកៅស៊ូធំជាងគេទៀតក្នុងឥណ្ឌូចិន។រតនគិរីមណ្ឌលគិរីសម្បូរទៅដោយដីក្រហមហ្នឹងឈើប្រណីតៗមិនចាញ់ខេត្តដទៃឡើយ។ទឹកដីក្រចេះជាតំបន់សម្បូរសត្វផ្សោតច្រើនជាងគេក្នុងទន្លេមេគង្គអាស៊ាន។កម្ពុងស្ពឺជាដែនដីសម្បូរដើមត្នោតខ្មែរច្រើនជាងខេត្តដទៃហើយអាចច្រើនជាងគេក្នុងពិភពលោកសព្វថ្ងៃទៀត។ទឹកដីបរប៉ៃលិនដែនដីត្បូងកែវមរកដ៌ដ៏មានតម្លៃមហាសាលយ៉ាងមហិមាបំផុតលើសប្រទេសក្នុងតំបន់អាស៊ានក៏ដូចជាក្នុងពិភពលោកដែរ។ប្រទេសកម្ពុជាយើងមានសព្វមានគ្រប់នូវសម្បត្តិធម្មជាតិទំាងលើគោកក្នុងទឹកក្នុងសមុទ្រច្រើនណាស់សឹងតែអាចច្រើនលើសគេក្នុងពិភពលោកទៅហើយតែអ្វីដែរយើងនៅខ្វះសព្វថ្ងៃគឺអ្វី?មែង២៤ខេត្តក្រុងសុទ្ធតែមានសម្បត្តិធម្មជាតិមហាសាលប្រចំាខេត្តរៀងខ្លួនៗតែព្រះរាជធានីភ្នំពេញដែរមានទន្លេចតុមុខគ្មានពីរលើពិភពលោកនោះគឺជាកន្លែងស្ថាប័នអប់រំបណ្តុះបណ្តាលកុលបុត្រកុលធីតាខ្មែររួមគ្នាប្រជុំកូនខ្មែរគ្រប់ខេត្តក្រុងទូទំាងប្រទេសរួមទំាងខ្មែរកម្ពុជាក្រោមផងដើម្បីកសាងធនធានមនុស្សខ្មែរឲពោពេញទៅដោយសមត្ថភាពពិតប្រកបដោយឆន្ទះឯករាជ្យស្នេហាជាតិពិតហ៊ានទទួលខុសត្រូវខ្ពស់ក្នុងតួនាទីគ្រប់រូបភាព។ដល់ពេលនោះហើយព្រះរាជាណាចក្រកម្ពុជាយើងហ្នឹងក្លាយជាប្រទេសប្រកបដោយឯករាជ្យភាពអធិបតេយ្យភាពពេញលេញសង្គមយុត្តិធម៌ប្រកាន់នៅសច្ចះភាពពិតអព្យាក្រឹតភាពពិតមានការទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតប្រទេសជាតិ។ ព្រៃឈើច្រើនបំផុតក្នុងពិភពលោក+រ៉ែមាស៨លាន១សែនតោន+ប្រេងកាតក្នុងសមុទ្រហ្នឹងបឹងទន្លេសាបច្រើនជាងគេ+ត្រីពេញទន្លេសាបលើសគេក្នុងពិភពលោក+មហាប្រាសាទបុរាណវប្បធម៌ល្បីច្រើនជាងគេក្នុងពិភពលោក+ឆ្នេរសមុទ្រស្អាតខ្នាតអន្តរជាតិ+ត្បូងមរតក៌មានតម្លៃល្អជាងគេក្នុងពិភពលោក+អច្ឆរិយវត្ថុខ្មែរដែរមានគ្រប់ខេត្តក្រុង+តំបន់ទេសចរណ៏ល្អដាច់គេទំាងវប្បធម៌ប្រវត្តិសាស្រ្តហ្នឹងកែច្នៃ=តើអនាគតព្រះរាជាណាចក្រកម្ពុជាជាប្រទេសបែបណាទៅវិញ?ហើយប្រទេសកម្ពុជានៅខ្វះអ្វីទៀត?ចម្លើយគឺមានធនធានមនុស្សខ្មែរទំាងប្រុសទំាងស្រីប្រកបដោយការអប់រំខ្ពស់ហើយមានជំហឯករាជ្យអព្យាក្រឹតសច្ចះភាពនិយមពោពេញទៅដោយសមត្ថភាពការងារពិតគ្រប់កុលបុត្រកុលធីតាខ្មែរដែរមានឈាមជ័រជាខ្មែរពិតៗ។ហើយធនធានខ្មែរទំាងនោះថែមទំាងមានសីលធម៌ខ្ពស់មានការទទួលខុសត្រូវខ្ពស់ក្នុងនាមជាកូនខ្មែរ។នៅពេលអនាគតបើសិនជាធនធានមនុស្សខ្មែរយើងមានការអប់រំដូចដែរខ្ញុំបាននិយាយខាងលើមែងនោះស្រុកខ្មែរយើងហ្នឹងក្លាយជា(ប្រទេសឯករាជ្យប្រទេសសុចរិចទៀងត្រង់ប្រកាន់សច្ចះភាពជាប្រទេសប្រកបដោយគុណធម៌បរិបូរណ៏ដោយបញ្ញាជនជាន់ខ្ពស់ហើយអាចជាប្រទេសឈានមុខគេក្នុងពិភពលោកលើការអប់រំសីលធម៌សច្ចះធម៌ឯករាជ្យទៀត។
សរសេរចប់ដោយបរិបូរណ៏
នៅព្រះរាជធានីភ្នំពេញ,ថ្ងៃពុធទី២៣ខែតុលាឆ្នំា២០១៣
ដោយខ្ញុំព្រះករុណាខ្ញុំបាទ៖ ផេង វិសុដ្ឋារ៉ាមុនី

Saturday, March 29, 2014

ស្រក់ទឹកភ្នែកអាសូរព្រំដែនខ្មែរទិសខាងកើតនិងខាងត្បូង

ស្រក់ទឹកភ្នែកអាសូរព្រំដែនខ្មែរទិសខាងកើតនិងខាងត្បូង
----------------------------------------------------------------------
១. យប់យន់សន្សើមធ្លាក់ដិតជាប់ទងស្មៅ
ទ្រូងសោកសៅសែនស្រណោះជាតិខ្មែរ
អាសូរឈាមខ្មែរ ហូរគ្មានពេលល្ហែ 
ដីកេរស្រែដូនតា យួនវាតទី ។
២. ព្រំដែនជាតិទិសខាងកើតយួនខិត
ខាងត្បូងខិតចូលរាប់រយសិបគី-
ឡូ មានរតនះ-មណ្ឌលគិរី
ក្រចេះជីដី កំពង់ចាមជាតិ ។
៣. កណ្តាល កោះធំ យំមិនដែរស្បើយ
កម្មកៀកកើយ ព្រំដែនតាកែវទៀត
កំពតទុក្ខធំ យំដោយសារវៀត
សមុទ្រជ្រៀតចូលប្លន់ទំាងកោះខ្មែរ។
៤. នឹករឿងព្រំដែនខាងកើតកាលណា
ទ្រូងពើតផ្សារ ទឹកភ្នែកស្រក់ឥតល្ហែ
និយាយលែងចេញ បានត្រឹមត្អូនត្អែរ
ព្រំដែនខ្សែ ខ្មែររងទុក្ខព្រោះយួន ។
៥. ហ៊ឺ!!ខ្ញុំដកដង្ហើមធំ ម្តងណា
អាសូរខេមរា ដែររងទុក្ខផ្ទួន
ពិសេសតាមបណ្តោយ ព្រំដែនយួន
វារុកគួន ប្លន់ដីទំាងស្រស់ស្រស់ ។
រាត្រី,ភ្នំពេញ.ថ្ងៃ សុក្រ ទី ២៨ ខែ មិនា ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

របៀបនិពន្ធបទភ្លេង(សម្រាប់ក្រុមតន្ត្រីសម័យ)និងទំនុកចម្រៀង គឺ៖(ដោយ កវីនិពន្ធ វ៉ែន សុន)

របៀបនិពន្ធបទភ្លេង(សម្រាប់ក្រុមតន្ត្រីសម័យ)និងទំនុកចម្រៀង គឺ៖   (ដោយ កវីនិពន្ធ វ៉ែន សុន)
“ មានពីរវិធី ” ។
វិធីទី១,គឺនិពន្ធបទភ្លេងមុនទំនុកចម្រៀង(អ្នកនិពន្ធបទភ្លេងក្នុងវង់តន្ត្រីសម័យត្រូវយល់
ដឹងអំពីចង្វាក់ឱ្យបានច្រើនទើបល្អ )។ វិធីទី១ នេះ អ្នកនិពន្ធបទភ្លេងមិនចាំបាច់គិតថា
បទភ្លេងដែលយើងកំពុងនិពន្ធនោះ តម្រូវទៅនឹងកំណាព្យបទណានោះទេ ។ ចាំបាច់
បំផុត គឺយើងគិតទៅលើតែទ្រឹស្តីនៃអក្សរភ្លេង និង ភាពពីរោះបែបពណ៌សម្បុរជាតិ ជាការស្រេច។ល។
វិធីទី២, គឺនិពន្ធទំនុកចម្រៀងមុនបទភ្លេង។ ( នេះជាវិធីអ្នកនិពន្ធទំនុកចម្រៀងគាត់មិន
ចេះភ្លេង,មិនចេះទាំងអក្សរភ្លេង)។វិធីនេះដូចទៅនឹងសំនួររបស់ក្មួយ Sela Nov Lano
គាត់សួរហើយ។
សំនួរសួរថា “ តើកំណាព្យបទពាក្យ៨ និពន្ធជាទំនុកចម្រៀងចង្វាក់កន្ទ្រឹមបានឬទេ? ”
-ខ្ញុំឆ្លើយថាបាន ដូចជាកំណាព្យពាក្យ៤ ឬបទកាកគតិដែរ ។ល។ ប៉ុន្តែអ្នកនិពន្ធទំនុក
ចម្រៀងត្រូវឆ្លាត ។ តើត្រូវឆ្លាតដូចម្តេច ? - ត្រូវឆ្លាតត្រង់ថា យើងជាអ្នកនិពន្ធទំនុក ចម្រៀងត្រូវស្គាល់ចង្វាក់ភ្លេងឱ្យបានច្រើន។ល។ ឧទាហរណ៍,ចង្វាក់ប្រជាប្រិយដូចជា
ចង្វាក់រាំវង់,រាំក្បាច់,សារ៉ាវ៉ាន់,កន្ទ្រឹម,តាលុង,ចូកកំពឹស។ល។(ប្រភេទចង្វាក់សប្បាយ
រីករាយបែបខ្មែរនិយម )។ ចង្វាក់សប្បាយរីករាយមួយបែបទៀត តាមបែបអឺរ៉ុបនិយម
ដូចជាចង្វាក់ Bolero, Chat! Chat! Cha, Bossanova, Madison. Rock, Bambo,
Calypso, Pasodouble, Disco, Monkey-kiss and Twist . . .
ចង្វាក់បែបមនោសញ្ចេតនាដូចជា Slow, Slow-Rock, Bolero-Lent, Tango and
Boston ។ល។

Tuesday, March 25, 2014

ប្រវត្តិភ្នំប្រសិទ្ធ

ប្រវត្តិភ្នំប្រសិទ្ធ

ដែលអ្នកស្រុកហៅថា "ភ្នំប្រសិទ្ធ" គឺសំដៅយកភ្នំពីរនៅទន្ទឹមគ្នា ប៉ុនែ្តដោយការចែក​ព្រំ ប្រទល់​ស្រុក នៅខេត្តកណ្តាល ភ្នំពីរនេះក៏គេ​ត្រូវរំលែកធ្វើជាខ័ណ្ឌ​ព្រំប្រទល់ស្រុក ចំកណ្តាលជ្រលងភ្នំ គឺភ្នំខាងលិចចូលក្នុងឃុំម្កាក់ ស្រុកអង្គស្នួលឯភ្នំខាងកើតនៅ ក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្ត​កណ្តាល ដូចគ្នា។ ភ្នំទាំងពីរនេះភ្នំ​ខាងលិចមិនមាន រឿងរ៉ាវ ឬកនែ្លងបរមបុរាណអ្វីគួរគប្បីនិង លើក​យកមក​​អធិប្បាយទេគឺមានតែភ្នំខាង កើតប៉ុណ្ណោះ​ដែលមានរឿងរ៉ាវ​ច្រើនមាន​ដំណែលចាស់ៗទាក់ទងនិងរឿងព្រេង យ៉ាងច្រើន។
កាលពីដើមអ្នកស្រុកច្រើនទុកភ្នំនេះជាកនែ្លងសក្តិសិទ្ធិសំរាប់អ្នកសែ្វងបន់ស្រន់ឲ្យ សំរេច ប្រាថ្នាណា មួយ ឬធ្វើការសាងសីលភាវនានៅទីនោះ តែនៅសម័យ​បច្ចុប្បន្ន ជំនឿទាំងនោះ ក៏ខ្សោយបន្តិចម្តងៗទៅតាមការវិវត្តន៍នៃអារ្យធម៌ ។ហេតុនេះទីភ្នំ នេះឯងទៅ​ជាទីទេសចរណ៍​មួយសំរាប់អ្នក​ស្រុកជិត​ឆ្ងាយធ្វើដំណើរ​ទៅកំសាន្តនៅ រាល់ពេល ដែលបានទំនេរលំហែពី ការងារ។ សព្វថៃ្ងបើទៅតាមរថយន្តត្រូវទៅតាម ផ្លូវជាតិលេខ៥ គឺផ្លូវពីភ្នំពេញទៅបាត់ដំបង លុះទៅដល់​គីឡូម៉ែត្រលេខ៣៨ជិតដល់ ផ្សារឧត្តុង្គ មានផ្លូវជាតិលេខ២៦ បែកចូលទៅខាង ឆេ្វងដៃ ចូលទៅតាមផ្លូវនេះ អស់ចំងាយ១៦គីឡូម៉ែត្រទៀត ទើបត្រូវបត់​ចូលតាមផ្លូវលំមួយនៅខាងឆេ្វងដៃបន្ត ទៅទៀត ទើបដល់ជើងភ្នំនេះ។ នៅនិងចងេ្កះភ្នំផែ្នកខាងជើង មានព្រះវិហារមួយ គ្របប្រក់លើព្រះពុទ្ធបដិមាករ ចូល​និព្វានមួយអង្គ សាងដោយថ្មយ៉ាងធំមានបណ្តោយ ប្រមាណ ២៧ម៉ែត្រ។ ត្រង់នេះអ្នកស្រុកហៅថា "កនែ្លងព្រះនិព្វាន"នៅខាងក្រោម កនែ្លងព្រះនិញ្វននេះ បន្តិច មានរូងដីមួយកនែ្លងទទឹងប្រមាណ៥ម៉ែត្របណ្តោយ ៦ម៉ែត្រ ជារូងទាល់ តែមានមកពី អងែ្វងកាលហើយ។ខាងកើតរូងដីនេះបន្តិចមាន ថ្មមួយផែនយ៉ាងធំ ហើយមានសភាពចំឡែក ត្រង់មានស្នាមជើងសេះ និងជើងទ្រុឌ នៅជាប់និងថ្មនោះ ប៉ុនែ្តដោយសារពេលវេលាយូរពេក សព្វថៃ្ងក៏រលប់ខ្លះៗទៅហើយ។ ខាងត្បូងថ្មដាមានស្នាមនេះ មានខឿនថ្មមួយកនែ្លង អ្នកស្រុក ហៅថា "ឥសីចង្រ្កង"។ លុះឡើងដល់កំពូលភ្នំមានព្រះវិហារមួយជាសំណង់ចាស់បុរាណដែលមានទទឹង ៨ម៉ែត្រ បណ្តោយ១៥ម៉ែត្រ អ្នកស្រុកសន្មត់នាមព្រះវិហារនេះហៅថា "វិហារត្រៃត្រឹង" ។ អំពីរឿងព្រេងដែលទាក់ទងទីកនែ្លងទាំងនោះ មានដោយឡែកៗពីគ្នា៖

អំពីរូងដី និង ឥសីចង្រ្កម
ចំពោះទីកនែ្លងទាំងពីរនេះមានរឿងព្រេងតែមួយ គឺរឿង "បក្សីចាំក្រុង"។

សេចក្តីដំណាលថា : កាលដែលសេ្តចដំបងក្រញូង ជ្រែករាជនោះក៏បានឡើងគ្រប់ គ្រងរាជ រហូតមក។ ប៉ុនែ្តរាជសម្បត្តិនេះ​ពុំបានសុខសាន្តទេនៅ​រយៈពេលតែ៧ឆ្នាំ និង៧ខែប៉ុណ្ណោះ មានអ្នកមានបុណ្យម្នាក់គឺពញាក្រែកមកដណ្តើមរាជជាបន្តទៅ ទៀត។ ដំណើររឿងមុននិងបាន រាជទៅព្រះបាទ​ពញាក្រែកនោះ ព្រះបាទដំបងក្រញូង បានធ្វើទុក្ខទោសដល់ក្សត្រអង្គមុនសន្ធឹក ណាស់ហេតុនេះ​បានជាពៀរ​វេរាមក​ដល់ព្រះ អង្គវិញ គឺក្រោយ​ដែលព្រះបាទពញាក្រែក ឡើង សោយរាជហើយក៏ចេញបញ្ជាឲ្យ ចងអាឃាតព្យាបាទវិញដែរ។ ប៉ុនែ្តនេះពេលនោះមានអ្នកម្នាងមួយនោះមានគភ៌រត់ ទៅពួនស្នាក់នៅ និងលំនៅរាជសណ្តានជារាស្រ្ត។ ថៃ្ងមួយមានហេតុភេទចំឡែកជា ប្រផ្នូល ព្រះបាទ​ពញាក្រែក ក៏ហោរាគន់គូរមើល ហោរាក្រាបទូលថា មានអ្នកមាន បុណ្យម្នាក់ទៀតចាប់បដិសន្ធិក្នុងផៃ្ទរបស់ អ្នកម្នាងនៃសេ្តចដំបងក្រញូងស្ថិតនៅទិស ណាៗ ក៏ប្រាប់គ្រប់សព្វ។ វេលានោះព្រះបាទពញាក្រែក ក៏ឲ្យពិជឃាតតាមរកឃើញ យកមកកាប់ សំលាប់ចោលទៅ ។ តែពេលកាប់នោះ ទារកនេះ​ឯងក៏រត់ឡើងពីពោះ ទៅក្នុងទ្រូងម្តាយ លុះត្រាតែ​ពិជឃាតទៅផុត​ទើបទារកចេញពីផៃ្ទមាតាមកនៅកណ្តាល វាល ពេលនោះមានសត្វបក្សីមួយធំឃើញ ទារកនៅកណ្តាលវាលដូច្នោះក៏ចុះមកកាង ស្លាបគ្របដណ្តប់ទារកកុំឲ្យក្តៅ ជួនជាមានបុរសម្នាក់ឈ្មោះតាគោហេគាត់ព្យួរដីហើយ ដើររូតរះទៅផ្ទះ ប្រទះ​ឃើញទារកនេះគាត់ក៏បីយកកុមារទៅទុកថែរក្សាអស់រយៈពេល ៧ឆ្នាំ សេ្តចអោយ​ហោរាគន់គូរម្តងទៀត ព្រះអង្គជ្រាបថាអ្នកមានបុណ្យនោះមិនទាន់ ស្លាប់ទេ ទ្រង់ត្រាស់ឲ្យយកកេ្មង៧ឆ្នាំ ទាំងអស់មកផ្តិតមើលក្រយ៉ៅដៃ។ពេលនោះ តាគោហេក៏ត្រូវគេកេណ្ឌឲ្យយកចៅចិញ្ចឹមគាត់មកផ្តិតដែរ ស្រាប់តែមានរូបកងចក្រ នៅបាតដៃចៅគាត់ ដែលត្រូវគេយកទៅប្រហារចោល ព្រោះសំគាល់​ថាជាអ្នកមាន បុណ្យ ប៉ុនែ្តតាគោហេលួចកញ្ឆក់ចៅពររត់គេចដោយមានសត្វកាងស្លាបគ្របពី លើរហូតទាល់តែបាត់ផុតពីមុខបណ្តាជន អ៊ូអរទៅ សេនាអាមាត្រនាំគ្នាតាមកិតដែរ តែពុំទាន់។ តាគោហេ នាំកុមារនេះពីស្រុកមួយទៅស្រុកមួយដូចជា កាត់ទនេ្លធំ ត្រង់រកាកោងឆ្លងទៅល្វាទេរ ដល់វិហារសួរ តែពុំបាត់ភិតភ័យសោះត្បិតទ័ពគេចេះ តែដេញតាមពុំឈប់ឈរ។ កាលនោះគាត់នាំកុមាររត់ពីវិហារសួរ ឆ្លងទនេ្ល​មកខាងលិច ហើយឆ្លងកាត់ភូមិកែ្បរមាត់ទនេ្លទៅរកទីភ្នំ ដើម្បីស្រួល ពួនស្នាក់អាស្រ័យ។ គាត់ទៅពួននៅភ្នំមួយ ក្នុងខេត្តសំរោងទង (ដែលសព្វថៃ្ងហៅថា ភ្នំប្រសិទ្ធិ នេះ)។ ទីភ្នំនេះ ពុំមានជនសាមញ្ញណាទៅដល់ទេ កាលពីសម័យនោះ។ដូចេ្នះហើយបាន ជាតាគោហេយល់ឃើញថា ជាទីសុខសាន្ត។ មិនតែប៉ុណ្ណោះទីនោះឯងជាទី អាស្រមបទនៃពួកឥសីទាំងឡាយ ធ្វើចង្រ្កមភាវនារាល់ថៃ្ងផង តាំងពីមកនៅកនែ្លងនេះ ក៏បានប្រកប​និងសេចក្តីសុខ​ស្រួលមែន។ លុះដល់ព្រះបាទពញាក្រែកសោយរាជ្យ អស់កាលដ៏យូរមក ក៏សោយព្រះទីវង្គតទៅទើបមន្រ្តីរាជការទាំងអស់ស៊ើបសួរ រករាជកុមារ ជាបុត្រអតីតមហាក្សត្រ ដើម្បីដងែ្អឡើង គ្រងរាជ្យ។ទទួលពេលនោះលេច ឮល្បីព្រះរាជកុមារ ព្រះរាជបុត្រមួយព្រះអង្គ ដែលនៅជាមួយ តាគោហេ ហើយដែលអ្នក ស្រុកស្គាល់ព្រះនាមថា "បក្សីចាំក្រុង" ព្រោះតាគោហេបានថ្វាយនាមនេះតាំងពីគាត់ ឃើញបក្សីតាម កាងស្លាប លើរាជកុមារពីតូចនោះមកម៉េ្លះ។អស់ពួកសព្វមុខមន្រ្តីនាំគ្នា ទៅដងែ្អយកព្រះរាជកុមារបក្សីចាំក្រុង ហើយរៀប អភិសេកគ្រងរាជ្យសម្បត្តិទៅ។ ក្រោយពីបានគ្រងរាជ្យហើយ ព្រះអង្គក៏ចាត់ឲ្យសាងព្រះពុទ្ធរូបព្រះវិហារទុកជាទីគោរព នៅលើភ្នំនេះ ហើយសន្មត នាមទីភ្នំនេះថា : "ភ្នំបៈសីសិទ្ធិ" បានន័យថា ភ្នំរបស់ឥសី សឹងប្រកបតាមប្រាថ្នា ព្រោះកាលដែលរស់នៅលើភ្នំនេះ តាគោហេតែងតែបន់ស្រន់ ជារឿយៗ សុំបួងសួង ឲ្យរាជកុមារ បានឡើងសោយ រាជ្យ លុះឥឡូវ នេះក៏បានសម្រេច ដូច ប្រាថ្នាមែន ទើបបានជាសន្មតទីនេះថាដូចេ្នះ។

អំពីផែនថ្មមានស្នាមជើងសេះ
ចំពោះស្នាមជើងសេះនៅលើផែនថ្មតាមចាស់ទុំនិយាយថា : ទាក់ទងមកពីរឿងចៅឫទ្ធិសែននិងនាងកង្រី ត្រង់ដែលឫទ្ធិសែនយកសំបុត្រនាង សន្ធមា ទៅឲ្យនាងកង្រី ហើយទោដេកស្នាក់នៅកែ្បរទីអាស្រមបទនៃមហាឥសី។ ពេលនោះមហាឥសីលួចមើលសំបុត្រឃើញនាងសន្ធមាបង្គាប់ឲ្យនាងកង្រីជាកូន សំលាប់កុមារនេះចោលទៅ នៅពេលដែលទៅដល់ ឥសីក៏លួចហែកសំបុត្រចោល កែ្លងសំបុត្រសាជាថ្មី ឲ្យនាងកង្រីទទួលយក បុរសនេះធ្វើជាប្តី កាលបើឃើញកុមារ នេះទៅដល់។ គឺត្រង់កនែ្លងនេះហើយ ដែលមានផែនថ្មីធំ នៅទៀបកនែ្លងឥសីចង្រ្កម គឺនៅពេលកុមារឫទ្ធិសែន ត្រលប់មកវិញ ដោយប្រញាប់ប្រញាល់រត់ចោលនាងកង្រី នោះ ក៏មកកាន់ទីកនែ្លងនេះទៀត បានជួបនិងឥសី ឥសីឲ្យទានស្លឹកឈើហើយឲ្យ ហោះរត់។ គឺលើផែនថ្មនេះហើយដែលឫទ្ធិសែនចាប់បំផាយសេះលោតផ្លោះហោះឡើង បានជាមានស្នាម ជើងសេះ ទ្រុឌនៅជាប់និងផ្ទាំងថ្មត្រង់នោះឯង។

បើពោលដោយសងេ្ខបទៅ បុរាណដ្ឋាននេះជាទីដំណែលអំពីមហាក្សត្រអង្គណាមួយ ក្នុងអតីតកាលមែន ប៉ុនែ្តពុំមានដានខាង អក្សរចារិកឲ្យ ច្បាស់លាស់ យកជាពត៌មាន ពិតប្រាកដប្រជាបានឡើយ យើងយល់បានត្រឹមតែសេចក្តី សន្និដ្ឋានប៉ុណ្ណោះដោយ សងេ្កតយកតាមរូបភាព ទីកនែ្លង និងសេចក្តីនិទានខ្លះ របស់អ្នកស្រុកដែលចេះតែចាំត ៗគ្នា ប៉ុណ្ណោះ។ដូចេ្នះបើយើងសន្មតកំណត់ឲ្យដាច់ស្រេចថាក្សត្រអង្គណាជាអ្នក កសាង ឬការកសាងនេះ ពីក្នុងរជ្ជកាលណា នោះពុំទាន់បាននៅឡើយទេការងារនេះ នៅក្នុងការស្រាវជ្រាវ តែរាល់ថៃ្ង។

ក្រៅអំពីសេចក្តីពិចារណារិះរេខាងទីតាំង និងប្រវត្តិពង្សាវតារដែលយើងលើកយក រឿងព្រេងមកបញ្ជាក់ តាមលំអានអ្នកស្រុកចេះចាំតៗគ្នាមកនេះយើងងាកបែរ ទៅខាងទេសភាព នៃព្រឹក្សានៅលើទីនេះម្តង។ តាមពិតភ្នំនេះពុំមែនជាព្រៃស្រោង ប្រកបដោយឈើធំឡើយ សភាពព្រៃជាសភាពព្រៃរបោះ ដែលមានតែ កូនឈើតូចៗ គ្របដណ្តប់លើដីខ្សាច់សៗនៅចន្លោះដុំថ្មធំៗហើយថ្មទាំងនោះភាគច្រើនក៏មាន ពណ៌សដែរ។ ហេតុនេះបានជាភ្នំនេះទៅជាកនែ្លងយកថ្មសំរាប់ធ្វើផ្លូវរថភ្លើងនិងយក មកប្រើប្រាស់សព្វយ៉ាងនៅក្នុងក្រុងភ្នំពេញ សព្វថៃ្ង។ រួមសេចក្តីមកភ្នំប្រសិទ្ធិសព្វថៃ្ង ជាទីទេសចរណ៍ សំរាប់ជនរួមជាតិយើងយ៉ាងសំខាន់ដែរ បានជាមានរថយន្ត ទេសចរណ៍ចេញចូលជាញឹកញាប់រៀងរាល់ថៃ្ងអាទិត្យនិងថៃ្ងបុណ្យផេ្សងៗដែល អ្នកធ្វើការងារបានឈប់សំរាក។

តើការនិពន្ធបទចម្រៀង គេប្រើកំណាព្យបទអ្វីខ្លះ? ”

 តើការនិពន្ធបទចម្រៀង គេប្រើកំណាព្យបទអ្វីខ្លះ? ”

សូមជ្រាបថា “ ការនិពន្ទទំនុកចម្រៀងតាំងពីដើមរៀងមក ខ្មែយើង
ប្រើពីររបៀប។ នៅពេលបច្ចុប្បន្ននេះខ្ញុំសង្កេតឃើញមានបីរបៀប។

របៀបទី១,(ការនិពន្ធទំនុកមុនបទភ្លេង)អ្នកនិពន្ធច្រើនប្រើបទពាក្យ
៤,បទកាកគតិ,ពាក្យ៧និងពាក្យ៨ដែលចួនក្នុងល្បះនៅព្យាង្គទី៤។

របៀបទី២,(ការនិពន្ធបទភ្លេងមុនទំនុកចម្រៀង)របៀបទី២នេះ អ្នក
និពន្ធទំនុកត្រូវសរសេរគោរពទៅតាមបទភ្លេងថ្មីនោះ, ប៉ុន្តែត្រូវចេះ
បង្កើតទីតាំងចួនក្នុងល្បះនិងឆ្លងល្បះដោយខ្លួនឯង។(គឺយកលំនាំ
តាមកំណាព្យ)
របៀបទី៣,ជាទំនុកចម្រៀងរបស់យុវវ័យ(ពួកHiphop)គឺគេមិនយក
កំណាព្យទៅប្រើទេ,គេប្រើពាក្យចួនដែរ,តែជាពាក្យ “ រាល ” ដូចជា
ពាក្យក្មេងលេងបិទពួន។ល។
ឧ,កាលពីថ្ងៃ៧មករា,នៅវត្តភ្នំចាប់ផ្តើមដាំផ្កា,នៅលើដើមឈើមាន
ឃើញសត្វស្វា។ល។ គឺគេយកស្រៈអាចួននឹងស្រៈអា។ល។
អរគុណ!

សូមជូនបទពិសោធន៍ផ្ទាល់ខ្លួន ដោយ វ៉ែន សុន

សូមជូនបទពិសោធន៍ផ្ទាល់ខ្លួន
១. តើត្រូវធ្វើដូចម្តេច ដើម្បីនិពន្ធកំណាព្យឲ្យបានល្អ?
ឆ. ចាំបាច់ អ្នកនិពន្ធត្រូវមានលក្ខណៈសំខាន់បួនយ៉ាង។
* អ្នកនិពន្ធត្រូវយល់ច្បាស់ពីវិធីសាស្ត្រនិពន្ធបទដែលខ្លួន
កំពុងនិពន្ធបទណាមួយនោះ។ល។
* ពេលកំពុងនិពន្ធ ត្រូវប្រើអារម្មណ៍ដូចសិល្បករនៅលើឆាក
សម្តែង,គឺមិនគិតពីមានពីក្រ។
* ការប្រើភាសាក្នុងកំណាព្យ ចៀសវាងពាក្យរោយរាយនិង
ពាក្យបំបែកបំបាក់សាមគ្គីជាតិ,ជាពិសេសចៀសវាង “ដំបៅ
មិនឈឺ,យកឈឺចាក់។ល។
* ក្នុងស្នាដៃនីមួយៗ ត្រូវគិតពីគុណធម៌អប់រំសំដៅចូលរួម
សាងសង្គមជាតិ។ប៉ុន្តែកុំមានគំនិតអាត្មានិយមចង់ទូលផែនដី
ទាំងមូលតែម្នាក់ឯងឱ្យសោះ។ត្រូវយល់ថាកុលបុត្រខ្មែរគ្រប់
រូបលោកមានឧត្តមគតិស្នេហាជាតិដូចគ្នា។
២.តើត្រូវធ្វើដូចម្តេច ដើម្បីឲ្យមានលក្ខណៈទាំងបួន ដូចខាងលើនេះ?
ឆ. អ្នកនិពន្ធត្រូវមានកត្តាបី ជាសំខាន់។
* ត្រូវខិតខំព្យាយាមរៀនសូត្រជារៀងរហូត,គឺកុំតាំងខ្លួនជាអ្នក
ចេះ។
* ត្រូវឧស្សាហ៍ព្យាយាមក្នុងការសរសេរមិនទុកពេលឱ្យទំនេរ ។

* ត្រូវសិក្សាស្វែងយល់ពីសង្គម ។ជាពិសេសសិក្សាស្វែងយល់
ពីខ្លួនឯង។តើអាត្មាអញជានរណា?មកពីណា?ទៅណា?
ទៅរកស្អី?ហើយដើម្បីអ្វី?
៣. ឧបមាថា អ្នកនិពន្ធមានលក្ខណៈទី១ និងទី២គ្រប់សព្វ
អស់ហើយ តើគាត់ប្រាកដជានិពន្ធបានល្អដែរឬទេ?
ឆ. មិនទាន់ប្រាកដក៏ថាបានពីព្រោះអ្នកនិពន្ធត្រូវមានកត្តា
រួមផ្សំមួយចំនួនទៀត ដូចជា៖
* ត្រូវមានភាពឧស្សាហ៍ព្យយាម
* ត្រូវមានភាពលះបង់ ។
* ជាសំខាន់ អ្នកនិពន្ធនោះត្រូវមានទស្សនៈដោយឡែក ។
សូមជូនកំណាព្យ «គោះកែវសាមគី្គ» ជាបទពាក្យ៧ដែល
ខ្ញុំនិពន្ធជាប្រភេទឧបទេសកថា,គឺអប់រំបែបកំប្លែង។
កំណាព្យ គោះកែវសាមគី្គ
បទពាក្យ៧
.កែវមួយគោះក្រិកលើកផឹកផ្តាច់
អស់ស្រាថែមសាច់ស្រាយចិញ្ចើម
មុខស្រស់ញញឹមមាត់ចាប់ផ្តើម
កែវពីរសម្បើមក្លាសម្តី ។

.និយាយហួរហែកបែកប្រមាត់
ធ្លាយការសម្ងាត់កែវទីបី
លេបសាច់់់់់ពុំរួចក្លែមបារី
ព្រោកប្រាជ្ញឃើញស្រីស្តីបញ្ឆៀង។

.អស់កែវទីបួនខ្លួនលែងនឹង
ការងារសូន្យឈឹងមាត់ស្រែកច្រៀង
ទទ្រើកទទ្រាក់ញាក់រាំផ្អៀង
កែវប្រាំសំនៀងរាងដូចយក្ស។

.កែវប្រាំមួយអស់មានតែអញ
មិត្តភកិ្តសែនខ្នាញ់ប្រឹងយកលាក់
ខ្មាសអស់ញាតិមិត្តជិតជុំជាក់
ចិត្តភ្លើងជើងធាក់លែងស្គាល់គ្នា។

.ធ្វើគុណបានទោសមិត្តហួសចិត្ត
ចាក់លែងអាណិតឲ្យតាមទារ
ប្រាំពីរប្រាំបីកែវផ្ទួនគ្នា
មិត្តខំជួយគ្រាថាមើលងាយ។

.ភ្នែកតឹងប្រឹងបើកទាំងត្រដរ
សម្តីដើម.កពាក្យរោយរាយ
ខ្ទប់មាត់ម្តងៗដោលចង់ធ្លាយ
ដើរដួលរាយមាយដេកដោយដី។

.ស្រានៅក្នុងកែវស្រាស្លួតណាស់
ស្រាចូលពោះម្ចាស់ប្រែអប្រិយ
ម្ចាស់កែវធ្លាក់ភ្នែកផ្លាស់ចិត្តថ្មី
ឃើញញាតិប្រុសស្រីលែងមេត្តា។

.គោះកែវគោះគិតពិតសុខភាព
ហូបហើយកុំទាបជាងកែវស្រា
គោះកែវគោះកុំប្រើហិង្សា
ទើបកែវឈ្មោះថាគោះសាមគី្គ៕៚

និពន្ធកាលពីឆ្នាំ១៩៨៧
ដោយ វ៉ែន សុន

ភ្នំឧដុង្គ , ភ្នំព្រះរាជទ្រព្យ .ភ្នំអដ្ឋរស្ស ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

ភ្នំឧដុង្គ , ភ្នំព្រះរាជទ្រព្យ .ភ្នំអដ្ឋរស្ស
======================
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
=======================
ទីតាំងភ្នំឧដុង្គ
កូអដោនេ: 11°48′N 104°45′E
ប្រទេស កម្ពុជា
ខេត្ត កណ្តាល
ស្រុក ស្រុកពញាឮ
ឃុំ ឃុំផ្សារដែក និងឃុំភ្នំបាត
រដ្ឋបាល
- ប្រភេទ ក្រុង
ភ្នំឧដុង្តជាអតីតរាជធានីនាសតវត្សរ៍ទី ១៧ (ពីឆ្នាំ១៦១៨ ដល់ឆ្នាំ ១៨៦៦) ហើយត្រូវបានបោះបង់ចោលដោយព្រះបាទនរោត្តម នៅឆ្នាំ១៩៦៦ ដោយផ្លាស់រាជធានីទៅកាន់រាជធានីភ្នំពេញរហូតដល់សព្វថ្ងៃ។ ភ្នំឧដុង្តមានចំងាយប្រមាណ៤០គីឡូម៉ែត្រពីភាគពាយព្យនៃក្រុងភ្នំពេញ។ ទីកន្លែងនេះមានការទាក់ទាញជាថ្មី បន្ទាប់ពីការកសាង ព្រះសក្យមុនីចេតិយដ៏ធំនៅលើកំពូលភ្នំឧដុង្គជ្រុងខាងជើង ដែលមើលទៅឃើញធំខ្ពស់ និងមានភាពស្រស់បំព្រង។ ភ្នំឧដុង្តស្ថិតនៅក្នុងឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល។ ភ្នំនេះមានឈ្មោះបីគឺ ភ្នំឧដុង្គ ភ្នំព្រះរាជទ្រព្យ និងភ្នំអដ្ឋរស្ស។ នៅលើកំពូលភ្នំ បើសម្លឹងទៅក្រោមឃើញទិដ្ឋភាពគួរជាទីទស្សនា បីដូចជាខ្លួនយើងកំពុងជិះលើយន្តហោះ ព្រោះមើលទៅឃើញដើមត្នោត ផ្ទះ ស្រែ ចម្ការ របស់អ្នកស្រុកព័ទ្ឋជុំវិញនោះហើយបើមើលទៅលិចឃើញ ភ្នំស្ទុងៗនៅឆ្ងាយសន្លឹម មើលទៅកើតឃើញ ដៃទនេ្លសាប និងភូមិអ្នកស្រុកកំពង់ហ្លួងមើលទៅជើងឃើញ ភូមិវាំងចាស់ និងផ្សារឧដុង្គ និងខាងត្បូងឃើញផ្លូវជាតិលេខ៥ ទៅភ្នំពេញយ៉ាងវែងបីដូចខែ្សពួរមួយចង្វាយ ។ មានទីកនែ្លងបែ្លកៗ និងសម្រាប់សក្ការបូជា មានកនែ្លងសម្រាប់ អង្គុយលំហែមើល ទេសភាពដ៏ត្រកាលពីលើកំពូលភ្នំ និង មានម្អូបចំណីលក់ ជូនភ្ញៀវដែលបាន ទៅកម្សាន្តនៅភ្នំឧដុង្គ ឬអ្នកខ្លះហៅថា ភ្នំព្រះរាជទ្រព្យ និងខ្លះទៀតហៅថា ភ្នំអដ្ឋរស្ស ដែលទីនោះ ហើយជាអតីតរាជធានីនាសតវត្សរ៍ទី ១៧ ។ ភ្នំនេះជាទីកនែ្លងសម្រាប់បញ្ចុះសពនៃ ព្រះរាជវង្សានុវង្ស និងជាកនែ្លងដែល ព្រះរាជាទ្រង់ព្រះរាជានុញ្ញាត ឲ្យសាងសង់វត្ត និង ព្រះវិហារ ។ ការដែលគេហៅ "ភ្នំព្រះរាជទ្រព្យ" ដោយសារព្រះមហាក្សត្រជំនាន់នោះយល់ថា ភ្នំនេះមិនខ្ពស់ពេក ហើយស្ថិតនៅកែ្បរ ឧដុង្គ ជារាជវាំងស្រាប់ ព្រះរាជាក៏ទ្រង់ចាត់ឲ្យសាងព្រះចេតិយធំៗ និងមានចម្លាក់លម្អ សម្រាប់បញ្ចុះព្រះបរមអដ្ឋិ និង ព្រះអដ្ឋិនៃព្រះរាជវង្សានុវង្ស ដោយចាប់សាងបូជនីយដ្ឋាននោះ ដោយកម្លាំងព្រះរាជទ្រព្យ ផ្ទាល់ព្រះអង្គទើបសន្មតថា" ភ្នំព្រះរាជទ្រព្យ " ។ បើគេធ្វើដំណើរ ឡើងលើភ្នំតាមជណ្តើរ ខាងជើងដែលទើប ធ្វើថ្មីនោះមានចំនួន ៥០៩កាំដំបូងនឹងបានឃើញ ព្រះសក្យមុនីចេតិយ៍ធំ និងស្អាត មានកម្ពស់ ៤០ម៉ែត្រ ។ ព្រះសក្យមុនីចេតិយ ចាប់បញ្ចុះបឋមសិលា នាថៃ្ងព្រហស្បតិ៏ ៩រោច ខែទុតិយាសាធ ឆ្នាំជូត អដ្ឋស័ក ពុទ្ឋសករាជ ២៥៤០ ត្រូវនឹងថៃ្ង៨ ខែសីហា ឆ្នាំ១៩៩៦។
ប្រវត្តិនៃក្រុងឧដុង្គ
បើតាមឯកសាររឿងព្រេងខែ្មរភាគ៥ របស់ក្រុមជំនុំទំនៀមទម្លាប់ខែ្មរ បញ្ជាក់ថា ទីក្រុងឧដុង្គចាប់កសាងឡើងក្នុងសតវត្សរ៍ទី១៧ ក្នុងរជ្ជកាល ព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២ ។ ក្នុងពុទ្ឋសករាជ ២១៦៤ នៃគ្រិស្តសករាជ ១៦២០ ព្រះបាទសមេ្តចព្រះជ័យជេដ្ឋា សេ្តចគង់នៅ ព្រះរាជវាំងល្វាឯម ទ្រង់បាននាំ សេនាបតី និងនាមឺនសព្វមុខមន្រ្តីចុះ ព្រះរាជទីនាំងនាវាសេ្តចយាងទៅប្រពាតនៅ តំបន់អូរក្រុងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅ ព្រះពន្លាជាយូរថៃ្ង រួចសេ្តចយាង ទៅក្រសាលនៅតាដុងយាយជ័យ ទ្រង់ក៏ទត ឃើញទីទួលមួយនៅ តំបន់ស្រះកែវ ជាទីមានទេសភាពល្អក៏ទ្រង់ចាប់ ព្រះទ័យហើយទ្រង់មានព្រះតម្រាស់ជាមួយមន្រ្តី មានហោធិបតីជាដើមថា យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់អ្នកទាំងពួងយល់ថាមេ្តច? ឧកញ្ញ៉ាហោរាធិបតីមុំ គន់គូរពិនិត្យ មើលទីដីនោះដោយ ក្បួនហោរាសាស្រ្តហើយក្រាបបង្គំទូលថា " ទីនេះជាទីជយភូមិល្អណាស់ត្រូវតាមក្បួនទាយថា នឹងមានឬទ្ឋិតេជះ ឈ្នះអស់សត្រូវទាំង ៨ទិស " ព្រះរាជាទ្រង់ជ្រាបដូច្នោះ ក៏ចាត់ឧកញ៉ាក្រឡា-ហោមកែវ ឲ្យជានាយកចាត់ការកសាងព្រះរាជវាំងនៅតំបន់ស្រះកែវនេះ នៅថៃ្ង៥កើត ខែផល្គុណ ឆ្នាំវក ទោស័កពុទ្ឋ-សករាជ២១៦៤ គ្រិស្តសករាជ១៦២០ សេ្តចបានតាំងព្រះនាមព្រះនគរ (ទីក្រុង)ថ្មីនោះថា ព្រះបរមរាជវាំងមហានគរឧដុង្គ-មានជ័យបុរីរម្យឧត្តមរាជនិវេសនដ្ឋាន ដែលហៅខ្លីថា ក្រុងឧដុង្គមានជ័យ។
ចេតិយត្រៃត្រិង្ស
ឡើងទៅ ស្ថិតនៅខាងឆេ្វងដៃកែ្បរ ព្រះសក្យមុនីចេតិយទើបធ្វើថ្មីនោះ គឺឃើញមានចេតិយធំៗពីរ នៅកែ្បរគ្នា ក្នុងនោះចេតិយខាង ជើងមានឆ្លាក់រូបដំរី លេចក្បាលធ្លោ ឡើងប៉ុន ដំរីមែនទែន គេហៅថា "ចេតិយសាមពាន់" ត្រូវបានកសាងឡើងតាំងពី គ្រិស្តសករាជ ១៦២៣ ដោយព្រះបាទជ័យជេដ្ឋា ដើម្បីបញ្ចុះព្រះបរមអដ្ឋិនៃ ព្រះបាទស្រីសុរិយោពណ៌‌ ជាព្រះរាជបិតាចេតិយខាងត្បូង ជាប់គ្នានោះ កសាងឡើងក្នុងគ្រិស្តសករាជ ១៨៩១ ដោយ ព្រះបាទសមេ្តចព្រះនរោត្តម ដើម្បីបញ្ចុះ ព្រះបរមអដ្ឋិនៃព្រះបាទសមេ្តចព្រះអង្គ ឌួង ជាព្រះវររាជបិតា ចុះតាមជណ្តើរថ្មទៅត្បូងបន្តិច គេនឹងឃើញចេតិយដ៏ធំមួយទៀតដែលជាចេតិយរបស់ព្រះករុណាព្រះខត្តិយសកោដ្ឋព្រះបាទសមេ្តចព្រះស៊ីសុវត្ថិមុនីវង្ស មានក្បូរក្បាច់ហាក់ស្អាតបាត នៅឡើយចេតិយធំៗ ទាំង៣ ស្ថិតលើកំពូល ភ្នំឧត្តុង្គ ជ្រុងខាងជើង ត្រូវបានគេហៅថា " ចេតិយត្រៃត្រិង្ស ។
ទីកនែ្លងបែ្លកៗលើភ្នំឧត្តុង្គ
ចុះតាមជណ្តើរថ្មទៅត្បូងបានបន្តិច មានកនែ្លងមួយដែល អ្នកស្រុកប្រាប់ថាជា "មាត់រូង" ប៉ុនែ្តពុំឃើញមានរូងឡើយ កាលពីសម័យដើម គឺមានរូងធំមួយតែងត្រូវបាន ព្រះសង្ឃធុតង្គនិមន្ត ចេញចូលតាមរូងនេះ ដោយនិយាយថា រូងនោះចូលទៅដល់ ភ្នំប្រសិទ្ឋិ៏ឯណោះ ។ តែក្រោយមក ពុំដឹងមូលហេតុអ្វីទេ ក៏ស្រាប់តែមានការបិទមាត់រូង សន្ឋប់ចោលរហូតមក បន្តដំណើរទៅត្បូងទៀតគេនឹងឃើញគុហាជញ្ជាំងថ្មបាយកៀ្រមមួយតូច មានតម្កល់ព្រះពុទ្ឋរូប មួយអង្គហៅថា "លោកតាដំបងដែក" ដែលអ្នកស្រុកនៅទីនោះប្រាប់ថា គេតែងទៅធ្វើការបន់ស្រន់នៅទីនោះព្រោះល្បីថា ពូកែស័ក្តិសិទ្ឋិ នៅក្នុងវិហារមានព្រះពុទ្ឋរូបមារ វិជ័យមួយដ៏ធំសម្បើម តែមកដល់ពេលនេះ ខូចបាក់បែកអស់ ទៅហើយ ។ ដោយសារព្រះពុទ្ឋរូបមានកម្ពស់ដល់ទៅ ១៨ហត្ថទើបអ្នកស្រុកសន្មតនាមព្រះវិហារនេះថា "វិហារអដ្ឋរស្ស" មានន័យសំដៅព្រះពុទ្ឋរូបកម្ពស់ ១៨ហត្ថ។

Thursday, March 20, 2014

កើតមកជាស្រី

កើតមកជាស្រី
. កើតមកជាស្រី                                 មេត្តាខន្តី                           ធម៌ព្រហ្មវិហារ
    ដួងចិត្តត្រូវមាន                                  គំនិតល្អជា                         ស្មោះស្ម័គ្រជានា
         គុណធម៌ប្រពៃ។
. កើតមកជាស្រី                                  ពាក្យពេចន៏សម្តី             ពោលអោយមានន័យ
     អប់រំឬកពារ                                     ក្បួនច្បាប់លកលៃ          កាន់អោយប្រពៃ
          ទើបសមស្រីខ្មែរ។
. កើតមកជាស្រី                                 កាលកេរជាស្រី              កុំចើកចិត្តប្រែ
      គោរពសាច់ញាតិ                             ដូនតាឪម៉ែ                    គ្រូអាចារ្យដែរ
      កុំឆ្មើងឆ្មៃឬក។
កើតមកជាស្រី                                 ស្មោះស្ម័គ្រភក្តី               ឧស្សាហ៏កុំស្ពឹក
      មានបទវិន័យ                                  សីលធម៌ពន្លឹក                ទោះថ្ងៃល្ងាចព្រឹក
            ប្រកាន់អោយភ្ជាប់។
រាជធានីភ្នំពេញ,ថ្ងៃសុក្រទី២៩ខែវិច្ឆិកាឆ្នំា២០១៣
និពន្ធដោយ

ផេង វិសុដ្ឋារ៉ាមុនី

ខ្ញុំនឹកស្រណោះដីកម្ពុជាក្រោម

ខ្ញុំនឹកស្រណោះដីកម្ពុជាក្រោម 

១. កម្ពុជាក្រោមអើយខ្ញុំស្នេហា 
គន់មើលច័ន្ទថ្លា នៅលើមេឃា
ចិត្តខ្ញុំនឹកដល់ដីក្រោមកំព្រា 
បាសាក់គង្គា ទន្លេសណ្តរ ។
២. កម្ពុជាក្រោម ដល់ស្រស់បវរ
ដែនដីសណ្តរ ដល់ស្រស់បវរ
វត្តអារាមសាសនា ពុទ្ធស្ថានល្អ
រមណីយដ្ឋានល្អ មានគ្រប់កន្លែង ។
៣. ទោះបីកំណើតខ្ញុំ អ្នកកណ្តាល
តែចិត្តស្នេហា ទ្រូងខ្ញុំអួលណែន
ស្រណោះកម្ពុជាក្រោម ដីដែន
ដីសណ្តរផែន ល្អក្នុងអាស៊ី ។
៤. នៅក្នុងជាតិនេះ ខ្ញុំប្រាថ្នាប៉ង
មិនអោយកន្លងហួសផុតជីវី
ចិញ្ចឹមចិត្តខ្ញុំគ្រប់វិនាទី
បានទៅលេងទីកម្ពុជាក្រោម ។
៥. ស្មារតីខ្ញុំនឹកអាឡោះអាល័យ
អារម្មណ៏ស្រម៉ៃវាសនាទឹកដី
ស្រណោះជានិច្ចដែនចុងបុរី
បាសាក់ទឹកដីកម្ពុជាក្រោម។
៦ . ឆន្ទះទឹកចិត្តខ្ញុំចង់ហូរតាមទឹក
បាសាក់ពន្លឹកទៅទន្លេក្រោម
ដើរមើលដែនកោះព្រឹកព្រៃល្អឆោម
ដើរក្នុងចំនោមជាតិខ្មែរតែមួយ។
៧. ចង់ទៅជ្រោយខ្មែរទឹកខ្មៅសមុទ្រ
ចង់ឃើញបំផុតអូកែវទីក្រុង
ផែអន្តរជាតិ ទំាងក្រៅក្នុង
កោះត្រឡាចចុងកណ្តាលសមុទ្រ។
រាជធានីភ្នំពេញ,ថ្ងៃ សុក្រ ទី ២១ ខែមិនា ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

បណ្តំាជីដូនខ្ញុំ ---------------- បទកាកតិ

បណ្តំាជីដូនខ្ញុំ
----------------
បទកាកតិ
១. ខ្ញុំនិងចងចំា ពាក្យពេចន៏បណ្តំា ខ្លឹមសារទូន្មាន
ទំាងអ្នកជីដូន ទំាងគ្រូបង្រៀន ពាក្យលោកទូន្មាន
ខ្ញុំនិងចំាទុក។
២. កាលនៅកុមារ ពាក្យអប់រំ ម៉ា ប្រាប់ជាទំនុក
ដាស់ស្មារតីចៅ ប្រដៅដាក់ទុក ថ្ងៃនេះថ្ងៃមុខ
ដើរតាមផ្លូវល្អ។
៣. សច្ចះ ទៀងត្រង់ ចិត្តកុំតាមចង់ ស្មោះស្ម័គ្រចិត្តស
យកសីល ដាក់ខ្លួន សុចរិចបវរ ចៅកុំបង្ករ
ឈ្លោះតាមកំហឹង។
៤. ចៅត្រូវប្រឹងប្រែង តាមព្រះសម្តែង កុំធ្វើតាមខឹង
រំងាប់ឆេវឆាវ កុំអាងបណ្តឹង កុំអាងតែខឹង
រឿងគ្មានប្រយោជន៏។

៥. ចៅត្រូវសិក្សា ស្វែងរកអនា- គតជីវិតសោត
ព្យាយាម តស៊ូ រកបទពិសោធន៏ ឆន្ទះ ប្រយោជន៏
ខ្លួន និងសង្គម។
=====================================
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

គួរត្រាប់ដើមត្នោត​ បទពាក្យប្រាំពីរ ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “កម្ពុជសុរិយា” ច្បាប់ទូន្មានរបស់​កវី​ អ៊ូ ចុង​

គួរត្រាប់ដើមត្នោត​

បទពាក្យប្រាំពីរ

ដក​​​ស្រង់​​​ចេញ​​​ពីសៀវភៅ​​​ “កម្ពុជសុរិយា”
ច្បាប់ទូន្មានរបស់​កវី​ អ៊ូ ចុង​

មនុស្សខ្លះចិត្តកាចខូច​លោកប្រដូចមនុស្សក្រូចឆ្មារ​
មិនដែលផ្អែមពិសា​ជូរយ៉ាងណាជូរទាល់ងាប់​
មនុស្សខ្លះដូចននោង​ខ្ចីដំបូងប្រហើរគាប់​
ដល់ចាស់ស្វិតស្រទាប់​គេលែងរាប់ស្អប់លែងស្ល​
ឯស្វាយខ្ចីជូរណាស់​តែដល់ចាស់ទុំផ្អែមល្អ​
មនុស្សយើងទោះខ្មៅស​កម្របានផ្អែមដូចស្វាយ​
គួរត្រាប់ដូងនិងត្នោត​ដែលគួរកោតហួសបរិយាយ​
ដ៏មានប្រយោជន៍ឆ្ងាយ​ជនទាំងឡាយប្រើគ្រប់ប្រាណ​
គ្រាប់ត្នោតទុំក្រៀមក្រោះ​គេបោះបង់លែងរាប់អាន​
ដល់លុះប្រយោជន៍បាន​ធំប៉ុន្មានប្រាក់ប៉ុណ្ណឹង​
ប្រយោជន៍ជាតិដូចត្នោតអ្នកណាឆោតគិតមិនដឹង​
គេកាប់មិនចេះខឹងចេះតែប្រឹងលូតលាស់ថ្មី​
មិនឥតអំពើឡើយ​ត្រូវណាស់ហើយពោលខ្លីៗ​
ដុះខ្ពស់ឃ្លាតពីដី​ស្លឹកខ្ចីៗគេធ្វើផ្លិត​
ត្បាញស្មុគចាក់កន្តំ​គេចវផ្សំប្រើតាមចិត្ត​
អ្នកណាប្រាជ្ញាល្អិត​ប្រើហើយប្រឹតបានប្រាក់ពាន់
ធាងតូចធ្វើចំណង​ទាល់ម្ដងៗរករួសរាន់​
រកនេះនោះមិនទាន់​ម្ដេចក៏គ្រាន់តាមប្រញាប់​
១០ខាងពោះចងរបង​ប៉ែកខាងខ្នងចងកណ្ដាប់​
កណ្ដាលហាលថ្ងៃស្លាប់​ក្របែលកាប់ដុតដាំបាយ​
១១ត្នោតម្ដើមលៃលុយកាក់​បូកជាប្រាក់ច្រើនពាន់ប្លាយ​
មនុស្សរស់រាល់រូបកាយ​បានប្រាក់ចាយដោយសារត្នោត​
១២ស្រទបធាងនឹងស្លឹក​ផ្កាមានទឹកធ្វើស្ករប៉ោត​
ស្ករផែនសែនលានកោដិ​ក្បាបវាសោតេដោតត្រី​
១៣ផ្លែចាស់ល្មមលក់ដូរ​​ស្លកកូរផ្លែខ្ចីៗ​
ផ្លែទុំជ្រុះដល់ដី​មនុស្សប្រុសស្រីរើសធ្វើនំ​
១៤ចោលគ្រាប់ដុះកំពីង​គាស់លួងក្មេងកុំឲ្យយំ​
ជក់ចាស់សរសៃធំ​ចងប្រមុំធ្វើជាប្រែង​
១៥ជក់ល្អិតសរសៃខ្ចី​វេញខ្សែខ្លីឬខ្សែវែង​
ប្រយោជន៍ច្រើនកន្លែង​មនុស្សណាឯងអាចត្រាប់បាន​

ឧកញ៉ាសួគ៌ាលោកវីរបុរស ឃ្លំាងមឿង


ឧកញ៉ាសួគ៌ាលោកវីរបុរស ឃ្លំាងមឿង
=========================
១. ឧកញ៉ាសួគ៌ាលោកា ឃ្លំាងមឿង
មេទ័ពចិត្តសឿង មោះមុតហ៊ានក្លា
សុខចិត្តបូជាអាយុសង្ខារ 
លះបង់គ្រួសារ ជួយសង្គ្រោះជាតិ ។
២. ស្មោះអង្គក្សត្រា ស្នេហាបល្ល័ង្ក
ដេញពួកចោរខ្មំាង សៀមធ្មិលចោលម្សៀត
អតីតចៅហ្វាយខេត្តពោធិសាត់ទៀត
មេទ័ពស្រួចជាតិ នាសមរភូមិមុខ ។
៣. ពលីជីវិត ដេញក្រុមជ្រែករាជ្យ
ស្តេចកន ចោលម្សៀតក្រុមអំពល់ទុក្ខ
សោយរាជ្យនគរអោយមានកលយុគ្គ
ឃ្លំាងមឿង ចេញមុខកំទេចស្តេចកន។
៤. ក្រំាងមាសសាវតាខ្មែរបានកត់ត្រា
ទុកអោយខេមរា ស្គាល់វីរបុរស
ឃ្លំាងមឿង លះជីវិតឥតស្តាយស្រណោះ
ដើម្បីព្រំប្រស់ ទឹកដី រាជបល្ល័ង្ក ។
៥. កេរឈ្មោះក្រអូបសាយ ខ្មែរដឹងគុណ
នៅវីរជន សត្សវត្សដប់ប្រំាមួយ
មេទ័ពជំនិត ប្រឹក្សាជំនួយ
អង្គច័ន្ទទីមួយ ស្តេចច័ន្ទរាជា ។
ភ្នំពេញ,ថ្ងៃ ព្រហស្បត្តិ៏ ទី ២០ ខែ មិនា ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
    

Wednesday, March 19, 2014

កូនសៀវភៅ៖ កម្រងអត្ថបទកំណាព្យខ្លីជិត៣០ទំព័រស្តីអំពីរ៖ រំលឹកគុណវីរជននិងវីរយុទ្ធជនខ្មែរតស៊ូរំដោះជាតិដេញបរទេសឈ្លានពានត្រួតត្រាទឹកដីកាលពីអំឡុងទស្សវត្សឆ្នំា១៩៨០ ដល់ ១៩៩០ ។ ដែរបានមានគំនិតនិពន្ធឡើងដោយខ្ញុំបាទ៖ ផេង វិសុដ្ឋារ៉ាមុនី

ខ្មែរ​ត្រូវការ​ខ្មែរ​

ខ្មែរ​ត្រូវការ​ខ្មែរ​

  • Written by  
ខ្មែរ​ត្រូវការ​ខ្មែរ​
«​ទីណា​មានការ​ជិះជាន់​ទីនោះ​មាន​ការរើបម្រាស់​»​នេះ​គ្រាន់តែ​ជា​ពាក្យស្លោក ដែល​គេ តែងតែ​និយាយ​ប៉ុណ្ណោះ​ប៉ុន្តែ​បើ​មិន​ខ្លាច ក៍​គង់តែ​ក្រែងរអែង​ដែរ​។​ព្រោះ​បើ​មិន​រើ​បម្រាស់ ក៍ គ្មាន​កងទ័ព​ក្លាហាន​ចេញមុខ​ដែរ​បើ​មាន​កងទ័ព​ពិតជា​ត្រូវការ​មេទ័ព​ពូកែ និង​ស្មោះត្រង់ មាន​មេទ័ព​ពូកែ ស្មោះត្រង់ ពិតជា​ត្រូវការ​អ្នកដឹកនាំ​ឈ្លាសវៃ មាន​អ្នកដឹកនាំ​ឈ្លាសវៃ គឺ​ត្រូវ ការ​អ្នកគាំទ្រ ទាំង​ស្មារតី​សម្ភារៈ យុទ្ធសាស្ត្រ យុទ្ធវិធី និង​ពេលវេលា​វែងឆ្ងាយ​…​ជាដើម​។ មើល​មក​សង្គម​ខ្មែរ​បច្ចុប្បន្ននេះ​វិញ​ការស្រែក​ទាមទារ​រក ដំណោះស្រាយ​លើ​បញ្ហា​ផ្សេងៗ មាន​ស្ទើរតែ​គ្រប់​ទីកន្លែង​គិត​ចាប់តាំងពី​ស្រទាប់​បញ្ញា​វ័​ន្ត គ្រូបង្រៀន មន្ត្រីរាជការ ប្រជារាស្ត្រ​រហូតដល់​អ្ន​ក​អនាម័យ​ទៅហើយ​។​ឯណា​ដំណោះស្រាយ ឈ្នះ ឈ្នះ​សម្រាប់​ខ្មែរ ដែល​ងាយ​រងគ្រោះ​ក្នុង​នគរ​ខ្មែរ​សម័យនេះ​?
​មនុស្ស​ខ្មែរ​មួយចំនួនធំ​កំពុង​ឈ្លក់​វង្វេង​លុយកាក់​បុណ្យ​សក្តិ ឋានៈ​តួនាទី ឲ្យ​តម្លៃ សម្បក​ក្រៅ ពុករលួយ ដណ្តើម​គ្នា​រស់ លោភលន់ សម្ងំសុខ​គ្មាន​សីលធម៌ គ្មាន​ការទទួល ខុសត្រូវ រើសអើង ខ្វះ​សាមគ្គីភាព​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ អាត្មានិយម​ឱកាសនិយម និង​មាន​ជំងឺ តួឯក​… ជាដើម​។​វប្បធម៌​ទាំងនេះ​កំពុង​ជះឥទ្ធិពល សាបព្រោះ​និង​ចាក់​ឫសគល់​ជា​បន្តបន្ទាប់ ដោយ​គ្មាន​ការទប់ស្កាត់ និង​អៀនខ្មាស់​ទាល់តែសោះ​។ អ៊ីចឹង​ហើយ​ទើបបានជា​ខ្មែរ​បរាជ័យ​។​គេ​ដៀល​ខ្មែរ​ថា ជា​គ្រាប់​ខ្សាច់​មួយ​ចាន​ដែល​រាយប៉ាយ​នៅលើ​ដី​ពិតជា​ត្រឹមត្រូវ​ពិតជា​មិន ខុស​ទាល់តែសោះ​!!!​។​គោរព​មិន​ដូច​ស្តាប់​បញ្ជា​មែន​!​។​

«​ខ្ទម​អុក​»​ធ្លាប់បាន​ប្រកាស​អំពាវ​នាវ រាវរក​អ្នកចេះដឹង អ្នកក្លាហាន ដើម្បី​ពិគ្រោះ និង​ប្លា​ស់​ប្តូរ គំនិត​យោបល់​ជុំវិញ​រឿង​រា់វ​នគរ​បែរជា​ម្នាក់ៗ​មាន​ហេតុផល​គួរ​ឲ្យ​ឈឺ​សើច​រួញ​ក្បាល​ដូច អណ្តើក​ក្នុង​ស្នូក រវល់​យក​មេឃ​ទ្រាប់​អង្គុយ ឯ​លទ្ធផល​ពិបាក​ជាង​សុំ​ភ្លើង​យក្ស​ទៅទៀត​។​ប៉ុន្តែ​បើ​ហៅ​ផឹកស៊ី ស្រី​ញី​អូន​បង ប្រហែលជា​ស្រួល​ជាង​មើលទៅ​!!!​។​នេះ​ឬ​ច​រឹត​ខ្មែរ​សម័យថ្មី​? តើ​អ្នកណា​បង្រៀន​អ្នកណា​?​ម្យ៉ាងទៀត​គឺ​មកពី​ម្នាក់ៗ​ប្រឹង​ដើរតួ​ឯក​និង​មាន​ជំងឺ​តួឯក​ជ្រុល និយម​ពេក​។​បើ​អ្នកឯង​ធ្វើ គឺ​មិនចេះ​ត្រូវ​! បើ​ធ្វើ​ដូច​អញ ធ្វើតាម​អញ​អញ្ចឹង​បាន​ត្រឹមត្រូវ​!!!​។ គំនិត​របស់​អ្នកឯង​មិន​ត្រឹមត្រូវ អញ​មិន​ចូលរួម​។​គំនិត​របស់​អញ គឺ​ត្រឹមត្រូវ​រហូត​!!!​។​បើ​មិន​ជឿ​សាកល​មើល៍​!​។​អ្នកខ្លះ​ឃើញ​ព័ត៌មាន​គេ​វាយដំ ច្រំ​ធាក់ ចាប់ចង បាញ់ប្រហារ​នៅលើ Facebook​ព្រោងព្រាត បែរជា​មិន​ទាំង​ហ៊ាន​ចុច​Like ឬ​share ព្រោះ​ខ្លាច​មិត្តភក្តិ​ថា​ខ្លួនឯង ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង​។​ចំណែក​មន្ត្រីរាជការ​មាន​Facebook ប្រើ​រាល់ថ្ងៃ ឃើញ​រឿងរ៉ាវ ខុសឆ្គង​ជាច្រើន ភាព​អសកម្ម​ក្នុងសង្គម អយុត្តិធម៌​…​តែ​មិន​ហ៊ាន​និយាយថា ខុស​នោះទេ ខ្លាច​គេ​ដកហូត​តំណែង ខ្លាច​គេ​ចុះឈ្មោះ​ក្នុង​បញ្ជីខ្មៅ អត់​ហ៊ាន​ចុច​Like​ឬ​Share​ខ្លាច​គេ​ថា គាំទ្រ​គណបក្សប្រឆាំង ក្នុងពេលដែល​ខ្លួនឯង​ធ្លាប់បាន​បោះឆ្នោត​ឲ្យ​គណបក្សប្រឆាំង​!​ស្មានថា​គេ​ល្ងង់​មិនដឹង​ឬ​?​តើ​សកម្មភាព និង​ចិត្តគំនិត​អស់​ទាំងនេះ​មានតម្លៃ​គ្រប់គ្រាន់​សម្រាប់​សង្គម ហើយ​ឬ​នៅ​?

​ជាតិ​ជាម​នុស្ស​ឈ្មោះ​ជា​ខ្មែរ​បែរជា​ឃើញ​ស្លាប់​ហើយ​មិន​ព្រម​ជួយ​យកអាសារ​គ្នា​មិន​ព្រម​ចែករំលែក​សុខទុក្ខ​ជាមួយគ្នា មិន​ព្រម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ​…​។​ហេតុផល​គឺ​គ្រាន់តែ​សម្រាប់​និយាយ​យក​ត្រូវ និង​រួចខ្លួន​តែ​ម្ខាងៗ​ប៉ុណ្ណោះ​។ ឯ​រឿង​មនុស្សធម៌​ត្រូវតែ​ចាប់ផ្តើម​ពី​ចិត្តគំនិត និង​សកម្មភាព​ជាក់ស្តែង​ប្រចាំថ្ងៃ​នេះឯង​។​បើ​អ្នក​មានចំណេះ​ចេះដឹង អ្នកមាន​គំនិត មាន​យុទ្ធសាស្ត្រ​មានលទ្ធភាព មាន​សមត្ថភាព មិន​ព្រម​ចេញមុខ​តើ​ត្រូវ​ឲ្យ​អ្នក​មិនចេះ​អក្សរ អ្នក​ល្ងង់ខ្លៅ​អ្នកក្រីក្រ អ្នករងគ្រោះ​ធ្វើ​តែឯង​ឬ​?​តើ​អាច​ទទួលបាន ជោគជ័យ​ដែរឬទេ​? មកដល់​សម័យ​នេះហើយ​នៅតែ​គិត​នៅតែ​អនុវត្តតាម​ទ្រឹស្តី​«​ក្បាល​អ្នកណា សក់​អ្នក​ហ្នឹង​» ឬ​«​ក្បាល​អ្នកណា សក់​អ្នកណា​»​ទៀត​ឬ​?​ពេល​ឃើញ​រឿងរ៉ាវ​ទុក្ខសោក​ព្រាត់ប្រាស់ គ្រោះថ្នាក់ បែរជា​នាំគ្នា​បិទ​ទ្វារផ្ទះ​សម្ងំសុខ មិន​ហ៊ាន​មាត់ក​តវ៉ា​ប្រកែក​ពេល​ខ្លួន​មិនទាន់​ជួបប្រទះ​នោះ ទៅវិញ​!​តើ​សាក​សម​ឬទេ​?​សាកល្បង​ពិនិត្យមើល​ជាតិ​សាសន៍​ដទៃ​នៅក្បែរ​ខាងយើង​មើល៍​តើ​វីរបុរស​គេ​បាន​បង្រៀន​កូនចៅ​គេ​ឲ្យ​រហូត​ក្លាយទៅជា «​ប្រជាជន​ម្នាក់ គឺជា​កងទ័ព​ម្នាក់​ជា​អ្នកស៊ើប​ការណ៍​ម្នាក់​… សម្លាប់​ខ្មាំងសត្រូវ​បាន​ម្នាក់ គឺជា​មហា​ជ័យជំនះ​» និង​សរសេរ មេរៀន​ប្រវត្តិសាស្ត្រ​បែបណា​ទើប​មានដំណើរ​ឆ្ពោះ​មក​ទិស​ខាងលិច​?​តើ​គេ​មាន​សមត្ថភាព ខ្លាំង​យ៉ាងណា​?​លះបង់​យ៉ាងណា​ទើប​ច្បាំង​ឈ្នះ​អាមេរិក​ឈ្នះ​បារាំង បាន​ទឹកដី​យ៉ាង​ធំធេង រហូត​ក្លាយជា​ឆ្នាំងបាយ​ពិភពលោក និង​អាច​ជីក​រូង​ក្រោម​ដី​ដោយ​ប្រើ​ដៃ​មនុស្ស​សុទ្ធសាធ​បាន​វែង​ជាងគេ​បំផុត​លើ​លោក​?​ចុះ​ខ្មែរ​វិញ​… ហេតុអ្វី​បានជា​គេ​បង្រៀន​ខ្មែរ​ឲ្យ​ចេះ​ត្រឹមតែ ដាំ​ដើម​គ​ដាំ​ដើម​ចេក​?​កុំ​លេងល្បែង​នយោបាយ ប្រយ័ត្ន​ស្លាប់​មុន​អាយុ​!!!…​ជាដើម​។ តើ​មាន​ជីដូន​ជីតា​ម៉ែឪ​អ្នកណា​អាច​ទស្សន៍ទាយ​ដឹង​មុន​ថា ខ្លួនឯង​ម្នាក់ៗ​ស្លាប់​នៅឯណា​? ស្លាប់​ដោយសារ​អ្វី​?​ស្លាប់​អាយុ​ប៉ុន្មាន​?​ចុះ​មនុស្ស​ស្លាប់​តាម​ដងផ្លូវ​រាប់រយ​រាប់ពាន់នាក់​ដោយ សារ​គ្រោះថ្នាក់​ចរាចរ​…​ហេតុអ្វី​មិន​បារម្ភ​?​ហេតុអ្វី​មិន​ទប់ស្កាត់​?​ហេតុអ្វី​មិន​ថ្កោលទោស​?​មនុស្ស​ស្លាប់​ដោយសារ​ជាន់គ្នា​នៅ​កោះ​ពេជ្រ​រាប់រយ​នាក់​…​សុទ្ធតែជា​អ្នកបម្រើ​នយោបាយ​ឬ​?​ហេតុអ្វី​គ្មាន​អ្នកទទួលខុសត្រូវ​?​មនុស្ស​ធ្វើអំពើ​អាក្រក់​ពុករលួយ ជិះជាន់​កេងប្រវ័ញ្ច​រាស្ត្រ បំផ្លាញ​ធនធាន​សម្បត្តិ​ធម្មជាតិ​មាន​មិន​ដល់​១០​ម៉ឺន​នាក់​ផង ប៉ុន្តែ​ប្រជារាស្ត្រ​មួយ​នគរ​ជាង ១៤​លាន​នាក់ បែរជា​សុខចិត្ត​លេប​ថ្ម​លេប​ក្រួស សម្ងំសុខ​ឲ្យ​គេ​ធ្វើបាប​រាល់ថ្ងៃ រាល់​ខែ រាល់​ឆ្នាំ​បើ​ធ្វើ​អញ្ចឹង​តើ​មាន​អ្វី​ខុសពី​សត្វ​?​ពេលខ្លះ​សូម្បី​សត្វ​ក៏​វា​ចេះ​ស្រឡាញ់​ដើមឈើ និង​សម្បុក របស់​វា​ដែរ​។​យើង​ជាម​នុស្ស​ឃើញ​សម្បុក​ឃើញ​ទឹកដី​ត្រូវ​រលំរលាយ​ឃើញ​ក្រុមគ្រួសារ​ខ្មែរ ខ្ចាត់ព្រាត់ ទៅធ្វើជា​ទាសករ​នៅក្រៅ​ប្រទេស​ជាប្រចាំ​តែ​មិន​ហ៊ាន​ស្រែក​តវ៉ា និង​រួមគ្នា​រក​វិធី ដោះស្រាយ​រិះរក​ឬ​សគល់​នៃ​បញ្ហា​។​បែរជា​នាំគ្នា​ចាត់ទុកថា នេះ​ជា​កម្ម​ពៀរ នេះ​ជា​វាសនា នេះ​ជា​រឿង​របស់​ឯង​ឯង​ត្រូវតែ​ទទួល វា​មិនមែនជា​រឿង​អញ អញ​មិនដឹង​…​ទៅវិញ​!!!​។ សូម​ពិចារណា​និង​គិតគូរ​បូក​ដក​គុណ​ចែក​ទៅ​មើល​!!!​រឿង​ចំណាកស្រុក រឿង​ក្រពះ រឿង​អប់រំ រឿង​វប្បធម៌ រឿង​សេដ្ឋកិច្ច​រឿង​សុខាភិបាល រឿង​សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ រហូតដល់​រឿង​ការពារជាតិ តើ​មាន​បាតដៃ​ទី​បី​ទី​បួន​ណាខ្លះ​ដែល​លូកលាន់ បញ្ជា បង្គាប់ បង្វិល និង​ចង្អុល​បង្ហាញផ្លូវ​???​ពេលនេះ​អន្តរជាតិ​កំពុង​ថ្កោលទោស​រឿង​រំលោភ​សិទ្ធមនុស្ស សិទ្ធ​ពលរដ្ឋ សិទ្ធ​បញ្ចេញមតិ​…​ប៉ុន្តែ​ខាង​រដ្ឋាភិបាល​បែរជា​បកស្រាយ​យ៉ាង​ធូរ​ស្រាយ​ដូចជា​គ្មានអ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​ទាល់តែសោះ​។​

​ពិតជា​គួរ​ឲ្យ​ហួសចិត្ត ចូល​ប៉ែត​មែន​។​ពួកគេ​នៅតែ​នាំគ្នា​យក​ចង្អេរ​ធ្លុះធ្លាយ មក​បិទបាំង​ដំរី​ងាប់​ដដែល​ជា​ដដែល​។​មើល​មក​ខ្មែរ​វិញ​អ្នកខ្លះ​មាន លទ្ធភាព​បែរជា​ជញ្ជូន​កូនចៅ​ចាក​ចេញពី​ស្រុកកំណើត​តាម​គ្រប់​មធ្យោបាយ​ឲ្យ​តែ​បាន​ទៅ រស់នៅ​ស្រុក​ក្រៅ​ប្រឹង​ឱនក្បាល​ស៊ីឈ្នួល​បម្រើ​បរទេស​រៀន​គោរព​ច្បាប់ទម្លាប់​ស្រុក​គេ​ដើម្បី បាន​រស់​ទ្រាំ ធ្វើជា​សត្វ​ចិញ្ចឹម​ឲ្យ​គេ​ជំរិត​យក​ទឹក​ដោះយក​សាច់​យក​ឈាម​រាល់ថ្ងៃ បន្សល់ទុក ត្រឹមតែ​លាមក ផ្ញើមក​ឲ្យ​ប្រទេស​កំណើត​ទៅវិញ​។​រាល់ថ្ងៃ​ខំប្រឹង​តស៊ូ​ធ្វើការ​ដូច​ម៉ាស៊ីន​គ្រប់បែបយ៉ាង​ដើម្បី​សុំ​សញ្ជាតិ​គេ តើ​សញ្ជាតិ​ខ្មែរ​ពិតជា​ថោកទាប​ណាស់​ឬ​?​ហេតុអ្វី​បានជា​ម្នាក់ៗ មិន​ចង់បាន​មិន​ចង់​ថែរក្សា​សញ្ជាតិ​ដើម​ជា​ខ្មែរ​?​តើ​ឯណា​ទៅ​មោទនភាព​ជាតិខ្មែរ​?​តើ​ឯណា ទៅ​កម្ពុជា​ព្រះរាជាណាចក្រ​អច្ឆរិយៈ​?​បើ​អស់លោក​លោកស្រី អ្នកនាង កញ្ញា​រៀន​ចេះ​គោរព ច្បាប់ទម្លាប់​បាន​ប្រហាក់ប្រហែល​ឬ​ពាក់កណ្តាល​ស្រុក​គេ ដែល​អស់លោក លោកស្រី អ្នកនាង កញ្ញា​ធ្លាប់បាន​ទៅលេង ឬ​បានរស់នៅ​ប្រហែលជា​ស្រុក​ខ្មែរ​មិនសូវ​អនាធិបតេយ្យ ជ្រុលនិយម​បែបនេះ​ទេ​…​មើលទៅ​!!!​។​សម័យនេះ​ទៅហើយ​ព័ត៌មាន​លាក់​លែង​ជិត​ទៀតហើយ​មានតែ​មនុស្ស​ធ្វើ​មិនដឹង មិនឮ ឬ​មិន ចង់ដឹង និង​មាន​បេះដូង​ជាស​ត្វ​ធាតុ​ប៉ុណ្ណោះ ទើប អាច​ទ្រាំ​នៅ​ស្ងៀម​បៀមទុក្ខ​ទាំងនេះ​បាន​។ បើ​មាន​អ្នកណាម្នាក់​មក​សួរ​ខ្ញុំ​ថា​៖​តើ​គណបក្ស ប្រឆាំង​ល្អ​ឬទេ​?​ខ្ញុំ​ច្បាស់​ជា​ឆ្លើយតប​ភ្លាម​ថា​៖​វា​មិនល្អ​ទេ​!​បើទោះជា​ល្អ ក៍​មិនទាន់​គ្រប់គ្រាន់ ដែរ​!​។​

​ប៉ុន្តែ​ទោះជា​មិនទាន់​ល្អ​ក៏​មិនទាន់​ធ្វើ​អាក្រក់​ដល់​ថ្នាក់​បំផ្លាញ​នគរ​ដែរ​។ ដូច្នេះ​ក្នុង​កាលៈទេសៈ​នេះ​យើង​ជា​រាស្ត្រ ជា​ម្ចាស់​នគរ  ត្រូវតែ​បង្ហាញថា​យើង​ជា​ម្ចាស់​អំណាច ជា​អ្នកសម្រេច​ជោគវាសនា​នគរ​ដោយ​ខ្លួនឯង​យ៉ាងពិត​ប្រាកដ​។​បើ​យើង​ជា​ម្ចាស់​គឺ​ត្រូវតែ​ចេះ រើស​អ្នកបម្រើ​។​រើស​មួយ​មិនបាន​ត្រូវតែ​ដកចេញ រៀន រើស​អ្នកផ្សេង​ថែមទៀត​។​ទោះបីជា​យើង​គ្មាន​សិទ្ធ​ដូរ​ម៉ែឪ តែ​យើ​ងក៍​អាចរួមចំណែក​ធ្វើជា​គំរូ​ល្អ ធ្វើជា​កូនចៅ​ល្អ ក្នុង​នគរ​ដ៍​កម្សត់​នេះ​បានដែរ ដើម្បី​ចាប់បង្ខំ​ឲ្យ​ម៉ែឪ អង្គុយ​ចុះ​ស្តាប់​យោបល់ និង​ការទាមទារ ព្រមទាំង​ជួយ ដោះស្រាយ​តម្រូវការ​របស់​កូនចៅ​បានដែរ​។​«​បើ​រើស​អ្នកដឹកនាំ​ល្អ​មិនបាន​មានតែ​រើស អ្នកដឹកនាំ​ដែល​មិនទាន់​ធ្វើ​អាក្រក់​សិន​ចុះ​!»​។​

​អញ្ចឹង​តើ​ត្រូវធ្វើ​យ៉ាងម៉េច​?​ចម្លើយ​យ៉ាង​សាមញ្ញ​បំផុត​គឺ​«​មិនត្រូវ​អង្គុយ​ស្ងៀម​ដកដង្ហើម​ចោល ឥតប្រយោជន៍​ទៀត​នោះទេ​»​។​ទោះបី​លទ្ធផល​ទេវតា​ជា​អ្នកកំណត់ ព្រហ្ម​លិខិត​ជា​អ្នក​ចារ​ក៏​មនុស្ស​ម្នាក់ៗ​ត្រូវតែ​ខំប្រឹងប្រែង​ដែរ​។​សិទ្ធិអំណាច និង​ភាពជា​ម្ចាស់​លើទឹក​ដី​ខ្លួនឯង​មិនមែន ជា​កំណ​ព្វ​ទ្រព្យ​ដែល​ធ្លាក់​មកពី​លើ​មេឃ​នោះទេ​គឺ​ត្រូវតែ​ខំ​ពុះពារ​គ្រប់​ឧបសគ្គ​គ្រប់ពេលវេលា គ្រប់បែបយ៉ាង ទើប​អាច​សម្រេចបាន​ផល​។​ពាក្យចាស់​មួយ​លោក​និយាយ​រៀបរាប់​យ៉ាងច្បាស់​ថា​«​ព្រានព្រៃ​ខំ​ដើរ​បាញ់​សត្វ​ពេញ​មួយថ្ងៃ​ផង​សឹង​មិនបាន​សត្វ ចុះ​ទំរាំ​អ្នក​ដេក​សំកុក​ចាំ​នៅផ្ទះ​តើ​មាន​សត្វ​ឆ្កួត​ឯណា​មួយ ដើរមក​ចូល​ឆ្នាំងសម្ល​យើង​បាន​ដោយ​ងាយៗ​នោះ​?»​សូម្បី​អន្ទាក់​ដាក់​លើ​ចុងឈើ ក៍​មនុស្ស​ជា​អ្នករៀបចំ​ដែរ​ទើប​អាច​ជាប់​សត្វ​ជើង​បួន​បាន​…​។​ចុះបើ​មិន​អង្គុយ ស្ងៀម​តើ​ឲ្យ​ធ្វើ​យ៉ាងម៉េច​?​អ្នកណាខ្លះ​ជា​អ្នក​នាំ​ធ្វើ​?​តើ​ទុកចិត្តបាន​ឬទេ​?

​ទី​១៖​ត្រូវ​ដឹងថា​ខ្លួនឯង​ជា​នរណា​?​មានចំណេះដឹង ជំនាញ​អ្វីខ្លះ​?​ហើយ​បាន​ប្រើប្រាស់​យ៉ាង ណាខ្លះ​?​ក្នុងការ​ចូលរួម​ចលនា​សង្គម​។​បន្ទាប់មកទៀត​ត្រូវ​ចេះរ​ត់រក​គ្នីគ្នា​ដើម្បី​ផ្លាស់ប្តូរ​គំនិត យោបល់ ចងក្រង​ជា​ក្រុម​តាម​ជំនាញ​និង​ចំណេះដឹង​ហើយ​បរិច្ចាក ពេលវេលា​តាម​ដែល​អាច ធ្វើទៅបាន​…​។​ទី​២៖ លះបង់​គំនិត​តួឯក​មាន​តែឯង​ទើប​ខ្លាំង ទើប​ត្រឹមត្រូវ​នេះ​ចេញ​ឲ្យ​អស់ពី ចិត្តគំនិត​។​ប្រើ​ចំណេះ​និង​ជំនាញ​របស់​យើង​ម្នាក់ៗ​ដែល​បាន​ចង​ជា​ក្រុម​ទៅហើយនោះ គឺ​ត្រូវ ចូលរួម​ជាមួយ​ក្រុម​ដទៃទៀត​ដើម្បី​ឲ្យ​បានជា​ក្រុម​ធំ​កាន់តែខ្លាំង​។​ក្រុម​រូប​រួមជាមួយ​ក្រុម បង្កើតជា សហគម​ន៏ សហគម​ន៏​ចងក្រង​បញ្ចូល​គ្នា​បង្កើតជា​សមាគម​…​ហើយ​រក​យុទ្ធវិធី ផ្តល់​ជាម​តិ យោបល់​ដល់​អ្នកដឹកនាំ​។​ទី​៣៖​លទ្ធភាព​ដែល​មិនអាច​ខ្វះ​បាន​។​គឺ​ការ​ចែកចាយ​បន្ត​នូវ​រាល់​មនោគមវិជ្ជា​ផ្សះផ្សារ​ជាតិ រូប​រួម​ជាតិ ជា​កម្លាំង​តែមួយ​ក្នុង​សហគមន៍ ក្នុង​សមាគម​ដើម្បី​កុំ​ឲ្យ​មានការ​ខ្លាចរអារ និង​បែក បាក់​។​តម្កល់​ផលប្រយោជន៍​ជាតិ​ធំ ជាង​ផលប្រយោជន៍ បុគ្គល​គ្រួសារ និង​បក្សពួក​។​បើ​គ្រាន់ តែ​ចង់​និយាយប្រាប់​ពី​ការឈឺចាប់ និង​ទុក្ខសោក រងគ្រោះ​របស់​រាស្ត្រ​ក្នុង​នគរ​ប្រាប់​ទៅ​មនុស្ស​ដែល​យើង​ទុកចិត្ត​មិន​ហ៊ាន​និយាយ​ផង តើ​នៅ​ចង់​និយាយថា​ខ្លួនឯង​ជា​អ្នក​ស្រឡាញ់​ទឹកដី ឈឺឆ្អាល​រឿង​ជាតិ មាតុភូមិ​យ៉ាងម៉េច​ទៅ​?​បើ​យើង​នៅមាន​សាច់​ជា​ខ្មែរ ឈាមជ័រ​ជា​ខ្មែរ ចេះ​អាណិតអាសូរ​ខ្មែរ មាតុភូមិ​ខ្មែរ ចេះ​មើល ប្រវត្តិសាស្ត្រ​ខ្មែរ​សូម​ខ្មែរ​រួម​សាមគ្គីភាព​គ្នា​ទៅ​!!!​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ យើង​ពិតជា ឈ្នះ​មារ សត្រូវ​ដែល​កំពុង​ជ្រៀត​ចូលក្នុង​សរសៃឈាម និង​ចិត្តគំនិត​យើង​ជាមិនខាន​។​

​ខ្ញុំ​គ្រាន់តែ​ចង់​ទូងស្គរ​តាមរយះ​អត្ថបទ​មួយ​នេះ​ឲ្យ​ឭ ឲ្យ​ខ្ទរខ្ទារ​ដើម្បី​ឲ្យ​អ្នក ដែល​បាន គិតថា​ខ្លួនឯង​មិនអាច​ធ្វើ​អ្វី​បាន​គ្មាន​លទ្ធភាព​ឲ្យ​ក្លាយជា​អ្នក​ទូងស្គរ​បន្ត​ឲ្យ​ក្លាយជា​អ្នក​ទះដៃ លើកទឹកចិត្ត​ហ៊ាន​ប្រកាសអាសន្ន​ពី​មហន្តរាយ​នគរ​ដែល​កំពុងតែ​ញាំញី​ដោយ​បញ្ហា​ចាក់​ស្រែះ​រាប់រយ​ជំពូក​ដែល​ឃើញ​មាន​ចំពោះមុខ​ជាប្រចាំ​ឲ្យ​ក្លាហាន​ហ៊ាន​ក្រោកឈរឡើង​ប្រកា​សរក អ្នកក្លាហាន​ខ្មែរ​ដែលមាន​ដួងចិត្ត​ស្មោះត្រង់​ចំពោះ​មហានគរ​ក្រោម​ម្លប់​ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនោះ ជួយ​ដល់​អនាគត​កូនចៅ​ពូជពង្ស​វង្ស ត្រកូល​ខ្មែរ​រាប់រយ​ពាន់​ម៉ឺន​ឆ្នាំ​ទៅមុខទៀត​។​ ប្រភពអត្ថបទៈ ខ្ទមអុក
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks