កើតមកជាស្រី
—
១. កើតមកជាស្រី មេត្តាខន្តី ធម៌ព្រហ្មវិហារ
ដួងចិត្តត្រូវមាន គំនិតល្អជា ស្មោះស្ម័គ្រជានា
គុណធម៌ប្រពៃ។
២. កើតមកជាស្រី ពាក្យពេចន៏សម្តី ពោលអោយមានន័យ
អប់រំឬកពារ ក្បួនច្បាប់លកលៃ កាន់អោយប្រពៃ
ទើបសមស្រីខ្មែរ។
៣. កើតមកជាស្រី កាលកេរជាស្រី កុំចើកចិត្តប្រែ
គោរពសាច់ញាតិ ដូនតាឪម៉ែ គ្រូអាចារ្យដែរ
កុំឆ្មើងឆ្មៃឬក។
៤. កើតមកជាស្រី ស្មោះស្ម័គ្រភក្តី ឧស្សាហ៏កុំស្ពឹក
មានបទវិន័យ សីលធម៌ពន្លឹក ទោះថ្ងៃល្ងាចព្រឹក
ប្រកាន់អោយភ្ជាប់។
រាជធានីភ្នំពេញ,ថ្ងៃសុក្រទី២៩ខែវិច្ឆិកាឆ្នំា២០១៣
និពន្ធដោយ
ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment