Tuesday, March 4, 2014

ជំនោរខែប្រំាង អនុស្សាវរីយ៏វ័យកុមារ

ជំនោរខែប្រំាង អនុស្សាវរីយ៏វ័យកុមារ
------------------------------------------
រសៀលម៉ោង ពីរ, អង្គារ  ខែ បី                                   
 ជំនោរថ្មី រដូវប្រំាងក្តៅហែង
រៃយំរ៉ែ ៗគ្រប់ទីកន្លែង                                            
  ដើរម្នាក់ឯង ទៅមើលស្រែចម្ការ  ។
ស្លឹកស្វាយដីចម្ការល្ហើយជ្រុះអស់                              
ខ្ញុំស្រណោះ កាលនៅវ័យកុមារ
ខ្ញុំតាមជីដូន គ្រប់វេលាកាល                                   
មកធ្វើការ មិនដែលលោះពេលខាន។
ឥលូវវេលាកន្លងច្រើនឆ្នំា                                       
ចិត្តនូវចំា នឹកគ្មានអ្វីប្រៀបបាន
ទឹកព្រែករឹមៗនៅបន្សល់ដាន                                  
គ្រាកំសាន្ត មុជលេងប្រឡែងគ្នា ។
ជំនោរខែប្រំាង ពីរពាន់ដប់បួន                                 
រៃយំផ្ទួនៗ ស្រណោះវេលា
ដកសណ្តែកដី បោចស្មៅគ្រប់គ្រា                             
ញុំាជុំគ្នា ក្រោមកំដៅព្រះទិនករ។
ភ្នំពេញ,ថ្ងៃ អង្គារ ទី ០៤ ខែ មិនា ឆ្នំា ២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី



No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks