Monday, March 10, 2014

ចំណុចខ្លាំងរបស់លោក សម រង្ស៊ី ចំនួន៧យ៉ាង កំពុងក្លាយជាគំរូល្អសម្រាប់កូន​ចៅខ្មែរជំនាន់ក្រោយ ដែលលោក ហ៊ុន សែន មិនអាចប្រៀបផ្ទឹមបានទេ


ចំណុចខ្លាំងរបស់លោក សម រង្ស៊ី ចំនួន៧យ៉ាង កំពុងក្លាយជាគំរូល្អសម្រាប់កូន​ចៅខ្មែរជំនាន់ក្រោយ ដែលលោក ហ៊ុន សែន មិនអាចប្រៀបផ្ទឹមបានទេ

នៅពេលចាប់ផ្តើមគិតអំពីរបត់នយោបាយនៅក្នុងប្រទេសកម្ពុជាគេតែងតែចាប់អារម្មណ៍ចំពោះវត្ត មានដ៏សំខាន់របស់លោកប្រធាន សម រង្ស៊ី ដែលជាមេដឹកនាំចលនាប្រជាធិបតេយ្យ និងជាអ្នកស្នេហា ជាតិដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ដែលមានចំណុចពិសេសជាច្រើន ធ្វើឲ្យក្រុមអ្នកកាន់អំណាចនៅស្រុកខ្មែរនាពេលបច្ចុប្បន្ននេះ មានការភ័យខ្លាចចំពោះប្រជាប្រិយភាពនិងសន្ទុះគាំទ្ររបស់លោកប្រធាន សម រង្ស៊ី ដែលចេះតែកើនឡើងជាលំដាប់អត់ដែលធ្លាក់ចុះ។ ជាក់ស្តែងពីការ បោះឆ្នោតមួយទៅការបោះឆ្នោតមួយ សំឡេងគាំទ្រលោកប្រធាន សម រង្ស៊ី ចេះតែកើនឡើងជាលំដាប់ គឺជាកិច្ចព្យាយាមធ្វើនយោបាយដើម្បីជាតិមាតុភូមិ និងប្រជារាស្ត្រខ្មែរ ដោយមិនខ្លាចនឿយហត់់ យកតាមព្រះរាជគំរូវីរភាពរបស់សម្តេចព្រះនរោត្តម សីហនុ ដែលបានចាប់ផ្តើមកសាងរបបសង្គមរាស្ត្រនិយម ពីបាតដៃ ទទេ រហូតរីកចម្រើនជឿនលឿនសម្បូរសប្បាយ ធ្វើឲ្យរ្រាស្តខ្មែរទូទៅ ចងចាំមិនភ្លេចពីភាពថ្កុំថ្កើងរបស់ជាតិ ខ្មែរក្នុងសម័យសង្គមរាស្ត្រនិយម ហើយគ្រប់ៗគ្នាប្រាថ្នាចង់រស់ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់លោកប្រធាន សម រង្ស៊ី ដែលអាចកែខៃជោគវាសនារបស់ប្រជារាស្ត្រ ខ្មែរ ឲ្យបានល្អប្រសើរជាងពេលបច្ចុប្បន្ននេះ។
លក្ខណសម្បត្តិរបស់លោកប្រធាន សម រង្ស៊ី ដែលធ្វើឲ្យលោក ហ៊ុន សែន ភ័យខ្លាចបំផុតនោះមានកត្តាសំខាន់ៗចំនួន៧យ៉ាង ដែលគ្មានឥស្សរជនខ្មែរណាម្នាក់ ហ៊ានធ្វើដូចទេ គឺ%

ចំណុចទី១ ទិញមិនលក់ខុសពីមេដឹកនាំ ឬអ្នកនយោបាយមួយចំនួន ដែលបច្ចុប្បន្ននេះ ធ្វើនយោបាយតាំងពីមានកេរអាកររហូតសល់តែសម្បកខ្លួន

ចំណុចទី២ នៅពេលដឹង ថាមានគ្រោះថ្នាក់តែមិនខ្លាច

ចំណុចទី៣ មិនលោភលន់ចង់មានចង់បានផ្ទាល់ខ្លួន មិនមានរឿងអាស្រូវនៅក្នុងសង្គម​ឬពាក់ព័ន្ធ​នឹងអំពើអបាយមុខ។ 

ចំណុចទី៤ មានភាពអំណត់ ចាស់ទុំ មានចំណេះដឹងទូលំទូលាយ និងមាន កម្រិតវប្បធម៌ផ្នែក​ទំនាក់ទំនងការបរទេសខ្ពស់ 

ចំណុចទី៥ មានបញ្ញវន្ត អ្នកជំនាញដែលមានមនសិការទាំងជាតិ និងអន្តរជាតិជួយប្រឹក្សាយោបល់

ចំណុចទី៦ មានគំនិតសេរី និងទស្សនវិស័យវែងឆ្ងាយ ដែលអាចប្រើ កម្លាំងចិត្តយកឈ្នះលើ​កម្លាំងលុយ​​ឬកម្លាំងចោរ ហើយ

ចំណុចទី៧​ ដែលពិសេសជាងគេបំផុតនោះគឺ លោកប្រធាន សម រង្ស៊ី អនុវត្តន៍គោលនយោបាយ​បង្រួបបង្រួមផ្សះផ្សាជាតិ តាមព្រះរាជតម្រិះ និងព្រះរាជគំរូវីរភាពរបស់សម្តេចព្រះនរោ ត្តម សីហនុ ក្នុងការសន្សំសំចៃ និងប្រមូលចំណូល ជូនជាតិឲ្យបានគ្រប់ចំនួន សម្រាប់បម្រើឲ្យការអភិវឌ្ឍន៍ ហើយការដឹកនាំដែលត្រឹមត្រូវ គឺស្តាប់តាមសេចក្តីត្រូវការត្រូវមានឆន្ទៈស្វែងយល់ការពិត​ពីជីវភាពរស់នៅប្រចាំថ្ងៃ និងទុក្ខលំបាករបស់រ្រាស្តខ្មែរទូទៅ មិនអង្គុយ តែក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ស្តាប់របាយ ការណ៍ភូតភរ របស់មន្ត្រីថ្នាក់ក្រោម។
លោកប្រធាន សម រង្ស៊ី ទើបតែបានបញ្ជាក់រួចហើយថា ការដឹកនាំប្រទេសជាតិ ដែលផ្ទុយពីព្រះរាជតម្រិះ របស់សម្តេចព្រះ នរោត្តម សីហនុ ផ្ទុយពីការបង្រួបបង្រួមនិងផ្សះផ្សាជាតិ គឺជាផ្លូវមួយនាំប្រទេសកម្ពុជា ឆ្ពោះទៅកាន់គ្រោះមហន្តរាយធំធេង ហើយលោកប្រធាន សម រង្ស៊ី ក៏បានសម្តែងការខកចិត្តយ៉ាងសម្បើមចំពោះអ្នកនយោបាយមួយចំនួន ដែលអួតអាងថា ខ្លួនជាអ្នកស្នេហាជាតិ ដង្ហែតាមព្រះតម្រិះរបស់សម្តេចព្រះនរោត្តម សីហនុ ប៉ុន្តែរឿងពិត ពួកគេគ្រាន់តែសម្ដែងឆាកល្ខោន ដើម្បីបោក បន្លំសាធារណមតិជាតិ និងអន្តរជាតិ ឲ្យយល់ខុស។ លោកប្រធាន សម រង្ស៊ី ក៏បានលើកទឹកចិត្តឲ្យយុវជនខ្មែរទូទៅរៀនសូត្រតាមព្រះរាជគំរូវីរភាព​របស់សម្តេចព្រះនរោត្តម សីហនុ ដើម្បីបណ្តុះទឹកចិត្តស្នេហាជាតិ ប្រឆាំងបរទេសឈ្លានពាន ដើម្បីការពារឯករាជ្យភាព បូរណភាពទឹកដីនិង អធិបតេយ្យភាពជាតិ។ ជាពិសេសការបង្រួប​បង្រួមផ្សះផ្សាជាតិ អាចបង្កើតឲ្យមានកម្លាំងជាតិដ៏ខ្លាំងក្លាមួយដែលបរទេសជិតខាង មិនអាចបំបែក​បំបាក់បាន​ ហើយគោលការណ៍គ្រឹះសំខាន់ៗ ក៏ដូចជាព្រះរាជឱវាទទូន្មានដែលសម្តេចព្រះនរោត្តម សីហនុ ធ្លាប់បានផ្តល់ជូនលោកប្រធាន សម រង្ស៊ី ទាំងតាមព្រះរាជសារលិខិត ក៏ដូចជាក្នុងព្រះរាជសវនាការ គឺលោកប្រធាន សម រង្ស៊ី បានយកមកអនុវត្តន៍តាម​ក្នុងការបណ្តុះ​គំនិតស្នេហាជាតិ ការពារទឹកដី និងប្រជារ្រាស្តខ្មែរ ឲ្យចាកផុតពីភាពអយុត្តិធម៌សង្គមភាព​ក្រីក្រ​រហេមរហាម។​
លោកប្រធាន សម រង្ស៊ី បានដាក់ចេញនូវយុទ្ធសាស្ត្រនយោបាយ ក្នុងការជួយឧបត្ថម្ភដល់ចាស់ជរា ដែលមានអាយុលើសពី៦០ឆ្នាំ យ៉ាងហោចណាស់ក្នុងម្នាក់ ៤ម៉ឺនរៀលប្រ ហាក់ប្រហែល ១០ ដុល្លារអាមេរិក គឺជាការលើកស្ទួយលក្ខខណ្ឌសង្គម ដែលលោក ហ៊ុន សែន មិនដែលនឹក នាធ្វើការងារនេះម្តងណាឡើយអស់រយៈពេល៣០ឆ្នាំមកហើយ។ ការកែទម្រង់សង្គមដ៏សំខាន់មួយទៀត ដើម្បីប្រែក្លាយប្រទេសកម្ពុជាពីសង្គម ពុករលួួយ ទៅជាសង្គមមួយដ៏ស្អាតស្អំ ត្រូវធ្វើតាមរយៈការដំឡើងប្រាក់ខែជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ យ៉ាងហោចណាស់ក្នុងម្នាក់ៗអាចទទួលបានប្រាក់ខែ១លានរៀល ប្រហាក់ប្រហែល២៥០ដុល្លារអាមេរិក ដូចក្នុងសម័យសង្គមរាស្ត្រនិយមដែលគេចាត់ទុកថា ជាសង្គមស្អាតស្អំ គឺមន្ត្រីរាជការមានប្រាក់ខែរស់នៅសមរម្យថ្លៃថ្នូរ មិនខ្វល់ពីបញ្ហាក្រពះ គិតតែធ្វើការងារបម្រើជាតិ បម្រើប្រជាជនយ៉ាងអស់ពីចិត្តពីថ្លើម គឺមន្ត្រីរាជការក្នុងសម័យនោះ មិនបានប្រព្រឹត្តអ្វីដែលជាអំពើមិនថ្លៃថ្នូរ ធ្វើឲ្យពលរដ្ឋក្តៅក្រហាយនោះទេ។រឿងដែលសំខាន់បំផុតនោះ ក្នុងនាមជាមេដឹកនាំប្រទេសជាតិមួយសម្តេចព្រះនរោត្តម សីហនុ បានធ្វើជាគំរូល្អមុនគេដោយមិនប្រព្រឹត្តអំពើពុករលួយលោភលន់ ចង់មានចង់បានផ្ទាល់ខ្លួនដូចដែលលោកប្រធាន សម រង្ស៊ី កំពុងអនុវត្តន៍ ផងដែរ គឺមិនត្រឹមតែលះបង់ធនធានផ្ទាល់ខ្លួននិងសេចក្តីសុខ ដើម្បីបុព្វហេតុតស៊ូទាមទារសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យមកជូនរ្រាស្តខ្មែរប៉ុណ្ណោះទេ លោកប្រធាន សម រង្ស៊ី ក៏បានប្តេជ្ញាបូជាអាយុជីវិតធ្វើការបម្រើជាតិមាតុភូមិ ដោយឥតងាករេ។
ចំណុចពិសេសរបស់លោកប្រធាន សម រង្ស៊ី គឺទោះជាដឹងថាមានគ្រោះថ្នាក់ក៏នៅតែមិនខ្លាច ធ្វើយ៉ាងណាឲ្យតែមានឱកាសបម្រើជាតិមាតុភូមិ និងការពារទឹកដី ជាក់ស្តែងក្នុងហេតុការណ៍ វាយប្រហារដោយគ្រាប់បែកដៃ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខរដ្ឋសភាជាតិ បើទោះ បីជាមានការព្រមានក៏លោកប្រធាន សម រង្ស៊ី នៅតែអង់អាចក្លាហានដឹក នាំអ្នកប្រជាធិបតេយ្យអ្នកស្រឡាញ់យុត្តិធម៌សង្គម ទៅធ្វើបាតុកម្ម អហិង្សា ដើម្បីទាមទារឲ្យមានការកែទម្រង់ប្រព័ន្ធតុលាការ និងបញ្ឈប់អំពើរំលោភ សិទ្ធិមនុស្ស ដែលក្នុងហេតុការណ៍នោះលោកប្រធាន សម រង្ស៊ី ត្រូវរងរបួសដោយសារអំបែងគ្រាប់បែក។ ក្រោយមកទៀត មិនដឹងជាមានការប៉ុនប៉ងធ្វើឃាតប៉ុន្មានលើកប៉ុន្មានសារនោះទេ ទៅលើលោកប្រធាន សម រង្ស៊ី ក្នុងពេលដឹកនាំមហាបាតុកម្ម ក្នុងការត្រួសត្រាយផ្លូវប្រជាធិបតេយ្យជូនប្រជារាស្ត្រខ្មែរទូទៅ ឲ្យចេះប្រើប្រាស់សិទ្ធិសេរីភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន គឺលោកប្រធាន សម រង្ស៊ី មិនដែលរាថយម្តងណាឡើយ ក្នុងការបំពេញបេសកកម្មបម្រើជាតិមាតុភូមិ គឺធ្វើដោយមនសិការមានឆន្ទៈច្បាស់លាស់ តាមព្រះរាជគំរូវីរភាពរបស់សម្តេចព្រះនរោត្តម សីហនុ ដូចដែលលោកប្រធាន សម រង្ស៊ី បានបញ្ជាក់ថាកើតមកមានជីវិតតែមួយ មានឈាមជាខ្មែរ និយាយភាសាតែមួួយ យើងត្រូវស្មោះត្រង់បម្រើជាតិហ៊ានបូជាជីវិត ដើម្បីបុព្វហេតុការពារទឹកដីការពារឯករាជ្យជាតិ និងប្រជារាស្ត្រខ្មែរក្រីក្រទន់ខ្សោយ គឺលោកប្រធាន សម រង្ស៊ី បានប្តេជ្ញាយ៉ាងមុតមាំរួចហើយថា តំណក់ឈាមស្នេហាជាតិរបស់លោក មិនធ្វើឲ្យប្រជារាស្ត្រខ្មែរអស់សង្ឃឹមនិងខកចិត្តនោះទេ។
លោកប្រធាន សម រង្ស៊ី មានបញ្ញវន្ត អ្នកជំនាញ អ្នកចេះដឹងទាំងខ្មែរនិងបរទេសនៅជុំវិញ ជួយពិភាក្សាផ្លាស់ប្តូរយោបល់លើការងារសំខាន់ៗ មួយចំនួន ហើយលោកប្រធាន សម រង្ស៊ី ក៏បានបើកចិត្តយ៉ាងទូលំទូលាយក្នុងការទទួលយកមតិយោបល់ របស់អ្នកដទៃ ជាពិសេសសេចក្តីត្រូវការចាំបាច់របស់ប្រជារ្រាស្តខ្មែរទូទៅគ្រប់ ស្រទាប់វណ្ណៈ យកមកធ្វើការពិចារណា ដើម្បីរៀបចំយុទ្ធសាស្ត្រដឹកនាំប្រទេសជាតិឲ្យបានត្រឹមត្រូវ ស្របតាមការចង់បានរបស់ប្រជារាស្ត្រ ព្រោះតែលោកប្រធាន សម រង្ស៊ី មានគំនិតសេរី និងទស្សនវិស័យវែងឆ្ងាយ ដែលអាចប្រើទឹកចិត្តទាក់ទាញការគាំទ្រពីប្រជាជននិងការប្រើកម្លាំងចិត្តយកឈ្នះកម្លាំងលុយ ឬកម្លាំងចោរ។ដូចដែលលោកប្រធាន សម រង្ស៊ី បានពន្យល់ថា កម្លាំងជាតិ ត្រូវតែឈ្នះកម្លាំងចោរ ដែលមានន័យថា កម្លាំងជាតិបានមកពីការរួបរួមប្រមូលផ្តុំគ្នារបស់រ្រាស្តខ្មែរ ជាមួយគណបក្សសង្គ្រោះជាតិ គឺជាបណ្តុំប្រជា ពលរដ្ឋដែលមានមនសិការជាតិ មានឆន្ទៈស្នេហាជាតិពិតប្រាកដ មករួប រួមគ្នា ដើម្បីយកឈ្នះកម្លាំងចោរ ដែលបំផ្លាញជាតិ បំផ្លាញធនធានធម្មជាតិ ហើយគ្រប់កាលៈទេសៈទាំង អស់ដែល គេនាំគ្នាចូលដៃចូលជើងឃុបឃិតគ្នាបំផ្លាញជាតិ លោកប្រ ធាន សម រង្ស៊ី តែងតែប្រឆាំងជំទាស់យ៉ាងដាច់ខាត។
ការទិញមិនលក់ សម្លុតមិនខ្លាច មិនលោភលន់ទ្រព្យសម្បត្តិ ឬចង់មាន ចង់បានផ្ទាល់ខ្លួន ជាពិសេសករណីដែលលោកប្រធាន សម រង្ស៊ី មិនដែល មានរឿងអាស្រូវក្នុងសង្គម ឬពាក់ព័ន្ធនឹងអំពើអបាយមុខ គឺជាលក្ខណសម្បត្តិដ៏សំខាន់បំផុតអាចធ្វើជាគំរូដ៏ល្អ សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ ព្រោះតែលោកប្រធាន សម រង្ស៊ី បានអនុវត្តន៍តាមព្រះរាជតម្រិះនិងព្រះរាជ គំរូវីរភាពដ៏ត្រឹមត្រូវរបស់សម្តេចព្រះនរោត្តម សីហនុ ដើម្បីព្យាយាមកសាង សង្គមខ្មែរមួយដែលស្អាតស្អំ មានសាម គ្គីភាពផ្ទៃក្នុងរឹងមាំ គឺជាសង្គមខ្មែរមួួយដែលមានភាពផ្អែមល្ហែមមានភាពថ្លៃថ្នូរមិនយកខ្មែរ គ្នាឯងធ្វើជាសត្រូវជាពិសេសកូនចៅខ្មែរជំនាន់ក្រោយ អាចមានអនាគតរុងរឿងភ្លឺត្រចះត្រចង់។ បើតាមទ្រឹស្តីរបស់ទស្សនវិទូបានបញ្ជាក់យ៉ាងច្បាស់ថា ការដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ផ្លូវត្រូវឬធ្លាក់ចូលគ្រោះមហន្តរាយ អាស្រ័យលើឆន្ទៈនិងការទទួលខុសត្រូវរបស់មេដឹកនាំ ដែលជាបុគ្គលគំរូ ដូច្នេះហើយបានជានៅតាមបណ្តាប្រទេសប្រជាធិបតេយ្យនិងមហាអំណាចធំៗដូចជាប្រទេសចិនជាដើម គេគិតគូរខ្លាំងបំផុតពីសីលធម៌ និងភាពទទួលខុសត្រូវរបស់ឥស្សរជន ដែលជាបេក្ខជនត្រូវឡើងដឹកនាំប្រទេសជាតិ ទើបអាចមានភាពរីកចម្រើនទៅមុខ ហើយបទពិសោធន៍បែបនេះ ត្រូវបានលោកប្រធាន សម រង្ស៊ី យកមកអនុវត្តន៍ទទួលបាន ជ័យជំនះយ៉ាងត្រចះត្រចង់ ហើយលក្ខណសម្បត្តិសំខាន់ៗទាំង៧យ៉ាង ដែលលោកប្រធាន សម រង្ស៊ី មានគឺលោកហ៊ុន សែន រកមិនបានទេ។ ដូច្នេះលោក សម រង្ស៊ី ទើបមានលក្ខណសម្បត្តិជាមេដឹកនាំប្រកបដោយឧត្តមគតិ និងសតិសម្បជញ្ញៈពិតប្រាកដ ក្នុងបញ្ហាបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងការពារ ជាតិទឹកដីទៅតាមគំរូវីរភាពរបស់ព្រះមហាវីរក្សត្រ ជាទីគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជារាស្ត្រខ្មែរ៕

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks