Thursday, January 21, 2016

សុំអូនរងចំា « ផេង វិសុដ្ឋារ៉ាមុនី »

រៀមសូមស្នើចិត្ត អូនកុំអាលបើក
បេះដូងកម្រើក ទទួលស្នេហ៍គេ
ទុកចំាស្នេហ៍បង ត្រកងមាសមេ
មិនយូនោះទេ បងនឹងចូលស្តី ។
រៀនចប់បណ្ឌិត ចូលស្តីអូនហើយ
សុំពៅត្រានត្រើយ មេត្តាប្រណី
ថែចិត្ត ថែកាយ បេះដូងភក្តី
ថែព្រហ្មចារី ទុកជូនប្រុសបង ។
យើងនឹងរួមរស់ សាងត្រើយជីវិត
ពេលចប់បណ្ឌិត ណា៎កែវនួនល្អង
សុំស្រីជឿចុះ សម្តីប្រុសបង
សុំពៅស្នេហ៍ស្នង មេត្តារងចំា ។
==========================
២០  មករា  ២០១៦
ផេង វិសុដ្ឋារ៉ាមុនី

Wednesday, January 20, 2016

កម្រងអនុស្សាវរីយ៍វគ្គសិក្សាជំនាញ « គន្លឹះវិភាគព្រឹត្តិការសង្គម និង តែងអត្ថបទពត៌មាន »







សូមស្រីជឿចិត្ត រៀមពិតស្មោះស្រី...!!!!

សូមស្រីជឿចិត្ត រៀមពិតស្មោះស្រី...!!!!
------------------------------------------------
ពៅព្រលឹងមាសស្នេហ៍ម្ចាស់ជីវិត
ជាតិនេះរៀមពិត ស្មោះតែជីវ៉ា
សុំស្រីជឿចុះ សម្តីរៀមរ៉ា
បេះដូងស្នេហា មានតែអូន ១ ។

ពៅស្រស់ពន្លក ជម្រកស្នេហ៍បង
អូនជាចំណង ស្នេហ៍បណ្តូលត្រួយ
រៀមមិនក្បត់ស្នេហ៍ សុំអូនកុំព្រួយ
បេះដូងបង ១ មានតែអូនម្នាក់ ។
ពៅស្នេហ៍ត្រានត្រើយ ម្ចាស់ដួងចិន្តា
រៀមស្បថសច្ចា ជូនកែវវរល័ក្ខណ៍
ថារៀមពិតស្មោះ តែវរមិត្តជាក់
ចម្លើយបញ្ជាក់ អូនកែវភ្នែកបង ។
======================
ដោយ « ផេង វិសុដ្ឋារ៉ាមុនី »

សម្រស់អូនស្អាតងំ ក្នុងចិត្តបង

សម្រស់អូនស្អាតងំ ក្នុងចិត្តបង
-------------------------------------
សម្រស់អូនស្អាត គឺស្អាតងំ
ស្អាតនេះបន្ទំ ងំក្នុងចិត្ត
បេះដូងរៀមផ្សងជួបវរមិត្ត
ប្រាថ្នានែបនិត្យ និងកល្យាណ ។

សម្រស់អូនស្រស់ ស្អាតដាច់ស្រី
នៅក្នុងលោកិយ រកមិនបាន
ទោះជាតួឯក រឿងបុរាណ
ក៏ប្រៀបមិនបាន សម្រស់ស្រី ។
ទោះទេពធីតា បុប្ជាសួគ៌
ឬមួយក៏តួ រឿងសម័យ
បវរកញ្ញា ឈ្មោះល្បាញល្បី
ក៏ស្អាតចាញ់ស្រី ពៅបងដែរ ។
====================
ដោយ « ផេង វិសុដ្ឋារ៉ាមុនី »

Thursday, January 14, 2016

« វិជ្ជរ៉ាមាសបង »

ជូនចំពោះ 
«   វិជ្ជរ៉ាមាសបង   »   !!!! 
=========================== ============
 វិជ្ជរ៉ាបណ្តូលចិត្តមាសបងអ្ហើយ 
កែវស្រស់ត្រាណត្រើយត្រួយជីវិត
 រៀមសុំសច្ចាប្រាថ្នានែបនិត្រ 
វិជ្ជរ៉ាដួងចិត្តលុះក្ស័យជន្មា............ ♡ 
វិជ្ជរ៉ាមាសបងនួនល្អងស្រស់ណាស់ 
មិនកាចមិនឆ្នាស់ គ្រប់ល័ក្ខណ៍សោភា
 ចិត្តស្រីក៏ធ្ងន់អត់ធន់គ្រប់គ្រា 
ចរិតល្អជា មាយាទស្រីខ្មែរ.............. ♡
 វិជ្ជរ៉ាមាសបង ឈ្មោះពិរោះណាស់ 
សម្លេងទន់ច្បាស់ ដែលរៀមប៉ងស្នេហ៍
 ជាតិនេះរៀមផ្សងប៉ងជួបអូនដែរ
 រួមរ័ក្សសាងស្នេហ៍ថែតែអូន ១ ........ ♡
 កម្រមានណាស់ស្រីក្នុងលោកា 
 ល្អដូចវិជ្ជរ៉ា ចរិយាបាន
 ទោះជាតួស្រីរឿងខ្មែរបុរាណ 
ក៏ប្រៀបមិនបាន និងវិជ្ជរ៉ាស្រី........... ♡ 
អូនជាស្រីខ្មែរ ផ្កាកំពង់ក្តី
 សៀមរាបទឹកដី ដែលរៀមគួចបេតី
 ផ្សងស្នេហ៍ ផ្សងចិត្តបេះដូងភក្តី
 រៀមសុំថ្នមបី ស្រីមេត្តាផង.......... 
♡♡♡♡♡♡♡♡♡♡♡♡ 14 / 10 / 2015 

បើស្អាតម្លឹងៗ ឲ្យទ្រំាម្តេចបាន
 ទោះជាក្ស័យប្រាណ ក៏រៀមព្រមដែរ
 ឲ្យតែស្រីព្រម ស្ម័គ្រចិត្តព្រមស្នេហ៍ 
រៀមនឹងឲ្យម៉ែ ចូលដណ្តឹងថ្លៃ ។
 ឆ្លើយមកណា៎ស្រី ប្រណីរៀមផង
 បើព្រមស្នេហ៍បង ចងចិត្តនិស្ស័យ 
រៀមនឹងសន្យា ស្មោះស្រីលុះក្ស័យ
 មិនមានពីរ បី ឲ្យស្រីទឹកភ្នែក ។ 
កម្លោះបងនេះ បរិសុទ្ធណាស់ 
មិនចេះផ្តេសផ្តាស់ ល្មោភកាមតម្រេក
 ចិត្តរៀមកាន់សីល បេះដូងជាដែក
 មិនងាយប្រេះបែក មិនងាយសាវ៉ា ។
 ---------------------------------------------- 
 និពន្ធដោយ « ផេង វិសុដ្ឋារ៉ាមុនី  »

និស្ស័យនាំជួបស្រស់កែវពុំងារ

និស្ស័យនាំជួបស្រស់កែវពុំងារ
------------------------------------
លង់ស្នេហ៍លង់ចិត្តលើវរមិត្តថ្លៃ
ហេតុតែនិស្ស័យ នាំស្រីស្គាល់បង
ស្គាល់ភ្លាមជំពាក់ចិត្តស្រស់នួនល្អង
ព្រលឹងស្នេហ៍ស្នង ពន្លកស្នេហ៍ថ្មី ។

ឱ! ខេត្តសៀមរាប ប្រៀបឋានសុបិន
រៀមស្គាល់មាសឆ្អិន ដោយខ្សែនិស្ស័យ
បុណ្យយើងបុព្វេ ទឹកដោះម្តាយថ្លៃ
បានជានិស្ស័យ នាំយើងជួបគ្នា ។
រៀមសូមបញ្ជាក់ ដល់វរល័ក្ខណ៍ស្រី
បងកម្លោះថ្មី បេះដូងល្អជា
ដួងចិត្តបរិសុទ្ធ ណា៎កែវពុំងា
ស្មារតីជាតិជាខ្មែរ ស្នេហ៍ក្សត្រា ។
======================
១៤ មករា ២០១៦
ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

ផេង វិសុដ្ឋារ៉ាមុនី រាជភក្ដីនិងរាជបល្ល័ង្ក

ផេង វិសុដ្ឋារ៉ាមុនី រាជភក្ដីនិងរាជបល្ល័ង្ក
---------------------------------------------
បេះដូងខ្ញុំស្មោះ ភក្តីនិងរាជ្យ
បល្ល័ង្កខ្មែរជាតិ នៃអង្គក្សត្រា
ជីវិតខ្ញុំមួយ មិនថ្លៃទេណា៎
ស៊ូក្ស័យសង្ខារ ការពារក្សត្រ ។

បល្ល័ង្ករាជ្យ នៃជនជាតិខេមរា
ថ្លៃជាងសង្ខារ នៃយើងគ្រប់គ្នា
ជាម្លប់ត្រជាក់ ផ្តល់សុខគ្រប់គ្រា
ឲ្យខ្មែរគ្រប់គ្នា ជ្រកក្រោមបល្ល័ង្ក ។
ក្នុងនាមយុវជននៃជាតិខ្មែរ
សូមសច្ចាដែល បូជាកម្លាំង
ប្រាជ្ញាស្មារតីរឹង មោះមុតខ្លាំង
ដើម្បីបល្ល័ង្ករាជ្យ អង្គក្សត្រា ។
=====================
១៤ មករា ២០១៦
ផេង វិសុដ្ឋារ៉ាមុនី រាជភក្ដី

ចាំតែអូន ! ដោយ : សូ៑ ខេមរិន្ទ

......ចាំតែអូន !
ដោយ : សូ៑ ខេមរិន្ទ
★ បើអានពីលើចុះក្រោម រាល់ពាក្យនៅដើមឃ្លានីមួយៗ
នឹងឃើញ កំណាព្យបទពាក្យ៧មួយទៀត...
រចនាបថ : នាងពួន
ខ្យល់ ផាត់ថ្នាក់ថ្នម អមដួងខែ
នៅ ចងចាំតែ រូបអូនមួយ
តែ ចិត្តក្រំក្រៀម បៀមទុក្ខព្រួយ
បក់ បោករញ្ជួយ រោយសោកសៅ ។
គ្មាន ពេលភ្លេចបាន ប្រាណត្រាណត្រើយ
ប្រែ ព្រាត់ឆ្ងាយហើយ ក៏ចាំនៅ
គេច នឹកជួបនឹក រលឹកពៅ
ចិត្ត ស្នេហ៍ឆោមឆ្លៅ ត្រូវរីងរៃ ។
ខំ រៀនក៏ព្រោះ តែនួនល្អង
បំ ពេញបំណង ជូនចរណៃ
ភ្លេច ទុក្ខសោកអស់ ជួបស្រស់ស្រី
នៅ រស់ឥតន័យ គ្មានស្រីកើយ ។
តែ បងដឹងច្បាស់ អូនស្ម័គ្រគេ
ចាំ ចងផ្សងស្នេហ៍ គេស្រាប់ហើយ
ភ្នែក ស្រស់កល្យាណ គ្មានបងឡើយ
ទួញ យំឥតស្បើយ ខ្នើយរងទុក្ខ ។
ទឹក ហូរជ្រែកចិត្ត ដិតកង្វល់
ស្រក់ ជោកផែនថ្ពាល់ ស្គាល់ត្រឹមមុខ
ដក់ ទ្រូងចំបែង លែងស្គាល់សុខ
ថ្ពាល់ បងចងទុក ស្នាមទឹកភ្នែក ។
ស្ដាំ ស្ម័គ្រឆ្វេងស្នេហ៍ តែអូនមួយ
រយ ពាន់ជាន់ព្រួយ នឹកអូនពេក
ថ្ងៃ យប់ខកប្រាណ ខានបានដេក
ខែ រះលើមេឃ ស្រែកឆ្ងាយដី។
ឆ្នាំ ចាស់ឆ្លងផុត រលត់សូន្យ
ចាំ ចងឈ្មោះអូន គ្រប់រាត្រី
តែ ចិត្តស្រលាញ់ ចាញ់អស់ន័យ
អូន ស្រីលែងខ្វល់ ដល់បងហើយ....... ។
សូ៑ ខេមរិន្ទ
២២ តុលា ២០០៦
កែសម្រួល ១៤ មករា ២០១៤

Wednesday, January 13, 2016

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គ្រឹះស្ថានពុទ្ធិកឧត្តមសិក្សាព្រះពុទ្ធសាសនានៅកម្ពុជាដំបូងគេ




ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថាផែនទីដែលលោកប្រើសម្រាប់បោះព្រំដែនជាមួយប្រទេសវៀតណាម គឺចម្លងពីផែនទីដែលអតីតព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ តម្កល់​ទុកនៅអង្គការសហប្រជាជាតិក្នុង​ឆ្នាំ១៩៦៤។

ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថាផែនទីដែលលោកប្រើសម្រាប់បោះព្រំដែនជាមួយប្រទេសវៀតណាម គឺចម្លងពីផែនទីដែលអតីតព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ តម្កល់​ទុកនៅអង្គការសហប្រជាជាតិក្នុង​ឆ្នាំ១៩៦៤។
នៅក្នុងសន្និសីទសារព័ត៌មានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក វ៉ា គឹមហុង បានបញ្ជាក់ថាក្រោយការដួលរលំនៃរបបខ្មែរក្រហមឆ្នាំ​១៩៧៩ រដ្ឋាភិបាលមានផែនទី២៦ផ្ទាំងដែលចាស់រេចរិល ដែលធ្វើឲ្យការកំណត់ព្រំដែនជួបការលំបាកច្រើន។ លោកបន្តថាក្រោយមក រដ្ឋាភិបាលបានទៅចម្លងផែនទីពីអង្គការសហប្រជាជាតិ ដើម្បីប្រើប្រាស់សម្រាប់កំណត់ខ្មែរបន្ទាត់ព្រំដែន។
ពាក់ព័ន្ធនឹងការចោទប្រកាន់ថាមានការប្រើប្រាស់ផែនទីបោះពុម្ពនៅប្រទេសវៀតណាម លោក វ៉ា គឹមហុង អះអាងថាផែនទីទាំងនោះ ជាផែនទីស ដែលមិនមានកំណត់ខ្សែបន្ទាត់ព្រំដែននោះទេ។ លោក​បញ្ជាក់នៅចំពោះ​មុខ​តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះជាតិថា«ឯកឧត្តមខ្លះចោទខ្ញុំថា នៅឆ្នាំ២០០៧ខ្ញុំសុំឲ្យវៀតណាម បោះពុម្ភផែនទី៦ផ្ទាំង ដើម្បីយកមកប្រើកិច្ចការហ្នឹង ខ្ញុំសូមជម្រាបថា ខ្ញុំឲ្យធ្វើហ្នឹងមានចែងក្នុងសន្ធិសញ្ញា​បំពេញបន្ថែមឆ្នាំ២០០៥ រួចហើយថាយើងធ្វើព្រំដែនហ្នឹង គឺយើងត្រូវការផែនទីស ដើម្បីយើងគូសចម្លង ដើម្បីយកផែនទីបោន ១/១០០០០០ អាផែនទីព្រំដែន ដែលយើងសុំឲ្យវៀតណាមគូសចម្លងនេះ ជាផែនទីសឥតមានខ្សែព្រំដែនទេ»
លោក វ៉ា គឹមហុង អះអាងទៀតថាការបោះបង្គោលព្រំដែនដែលកំពុងប្រព្រឹត្តនាពេលបច្ចុប្បន្ននេះ ធ្វើឡើងដោយផ្អែកលើផែនទីខ្នាត១/១០០.០០០ និងមានការសម្របសម្រួលជាមួយប្រទេសវៀតណាម។
ជាមួយគ្នានេះ នៅពេលអ្នកសារព័ត៌មានចោទសួរពីការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដោយសារការ​បោះបង្គោលព្រំដែន លោក វ៉ា គឹមហុង បានថ្លែងថាលោកមិនត្រូវបកស្រាយនៅពេលនេះទេ ដោយលោកបកស្រាយតែពីភាពត្រឹមត្រូវនៃផែនទីប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ដែលចូលរួមក្នុងសន្និសីទសារព័ត៌​មាននោះ បានច្រានចោលការបកស្រាយរបស់លោកវ៉ា គឹមហុង ដោយលោកអះអាងថាផែនទីដែលលោក វ៉ា គឹមហុង បានដាក់បង្ហាញ គឺជាផែនទីបោះពុម្ពឡើងដោយវៀតណាម ។
លោក អ៊ុំ សំអាន ថ្លែងថា «មិនអាចទទួលយកបានទេ គឺសរុបទូទៅគឺផែនទីហ្នឹងគូសដោយយួនក្នុងទស្សវតទី​៨០ មានន័យថាធ្វើក្នុងឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៥បានយួនធ្វើសន្ធិសញ្ញា ហើយសម័យហ្នឹងយើងអត់មាន​កៅអីនៅអង្គការសហប្រជាជាតិទេ រដ្ឋាភិបាលត្រូវលើកបន្តុបដោយវៀតណាម»
កាលពីថ្ងៃទី២៧ ខែមិថុនា លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថាលោកបានទទួលផែនទីខ្នាត១/១០០.០០០(មួយលើមួយរយពាន់) ដែលគូសវាសដោយអាជ្ញាធរបារាំងក្នុងចន្លោះឆ្នាំ១៩៣៣ដល់ ១៩៥៣។ លោកថាផែនទីទាំងអស់នោះដែលគ្របដណ្តប់ព្រំដែនកម្ពុជា-វៀតណាមប្រវែង១២៥០គីឡូ​ ម៉ែត្រ និងផែនទីខ្នាត១/១០០.០០០ ត្រូវបានបញ្ចូនដលដៃបក្សរបស់លោក កាលពីថ្ងៃទី២៦ ខែមិថុនា ។ លោកបន្តថា ផែនទីទាំងនោះត្រូវបានយកចេញពីបណ្ណាល័យរបស់ប្រទេសបារាំង ដែលជាកន្លែងតម្កល់ទុកផែនទីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ៕
កែតម្រូវ៖ ប្រធានគណៈកម្មាធិការព្រំដែនកម្ពុជា លោក វ៉ា គឹមហុង អះអាងថាផែនទីដែលលោកប្រើសម្រាប់បោះព្រំដែនជាមួយប្រទេសវៀតណាម គឺចម្លងពីផែនទីដែល​តម្កល់ទុកនៅអង្គការសហប្រជាជាតិនៅឆ្នាំ១៩៦៤ មិនមែនផែន​ទីដែល​បោះពុម្ពនៅប្រទេស​វៀតណាមនោះទេ។ 
សូម​សរសេរ​មកលោក ញឹម សុខន តាម​រយៈ sokhorn@vodhotnews.com
 ដោយ៖​ ញឹម សុខន​ | ថ្ងៃព្រហស្បតិ៍ ទី2 កក្កដា 2015, 02:40 PM
ដកស្រង់ពីអត្ថបទចេញផ្សាយដោយគេហទំព័រសម្លេង VOD
នៅថ្ងៃ ព្រហស្បត្តិ៍ ទី ០២ ខែ កក្កដា ឆ្នំា ២០១៥ 

« មេម៉ាយមានបទពិសោធន៍ »

ចាស់ថា « មេម៉ាយមានបទពិសោធន៍ »
ក្រមុំនៅឆោត ចំណោទជីវិត
មេម៉ាយមានទ្រព្យ ទ្រនំធំពិត
សន្តានគំនិត គិតគូរវែងឆ្ងាយ ។
ក្រមុំរូបស្អាត ខ្វះបទពិសោធន៍
បញ្ហាចំណោទ ជីវិតទាំងឡាយ
ឆាប់់គិតខ្លី មិនចេះគិតវែងឆ្ងាយ
រីឯមេម៉ាយ ខ្លឹមខ្លាញ់ពេញខ្លួន ។
-----------------------------------------
ផេង វិសុដ្ឋារ៉ាមុនី

ពុទ្ធិក សាកល វិទ្យាល័យ ព្រះសីហនុរាជ រាជធានីភ្នំពេញ គ្រឹះស្ថានឧត្តមសិក្សាព្រះពុទ្ធសាសនាដំបូងគេទី ១ នៅប្រទេសកម្ពុជា


ទូលព្រះបង្គំខ្ញុំព្រះករុណា ខ្ញុំបាទយុវនិស្សិត ផេង សុខវ៉ាន់ដា ជានិស្សិតឆ្នំាទី៤ឯកទេស សង្គមវិទ្យា ជំនាន់ទី៣នៅក្នុងពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជាននិងពុទ្ធសាសនានៃពុទ្ធិក សាកល វិទ្យាល័យ ព្រះសីហនុរាជ រាជធានីភ្នំពេញនាឆ្នំាសិក្សា គ.ស. ២០១៥-២០១៦/ ព.ស. ២៥៥៩-២៥៦០    សូមលំឱនកាយ វាចាចិត្តគោរព ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ វរ្ម័ន ព្រះបរមរតនកោដ្ឋ អតីតព្រះមហា វីរក្សត្រខ្មែរ ព្រះវររាជ បិតាឯករាជ ជាតិ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ដែលព្រះអង្គគឺជាអគ្គ ពុទ្ធ សាសនូបត្ថម្ភដ៏ឆ្នើមដែលតែងតែយកអស់ព្រះកាយពល ព្រះបញ្ញាញាណនិងព្រះទ័យទុកដាក់ខ្ពស់ក្នុងការ គោរពបូជា និង ជួយលើកស្ទួយវិស័យ ព្រះពុទ្ធសាសនា និង ជួយឧបត្ថម្ភជ្រោមជ្រែង ពុទ្ធិកសិក្សាទូទំាង ប្រទេសឲ្យមានការរីកចម្រើនឡើង សមជាប្រទេស ឯករាជ្យ និង ប្រតិបត្តិព្រះពុទ្ធសាសនា។
ជាក់ស្តែងទ្រង់បានផ្តួចផ្តើមឲ្យមាន ការសាងសង់នូវ ពុទ្ធិកមហា វិទ្យាល័យ ព្រះសីហនុរាជ ក្រោយមកបានប្រែក្លាយ ជា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលជាគ្រឹះស្ថាន ឧត្តមសិក្សា ព្រះពុទ្ធសាសនាដំបូងគេនៅកម្ពុជា និងចំណាស់ជាងគេទី៣ នៅទ្វីប អាស៊ីនេះដើម្បីផ្តល់លទ្ធភាពឲ្យសមណនិស្សិត-និស្សិតខ្មែរបានចូល
សិក្សា រៀនសូត្រក្រេបនូវចំណេះដឹង ផ្នែកវិស័យ ព្រះពុទ្ធសាសនា ឲ្យកាន់តែល្អប្រសើរឡើង ។
ថ្វាយចំពោះដូងព្រះវិញ្ញាណក្ខ័ន្ធ/វិញ្ញាណក្ខ័ន្ធអតីតក្រុមព្រះសង្ឃ បញ្ញវន្តខ្មែរដែលជាក្រុមជំនុំបកប្រែព្រះ ត្រ័យបិតកទំាងអស់ ទំាងជាព្រះសង្ឃនិងគ្រហស្ថ ដែលលោកបានបូជាជីវិត ពេញមួយជីវិត ដើម្បីបុព្វហេតុ ព្រះពុទ្ធសាសនា និង ជាតិមាតុភូមិ វប្បធម៌ខ្មែរ ដើម្បី ទុកជាគំរូ និង ជាកេរ្តិ៍ដំណែលស្នាដៃកាត់ថ្លៃមិនបាន បន្សល់ទុក ឲ្យកូនខ្មែរជំនាន់ក្រោយៗបន្តទៀត ។
សូមថ្លែងនូវព្រះអំណរគុណ និង អរគុណ និង សម្តែងនូវ កត្តញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយ និង ជូនចំពោះ ៖
សូមក្រាបថ្វាយបង្គំ និង ថ្វាយព្រះពរពីចំងាយចំពោះ ព្រះករុណាព្រះសី្រលោកធម្មិករាជ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សូមទ្រង់មាន ព្រះជន្មា យុយឺនយូជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ នូវជាម្លប់ដល់ប្រជាជាតិខ្មែរទំាងអស់ដែលជ្រកក្រោម ព្រះបារមី នៃអង្គព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង។
សូមគោរពដឹងគុណនិងថ្លែងព្រះអំណរគុណថ្វាយចំពោះ សម្តេចព្រះមហាសុមេធាធិបតី គតិឧទ្ទេស បណ្ឌិត នន្ទង៉ែត. ដែលជាសម្តេចព្រះសង្ឃនាយកគណៈមហានិកាយ និង ជាព្រះអគ្គាធិការពុទ្ធិក សិក្សា ជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ជាព្រះសាកលវិទ្យាធិការនៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
រួមទំាង ព្រះសាកលវិទ្យាធិការ រង និង ថ្នាក់ដឹកនំា ព្រះគ្រូសាស្រ្តាចារ្យ
លោកគ្រូសាស្រ្តាចារ្យ អស់នៃគណៈគ្រប់គ្រង ពុទ្ធិកសាកល វិទ្យាល័យ ព្រះសីហនុរាជ ដូចដែលមានរាយព្រះនាម និង នាម ខាងក្រោមនេះ ៖
១. សម្តេចព្រះមហាអរិយវង្ស « សៅ ច័ន្ទថុល្ល » ព្រះសាកលវិទ្យាធិការ រង
២. ព្រះពុទ្ធឃោសាចារ្យ « ឡុង គីមលាង » ព្រះសាកលវិទ្យាធិការ រង
៣. ព្រះធម្មឃោសាចារ្យ បណ្ឌិត « ឃី សុវណ្ណរតនា » ព្រះសាកលវិទ្យាធិការ រង
៤. ព្រះឧបាលីវង្ស បណ្ឌិត « យ៉ន សេងយៀត » ព្រះសាកលវិទ្យាធិការ រង
៥. ព្រះញាណវិជ្ជា បណ្ឌិត « ជួន សាវឿន » ព្រះសាកលវិទ្យាធិការ រង
៦. ព្រះគ្រូបវរវិជ្ជា « ស៊ីម សារ៉ាន » ព្រឹទ្ធបុរស ពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និង ពុទ្ធសាសនា
៧. សាស្រ្តាចារ្យ « ផែន សុផាត » ព្រឹទ្ធបុរស រងពុទ្ធិកមហាវិទ្យាល័យទស្សនវិជ្ជា និង ពុទ្ធសាសនា
៨. ឯកឧត្តមសាស្រ្តាចារ្យ សឿន សាន្ត ទីប្រឹក្សាក្រសួងធម្មការ និងសាសនាគឺជា សាស្រ្តាចារ្យដឹកនំា ស្រាវជ្រាវ និង សរសេរ សារណាបញ្ចប់ សម្រាប់ក្រុមទី ០៤ ខ្ញុំព្រះករុណាខ្ញុំបាទ នេះ ។
សូមសម្តេច និង ព្រះថេរានុរៈ ព្រះគ្រូសាស្រ្តាចារ្យ លោកគ្រូ សាស្រ្តាចារ្យ ជាថ្នាក់ដឹកនំាទំាងអស់មាន ព្រះរាជសុខភាព និង សុខភាពល្អ បរិបូរណ៍ កម្លំាង ពលំ រឹងមំា ប្រាជ្ញា ឈ្លាសវៃ ដើម្បី ដឹកនំា នឹង អភិវឌ្ឍន៍ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នេះ អោយបានរីកចំរើនរុងរឿង ហើយមាន ការទាក់ទាញនូវ សាស្រ្តាចារ្យ ល្អៗ មកពីគ្រប់ទិសទី អោយ ចូលមក បំរើការ បណ្តុះនូវការអប់រំលើ ផ្នែកវិស័យពុទ្ធិកឧត្តមសិក្សានៃស្ថាប័នខាងវិស័យព្រះពុទ្ធសាសនា
ស្រុកយើងនេះអោយកាន់តែរីកចម្រើនរុងរឿងឡើងដូចកាលជំនាន់
សម័យសង្គមរាស្រ្តនិយមដែរមាន៖ សម្តេច ព្រះមហា សុមេធាធិបតី
« ហួតតាត » ព្រះអង្គទ្រង់ដឹកនំាវិស័យ ពុទ្ធិកឧត្តមសិក្សា នេះបាន រីកចម្រើន គួរជាទីមោទនៈ ណាស់ ។
សូមសម្តេច ព្រះថេរានុថេរៈ និង ព្រះគ្រូ លោកគ្រូ ជាសាស្រ្តាចារ្យ
និងជាគណៈគ្រប់គ្រងទំាងអស់ព្រះមេត្តា និង មេត្តាផ្តល់កិត្តិយសនូវ
សេចក្តីគោរពដឹងគុណ ថ្លែងព្រះអំណរគុណ និង អភិវឌ្ឍនៈកិច្ចដ៏
ខ្ពង់ខ្ពស់ពីទូលព្រះបង្គំ ព្រះករុណាខ្ញុំបាទ ដោយក្តីសន្តោសអនុគ្រោះ ។
សេចក្តីគួរពុំគួរសូមសម្តេច ព្រះថេរានុថេរៈ និង ព្រះគ្រូ លោកគ្រូ ជាសាស្រ្តាចារ្យនិងជាគណៈគ្រប់គ្រង ទំាងអស់ព្រះមេត្តា និង មេត្តា
លើកអធ្យាស្រ័យទោសកំហុសដល់ទូលបង្គំ ខ្ញុំព្រះករុណាខ្ញុំបាទផង ។
បង្គំទូលថ្វាយ ពីភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល
នៅថ្ងៃ ៥ កើត ខែ បុស្ស ឆ្នំា មមែ ព.ស. ២៥៥៩
ត្រូវនិងរាត្រីថ្ងៃ ពុធ ទី ១៣ ខែ មករា ឆ្នំា ២០១៦
ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំបាទ ផេង សុខវ៉ាន់ដា
ក្នុងរហ័សនាមថ្មី « ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី »

Sunday, January 10, 2016

កំណាព្យស្នេហា ជូនចំពោះ « វិជ្ជរ៉ាមាសបង » !!!!

កំណាព្យស្នេហា ជូនចំពោះ  «   វិជ្ជរ៉ាមាសបង   »   !!!! 
=========================== ============
 វិជ្ជរ៉ាបណ្តូលចិត្តមាសបងអ្ហើយ 
កែវស្រស់ត្រាណត្រើយត្រួយជីវិត
 រៀមសុំសច្ចាប្រាថ្នានែបនិត្រ 
វិជ្ជរ៉ាដួងចិត្តលុះក្ស័យជន្មា............ ♡ 
វិជ្ជរ៉ាមាសបងនួនល្អងស្រស់ណាស់ 
មិនកាចមិនឆ្នាស់ គ្រប់ល័ក្ខណ៍សោភា
 ចិត្តស្រីក៏ធ្ងន់អត់ធន់គ្រប់គ្រា 
ចរិតល្អជា មាយាទស្រីខ្មែរ.............. ♡
 វិជ្ជរ៉ាមាសបង ឈ្មោះពិរោះណាស់ 
សម្លេងទន់ច្បាស់ ដែលរៀមប៉ងស្នេហ៍
 ជាតិនេះរៀមផ្សងប៉ងជួបអូនដែរ
 រួមរ័ក្សសាងស្នេហ៍ថែតែអូន ១ ........ ♡
 កម្រមានណាស់ស្រីក្នុងលោកា 
 ល្អដូចវិជ្ជរ៉ា ចរិយាបាន
 ទោះជាតួស្រីរឿងខ្មែរបុរាណ 
ក៏ប្រៀបមិនបាន និងវិជ្ជរ៉ាស្រី........... ♡ 
អូនជាស្រីខ្មែរ ផ្កាកំពង់ក្តី
 សៀមរាបទឹកដី ដែលរៀមគួចបេតី
 ផ្សងស្នេហ៍ ផ្សងចិត្តបេះដូងភក្តី
 រៀមសុំថ្នមបី ស្រីមេត្តាផង.......... 
♡♡♡♡♡♡♡♡♡♡♡♡ 14 / 10 / 2015 

បើស្អាតម្លឹងៗ ឲ្យទ្រំាម្តេចបាន
 ទោះជាក្ស័យប្រាណ ក៏រៀមព្រមដែរ
 ឲ្យតែស្រីព្រម ស្ម័គ្រចិត្តព្រមស្នេហ៍ 
រៀមនឹងឲ្យម៉ែ ចូលដណ្តឹងថ្លៃ ។
 ឆ្លើយមកណា៎ស្រី ប្រណីរៀមផង
 បើព្រមស្នេហ៍បង ចងចិត្តនិស្ស័យ 
រៀមនឹងសន្យា ស្មោះស្រីលុះក្ស័យ
 មិនមានពីរ បី ឲ្យស្រីទឹកភ្នែក ។ 
កម្លោះបងនេះ បរិសុទ្ធណាស់ 
មិនចេះផ្តេសផ្តាស់ ល្មោភកាមតម្រេក
 ចិត្តរៀមកាន់សីល បេះដូងជាដែក
 មិនងាយប្រេះបែក មិនងាយសាវ៉ា ។
 ---------------------------------------------- 
 និពន្ធដោយ « ផេង វិសុដ្ឋារ៉ាមុនី  »

Thursday, January 7, 2016

ពូជខ្មែរ ថេរ

អប្សរាអង្គរ ឈរទួញយំ
អួលងុំក្នុងទ្រូង រូងដល់ថ្លើម
ស្រណោះកូនខ្មែរ ខ្លំាងសំបើម
ឥលូវចាប់ផ្តើម ឆ្ពោះនិព្វាន្ត ។
សម័យអង្គរ ១៥ លាន
សាសន៍គេមិនមាន ដល់ផងលាន
មានតែពូជខ្មែរ ១៥ លាន
សន្តានខ្មែរមាន ច្រើនផុតគេ ។
មកដល់សព្វថ្ងៃ រដ្ឋប្រកាស
គ្រប់គ្នាដឹងច្បាស់ ថាសាសន៍ខ្មែរ
មាន ១៥ លាននាក់ផ្លាយក្រែល
នឹងគិតទំាងខ្មែរ សែចិនយួន ។
១៥ លាន សម័យអង្គរ
សម័យតេជោ មានចំនួន
១៥ លាននាក់ គិតទំាងយួន
បីបួន សតវត្សរ៍ ពូជខ្មែរ ថេរ ។
=======================
( ១៥ លានរហូតមិនកើន ) ។
=======================
ផេង វិសុដ្ឋារ៉ាមុនី

កំណាព្យ « ខ្ញុំស្រលាញ់សៀវភៅ »

ពេលខ្ញុំឈប់រៀន ញៀនសៀវភៅ
ក៏រូបខ្ញុំនៅ ស្នេហ៍ការអាន
ស្វ័យសិក្សា ស្រាវជ្រាវអំណាន
ឆ្លៀតពេលខ្លះអាន ស្រាវជ្រាវដែរ ។
ខ្ញុំនឹងមិនចោលរាល់ឯកសារ
ក្បួនច្បាប់ខេមរា ស្នាដៃខ្មែរ
ទិញទូមួយធំ ទូលាយដែរ
គ្រាន់រក្សាថែ សៀវភៅអាន ។
ខ្ញុំនឹងដាស់តឿនរាល់បងប្អូន
សែស្រឡាយដូនតាឲ្យងាកប្រាណ
យកចិត្តទុកដាក់ក្នុងអំណាន
ស្នេហ៍ស្និទ្ធការអាន ក្រេបចំណេះ ។
សៀវភៅល្អៗ ខ្លឹមសារខ្ពស់
ខ្ញុំនឹងសាបព្រោះ ផ្សព្វផ្សាយជា
ប្រយោជន៍ទៅដល់ទាំងមីងមា
សន្តានគ្រប់គ្នា រាប់អានខ្ញុំ ។
ថ្ងៃ ៤ រោច ខែ មិគសិរ ឆ្នាំ មមែ ព.ស.២៥៥
និពន្ធដោយ « ផេង វិសុដ្ឋារ៉ាមុនី »
ពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញ

កំណាព្យ « ខ្ញុំចង់បាន »

កំណាព្យ « ខ្ញុំចង់បាន »
----------------------------------
ខ្ញុំចង់បាន វប្បធម៌ចែកគ្នារស់
វប្បធម៌សាបព្រោះ តែអំពើល្អ
វប្បធម៌ចែករំលែក ដ៏បវរ
ដោយចិត្តស្មោះស ឆន្ទះពិត ។

ខ្ញុំចង់បាន វប្បធម៌សន្តិភាព
គឺល្អពេញប្រៀប កាយ វាចា ចិត្ត
គ្មានហិង្សានយោបាយ ឧក្រិដ្ឋ
ហិង្សាផ្លូវចិត្ត កាយ វាចា ។
ខ្ញុំចង់បាន វប្បធម៌កិច្ចសន្ទនា
ដោយស្មើភាពគ្នា ដ៏ល្អអស្ចារ្យ
សាមគ្គី ឯកភាព ដោយកិច្ចចរចារ
គ្រប់និន្នាការ ខ្មែរចេះស្តាប់គ្នា ។
ខ្ញុំចង់បាន វប្បធម៌នៃការអាន
ខ្មែរគ្រប់សន្តាន ស្វែងរកវិជ្ជា
ស្រាវជ្រាវ រាវរក អានគ្រប់ៗគ្នា
ទើបកម្ពុជា អភិវឌ្ឍន៍បានលឿន ។
------------------------------------------
ថ្ងៃ ០៧ រោច ខែ មិគសិរ ឆ្នំា មមែ ព.ស. ២៥៥៩
ត្រូវនិងថ្ងៃ ព្រហ ទី ០៧ ខែ មករា ឆ្នំា ២០១៦
និពន្ធដោយ « ផេង វិសុដ្ឋារ៉ាមុនី »
ពុទ្ធិក សាកលវិទ្យាល័យ ព្រះសីហនុរាជ រាជធានីភ្នំពេញ
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks