ពេលខ្ញុំឈប់រៀន ញៀនសៀវភៅ
ក៏រូបខ្ញុំនៅ ស្នេហ៍ការអាន
ស្វ័យសិក្សា ស្រាវជ្រាវអំណាន
ឆ្លៀតពេលខ្លះអាន ស្រាវជ្រាវដែរ ។
ខ្ញុំនឹងមិនចោលរាល់ឯកសារ
ក្បួនច្បាប់ខេមរា ស្នាដៃខ្មែរ
ទិញទូមួយធំ ទូលាយដែរ
គ្រាន់រក្សាថែ សៀវភៅអាន ។
ខ្ញុំនឹងដាស់តឿនរាល់បងប្អូន
សែស្រឡាយដូនតាឲ្យងាកប្រាណ
យកចិត្តទុកដាក់ក្នុងអំណាន
ស្នេហ៍ស្និទ្ធការអាន ក្រេបចំណេះ ។
សៀវភៅល្អៗ ខ្លឹមសារខ្ពស់
ខ្ញុំនឹងសាបព្រោះ ផ្សព្វផ្សាយជា
ប្រយោជន៍ទៅដល់ទាំងមីងមា
សន្តានគ្រប់គ្នា រាប់អានខ្ញុំ ។
ថ្ងៃ ៤ រោច ខែ មិគសិរ ឆ្នាំ មមែ ព.ស.២៥៥
និពន្ធដោយ « ផេង វិសុដ្ឋារ៉ាមុនី »
ពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជភ្នំពេញ
No comments:
Post a Comment