Thursday, October 15, 2015

កំណាព្យសេចក្តីផ្តើម « មតក៌សម័យរាជ្យសង្គមរាស្រ្តនិយមដ៏រុងរឿង » បទពាក្យប្រំាពីរ

 កំណាព្យសេចក្តីផ្តើម « មតក៌សម័យរាជ្យសង្គមរាស្រ្តនិយមដ៏រុងរឿង » បទពាក្យប្រំាពីរ
 និពន្ធដោយ៖ « ផេង វិសុដ្ឋារ៉ាមុនី »  សម្រាប់ឧទ្ទិសព្រះរាជកុសលថ្វាយព្រះបរមរតនៈកោដ្ឋ
 សូមរងចំាអាននូវភាគបន្តគឺ « មរតក កវីនិពន្ធខ្មែរ សម័យសង្គមរាស្រ្តនិយម » និង
« មតក៌អ្នកប្រាជ្ញពុទ្ធសាសនាខ្មែរ នៃសម័យស្គមរាស្រ្តនិយមដ៏រុងរឿង »  ។ សូមអរគុណ ។
---------------------------------------------------------------------------------------------------
ដើម្បីចូលរួមរំលឹកដួងព្រះវិញ្ញាណក្ខ័ន្ធព្រះអង្គខួបគម្រប់« ៣ »ឆ្នំានៃការយាងសោយព្រះទិវង្គត របស់ព្រះករុណាព្រះបរមរតនកោដ្ឋព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន។ ក្នុងនាមខ្ញុំព្រះករុណា ខ្ញុំបាទជាកូនចៅ/ចៅទួតព្រះអង្គមួយរូបផងដែរក្នុងចំណោមប្រជាពលរដ្ឋខ្មែរជាកូនចៅព្រះអង្គទូទំាង ប្រទេសដែលជ្រកក្រោមព្រះបាទានៃម្លប់ព្រះអង្គគ្មានអ្វីតបស្នងសងព្រះគុណព្រះអង្គអោយសមនឹង ព្រះរាជគុណូបការះរបស់ព្រះអង្គដែលមានដល់លើសលុបចំពោះជាតិមាតុភូមិកម្ពុជានឹងចំពោះ ប្រជារាស្រ្តខ្មែរទូទៅ។ គឺមានតែអត្ថបទកំណាព្យនេះឯងដែល ខ្ញុំបានខិតខំតាក់តែងឡើង ដើម្បី រំលឹកនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុងឧត្តមនៃព្រះករុណាព្រះបរមរតនៈកោដ្ឋ នាសម័យសង្គមរាស្រ្ត
 សូមអានដូចតទៅ ៖ « មតក៌សម័យរាជ្យសង្គមរាស្រ្តនិយមដ៏រុងរឿង » បទពាក្យប្រំាពីរ  ៖
បឋមខ្ញុំបាទលំឱនកាយ
វាចាដួងចិត្តដោយស្រស់ស្រាយ
គោរពប្រិយមិត្តពីចំងាយ
ញាតិមិត្តជិតឆ្ងាយពីកវី។

លើកដងប៉ាកកាអធិប្បាយ
ជូនញាតិទំាងឡាយទំាងប្រុសស្រី
បញ្ចេញចំណេះនៅក្មេងខ្ចី
ជាកាព្យសម្តីពាក្យវោហារ។

ខ្ញុំបាទតែងកាព្យរៀបរ៉ាប់ពី
មរតក៌សោភីជាតិខេមរា
គឺធនធានមនុស្សអស្ចារ្យ
សិល្បះខេមរាកម្ពុជា។

កាលរាជ្យសម័យសង្គមរាស្រ្ត
និយមគ្រប់រាស្រ្តល្បីខ្ទ័រខ្ទារ
សំបូរអ្នកប្រាជ្ញមហិមា
សិល្បះល្អជាឈានមុខគេ។

តំាងពីអ្នកប្រាជ្ញពុទ្ធសាសនា
ប្រាជ្ញឆ្នើមវោហារច្រើនម្លេះទេ
សិល្បះកម្ពុជារីកទ្វេ
កវីសំណេរពេញសមត្ថភាព។


មរតក៌ធនធានមនុស្សខ្មែរ
សុទ្ធអ្នកពូកែមានសមត្ថភាព
បព្វជិត,ប្រុស,ស្រី ល្អគ្មានប្រៀប
ស្រុកសន្តិភាព ជាតិខេមរា។

ខ្ញុំបាទសូមរៀបរ៉ាប់អំពី
អ្នកប្រាជ្ញសោភីពុទ្ធសាសនា
រាជបណ្ឌិតអក្សរសាស្រ្តា
វប្បធម៌ខេមរាមហិមា។

រ៉ាយរ៉ាប់សាស័ព្ទនាមកវី
អ្នកនិពន្ធល្បីល្បាញខ្ទ័រខ្ទារ
វិចិត្រករឯកកម្ពុជា
សាស្រ្តាចារ្យជាអ្នកប្រាជ្ញតែង។

ឥលូវខ្ញុំបាទសូមរ៉ាយរ៉ាប់
លើកប៉ាកការចាប់ផ្តើមថ្លាថ្លែង
រំលឹករាជគុណកាលទ្រង់តំណែង
អង្គព្រះសូរ្យសែន្យវីរក្សត្រ។

ជាតិខ្មែរល្បីល្បាញថ្កើងកិត្យា
ពេញភពលោកាដោយអង្គស្តេច
ព្រះករុណាព្រះសម្តេច
ព្រះមហាក្សត្រ សីហនុ។

ពិភពលោកទំាងមូលអោយឈ្មោះ
ពេញដោយកត្តិយសកត្តិនាមជាតិ
គឺ”កោះសន្តិភាព”ល្បីព្រាត
ថៃឡង់ឡាវវៀតនៅចាញ់ខ្មែរ។

សិង្ហបូរីដីសមុទ្រ
កោតខ្មែរបំផុតយកត្រាប់ខ្មែរ
នៅប្រទេសមួយចំនួនដែរ
គេសសើរខ្មែរពេញលោកា។

នយោបាយជាតិអព្យាក្រឹត
ផ្លូវកណ្តាលពិតសែនត្រកាល
សេរី-កំម្មុយនីស្តឬស្យា
មិនចូលឡើយណាធ្លាក់ជ្រោះទៀត។

កំណើតសង្គមរាស្រ្តនិយម
ថ្ងៃខ្មែរជួបជុំឯកភាពជាតិ
ម្ភៃបី,មិនា,តម្រាជាតិ
ឆ្នំាហាប្រាំទៀត(១៩៥៥)តរៀងមក។

សូមជនរួមជាតិញាតិខេមរា

អាននៅខ្លឹមសារវោហារកាព្យ
គ្រប់ៗពាក្យពេចន៍នៃកំណាព្យ
ប្រៃល្វីងឬសាប,ប៉ាកការក្មេង។

បើសិនលើសលោះឆ្គងត្រង់ណា
កំហុសចេតនាឬអចេតនា
ខ្វះខ្លឹមអត្ថន័យច្បាប់មាត្រា
ភ្លាត់ដងប៉ាកការសុំអភ័យ។
 =======================

មរតកកវីនិពន្ធខ្មែរ សម័យសង្គមរាស្រ្តនិយមដ៏រុងរឿង បទពាក្យ ៧
១. នេះខ្ញុំសូមថ្លែងតែងកាព្យា
រៀបរាប់ពណ៌នាពីកវី
អ្នកនិពន្ធឆ្នើម លេងសំដី
សុទ្ធអ្នកល្បាញល្បី ដល់សព្វថ្ងៃ ។
២. ទំាងអ្នកអក្សរសាស្រ្ត វប្បធម៌
ស្នាដៃគេស្គាល់ មានតម្លៃ
បន្សល់ជាកេរដល់សព្វថ្ងៃ
វប្បធម៌ថ្លាថ្លៃ មានសម្រស់ ។
៣. ខ្ញុំសូមរៀបរាប់សង្ខេបខ្លី
សម្រំាងអ្នកល្បី ខ្មែរស្គាល់អស់
ដោយរូបខ្ញុំបាទ នឹកស្រណោះ
អាល័យអាឡោះ ស្តាយអស់លោក ។
៤. លោក រីម គីន កវីជាន់ដើម
ស្នាដៃលោកឆ្នើម ល្បីជ័យជោគ
ភិក្ខុ ងួន សោម ប្រលោមលោក
ទុំទាវវិយោគ ទំនួញស្នេហ៍ ។
៥. លោក ប៊ុណ្ណ ចាន់ម៉ុល ក៏ល្បីដែល
ហាស់ សាឡន,មែរប៊ុន ពូកែ
លោក គយ សារុន គំនិតខ្មែរ
កំណាព្យហូរហែ សុទ្ធទំនើប ។
៦. លោក លាង ហាប់អាន អក្សរសាស្រ្ត
ស្នាដៃច្រើនណាស់ដែរខ្ញុំពើប
លោក សុទ្ធ ប៉ូលីន ចិត្តរំភើប
កវីថ្មីទើប ប្លែកទស្សនៈ ។
៧. លោក លី ធាមតេង អ្នកនិពន្ធ
ញ៉ុក ថែម,ឃុនស្រ៊ុន, កេង វ៉ាន់សាក់
លោក រ គោវិទ ទឹកដៃឆ្លាក់
ជាប់ជាអមតៈ ក្នុងចិត្តខ្មែរ ។
៨. លោក គឹមហាក់; គុយឡូត; ពៅឈិន
លោក ដួន សារិន ប្រាជ្ញម្នាក់ដែល
ឌឹក គាម, ឌឿក អ៊ុំ, ក៏ពូកែ
សុទ្ធសឹងពូជខ្សែ ខ្មែរអង្គរ ។
៩. លោក នួន ឃឿន, អឹម ឆុំ, លីអេង
ហែល ស៊ុមផា,ហេង យ៉ាន់,លេចធ្លោ
លោក ឡំាង ប៉េងសៀក ច្បាស់ជំហរ
លោក ពៅ ស៊ីផូ កវីឆ្នើម ។
១០. កវីសេកមាស ម៉ា ឡៅពី
ស្នាដៃគ្មានពីរ ជំនាន់ដើម
វ៉ោយ ហូរ ក៏ល្បីដ៏សម្បើម
ទ្រិញវ៉ាញ ក៏ឆ្នើមអក្សរសាស្រ្ត ។
១១. ព្រឹទ្ធាចារ្យ ឆេង ផុន សព្វថ្ងៃ
ជាមនុស្សថ្លៃ វប្បធម៌ច្បាស់
មរតក មនុស្សរស់ ល្បីល្បាញណាស់
ព្រឹទ្ធាចារ្យចាស់ លី សុវីរ ។
១២. ព្រឹទ្ធាចារ្យ ជិត ជន , ទេព ផុន
កវី វ៉ែន សុន , ឱម ណាគ្រី
លោក ជុំ កាណាល់, ឡឹក ឡាវី
លោក លី ថៃលី និង ញ៉ែមផុន ។
១៣. លោក មិត្ត សាខន , ឯល ប៊ុនណា
និងព្រឹទ្ធាចារ្យ តា មៀច ប៉ុណ្ណ
អ្នកនិពន្ធ ហាក់ ឆៃហុក, ស៊ីវ សុន
ទី ជីហួត ដៃឯកកវី ។
១៤. កវីនិពន្ធ ប៊ីវ ឆៃលាង
លោក នូ ហាច, អៀង សាយ,ល្បាញល្បី
លោកម៉ា ឡាយខេម, កែវ ឯម ក្តី
យ៉ង់ ឈៀង កវី សម សាខន ។
១៥. វិបុលរាជ នូ កន សេនា
លោកសាស្រ្តាចារ្យ នាម នួន កន
អ្នកនិពន្ធ យ៉ាន់អ៊ុន ហៅអ៊ុយអន
ផ្នែកបាលីច្បាស់ ជំនាន់ដើម ។
១៦. លោកសាស្រ្តាចារ្យ ស សារុន
លោក ស កាពុន, អឹម ថុក ឆ្នើម
កវី ហេង ហួវ៉េង ជាន់ដើម
សុទ្ធតែដង្ហើមមរតកខ្មែរ ។
១៧. លោក សួន សុរិន្ទ, ប៉ិច សាលឿន
លោក គង្គ ប៊ុនឈឿន មួយរូបដែរ
ជាម្ចាស់កវី ស្ទឹងសង្កែ
ស្នាដៃក្រាស់ក្រែល ប្រយោជន៏ខ្មែរ ។
១៨. លោក ម៉ុក សំឱក អ្នកនិពន្ធ
ទំាងលោក សាយ យុន និង អ៊ុយ ហែល
លោកកវី ស្វាយ សំអឿ ដែល
លោក គឹម សំអែល វិជ្ជាមួន ។
១៩. អ្នកនិពន្ធនាម លោក វង់ ភឿង
តា អ៊ុំ ដរ៉ា និង អ៊ុម អ៊ួន
កវី អ៊ុក សំអាត និង ម៉ក់ ឈួន
ស្នាដៃល្អផ្ទួន ចួនវោហារ ។
២០. អ្នកនិពន្ធនាម លី គឹម អួង
ទំាងលោក តូច ឈួង សាស្រ្តាចារ្យ
បណ្ឌិត ឃីង ហុកឌី សាស្រ្តា
ឡុង សៀម ប្រាជ្ញាខាងសិលា ។
២១. ខ្ញុំសូម បញ្ចប់សង្ខេបខ្លី
សម្រំាងអ្នកល្បី ជាតិខេមរា
គឺមានប៉ុណ្ណេះ សូមមេត្តា
អត់ទោស វ៉ាន់ដា កំហុសឆ្គង ។
២២. នៅមានច្រើនណាស់ ប្រាជ្ញខេមរា
សាងស្នាដៃរ៉ា សមទំនង
ទុកជាប្រយោជន៍សង្គមផង
លោកមានបំណង ជាដំណែល ។
២៣. បើមានខុសឆ្គងរំលងក្តី
សូមញាតិប្រណី ឆ្គងពាក្យខ្មែរ
រាយនាមមិនអស់ ជាហូរហែ
រិះគន់ផងដែល បែបស្ថាបនា ។
ចាប់ផ្តើមនិពន្ធនៅរាជធានីភ្នំពេញ,
 ថ្ងៃ អង្គារ ទី ១២ ខែ សីហា ឆ្នំា ២០១៤ និពន្ធបញ្ចប់នៅរាជធានីភ្នំពេញ,
 ថ្ងៃ ច័ន្ទ ទី ២៥ ខែ សីហា ឆ្នំា ២០១៤ ដោយ៖ ផេង សុខវ៉ាន់ដា (វិសុដ្ឋារ៉ាមុនី) និស្សិតថ្នាក់បរិញ្ញាប័ត្រឆ្នំាទី៤នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ អតីតនិស្សិតវគ្គតែងនិពន្ធជំនាន់ទី ២៩ នៃសមាគមអ្នកនិពន្ធខ្មែរ ចប់ដោយបរិបូរណ៍


Friday, October 2, 2015

ទំនុកកំណាព្យ ញ៉ែស្រី.......

+ ល្អអើយល្អឯក សម្រស់ស្រី
ថតជាប់ប្រស្រី ក្រសែភ្នែក
ទាក់ជាប់ចិន្តា កវីភ្លែត
ចង់តែស្ទុះភ្លែត ទៅប្រលោម ។
+ បើកភ្លាមឃើញស្រី ស្ទើរតែភាំង
បេះដូងស្ទើរគាំង សម្រស់ឆោម
ប្រសិននៅជិត ច្បាស់ប្រលោម
ល្បួងស្នេហ៍មាសឆោម ឲ្យណាណី ។
+ កែវអើយកែវស្រស់ ល្អម្លេះទេ
តើជាភ័ព្ទគេ ឬ កវី
បុរសណាទៅ បានស្នេហ៍ស្រី
ឬរូបកវី នាថ្ងៃមុខ ។ 

===========================
 + ថ្ពាល់ពេញក្រពុំ រលោងស្រិល
រៀមគន់មិនខ្ជិល ចង់ស្រូបក្លិន
សូមស្រីវាចា ណា៎មាសឆ្អិន
ថ្ពាល់ក្រពុំក្លិន ពិតប្រហើរ .
+ ថ្ពាល់ពៅក្រមុំ ស្រស់ម្លឹងៗ
កែវអ្ហើយកុំខឹង ពាក្យរៀមរ៉ា
សុំក្រេបក្លិនថ្ពាល់ ស្រស់ជីវ៉ា
កែវកុំសង្ការ វាចាតប...........

===========================
ទាំងពីរអង្គារ ស្អាតអស្ចារ្យ
ឃើញភ្លាមរៀមរ៉ា រញ្ជួយចិត្ត
ចង់បាននិមល មកកៀកកិត
ធ្វើជាម្ចាស់ចិត្ត ជីវិតរៀម ។
ស្រស់ៗណាស់ យក ១ ចោល ១
ចិន្តាផុតព្រួយ យកទាំងពីរ
តម្លើងតំណែង ជានារី
ជាម្ចាស់ជីវី កំពូលដួងចិត្ត ។

ឲ្យតែស្អាត Share ផ្សំកំណាព្យញ៉ែមិនរើស...

ឲ្យតែស្អាត Share ផ្សំកំណាព្យញ៉ែមិនរើស...
::::::::::::::: បទពាក្យ ៨ :::::::::::::::::::::::::::
+ Share ផ្សំកំណាព្យញ៉ែមិនរើសមុខ
ឲ្យតែស្អាតទុក Share ចែកញាតិមិត្ត
ផ្សែផ្សំល្បោយល្បែងប្រលោមស្នេហ៍ពិត
ឲ្យតែជាប់ចិត្ត Share ផ្សំកាព្យញ៉ែ ។
+ អស់មិត្តនារីណា ប្រកាន់ៗចុះ
បើជាបុរស ត្រូវតែមានស្នេហ៍
ហោចណាស់ក៏មានល្បិចវោហារញ៉ែ
ទ្រឹស្តីពូកែ ញ៉ែមិនរើសមុខ....... ។
+ មេម៉ាយ ក៏ញ៉ែ ក្រមុំមិនថា
ស្រីមានសង្សារ ក៏ខ្ញុំមិនទុក
ស្រីដែលមានប្តី ថែទំនុក
ញ៉ែមិនរើសមុខ ឲ្យតែស្រស់ ។
+ តារាសិល្បៈ ស្រីស្រស់របាំ
និស្សិតស្រីស្អាត ល្អឥតខ្ចោះ
ឲ្យតែទាក់ចិត្ត ញ៉ែលេងទាំងអស់
បេះដូងកម្លោះ ខ្ញុំកំពុងជ្រើម..... ។

០១ / តុលា / ២០១៥
ផេង សុខវ៉ានដា & ផេង វិសុដ្ឋារ៉ាមុនី

ប្រសិនមានប្អូនស្រី

ប្រសិនមានប្អូនស្រី
 ------បទពាក្យ ៧----------
+ កម្មអកុសលផលបុណ្យអ្វី
បានគ្មានប្អូនស្រី ១ និងគេ
កើតមកអភ័ព្ទ មានតែឯង
អផ្សុកចំបែង នាមកូនទោល ។
+ ប្រសិនជាខ្ញុំ មានប្អូនស្រី
បងប្អូនរួមផ្ទៃ ដូចរូបគេ
សមចិន្តា សប្បាយម្លេះទេ
មានប្អូននិងគេ បានជាគ្នា ។
+ នៅវ័យកុមារ យើងសប្បាយ
សើចលេងក្អាកក្អាយ ប្រឡែងគ្នា
ដល់ពេលមានប្តី បុត្រភរិយា
យើងបងប្អូនគ្នា បានកក់ក្តៅ ។
+ រដូវចូលឆ្នាំ និង ភ្ជុំបិណ្ឌ
រដូវកឋិន ជុំញាតិផៅ
បងប្អូន មាមីង និង កូនចៅ
សន្តានក្នុងក្រៅ រីករាយក្រៃ ។
+ ហើយចុះជាតិនេះ សន្សំផល
ធ្វើបុណ្យកុសល លុះពេលក្ស័យ
ជាតិមុខ បុណ្យជួយ មានប្អូនស្រី
ប្អូនចិត្តភក្តី និង រូបបង ។
+ ដល់ពេលនោះ ខ្ញុំនឹងបំពេញ
នាទីល្អវិញ នាមជាបង
មើលថែរក្សា ការពារផង
ជាមិត្តល្អផង និង ប្អូនស្រី ។
===<<<<<<<<<<<<<<<<=======
០២ / តុលា / ២០១៥
ផេង សុខវ៉ាន់ដា & ផេង វិសុដ្ឋារ៉ាមុនី

ប្រសិនមានប្អូនស្រី

+ មានប្អូនសប្បាយ ពេលកុមារ
ម្លេះសមចិន្តា រីករាយក្រៃ
រត់លេង ប្រឡែងគ្នារាល់ថ្ងៃ
និស្ស័យសើចលេង បានក្អាកក្អាយ ។
+ មានប្អូនកក់ក្តៅ យុវវ័យ
កម្លាំងចិត្តប្រពៃ ជួសម្តាយ
ផ្តល់ក្តីសង្ឃឹម រៀនវែងឆ្ងាយ
មានប្អូនសប្បាយ នាំរស្មី ។
+ ធ្វើបុណ្យ ១ កាក់ ប្រាក់ ១ សេន
ប្រាថ្នាធំធេង មានប្អូនស្រី
រូបខ្ញុំជាបង ; ប្អូនពៅស្រី
តែពីរនាក់ក្តី ម្លេះកក់ក្តៅ ។
+ ជាតិនេះគ្មានប្អូន ព្រោះកម្មចាស់
ដឹងបាបអ្វីខ្លះ បានអភ័ព្ទ
គ្មានប្អូនស្រី ដល់ចាស់ងាប់
ជាតិនេះអភ័ព្ទ នាមកូនទោល ។
========<<<<<<<<<<<========
ផេង សុខវ៉ាន់ដា & ផេង វិសុដ្ឋារ៉ាមុនី
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks