Friday, October 2, 2015

ប្រសិនមានប្អូនស្រី

ប្រសិនមានប្អូនស្រី
 ------បទពាក្យ ៧----------
+ កម្មអកុសលផលបុណ្យអ្វី
បានគ្មានប្អូនស្រី ១ និងគេ
កើតមកអភ័ព្ទ មានតែឯង
អផ្សុកចំបែង នាមកូនទោល ។
+ ប្រសិនជាខ្ញុំ មានប្អូនស្រី
បងប្អូនរួមផ្ទៃ ដូចរូបគេ
សមចិន្តា សប្បាយម្លេះទេ
មានប្អូននិងគេ បានជាគ្នា ។
+ នៅវ័យកុមារ យើងសប្បាយ
សើចលេងក្អាកក្អាយ ប្រឡែងគ្នា
ដល់ពេលមានប្តី បុត្រភរិយា
យើងបងប្អូនគ្នា បានកក់ក្តៅ ។
+ រដូវចូលឆ្នាំ និង ភ្ជុំបិណ្ឌ
រដូវកឋិន ជុំញាតិផៅ
បងប្អូន មាមីង និង កូនចៅ
សន្តានក្នុងក្រៅ រីករាយក្រៃ ។
+ ហើយចុះជាតិនេះ សន្សំផល
ធ្វើបុណ្យកុសល លុះពេលក្ស័យ
ជាតិមុខ បុណ្យជួយ មានប្អូនស្រី
ប្អូនចិត្តភក្តី និង រូបបង ។
+ ដល់ពេលនោះ ខ្ញុំនឹងបំពេញ
នាទីល្អវិញ នាមជាបង
មើលថែរក្សា ការពារផង
ជាមិត្តល្អផង និង ប្អូនស្រី ។
===<<<<<<<<<<<<<<<<=======
០២ / តុលា / ២០១៥
ផេង សុខវ៉ាន់ដា & ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks