Wednesday, May 28, 2014

កំណាព្យរចនារួច ៖ ផេង វិសុដ្ឋារ៉ាមុនី



















ចង់ដឹងពីការតែងប្រលោមលោក :

ចង់ដឹងពីការតែងប្រលោមលោក :
« ខ្ញុំឆ្ងល់អំពីឆ្អឹងរបស់វា ថាតើយើងត្រូវ ចាប់យកកន្លែងណាមកតែងជាសេចក្ដី ផ្ដើម?»
ឆ្លើយ៖ កន្លងមកខ្ញុំធ្លាប់បានជម្រាបប្រិយមិត្រនិងក្មួយៗ អំពីរបៀបធ្វើគម្រោង
ឈុតឆាកដើម្បីនិពន្ធរឿង។ល។ប្រហែលគម្រោងនេះហើយដែលលោកឆ្ងល់
ជាពិសេសរឿងប្រលោមលោកដូចតទៅ។
ការនិពន្ធរឿងជាបទពិសោធន៍ដាច់ខាត អ្នកនិពន្ធមិនត្រូវចាប់សៀវភៅ,ចាប់
ប៊ិចមកសរសេរតែម្តងទេ។ បើធ្វើដូច្នេះស្នាដៃលោកអ្នកមិនបានល្អឡើយ។
*ការនិពន្ធរឿងត្រូវធ្វើជា៣ជំហានគឺ៖
១,អ្នកនិពន្ធត្រូវរកគំនិតដើម្បីនិពន្ធរឿង។ជាពិសេសត្រូវសង្កេតរកលក្ខណៈរូម
និងដោយឡែករបស់តួអង្គដែលយើងបង្រុងនឹងនិពន្ធនោះ។ ការសង្កេតជាសំ
ខាន់គឺ អត្តចរិត,ជីវភាពរស់នៅ និងបរិយាកាសសង្គមដែលតួអង្គរស់នៅ។ល។
រួចហើយកត់ត្រាទុក។(របៀបកត់គឺកត់ពីរូបរាង,សឬខ្មៅ,ទាបឬខ្ពស់។ល។កត់
ពីភាសាតាមតំបន់ដែលតួអង្គរស់នៅ។ល។កត់ពីចំណេះដឹងរបស់តួអង្គ។ល។)
២,ធ្វើតារាងឈុតឆាកមុននឹងនិពន្ធរឿង(ដោយយកឯកសារដែលយើងកត់ត្រា ទុកនៅក្នុងចំណុចទី១ខាងលើនោះ កត់ចូលក្នុងតារាងគម្រោងនីមួយៗ)។
1-ផ្តើមរឿង 2-បញ្ហាឬទំនាស់ 3-ភាពស្មុគស្មាញ 4-ស្មុគស្មាញដល់
កំពូល 5-ដំណោះស្រាយ

៣,ចាប់ផ្តើមនិពន្ធ(មានច្រើនវិធីតាមទេពកោសល្យអ្នកនិពន្ធម្នាក់ៗ)។
ខ្ញុំបង្ហាញជូនបីរបៀបគឺ៖
របៀបទី1,អ្នកនិពន្ធសរសេរចាប់ផ្តើមទៅតាមដំណើរជីវិតរបស់តួអង្គ។
ឧទាហរណ៍៖ដូចជារឿងធនញ្ជ័យ(អាជ័យប្រាជ្ញ)ឬរឿងចៅស្រទបចេក។ល។គឺចាប់ពីតួអង្គមកចាប់កំណើតក្នុងផ្ទៃមាតារហូតថ្ងៃស្លាប់។ល។ល។
របៀបទី2, ដូចរឿងទុំទាវ ។ សរសេរចាប់ផ្តើមពីតួអង្គពេញកំលោះ និង ពេញ
ក្រមុំរៀងខ្លួន រហូតទៅ។ល។ ឧ.ទុំបួសដើរលក់តោក។ល។នាងទាវចូលម្លប់។
របៀបទី3,គឺសរសេរពីតួអង្គមានវ័យចាស់ជរាគាត់ជួបគ្នាដោយចៃដន្យ រួចទើប
និយាយរៀបរាប់ពីដើមឡើងវិញ។ល។
ដោយ វ៉ែន សុន

Monday, May 26, 2014

សម្រែកនិស្សិតខ្មែរ

សម្រែកនិស្សិតខ្មែរ
=================
១. យុវជនខ្មែរអើយកុំភ្លេចភ្លំាង                                     
  សិល្បះរណំាងនៃវប្បធម៌ជាតិ
   ជាមរតក៌ខ្មែរយើងកុំចង្អៀត        
      កុំក្បត់វិវាទទាស់នឹងកេរខ្មែរ។
២. វប្បធម៌ តន្រ្តី ចម្រៀងបរទេស                           
   ហូរចូលដូចព្យុះយ៉ាងច្រើនក្រាស់ក្រែល
 គួរយើងយុវជន កុំប៉ោឡែ                                            
 ខំសិក្សា ថែវប្បធម៌កុំរវាត។
៣.  អាយ៉ៃ យីកេ មហោរីច្នៃ                                          
កន្រ្ទឹម ប្របកៃ បាសាក់ថែមទៀត
     ចាបីដងវែង កាព្យ យើងត្រូវឆ្លៀត          
  ស្បែកធំ កេរជាតិ ភ្លេងប្រពៃណី។
៤.  សំពត់ខើតខ្លី ច្រៀងញាក់ឌីស្កូ                                  
 ហ្គីតា សូឡូ ចូលខ្មែរគ្រប់ទី
     កន្រ្ទាក់អារម្មណ៏ រំា ញាក់គ្រវី                                    
បុរស នារី ត្រូវដឹងអោយជាក់។
៥.  យុវជនខ្មែរអើយ សូមប្រែចិត្ត                                  
  កុំទំនើងផិត ត្បិតយើងពូជអ្នក
ឈាមជាតិអង្គរ រន្ទឺល្បីជាក់                        
   កុំអោយបាត់ធ្លាក់បាត់បង់កត្តិយស។
៦.  សត្សវត្ស ២១ រញ្ជួយសាកល                                   
 វប្បធម៌សាកល សន្តិភាពខ្ពស់
     ជាយុគ Internet     សាបពង្រោះ             
យុវជន ជ្រោងជ្រោះវប្បធម៌អោយជាប់   ។
សរសេរនៅភូមិស្វាយជួរ,ថ្ងៃទី ១៥ ខែ មិថុនា ឆ្នំា២០១០
អនុស្សាវរីយ៏និពន្ធកាលនៅរៀនថ្នាក់ទី ១១ Q នៃវិទ្យាល័យ ហ៊ុនសែន ស្អាង
សរសេរសម្រួលឡើងវិញនៅរាជធានីភ្នំពេញ, ថ្ងៃ ព្រហ ទី ១៦ ខែមករា ឆ្នំា២០១៤
និពន្ធដោយ ផេង សុខវ៉ាន់ដា ហៅ វិសុដ្ឋារ៉ាមុនីរាជភក្តី

ទំនួញពុទ្ធសាសនបណ្ឌិត្យ ៖ ពៅ សាវរស








សួស្តីប្រិយមិត្រ និងក្មួយៗ អ្នកស្នេហាមុខវិជ្ជានិពន្ធអក្សរសិល្ប៍ទាំងឡាយ ជាទី មេត្រី,ខ្ញុំផ្តល់ជូនអំពីបទពិសោធន៍ខ្លះៗចំពោះលោកអ្នកគ្រាន់នឹងបានជាគតិ មុននឹងចាប់ផ្តើមនិពន្ធស្នាដៃអក្សរសិល្ប៍ដូចខាងក្រោមនេះ។ជាទូទៅសម្រាប់ខ្ញុំ មុននឹងចាប់ផ្តើមនិពន្ធស្នាដៃអក្សរសិល្ប៍គ្រប់ទម្រង់ ខ្ញុំតែងតែ គិត៣ចំណុចជាសំខាន់គឺ៖

សួស្តីប្រិយមិត្រ និងក្មួយៗ អ្នកស្នេហាមុខវិជ្ជានិពន្ធអក្សរសិល្ប៍ទាំងឡាយ ជាទី
មេត្រី,ខ្ញុំផ្តល់ជូនអំពីបទពិសោធន៍ខ្លះៗចំពោះលោកអ្នកគ្រាន់នឹងបានជាគតិ 
មុននឹងចាប់ផ្តើមនិពន្ធស្នាដៃអក្សរសិល្ប៍ដូចខាងក្រោមនេះ។ជាទូទៅសម្រាប់ខ្ញុំ មុននឹងចាប់ផ្តើមនិពន្ធស្នាដៃអក្សរសិល្ប៍គ្រប់ទម្រង់ ខ្ញុំតែងតែ
គិត៣ចំណុចជាសំខាន់គឺ៖
១,គិតអំពីគោលបំណង « តើចង់សរសេរអំពីអ្វី?»
មានន័យថា បើយើងចង់និពន្ធកំណាព្យ តើយកកំណាព្យប្រភេទមួយណា? ក្នុង
ចំណោមទាំង១១ប្រភេទនោះ។ ឧ.ប្រភេទឧបទេសកថា,រឿងប្រលោមកំណាព្យ ឬក៏រឿងល្បើកកថា? ប៉ុន្តែបើយើងចង់និពន្ធពាក្យរាយវិញ ក៏ត្រូវគិតដូចគ្នាដែរ។
តើយើងចង់និពន្ធរឿងប្រលោមលោក ឬរឿងខ្លី? (រឿងទាំងនេះក៏មានប្រភេទ)។
២,ខ្ញុំគិតអំពីកម្មវត្ថុ « តើនិពន្ធសម្រាប់អ្នកណា?»
ចំណុចទី២នេះ យើងត្រូវកំណត់ច្បាស់អំពីមុខសញ្ញាដែលត្រូវអានស្នាដៃយើង។
មានន័យថា យើងនិពន្ធសម្រាប់កុមារ ឬក៏សម្រាប់មនុស្សពេញវ័យ?
(ចំណុចកម្មវត្ថុនេះ យើងគិតលម្អិតទាំងពីការប្រើពាក្យពេចន៍ឃ្លាឃ្លោងជាដើម)។
៣,ខ្ញុំគិតអំពីចរិតស្នាដៃ « តើស្នាដៃដែលយើងកំពុងនិពន្ធហ្នឹងដើម្បីអ្វី? »
មានន័យថា ចំណុចទី៣នេះយើងគិតអំពីគុណធម៌អប់រំ។ ជាពិសេសយើងត្រូវតែ
កំណត់ឱ្យបានច្បាស់ថា« តើយើងចង់អប់រំនាំសង្គមជាតិ ឬសង្គមមនុស្សជាតិទៅ
ណា?»
ដោយ វ៉ែន សុន

ចំបីសៀមរាប


កំណាពញយរចនារួចហើយដោយ៖ ផេង វិសុដ្ឋារ៉ាមុនី






រំដួលព្រែកចិន ៖ និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី


កំណាព្យរចនារួចដោយ៖ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី












Sunday, May 25, 2014

០៤ មិថុនា ១៩៤៩ មហាទុក្ខនៃប្រជាជាតិខ្មែរ ដោយ ផេង វិសុដ្ឋារ៉ាមុនី

០៤ មិថុនា ១៩៤៩ មហាទុក្ខនៃប្រជាជាតិខ្មែរ
ដោយ ផេង វិសុដ្ឋារ៉ាមុនី
********************************************

១. បួនមិថុនាសែប្រាំបួន
ប្រជាជនយួនមានសង្ឃឹម
មុខយួនស្រស់ថ្លារីកញញឹម
ខ្មែរអស់សង្ឃឹមព្រោះបាត់ដី ។
២. ប្រជាជនខ្មែរពេញនគរ
រំជួលវឹកវរភ្ជាក់ស្មារតី
អយុត្តិធម៌បារាំងកាត់ដី
ខ្មែរក្រោមប្រុសស្រីឃ្លាតពីអង្គរ ។
៣. បួនមិថុនាបារាំងចារ
ថ្ងៃប្រថាប់ត្រាច្បាស់ជំហរ
ដោយលោកវ៉ាង់សង់អ៉ូរីយ៉ូល
យួនស្រែកជយោ!ច្បាប់បារាំង ។
៤. បួនមិថុនាបារាំងចារ
ប្រកាសផ្លូវការមោហ៍បិទបាំង
ប្រគល់ដែនទឹកដីកូសាំង-
ស៊ីនសែសបារាំងឲ្យបាវដាយ ។
៥. បួនមិថុនាសែប្រាំបួន
ខ្មែរឈឺចាប់ផ្ទួនគ្រប់រូបកាយ
ឲ្យតែកូនខ្មែរទោះជិតឆ្ងាយ
ស្មារតីខ្វល់ខ្វាយស្រណោះខ្លាំង ។
៦. បួនមិថុនាសែប្រាំបួន
ខេមរាចាញ់យួនព្រោះបារាំង
ទុក្ខត្រួតទ្វេទុក្ខខ្សោះកម្លាំង
កូនខ្មែរសំកាំងស្តីមិនចេញ ។
៧. បួនមិថុនាបារាំងចារ
ក្បត់កិច្ចសន្យាហ្លួងនរោត្តម
ធ្វើច្បាប់ចេញច្បាប់ដោយបន្លំ
ព្រមទាំងបង្ខំខ្មែរឲ្យយក។
៨. បួនមិថុនាបារាំងចារ
សន្ធិសញ្ញាក្បត់សាលក្រម
ម្ភៃមួយខេត្តទឹកភ្នែកក្រហម
ខ្មែរអស់អាស្រមកេរដូនតា ។
៩. បួនមិថុនាខួបមរណៈ
ខ្មែរគ្រប់ជាន់ថ្នាក់ពេញលោកា
មិនថាខ្មែរក្រោម ខ្មែរកណ្តាល
ឈឺចាប់ខ្លោចផ្សារដូចតែគ្នា។
១០.បួនមិថុនាចារខុសច្បាប់
ព្រមទាំងមិនស្តាប់កម្ពុជា
ឃុបឃិតត្រូវរ៉ូវតែគ្នាវា
បារាំងយួនជាជនមុខក្រាស់ ។
១១. បួនមិថុនាបារាំងដូរ
ជំនូនជាថ្នូរប្រវត្តិសាស្ត្រ
កាត់យកដីខ្មែរមិនអៀនខ្មាស់
ទៅដូរសម្រស់ក្រមុំយួន ។
១២. បួនមិថុនាសែប្រាំបួន
ខ្មែរក្រោមនឹមយួនចោរពាក់ដួន
គឺក្រោមនឹមដែកលើដីខ្លួន
ខ្មែរក្រោមស្រែកទួញយួនផ្តន្ទា។
១៣. បួនមិថុនាប្រហារខ្មែរ
ទូទាំងក្រុងស្រែកម្ពុជា
បំបែកកូនខ្មែរឲ្យឃ្លាតគ្នា
ខ័ណ្ឌចែកនាវារដ្ឋជាពីរ។
១៤. បួនមិថុនាខ្មែរត្រូវចាំ
ពេលខ្មែរប្រេះស្រាំមិនសាមគ្គី
ខ្មែរស្លាប់បាត់បង់អស់ជីវី
បាត់ពីផែនទីពិភពលោក ។
១៥. បួនមិថុនាបុណ្យមរណៈ
ខ្មែរគ្រប់ជាន់ថ្នាក់ថ្លែងវិយោគ
ទ្រូងខ្មែរអួលណែនឈាមកកគោក
ទឹកភ្នែកជាំជោកគ្រប់ទិសទី ។
១៦. បួនមិថុនាជាបណ្តាំ
ប្រវត្តិប្រេះស្រាំបែកសាមគ្គី
កូនខ្មែរបែកគ្នាបាត់ផែនទី
ដីមួយភាគពីរនៃកម្ពុជា ។
១៧. បួនមិថុនាព្យុះមរណៈ
ខ្មែរជាប់ច្រវ៉ាក់ខ្នោះយួនឆ្កែ
បាត់សិទ្ធសេរីទុក្ខឆ្នាំខែ
គឺបងប្អូនខ្មែរក្រោមម្ចាស់ដី។
១៨.ឲ្យយតែដល់បួនមិថុនា
ខ្មែរពេញលោកាទាំងប្រុសស្រី
ក្មេងចាស់ជំទង់យុវតី
នឹកខួបបាត់ដីយំរួមគ្នា ។
&&&&&&&&

ចាប់ផ្តើមនិពន្ធនៅភូមិស្វាយជួរ,ថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០១១(ថ្ងៃប្រលងបាក់ឌុប)
និពន្ធបញ្ចប់នៅរាជធានីភ្នំពេញ,ថ្ងៃទី ០៤ ខែ មិថុនា ឆ្នំា២០១២
និងរៀបចំកែសម្រួលអក្ខរាវិរុទ្ធនិងពិនិត្រចុងចួនឡើងវិញនៅរាជធានីភ្នំពេញ,
ថ្ងៃទី ០៤ ខែ មិថុនា ឆ្នំា២០១៣
ខ្ញុំព្រះករុណាខ្ញុំបាទ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
និស្សិតសិក្ខាកាមវគ្គបណ្តុះបណ្តាលតែងនិពន្ធ ជំនាន់ទី២៩នៃសមាគមអ្នកនិពន្ធខ្មែរ
  Skype: pheng.visotharamuny
Facebook : Pheng visotharamuny.

ចប់ដោយបរិបូរណ៏
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks