Sunday, May 4, 2014

ផ្ញើជូនប្រិយមិត្រថ្មីដែលលោកឆ្ងល់អំពីលក្ខណៈពិសេសដែលខុសគ្នារវាងកំណាព្យ និងទំនុកចម្រៀងដូចខាងក្រោមនេះ ៖វ៉ែន សុន

ផ្ញើជូនប្រិយមិត្រថ្មីដែលលោកឆ្ងល់អំពីលក្ខណៈពិសេសដែលខុសគ្នារវាងកំណាព្យ
និងទំនុកចម្រៀងដូចខាងក្រោមនេះ ៖

បើនិយាយពីបទពិសោធន៍នៃការនិពន្ធទូទៅកន្លងមក ខ្ញុំអាច ជម្រាបលោកថា “ការនិពន្ធរឿងខ្លីសម្រាប់កុមារ គឺពិបាកជាង
ការនិពន្ធរឿងប្រលោមលោក ឬរឿងប្រលោមកំណាព្យ។
ហើយការនិពន្ធទំនុកចម្រៀង តែបួនល្បះនោះ គឺពិបាកជាង ការនិពន្ធរឿងខ្លីទៅទៀត”។ល។ហើយអ្វីដែលខ្ញុំជម្រាបពីការពិបាកខាងលើនេះ មិនទាន់គិតពីការនិពន្ធបទភ្លេងនៅឡើយ
ទេ។តើហេតុអ្វីបានជាខ្ញុំហ៊ានជម្រាបលោកថាការនិពន្ធទំនុក
ចម្រៀងពិបាកជាងគេ?ពីព្រោះការនិពន្ធរឿងប្រលោមលោក, ឬនិពន្ធរឿងប្រលោមកំណាព្យរាប់រយទំព័រ,ក៏មានវិធី ចោទ,ចង,ស្រាយ។ ការនិពន្ធរឿងខ្លីពី១២ទំព័រទៅ២០ទំព័រ (រឿងខ្លី
ដោយរូបភាព) ក៏មានវិធី ចោទ, ចង, ស្រាយ។ល។ ជាងនេះ
ទៀត ការនិពន្ធទំនុកចម្រៀងតែបួនល្បះ ក៏មានវិធី ចោទ,
ចង, ស្រាយ ដូចគ្នាដែរ។ នេះហើយដែលជាការពិបាក។
តើយើងធ្វើដូចម្តេចដើម្បីកសាងស្នាដៃអក្សរសិល្ប៍និងស្នាដៃ
សិល្បៈឱ្បបានជោគជ័យ?
ខ្ញុំសូមជម្រាបថាគន្លឹះដែលនាំឱ្យមានជោគជ័យ,មានតែពាក្យ ស្លោកពីរឃ្លាទេគឺ “ល្អភ្នែក!ពីរោះត្រចៀក”។ អរគុណ!

ថ្ងៃសៅរ៍ទី៣ ខែឧសភា ឆ្នាំ២០១៤
ដោយក្តីស្រឡាញ់រាប់អានពីខ្ញុំ
វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks