Sunday, May 4, 2014

របៀបចាប់ផ្តើមនិពន្ធរឿងប្រលោមកំណាព្យ ឬរឿងប្រលោមលោក។បង្ហាញជូនដោយ វ៉ែន សុន

របៀបចាប់ផ្តើមនិពន្ធរឿងប្រលោមកំណាព្យ ឬរឿងប្រលោមលោក។

ក្មួយៗអ្នកស្នេហាអក្សរសិល្ប៍ខ្មែរទាំងឡាយជាទីមេត្រី,ក្រៅពីបទពិសោធន៍ ដែលជាគន្លឹះក្នុងការនិពន្ធរឿងទាំងប៉ុន្មានដូចអ៊ុំបានបង្ហាញជូនកន្លងមក,តើ
ក្មួយៗដឹងទេថា ការចាប់ផ្តើមនិពន្ធរឿង តើចាប់ផ្តើមសរសេរពីណាទៅណា?

-ការចាប់ផ្តើមនិពន្ធរឿងមានច្រើនវិធី។ប៉ុន្តែអ៊ុំសូមលើកយកមកបង្ហាញជូន
តែ៣របៀបនោះគឺ៖
-របៀបទី១/អ្នកនិពន្ធចាប់ផ្តើមសរសេរតាមដំណើរជីវិតរបស់តួអង្គ ពីដើមរហូត
ដល់ចប់។ ឧ.ដូចជារឿងធនញ្ជ័យ(រឿងអាជ័យប្រាជ្ញ)ឬ រឿងចៅស្រទបចេក។ល។
-របៀបទី២/ អ្នកនិពន្ធចាប់ផ្តើមសរសេរពីពាក់កណ្តាលដំណើរជីវិតរបស់តួ
អង្គ, ដូចជារឿងទុំទាវជាដើម។ល។
-របៀបទី៣/ អ្នកនិពន្ធចាប់ផ្តើមសរសេរពីចុងបញ្ចប់រឿងរបស់តួអង្គ, រួចទើបចាប់សរសេររៀបរាប់ដំណើររឿងពីកុមារភាពឡើងវិញ។

បង្ហាញជូនដោយ វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks