Thursday, May 8, 2014

ស្រីដែលខ្ញុំស្នេហ៏

“ស្រីដែលខ្ញុំស្នេហ៏”
==============
ស្រីដែលខ្ញុំស្នេហ៏មានចិត្តស្មោះស័្មគ្រ
មានស្វាមីភក្តិចំពោះស្វាមី
គោរពស្រលាញ់បងប្អូនប្រុសស្រី
ញាតិមិត្តខាងប្តីដូចញាតិខាងខ្លួន។
ស្រីដែលខ្ញុំស្នេហ៏គឺគោរពច្បាប់
ក្លាហ៊ានចំណាប់ឆន្ទះមំាមួន។
មាយាទថ្លៃថ្នូរ ចរិតសមសួន
ស្រលាញ់ជាតិខ្លួនស្នេហាទឹកដី។
ស្រីដែលខ្ញុំស្នេហ៏សម្រស់ល្អឯក
ស្រីស្រលាញ់ផ្នែកអក្សរសាស្រ្តខ្មែរ
ចូលចិត្តការសិក្សាស្រាវជ្រាវដែល
ជានារីខ្មែរស្នេហាវប្បធម៌។
==========================
ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks