Tuesday, May 6, 2014

ចង់ឃើញមុខគូអនាគត........!

ចង់ឃើញមុខគូអនាគត........!
======================
គ្រប់ឥរិយាបទប្រចំាថ្ងៃ 
ខ្ញុំតែងស្រម៉ៃ ភ័ក្រគូវាសនា
សម្រស់រូបរាង នាងស្អាតយ៉ាងណា 
មិនដឹងជីវ៉ា នាងនៅឯណា?។
មិនដឹងថានាងកើតនៅឆ្នំាអី
ស្រស់ពីពិសី នាងនៅសិក្សា
ឬមួយក៏ឈប់កំពុងធ្វើការ
បើនៅសិក្សាកម្រិតដល់ណា។
ឬរូបនាងជាFriend facebook
ដែរខ្ញុំឃើញមុខនាងស្រស់អស្ចារ្យ
ហើយថែមទំាងនៅជាប់ការសិក្សា
តបរិញ្ញា គម្រោងបណ្ឌិត។
មួយថ្ងៃមួយថ្ងៃមិនថាថ្ងៃយប់
ស្រម៉ៃមិនឈប់ថាបាននែបនិត្រ
តើរូបរាង សម្ជស់កាយាពិត
វង្សភ័ក្រស្រីពិតជាស្រស់យ៉ាងណា?។
. ឯណាគូខ្ញុំនាងនៅខេត្តណា
ជាជាតិខេមរាឬជនជាតិណា
ជាស្រីខ្មែរក្រោមឬកណ្តាល
ខ្ញុំអន្ទះសា ចង់ឃើញមុខនាង។
===========================
និពន្ធដោយ ផេង សុខវ៉ាន់ដា
ហៅ” ផេង វិសុដ្ឋារ៉ាមុនី)

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks