Tuesday, May 6, 2014

ចំបីសៀមរាប

ចំបីសៀមរាប........!
==================
ចំបីសៀមរាប ទាក់ជាប់ចិត្តខ្ញុំ 
សម្រស់មាសម៉ុម ដិតជាប់នេត្រា
បេះដូងស្នេហ៏ស្និទ្ធកែវកន្និដ្ឋា 
សុំស្រស់ធីតា ដាក់ទានស្នេហ៏ផង។
សៀមរាប អង្គរដួងចិត្តស្នេហា
ស្រស់ចំបីផ្កា ដែលខ្ញុំគួចប៉ង
សុំស្រីអាណិតមេត្តារៀមផង
ណាមាសស្នេហ៏ស្នងដួងកែវជីវិត។
សៀមរាប ទីឋានវប្បធម៌ខេមរា
ដែនចំបីផ្កា រីកស្រស់ល្អពិត
រៀមចង់ប្រឡែងបានកាយនែបនិត
ស្រីស្រស់វរមិត្តនៅជិតបេះដូង។
ឪ!ខេត្តសៀមរាប ប្រៀបឋានសួគ៌ា
ផ្កាស្រស់ពុំងារទាក់ភ្នែកទេសចរណ៏
ទាក់ទំាងចិត្តបរិសុទ្ធស្មោះសរ
លង់ស្នេហ៏អប្សរ ចំបីសៀមរាប។
...............................................................
និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks