Sunday, May 4, 2014

ភាពខុសគ្នារវាងកំណាព្យខ្មែរ និង កំណាព្យថៃឡង់ (ដោយវ៉ែន សុន)

ខ្ញុំសូមសាកល្បងជម្រាបជូនម្ចាស់សំនួរ និងប្រិយមិត្រទាំងអស់ទៅ
តាមការយល់ដឹងខ្លះៗ ដែលខ្ញុំធ្លាប់មានការទំនាក់ទំនងជាមួយ នឹង
កវីនិពន្ធថៃចំនួនពីរលើក និងជាមួយនិស្សិតថៃដែលមកពីមហាវិទ្យាល័យចុលឡាឡុងកនចំនួនពីរលើកដូចតទៅនេះ។
-លើកទី១ ខ្ញុំបានជួបកវីនិពន្ធថៃ ជាមួយនឹងកវីនិពន្ធខ្មែរមួយចំនួន
ទៀត កាលពីឆ្នាំ២០០៥ នៅក្នុងសិក្ខាសាលាអ្នកនិពន្ធអក្សរសិល្ប៍រួម
សម័យដែលភាគីថៃជាអ្នកផ្តើមគំនិតដើម្បីសាងស្នាដៃនិពន្ធរួមគ្នា១
គឺក្នុងម្នាក់និពន្ធកំណាព្យ១អត្ថបទនិងរឿងប្រលោមលោកខ្នាតខ្លី១។
សៀវភៅនោះមានចំណងជើងថា«កម្រងផ្កាចំណងមេត្រី»Reflection
across the Borders.
-លើកទី២ ខ្ញុំបានជួបកវីនិពន្ធថៃនៅក្រុងបាងកកដើមឆ្នាំ២០១៣
ក្នុងឱកាសទៅទទួលពានរង្វាន់ Sunthorn Phu ជាមួយនឹងអ្នកកវីមក
ពីប្រទេសអាស៊ានទាំង១០ប្រទេសរួមទាំងយើង។ល។
-លើកទី៣និងលើកទី៤ក្នុងអំឡុងឆ្នាំ២០០៥នោះដែរ និស្សិតថៃដែល
សិក្សាអក្សរសាស្ត្រខ្មែរនៅមហាវិទ្យាល័យចុលឡាឡុងកន មកសុំសម្ភាសន៍អំពីកំណាព្យខ្មែរ។ល។ដោយពួកគេស្គាល់ខ្ញុំតាមរយៈរឿង
ប្រលោមកំណាព្យដែលមានចំណងជើងថា “ឋានសួគ៌ក្នុងសុបិន”
សៀវភៅខ្ញុំនេះគេថាមាននៅមហាវិទ្យាល័យដែលពួកគេរៀន។ល។

ដូច្នេះស្របទៅនឹងសំនួរដែលថា តើកំណាព្យខ្មែរនិងកំណាព្យថៃខុសគ្នាដូចម្តេចខ្លះនោះ ខ្ញុំសូមជម្រាបដូចខាងក្រោមនេះ។
ក/ លក្ខណៈជាសាកលរបស់កំណាព្យខ្មែរគឺ
កំណាព្យខ្មែរមានពាក្យចួននិងភាសាដួងចិត្ត(ភាសាបេះដូង)របស់កវី
ដូចបណ្តាប្រទេសនានានៅលើសាកលលោកដែរ,មិនថាតែប្រទេស
ថៃនោះទេ។នេះជាលក្ខណៈដូចគ្នារវាងកំណាព្យខ្មែរ និងកំណាព្យថៃ
-ក្រៅពីនោះខ្ញុំសង្កេតឃើញមានបទពាក្យ៧ និងពាក្យ៨ ប្រហាក់ប្រ
ហែលនឹងយើងដែរ។ប៉ុន្តែមិនដូចគ្នាទាំងស្រុងនោះទេ។ពីព្រោះពាក្យ
៨ខ្មែរយើងរបៀបនិពន្ធមាន៥របៀបឯណោះ។ល។

ខ/ភាពខុសគ្នារវាងកំណាព្យខ្មែរនិងថៃគឺ៖
-កំណាព្យខ្មែរមានឈ្មោះថា« កំណាព្យ» និង «ពាក្យកាព្យ»។
-កំណាព្យថៃមានឈ្មោះថា « ក្លន »។
ក្នុងសៀវភៅក្បួននិពន្ធ ក្លន របស់ថៃមិនមានច្រើនបែបច្រើនបទ ដូច
ជាកំណាព្យខ្មែរយើងទេ។ល។

គ/លក្ខណៈពិសេសរបស់កំណាព្យខ្មែររួមមាន៖
១,កំណាព្យ ( Poesie)
ក្នុងកំណាព្យ ឬពាក្យចួនមិនមែនជាកំណាព្យគឺ
1- ពាក្យកាព្យ
2- ពាក្យកម្រងកែវ
3- ពាក្យចួនប្រជាប្រិយ
-ពាក្យសុភាសិត
-ពាក្យបណ្តៅ
4-ពាក្យរាល (ដូចពាក្យក្មេងលេងបិទពួនជាដើម)

២,របៀបនិពន្ធស្រាវជ្រាវឃើញ ៧៤ បទ (នៅបាត់២)

៣,របៀបស្មូត្ររកឃើញ៦០បែប(កំពុងស្រាវជ្រាវបន្ត) វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks