Sunday, May 4, 2014

ភូមិសាស្រ្តខេត្តកែប / Kep Province

ភូមិសាស្រ្តខេត្តកែប / Kep Province
--------------------------------------------
ខេត្តកែបស្ថិតនៅប៉ែកខាងត្បូងប្រទេស មានព្រំប្រទល់ព័ទ្ធជុំវិញដោយខេត្តកំពត និងខាងនិរតីមានឆ្នេរសមុទ្រ ។ ខេត្តកែបជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ (កែប កំពត ព្រះសីហនុ កោះកុង) ដែលមានឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជា ។ ខេត្តកែបបានទទួលឋានៈជាខេត្ត នៅឆ្នាំ២០០៨ ដោយផ្ទេរពីក្រុងកែប ។ ខេត្តនេះមានដង់ស៊ីតេប្រជាជន ១០៦នាក់ ក្នុង១គីឡូម៉ែត្រក្រឡា ។ តាមឯកសាររបស់ឧត្តមនាវី សឺដែស វង់សារាឌី ដែលលោកបានទទួលពីអាណាព្យាបាលបារាំង កោះខ្មែរទាំងអស់មាន៦៤។ កោះនីមួយៗសុទ្ធតែមាននិយាមកាភូមិសាស្ត្រ (Coordonnées géographiques) ច្បាស់លាស់ ។ នៅមុខក្រុងកែប មានកោះខ្មែរជាច្រើន ដូចជាកោះស្វាយ កោះទន្សាយ កោះត្បាល់ កោះពោធិ៍កោះអង្ក្រង កោះឫស្សី កោះសេះ ។ កោះសេះមាន២ មួយនៅទល់មុខក្រុងកែបមួយទៀតនៅមុខរាម ។ កោះត្រល់លេខ៦១ ឋិតនៅចម្ងាយ៥គីឡូម៉ែត្រពីកោះសេះរាម​លេខ៥២ និងចម្ងាយ១៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខេត្តកំពត តែមានចម្ងាយរហូតដល់ទៅ៤៥គីឡូម៉ែត្រ ពីហាទៀងឆ្នេរសមុទ្រយួន។ កោះត្រល់កំពុងត្រូវយួន កាន់កាប់ខុសច្បាប់ទាំងស្រុង ។ ខេត្តកែបមានរមណីយដ្ឋាន ដូចជា ភ្នំសសៀរ ភ្នំពោន ភ្នំវល្លិ ។ ដោយសារព្រឹត្តិការណ៍ពាក់កណ្តាលទសវត្សឆ្នាំ១៩៩០ កើតមាននៅភ្នំវល្លិនេះ ដែលមេខ្មែរក្រហម ឈូក រិន បានសម្លាប់ចំណាប់​ខ្មាំងលោកខាងលិច៣នាក់ មាន បារាំង អង់គ្លេស អូស្ត្រាលី ភ្នំវល្លិបានក្លាយទៅជាតំបន់ទេសចរណ៍ទាក់ទាញជនបរទេសជាច្រើន​មកទស្សនា មើលផ្នូរខ្មោចជន៣រូបនេះ ។ដកស្រង់ពីសៀវភៅ ភូមិវិទ្យាប្រទេសខ្មែរ និពន្ធដោយលោក សាគូ សាម៉ុត ។
ខេត្តកែប / Kep Province

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks