Monday, June 30, 2014

"កំណាព្យបទមេបួនឬពាក្យបួន"នេះ

"កំណាព្យបទមេបួនឬពាក្យបួន"នេះ
កើតមុនគេបង្អស់ គឺកកើតឡើងនៅមុនសម័យអង្គរ ក្នុងសតវត្សទី១ នៃគ.ស.(គឺនៅ
រជ្ជកាលនគរភ្នំ)។ ហេតុដែលយើងដឹង គឺសំអាងលើរៀមច្បងយើង ដែលពួកលោក
ស្រាវជ្រាវឃើញនៅក្នុង"ទំនុកចម្រៀងភ្លេងអារក្ស និងទំនុកចម្រៀងប្រពៃណី(ភ្លេងការ)"
ឧទាហរណ៍ ចម្រៀងភ្លេងអារក្សបទស្រីខ្មៅ
ម៉ៅអើយស្រីខ្មៅ ម៉ៅអើយស្រីខ្មៅ
លាបប្រេងលាបម្សៅ ឱ្យម៉ៅធ្វើខ្លួន។
ដៃឆ្វេងសិតសក់ ដៃស្តាំលាប(ក្រ)មួន
ឱ្យម៉ៅធ្វើខ្លួន នឹងអាលចេញលេង។ល។
ឧទាហរណ៍ ទំនុកចម្រៀងភ្លេងប្រពៃណី(ភ្លេងការ) បទព្រះថោង
ព្រះថោងបងអើយ បងតោងជាយស្បៃ
ចរតាមប្អូនស្រី ចរចូលទៅក្នុង។
ខ្នល់ខ្នើយហូលព្រែ ស្បៃកន្ទេលមុង
អូនរៀបបម្រុង បារីម្លូស្លា។ល។

Saturday, June 28, 2014

មនុស្សនិងធម្មជាតិ បទពាក្យ៧

មនុស្សនិងធម្មជាតិ
បទពាក្យ៧
-ទឹកដីភ្លើងខ្យល់ខ្វល់ឥតឈប់ 
រៀងរាល់ថ្ងៃយប់ទប់ពុំបាន
ទ្រទ្រង់,សម្លាប់យើងគ្រប់ប្រាណ 
នេះជាលំអានច្បាប់ធម្មជាតិ។

-ដល់សករាជថ្មីល្បីថាគ្រាន់ 
ទសវត្សពីរពាន់មកដល់ទៀត
ទឹកដីភ្លើងខ្យល់ទាំងបួនធាតុ 
មិនស្គាល់ញោមញាតិទាំងប្រុសស្រី។

-កើតចាស់ឈឺស្លាប់ប្រាប់មិនតាម
ទោះបីយើងហាមឃាត់ម្តេចក្តី
មិនថាចាស់ក្មេងរាស្ត្រមន្ត្រី
អ្នកក្រ,សេដ្ឋីស្លាប់ដូចគ្នា។

-មនុស្សលោកនេះមោហៈម្ល៉េះ
សង្គ្រាមឆាបឆេះគ្រប់វេលា
សម្លាប់គ្នាឯងឥតរួញរា
ធម្មជាតិបែរជាមិនតបត៕៚

និពន្ធដោយ វ៉ែន សុន

Human and Nature
(word 7)
Water , soil, fire and air care endlessly every night and day cannot be stop
Sustain, kill all of us this is an indication of natural law.

Enter new era to be strong decade two thousand arrived
Water, soil, fire and air, the four substances not to know all mankind.

Born, old, ill and dead always follow Although we escape them
Even the old, the young, the officials the poor, tycoon die the same.

Human being has mental darkness war could be declare every time
Kill ourselves without hesitation nature turn not to reply.

Wrote by ven son.
Translate by Chansovannarith

កោះខ្មែរដល់ដ៏ស្រស់ស្អាតបំផុតទាំង ៧ កោះ របស់កម្ពុជាទៅកាន់ពិភពលោក!

កោះខ្មែរដល់ដ៏ស្រស់ស្អាតបំផុតទាំង ៧ កោះ របស់កម្ពុជាទៅកាន់ពិភពលោក!
--------------------------------------------------------------------------------------------
សម្រស់កោះរុងប្រភព៖ CNN
កាលពីថ្ងៃម្សិលមិញបណ្ដាញសារព័ត៌មានអន្តរជាតិ CNN បានចេញផ្សាយពីសម្រស់នៃដែនកោះរបស់កម្ពុជាចំនួន ៧ ដែលចាត់ទុកថាស្រស់ស្អាតបំផុត ហើយថា បើបានទៅកម្សាន្តហើយមិនចង់ត្រឡប់មកវិញទេ។ កោះទាំង ៧នោះរួមមាន៖
១) កោះរុង៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏ល្អសម្រាប់រៀបចំពិធីជប់លៀងកម្សាន្ត (Best island for partying )។ នេះជាកោះធំលំដាប់ទី ២ក្នុងប្រទេសកម្ពុជា ហើយមានទីតាំងក្នុងខេត្តកោះកុង។ វាជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ ព្រោះ តែឆ្នេរខ្សាច់ដ៏ស្អាតអស្ចារ្យ ជាមួយនឹងសម្រស់ធម្មជាតិនៅជុំវិញកោះ។
២) កោះរុងសន្លឹម៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏អស្ចារ្យសម្រាប់ ការសម្រាកលំហែកាយ (Best island for relaxing) ។ មានទីតាំងក្នុងខេត្តព្រះសីហនុ ភាពទាក់ទាញនៃកោះនេះ មានដូចជា ឆ្នេរខ្សាច់សរស្អាត មានទឹកថ្លាឈ្វេង និងមានទេសភាពទាក់ទាញភ្ញៀវទេសចរដែលនិយមធម្មជាតិ។
៣) កោះសង្សារ៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏ស៊ីវិល័យ (Best island for luxury)។ កោះនេះ ជាទីដែលគូសង្សារស្វាមីភរិយាថ្មោងថ្មីសាងភាពផ្អែមល្ហែមជាមួយគ្នា ព្រោះវាត្រូវបានគេរៀបចំឡើងយ៉ាងល្អប្រណិតដោយក្រុមហ៊ុនឯកជនមួយ។ កោះនេះមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ។
៤) កោះថ្មី៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏អស្ចារ្យសម្រាប់គយគន់សម្រស់ធម្មជាតិ (Best island for nature watching)។ កោះនេះស្ថិតក្នុងខេត្តព្រះសីហនុ ហើយត្រូវបានគេស្គាល់ថា សម្បូរទៅដោយសត្វស្វា បក្សី និង សត្វល្មូន ជាច្រើនទៀត ដែលភ្ញៀវអាចកម្សាន្តយ៉ាងរីករាយ និង ថតរួបជាមួយនឹងសម្រស់ធម្មជាតិដ៏ស្អាត។
៥) កោះតាកៀវ៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏អស្ចារ្យនៃសម្រស់បៃតង(Best island for meeting the green fairy) ។ វាជាកោះតូចមួយដែលស្ថិតក្នុងខេត្តព្រះសីហនុ ប៉ុន្តែពោរពេញទៅដោយ សម្រស់បៃតងដែលភ្ញៀវអាចទស្សនា និងសម្រាកលំហែកាយយ៉ាងពេញចិត្តបំផុត។
៦) កោះតាង៖ ជាកោះដ៏អស្ចារ្យសម្រាប់ ការមុជទឹកបាតសមុទ្រ(Best island for diving) ។ កោះនេះស្ថិតក្នុងខេត្តព្រះសីហនុ ហើយក៏ជាអតីតទីតាំងដែល កងកម្លាំងអាមេរិក និង កងកម្លាំងខ្មែរក្រហម ប្រយុទ្ធគ្នាកាលពីឆ្នាំ ១៩៧៥។ ប៉ុន្តែបច្ចុប្បន្ននេះ វាបានក្លាយទៅជាកន្លែងកម្សាន្តដ៏ពេញនិយមព្រោះ ជាទីដ៏ល្អបំផុតសម្រាប់ការមុជទឹកមើលសម្រស់នៅបាតសមុទ្រ។
៧) កោះ Totang ៖ ជាកោះដ៏អស្ចារ្យសម្រាប់ ការស្វែងរកភាពស្ងប់ស្ងាត់ក្នុងជីវិត (Best island for unplugging )។ កោះនេះ មានទីតាំងក្នុងខេត្តកោះកុង និងមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីកោះស្ដាច់ ហើយទើបតែបើកដំណើរការនៅឆ្នាំ ២០០៩។ កោះនេះ ពោរពេញទៅដោយទេសភាពយ៉ាងល្អឥតខ្ចោះ ហើយជាទីដ៏សមគួរសម្រាប់មនុស្សទាំងឡាយណា ដែលចង់ស្វែងរកភាពស្ងប់ស្ងាត់ក្នុងជីវិត៕

Friday, June 27, 2014

អំពីជីវប្រវត្តិសង្ខេបនិងបទពិសោធន៍ការងារ រយះពេលកន្លងមកដែលនៅក្នុងដំណើរជីវិតសាស្រ្តាចារ្យកវីនិពន្ធ វ៉ែន សុន សម្រេចបានគឺមានដូចតទៅនេះ៖

អំពីបទពិសោធន៍ការងារៈពេលកន្លងមកដែលខ្ញុំសម្រេចបានគឺ៖
• ឆ្នាំ១៩៦៤ដល់១៩៦៥ ជាអ្នកនិពន្ធទំនុកច្រៀង នៅក្រុមតន្ត្រីព្រះរាជទ្រព្យ 
ជាមួយលោកគ្រូ ស្វាយ ស និងលោក ប៉ិច សាលឿន ជាអ្នកនិពន្ធបទភ្លេង។
• ឆ្នាំ១៩៦៥ ដល់១៩៧០ ជាតន្ត្រីករ Saxophone Tenor និងជាអ្នកនិពន្ធ
បទភ្លេង & ទំនុកច្រៀង នៅក្រុមតន្ត្រីរាជតម្រួតភិរម្យ ។
.ឆ្នាំ១៩៧០ដល់១៩៧៥ ធ្វើការនៅវិទ្យុយុទ្ធជន AM ជាអ្នកផលិតកម្មវិធីកំណាព្យ
ភ្លេងប្រពៃណី និង រឿងកំប្លែងខ្លី។
.ឆ្នាំ១៩៧៩ រហូតដល់សព្វថ្ងៃ និពន្ធបទភ្លេង &ទំនុកចម្រៀង និពន្ធរឿង
ល្ខោននិយាយ រឿងចំណងដៃទឹកភ្នែក, រឿងផ្កាដុះលើថ្ម(ថតជាVideo)
កំណាព្យបណ្តាំកវី (ទទួលជ័យលាភីលេខ១ បានមេដាយមាសពីក្រសួងវប្បធម៌
និងវិចិត្រសិល្បៈ ក្នុងមហោស្រពប្រឡងតែងនិពន្ធទូទាំងប្រទេសឆ្នាំ១៩៩១),
និពន្ធរឿងឋានសួគ៌ក្នុងសុបិន ជាប្រលោមកំណាព្យ ទទួលបានពានរង្វាន់
«៧មករា» ពីសមាគមអ្នកនិពន្ធខ្មែរ ឆ្នាំ១៩៩៧,និពន្ធ
រឿងភ្នំព្រះនាងកែវ ជាកំណាព្យបែបប្រវតិ្តសាស្ត្រ ទទួលបានពានរង្វាន់
អក្សរសិល្ប៍ទន្លេមេគង្គ ក្នុងឱកាសមហោស្រពអក្សរសិល្ប៍ប្រទេសទាំងបី
នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីខែមីនា ឆ្នាំ២០១០។ល។
-២៦មិថុនា២០១៣ បានទទួលពានរង្វាន់ថ្នាក់កវីអាស៊ាន នៅទីក្រុងបាងកកប្រទេសថៃ។
ជាពិសេសបាននិពន្ធរឿង និងកំណាព្យសម្រាប់កុមារ ឱ្យអង្គការមួយចំនួន
ដូចជាអង្គការ «Room to Read, Cambokids. SVA , អរិយធម៌ខ្មែរ & គ្រឹះស្ថាន
បោះពុម្ពផ្សាយឯកជនមួយចំនួនទៀត។ល។ 
ស្នាដៃនិពន្ធ សម្រាប់កុមារ ដែលបានបោះពុម្ពផ្សាយកន្លងមកគឺៈ( ដោយមិនទាន់គិតពីស្នាដៃរៀបរៀង)

ចំណងជើង ប្រភេទ គ្រឹះស្ថានបោះពុម្ព ឆ្នាំបោះពុម្ព កំរិតអំណាន

-យើងរាប់លេខ/ សិក្សាដំបូង Room to Read ២០០៤ មត្តេយ្យ&កម្រិត១
-អាពៅកូនក្តាម/ រឿងប្រឌិត Room to Room ២០០៤ ថ្នាក់ទី៣ឡើង
-កូនសេដ្ឋី&កូនចាប/រឿងប្រឌិត/ Room to Read ២០០៤ ថ្នាក់ទី៣ឡើង
-យើងរៀនអាន / សិក្សាដំបូង / Room to Read ២០០៤ មត្តេយ្យ&ថ្នាក់ទី១
-កូនដង្កូវភ្លោះ / រឿងប្រឌិត / Room to Read ២០០៤ ថ្នាក់ទី៣ ឡើង
-ដើមត្នោតដើមប្ញស្សី/កំណាព្យ / Room to Read ២០០៥ ថ្នាក់ទី៣ឡើង
-សូភីស្រឡាញ់សៀវភៅ/រឿងប្រឌិត/Room to Read ២០០៥ ថ្នាក់ទី៣ឡើង
-ទីងមោង រឿងប្រឌិត SVA ២០០៥ ថ្នាក់ទី៣ឡើង-ក្រមាខ្មែរ កំណាព្យ SVA ២០០៥ ថ្នាក់ទី៣ឡើង
-ល្បែងប្រជាប្រិយខ្មែរ / កំណាព្យ / Room to Read ២០០៥ ថ្នាក់ទី៣ឡើង
-យើងរៀនបូកលេខ / សិក្សាដំបូង / Room to Read ២០០៥ ថ្នាក់ទី១&ទី២
-កូនមាន់តូច / រឿងប្រឌិត Room to Read ២០០៥ ថ្នាក់ទី៣ឡើង
-ឧបករណ៍តន្ត្រីខ្មែរ / កំណាព្យ Room to Read ២០០៦ ថ្នាក់ទី៣ឡើង
-ការសិក្សារបស់ធីតា / រឿងប្រឌិត Room to Read ២០០៦ ថ្នាក់ទី៣ឡើង
-ព្រៃឈើយើង / រឿងប្រឌិត Room to Read ២០០៦ ថ្នាក់ទី៣ឡើង
-របាំប្រពៃណីខ្មែរ កំណាព្យ Room to Read ២០០៦ ថ្នាក់ទី៦ឡើង
-ជម្លោះមាន់&ទោច / រឿងប្រឌិត Room to Read ២០០៧ ថ្នាក់ទី៣ឡើង
-អំពីដំណាំស្រូវ / កំណាព្យ Room to Read ២០០៧ ថ្នាក់ទី៤ឡើង
-ទន្លេខ្មែរ / កំណាព្យ Room to Read ២០០៧ ថ្នាក់ទី៤ឡើង
-ផ្ទះខ្មែរ / កំណាព្យ SVA ២០០៨ ថ្នាក់ទី៤ ឡើង
-មួកខ្មែរ / កំណាព្យ SVA ២០០៨ ថ្នាក់ទី៤ឡើង
-ផ្កាឈូកកូនកង្កែបនិងកូនឃ្មុំ / រឿងប្រឌិត(RTR) ២០០៨ ថ្នាក់ទី៤ឡើង
-កូនចង់អាន / សិក្សាដំបូង Room to Read ២០០៨ ថ្នាក់ទី៣ឡើង
-កុមារចេះភាសាសត្វ/រឿងប្រឌិត/ Room to Read ២០០៨ ថ្នាក់ទី៣ឡើង
-តើនាងវីនទៅសាលារបៀបណា?រឿងប្រឌិត(RTR) ២០០៨ ថ្នាក់ទី៣ឡើង
-ឧបករណ៍នេសាទ / កំណាព្យ / Room to Read ២០០៩ ថ្នាក់ទី៤ឡើង
ប្រចាំគ្រួសារខ្មែរ 
-កូរសមុទ្រទឹកដោះ / កំណាព្យរឿង SVA ២០១០ ថ្នាក់ទី៦ឡើង
-កណ្តៀរ&ស្រមោច / រឿងប្រឌិត សុវិជ្ជា ២០១០ ថ្នាក់ទី៣ឡើង
-ទៅឱ្យដល់សាលា
មកឱ្យដល់ផ្ទះ / រឿងប្រឌិត សុវិជ្ជា ២០១០ ថ្នាក់ទី៣ឡើង
-កូនមេអំបៅពណ៌លឿង / រឿងប្រឌិត / សុវិជ្ជា ២០១០ ថ្នាក់ទី៣ឡើង
។ល។និង។ល។

Thursday, June 26, 2014

ជីវប្រវត្តិលោកអៀវ កើស លោកអៀវ កើសកើតនៅឆ្នាំ១៩០៥នៅស្រុកសង្កែខែត្រ បាត់ដំបង។

ជីវប្រវត្តិលោកអៀវ កើស
លោកអៀវ កើសកើតនៅឆ្នាំ១៩០៥នៅស្រុកសង្កែខែត្រ
បាត់ដំបង។គាត់ជាកូនទោលរបស់លោកអៀវ ហេងនិងអ្នកស្រីទឹក។លោកអៀវ កើសបាន
សិក្សានៅវត្តកណ្ដាលនិងនៅសាលាបឋមសិក្សាក្រុងបាត់ដំបង។បន្ទាប់មកគាត់បានមកសិក្សានៅអនុវិទ្យាល័យស៊ីសុវត្ថិ។បន្ទាប់ពី
មធ្យមសិក្សា គាត់បានបន្តការសិក្សានៅសា
លាពាណិជ្ជកម្មនៅហាណូយបានប្រលងចេញជាប់លេខ១នៅឆ្នាំ១៩២៧។វិលត្រលប់ចូលស្រុកខ្មែរវិញ គាត់ត្រូវបានគ្រឹះស្ថាន
DENIS FRERE នៅភ្នំពេញនិងក្រុមហ៊ុនដំ
ណាំកៅស៊ូមេមត់ទទួលឲ្យធ្វើការជានិយោជិតរហូតដល់ដើមឆ្នាំ១៩២៨។គាត់បានរៀប
អាពាហ៍ពិពាហ៍ជាមួយនាងគឹម សិរីនៅឆ្នាំ
១៩២៩។គាត់មានកូន២នាក់។
ពីឆ្នាំ១៩៣២ដល់ឆ្នាំ១៩៤២គាត់ជាសហ
គ្រិនសាធារណការនៅបាត់ដំបង។ពីឆ្នាំ១៩៤២ដល់ឆ្នាំ១៩៤៥គាត់ជាម្ចាស់ហាងឱសថ
និងម្ចាស់កម្មន្តសាលធ្វើសាប៊ូ។នៅដើមឆ្នាំ
១៩៤៥គាត់មានតំណែងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងសេដ្ឋកិច្ច។នៅឆ្នាំ១៩៤៦លោកអៀវកើសបានបង្កើត"គណបក្ស
ប្រជាធិបតេយ្យ"និងត្រូវបានព្រះមហាក្សត្រ
នរោត្ដមសីហនុតែងតាំងជាប្រធានស្ដីទីសភាជាតិសម្រាប់រៀបចំធ្វើគម្រោងរដ្ឋធម្មនុញ្ញ។ពី
ឆ្នាំ១៩៤៧ដល់ឆ្នាំ១៩៤៩គាត់ជាប្រធានសភាជាតិ។ពីថ្ងៃទី២០កញ្ញា១៩៤៩ដល់ថ្ងៃទី២៨កញ្ញា១៩៤៩លោកអៀវកើសជានាយករដ្ឋមន្ត្រីទទួលបន្ទុកក្រសួងមហាផ្ទៃ។នៅចុងឆ្នាំ១៩៤៩លោកអៀវកើសបានដង្ហែហ្លួងសីហនុមកស្រុកបារាំង។ពេលត្រលប់ចូលភ្នំពេញវិញ ក្នុងពេលបិទសម័យប្រជុំគណបក្សប្រជា
ធិបតេយ្យនៅថ្ងៃទី១៤មករា១៩៥០លោកអៀវកើសបានទទួលឧបឃាតATTENTAT
ដោយគ្រាប់បែកទទួលមរណភាពនៅម៉ោង៦
ល្ងាច។ជាមួយសហការីមួយចំនួនទៀតដូចជាព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស លោកអៀវ
កើសជាអ្នកតាក់តែងរដ្ឋធម្មនុញ្ញឆ្នាំ១៩៤៧
ជារដ្ឋធម្មនុញ្ញទី១មានប្រើនៅស្រុកខ្មែរគឺ
"របបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ"
(MONARCHIE CONSTITUTIONNELLE)
(ស្រង់ចេញពី:"ប្រវត្តិសាស្ត្រកម្ពុជានិងវរជនខ្មែរ,សាគូ សាម៉ុត,២០១៣)

ឈាមខ្មែរគឹឈាមពេជ្រ

ឈាមខ្មែរគឹឈាមពេជ្រ
***************
. ឈាមខ្មែរមានការសិក្សាអប់រំ                                       អប់ចិត្តបន្ទំច្បាស់ថ្លៃជាងពេជ្រ
    រស្មីចែងចំាងភ្លឺថ្លាជានិច្ច                                        ឈាមខ្មែរឈាមពេជ្រឈាមកេរ្តិអង្គរ។
. ឈាមខ្មែរឈាមពេជ្ររំលេចរស្មី                                 កុលបុត្រប្រុសស្រីរឹងមំាជំហ៊រ
     បើខ្មំាងឈ្លានពានកុលបុត្រក្រោកឈរ                       ការពារអង្គរដែនដីខេមរា។
. ឈាមខ្មែរឈាមពេជ្រមិនចេះសាបសូន្យ ​​​                  ព្រះធម៌ជាក្បូនព្រះពុទ្ធសាសនា
     ជាគ្រឹះរឹងមំាគោលជាតិខេមរា                                  ជាតិពុទ្ធសាសនាមហាក្សត្រា។
ឈាមខ្មែរឈាមពេជ្រឈាមមានតម្លៃ                  ឈាមមាននិស្ស័យសាងសង់ប្រាង្គប្រា
     ក្បូក្បាច់ចម្លាក់ល្បីពេញលោកា                      គ្មានជាតិសាសន៏ណាសាងបានដូចឡើយ។
ឈាមខ្មែរជាឈាមអ្នកស្នេហាជាតិ                       ប្រឹងប្រែងឥតឃ្លាតមិនដែលល្ហែល្ហើយ
      តស៊ូការពារជាតិពុំកន្តើយ                                   សន្តិភាពត្រើយទំាងចិត្តទំាងកាយ។
 អោយតែជាប់ឈាមជាសាសន៏ខេមរា                    ប្រសើរថ្លៃថ្លាមោទនសប្បាយ
      ទោះជាជីវិតរសាត់ឃ្លាតឆ្ងាយ                          គង់ស្រណោះស្តាយជាតិពេលទុក្ខា។
ទៅដល់ទ្វីបណាក៏នៅមិនភ្លេច                          ចងចំាជានិច្ច ​ថែមទំាងរក្សា
      ក្បួនច្បាប់អក្សរវប្បធម៌ខេមរា                            ទំាងពុទ្ធសាសនាគោរពភ្ជាប់ភ្ជួន។
.   ពេលជាតិមាតុភូមិជួបកលយុគ្គ                         ខ្មែរក្រោកដោះទុក្ខស្រុះគ្នាមំាមួន
       ទំាងក្នុងទំាងក្រៅស្រុកមិនធ្វេសខ្លួន                   សាមគ្គីមំាមួនការពារទឹកដី។
.   មិនថាខ្មែរលើខ្មែរក្រោមកណ្តាល                        គឺឈាមខេមរាអង្គរបូរី
       ឈាមពេជ្របរិសុទ្ធស្នេហ៏ទឹកដី                          វប្បធម៌ចាស់ថ្មីខ្មែររក្សាបាន។
១០. ទោះអ្នកសិល្បះ,អាជីវករ                                 អ្នកមានអ្នកក្រអ្នកនយោបាយ
       នាមឺនមន្រ្តីសក្តិខ្ពស់ទំាងឡាយ                     គង់ស្នេហ៏អ្នកម្តាយព្រោះឈាមជាខ្មែរ។ 
១១. ឈាមខ្មែរឈាមពេជ្រឈាមស្រែកស្បែកហៅ       ចិត្តមុតស្រួចស្រាវស្មារតីជាខ្មែរ
       ឈាមស្រែកអង្រួនដាស់ខ្មែរទំាងក្រុងស្រែ             មិនអោយធ្លាក់បែរជាតិបាត់បង់ទាន់។
១២. ឈាមខ្មែរទោះបីជាចូលចិត្តអួត                           តែជាអំណួតឆាប់ប្រែភ្ញាក់ខ្លួន
        ឆាប់ភ្ញាក់រលឹកដឹងកំហុសខ្លួន                   ​​      មិនអោយជាតិទួញបាត់បង់ទាន់ឡើយ។
រាជធានីភ្នំពេញ,ថ្ងៃអង្គារទី២០ខែសីហាឆ្នំា២០១៣
​និពន្ធដោយ

ផេង វិសុដ្ឋារ៉ាមុនី

Wednesday, June 25, 2014

ជីវប្រវត្តិព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស(១៩១៣-១៩៤៧)

ជីវប្រវត្តិព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស(១៩១៣-១៩៤៧)
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្សប្រសូតនៅឆ្នាំ
១៩១៣នៅរាជធានីភ្នំពេញ។ ព្រះបិតានាម
ចំរើន វង្សត្រូវជាចៅព្រះអង្គភឹម ព្រះមាតា
នាមយុភិផន ជាចៅព្រះបាទស៊ីសុវត្ថិ។
ព្រះអង្គបានសិក្សាថ្នាក់បឋមសិក្សានិង
មធ្យមសិក្សានៅភ្នំពេញនិងព្រៃនគរ។បន្ទាប់មកព្រះអង្គបានសិក្សាកម្រិតឧត្ដមសិក្សានៅ
មហាវិទ្យាល័យវិទ្យាសាស្ត្រMONTPELLIERស្រុកបារាំង។ព្រះអង្គបានទទួលសញ្ញាបត្រ
"បណ្ឌិតរដ្ឋគណិតវិទ្យា"នៅឆ្នាំ១៩៤១។ព្រះអង្គមានមហេសីជាស្ត្រីជាតិបារាំងនិងចូលជា
សកម្មជននៃគណបក្សសង្គមនិយមបារាំង។
ទ្រង់ស៊ីសុវត្ថិ យុត្តិវង្សបានវិលត្រលប់ចូល
កម្ពុជានៅខែមិថុនាឆ្នាំ១៩៤៦និងបានជាប់
ឆ្នោតជាប្រធាន"គណបក្សប្រជាធិបតេយ្យ"
ដែលទើបនឹងបង្កើតនៅខែមេសាឆ្នាំ១៩៤៦ដោយលោកស៊ឹមវ៉ា ឈានវ៉ន អៀវកើស។
ទ្រង់បាននាំចូលលទ្ធិប្រជាធិបតេយ្យមកស្រុកខ្មែរមុនគេបង្អស់ហើយបានកែប្រែរបបរាជានិយមផ្ដាច់ការមកជា"របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ" ជាពិសេសទ្រង់ជាស្ថាបនិក
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើក
ដំបូងនៅថ្ងៃទី៦ ឧសភាឆ្នាំ១៩៤៧។ទ្រង់
យុត្តិវង្សបានចូលទិវង្គតនៅថ្ងៃទី១១សីហាឆ្នាំ១៩៤៧(ព្រឹត្តិបត្រមជ្ឈមណ្ឌលអភិវឌ្ឍន៍
សង្គមសរសេរថាថ្ងៃទី១១វិច្ឆិកា១៩៤៧)
ដោយជម្ងឺ តែមតិខ្លះនិយាយថា"សុគតទាន់
ហន់"របៀបនេះបង្កើតឲ្យមានការសង្ស័យ។ស៊ីសុវត្ថិយុត្តិវង្សជាក្សត្រាខ្មែរម្នាក់ ជាវរជន
ជាបញ្ញវន្តមានប្រាជ្ញាឈ្លាសវៃដែលពិបាករកក្សត្រា ក្សត្រីណាមកប្រៀបនឹងព្រះអង្គបាន
ឡើយ។
(ស្រង់ចេញពី"ប្រវត្តិសាស្ត្រកម្ពុជានិងវរជន
ខ្មែរ,និពន្ធដោយសាគូសាម៉ុតនិងរូបភាពស្រង់ចេញពីព្រឹត្តិបត្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមឆ្នាំទី៧លេខ០៦៨ខែឧសភាឆ្នាំ២០០០)

Sunday, June 22, 2014

បុប្ជាខេត្តឃ្លំាង

បុប្ជាខេត្តឃ្លំាង
*****************
១. បុប្ជាខេត្តឃ្លំាង រណំាងដួងចិត្ត
រៀមប៉ងស្នេហ៏ស្និទ្នលើស្រស់ជីវ៉ា
បើអូនឆ្លើយប្រាប់បង ថាស្នេហា
រៀបបណ្ណាការ អោយម៉ែចូលស្តី ។
២ . ល្អអើយល្អម្លេះ ផ្កាជ្រោយសមុទ្រ
ក្រពុំបរិសុទ្ធ ភិរម្យភក្តី
បើស្អាតម្លឹងៗ នៅយូធ្វើអី
អោយម៉ែចូលស្តី យកអូនជាគូ ។
៣. ទន់ភ្លន់រាបសា ទំាងចរិយា
ក្រិតក្រមច្បាស់ការ មានវិជ្ជាខ្ពស់
ពិរោះណាស់ឈ្មោះ ដូចផ្កាសួគ៌ា ។
៤. អូននៅស្រុកក្រោម រៀមធ្មេចនេត្រា
ខំស្រម៉ៃថា" ឃើញកែវពុំងា "
រួមរស់ភិសម័យជាមួយគ្នា
គ្រប់កាលវេលា លុះគ្រាអវសាន្ត ។
================================
២២ មិថុនា ២០១៤
ផេង វិសុដ្ឋារ៉ាមុនី

មេឃភ្លៀងត្រជាក់ញាក់ញ័រអារម្មណ៏

មេឃភ្លៀងត្រជាក់ញាក់ញ័រអារម្មណ៏
រកគំនិតផ្សំ មកសណ្តំចិត្ត
សាបព្រោះគំនិតទៅដល់ញាតិមិត្ត
នៅទីឆ្ងាយជិត អោយគំនិតថ្លា ។
មេឃភ្លេៀងត្រជាក់ គេងនៅក្នុងផ្ទះ
ភ្នែករំពៃជះ ប្រឹងអានសៀវភៅ
រួចមើលហ្វេសប៊ុក ប្រូហ្វាល់ស្រីពៅ
គំនិតន័យជ្រៅ ជ្រះថ្លារីករាយ ។
-----------------------------------------
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

កវីសាបព្រោះគំនិតដាស់ស្មារតី

កវីសាបព្រោះគំនិតដាស់ស្មារតី
ជនប្រុសស្រី ខេមរាទំាងនគរ
អោយមានគំនិត មំាជំហរ
ហើយលេចធ្លោ ដោយគំនិតលើលោកា !!!!!
-----------------------------------------------
ដោយ ៖ ផេង វិសុដ្ឋារ៉ាមុនី

Saturday, June 21, 2014

ភ័ព្ទព្រេងនិស្ស័យស្នេហ៏ចៃដន្យ!!!!! និពន្ធដោយៈ ផេង វិសុដ្ឋារ៉ាមុនី

ភ័ព្ទព្រេងនិស្ស័យស្នេហ៏ចៃដន្យ!!!!!
-------------------------------------------------
១. ភ័ព្ទព្រេងសំណាងរៀមពុំនឹកស្មាន
បានជួបកល្យាណនៅសណ្ឋាគារ
ក្បែរផ្សារដើមគរ ស្រីស្រស់សោភា
យើងបានស្គាល់គ្នា ដោយនិស្ស័យស្នេហ៏ ។
២. ពេលឃើញស្រីភ្លាមរៀមលួចគួចចិត្ត
ប្រាថ្នាស្នេហ៏ស្និទ្នមកថ្នាក់ថ្នមថែ
ជាម្ចាស់បេះដូង ជីវិតរៀមដែរ
នឹកទៅដល់ម៉ែ អោយចូលដណ្តឹង ។
៣. គន់ហើយគន់ទៀតឆ្លៀតលួចញញឹម
វង្សភ័ក្រពព្រឹម ស្រស់ស្អាតម្លឹងៗ
សម្លេងទន់ស្រួយ ភ្នែករិតបន្តឹង
រៀមលួចសម្លឹង ដោយចិត្តស្នេហា ។
៤. លើកដៃបួងផ្សងអធិដ្ឋានថាៈ
បើស្រស់ជីវ៉ា ពិតគូរៀមរ៉ា
វាសនាកំណត់ ព្រហ្មលិខិតចារ
ជោគជ័យស្នេហា បណ្ឌិតទំាងទ្វេ ។
៥. សុំលេខទូរស័ព្ទ បានដូចបំណង
ទំាង Facebook ផងនិងទំាង Email
ស្រាប់បានជោគជ័យ ស្រីថា ok
គ្រាន់រាប់អានគ្នា បំណាច់បានស្គាល់ ។
៦. ម្ចាស់ថ្លៃអើយ! ស្អាតហើយចិត្តល្អ
រៀមសែនត្រេកអរ សុំធ្វើប្អូនធម៌
រំភើបដួងចិត្តទ្រូងរៀមញាប់ញ័រ
បំណាច់បានស្គាល់" ជូនឯកសារស្រី" ។
៧. ប្រវត្តិសាស្រ្តជាតិ ព្រំដែន និង ច្បាប់
ឯកសារសាស័ព្ទពិស្តារជូនស្រី
ជាចំណងដៃដោយចិត្តមេត្រី
អូនវាចារស្តី" អរគុណបងណាស់ " !!!!! ។
=========================================
រឿងពិតនៅថ្ងៃ សៅរិ៏ ទី ២១ ខែមិថុនា ឆ្នំា ២០១៤
នៅក្នុងសណ្ឋាគារមួយក្បែរផ្សារដើមគរ រាជធានីភ្នំពេញ
ដោយចៃដន្យ និស្ស័យស្នេហ៏ កម្រមាន!!!!!
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
-------------------------------------------------
១. ភ័ព្ទព្រេងសំណាងរៀមពុំនឹកស្មាន
បានជួបកល្យាណនៅសណ្ឋាគារ
ក្បែរផ្សារដើមគរ ស្រីស្រស់សោភា
យើងបានស្គាល់គ្នា ដោយនិស្ស័យស្នេហ៏ ។
២. ពេលឃើញស្រីភ្លាមរៀមលួចគួចចិត្ត
ប្រាថ្នាស្នេហ៏ស្និទ្នមកថ្នាក់ថ្នមថែ
ជាម្ចាស់បេះដូង ជីវិតរៀមដែរ
នឹកទៅដល់ម៉ែ អោយចូលដណ្តឹង ។
៣. គន់ហើយគន់ទៀតឆ្លៀតលួចញញឹម
វង្សភ័ក្រពព្រឹម ស្រស់ស្អាតម្លឹងៗ
សម្លេងទន់ស្រួយ ភ្នែករិតបន្តឹង
រៀមលួចសម្លឹង ដោយចិត្តស្នេហា ។
៤. លើកដៃបួងផ្សងអធិដ្ឋានថាៈ
បើស្រស់ជីវ៉ា ពិតគូរៀមរ៉ា
វាសនាកំណត់ ព្រហ្មលិខិតចារ
ជោគជ័យស្នេហា បណ្ឌិតទំាងទ្វេ ។
៥. សុំលេខទូរស័ព្ទ បានដូចបំណង
ទំាង Facebook ផងនិងទំាង Email
ស្រាប់បានជោគជ័យ ស្រីថា ok
គ្រាន់រាប់អានគ្នា បំណាច់បានស្គាល់ ។
៦. ម្ចាស់ថ្លៃអើយ! ស្អាតហើយចិត្តល្អ
រៀមសែនត្រេកអរ សុំធ្វើប្អូនធម៌
រំភើបដួងចិត្តទ្រូងរៀមញាប់ញ័រ
បំណាច់បានស្គាល់" ជូនឯកសារស្រី" ។
៧. ប្រវត្តិសាស្រ្តជាតិ ព្រំដែន និង ច្បាប់
ឯកសារសាស័ព្ទពិស្តារជូនស្រី
ជាចំណងដៃដោយចិត្តមេត្រី
អូនវាចារស្តី" អរគុណបងណាស់ " !!!!! ។
=========================================
រឿងពិតនៅថ្ងៃ សៅរិ៏ ទី ២១ ខែមិថុនា ឆ្នំា ២០១៤
នៅក្នុងសណ្ឋាគារមួយក្បែរផ្សារដើមគរ រាជធានីភ្នំពេញ
ដោយចៃដន្យ និស្ស័យស្នេហ៏ កម្រមាន!!!!!
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ

សម្ជស្ស និស្សិតពេទ្រ

សម្ជស្ស និស្សិតពេទ្រ
***************
១. សម្ជស្សល្អប្លែកទាក់ទាញកែវភ្នែក
គ្រាន់តែឃើញភ្លែត ស្មារតីភ្លេចភ្លឹក
បេះដូងរីករាយ ចិត្តអរ សន្ធឹក
អារម្មណ៏គួចនឹក លើនិស្សិតពេទ្រ។
២. រៀមបានស្គាល់ស្រី រៀនជាមួយគ្នា
ស្រីស្រស់ពុំងា ជានិស្សិតពេទ្រ
ចង្កេះអង្រ្កង ចងចិត្តរៀមភ្លែត
ធ្វើអោយកែវភ្នែក គន់មើលមិនឆ្អែត។
៣. ដំណើរល្វត់ល្វន់សមកុលធីតា
ទំាងចរិយា ឬកពារល្អឯក
ចំណេះវិជ្ជាក៏ចេះច្រើនផ្នែក
សម្ជស្សល្អប្លែក អូននិស្សិតពេទ្រ។
៤. ធ្វើម្តេចជាតិនេះបានកាយនែបនិត្រ
ប្រឡែងកៀកកិត ដិតជាប់ឧរ៉ា
បានថើបថែថួនលើកនិដ្ឋា
រួមរក្សស្នេហា ជាគូជីវិត។
៥. អូនជានិស្សិតពេទ្រ សុំដាក់ទានស្នេហ៏
រៀមសុំថ្នមថែ តែស្រស់វរមិត្ត
ស្មោះស្ម័គ្រតែអូនដល់ចាស់ព្រេងព្រឹទ្ធ
សូមស្រីអាណិត មេត្តារៀមផង។
************************************
និពន្ធដោយ ផេង សុខវ៉ាន់ដា
 

អនិច្ចា!វាសនាខ្មែរ......

អនិច្ចា!វាសនាខ្មែរ......
*****************
1. ខ្មែរលើ នៅថៃ សៀមត្រួតរាល់ថ្ងៃ
ខ្មែរក្រោម ក្នុងដៃ ពួកសត្រូវយួន
ខ្មែរកណ្តាល ឈ្លោះ បរទេសរុកគួន
ខ្មែររត់ គេចពួន ពាសពេញលោកា។
2. អនិច្ចា!ម្លេះ ជីវិតកូនខ្មែរ
ធ្លាប់ខ្លំាងពូកែ ពីបុរាណកាល
សត្រូវបាក់ស្បាតគេខ្លាចរអារ
ញញើតខេមរា ព្រោះខ្មែរសាមគ្គី។
3. ចុះហេតុអ្វីឡើយ ខ្មែរដល់ថ្នាក់ហ្នឹង
គេមើលងាយម្លឹង ពីគ្រប់ទិសទី
សៀមយួន បំពានរំលោភផែនទី
ដីខ្មែរគ្រវី គេប្រុងចែកគ្នា។
4. ពីមុនថារាជវង្សនំាបាត់ដី
អង្គព្រះនរបតី មិនរួមសាមគ្គា
គិតអំណាចបល្ល័ង្កគ្រប់ៗគ្នា
ទើបកម្ពុជា បាត់បង់ទឹកដី។
5. ចុះឥលូវស្តេចអត់រាជអំណាច
ក៏ដីនៅខាតដោយក្រុមមន្រ្តី
ខ្មែររលាយហិនពួកតិរត្ថិយ
រាស្រ្តខ្មែរប្រុសស្រី រស់មិនបានសុខ។
5. ពីឆ្នំា៧៥ ដល់បច្ចុប្បន្ន
ខ្មែររងអាសន្ន យួនត្រួតអុកឡុក
កូនខ្មែរវឹកវរ រត់ចេញពីស្រុក
ទៅដើរសំកុក ស៊ីឈ្នួលស្រុកគេ។
6. ឧក្រិដ្ឋកម្មបីឆ្នំានឹងម្ភៃថ្ងៃ
កូនខ្មែរក្សិណក្ស័យ ឈាមក្លាយទន្លេ
ក្រោយ៧៩យួនត្រួត ខ្មែរគ្មានអ្វីទេ
ក ប្រំា ចំាទេ នំាខ្មែរទៅស្លាប់។
7. ដល់៩៧ ឈាមខ្មែរហូរទៀត
សៀមយួនខំជ្រៀតចូលផ្ទៃក្នុងខ្មែរ
ឥលូវបច្ចុប្បន្ន យួនពេញស្រុកខ្មែរ
ឧ!វាសនាខ្មែរ ផុតសត្សវត្សនេះដែរទេ?
*********************************

កម្រងរាយនាមមិត្តភក្តិរួមថ្នាក់អនុស្សាវរីយ៏ថ្នាក់ទី ១០ R វិទ្យាល័យហ៊ុនសែនស្អាង ឆ្នំាសិក្សា២០០៨-២០០៩ គ្រូប្រចំាថ្នាក់: លោកគ្រូ ហ៊ីម លាងហេង

កម្រងរាយនាមមិត្តភក្តិរួមថ្នាក់អនុស្សាវរីយ៏ថ្នាក់ទី ១០ R
វិទ្យាល័យហ៊ុនសែនស្អាង ឆ្នំាសិក្សា២០០៨-២០០៩ គ្រូប្រចំាថ្នាក់: លោកគ្រូ ហ៊ីម លាងហេង

១. លោកគ្រូ ហ៊ីម លាងហេង តួនាទី: ប្រធានកត្តិយសនឹងជាគ្រូប្រចំាថ្នាក់ទី ១០ R
២. យុវសិស្ស ហង្ស ម៉េងហុង តួនាទី: ប្រធានថ្នាក់ទី ១០ R
៣. កញ្ញា ដុង ស្រីខួច តួនាទី: អនុប្រធានទី ១ ថ្នាក់ទី ១០ R
៤. កញ្ញា តំាង ដាស៊ី តួនាទី: អនុប្រធានទី ២ ថ្នាក់ទី១០ R (លេខាធិការ)
៥. យុវសិស្ស គាង គីមធី តួនាទី: ជំនួយការទី១ គ្រូប្រចំាថ្នាក់ទី១០ R (កាន់សៀវភៅសម្រង់អត្ថបទ)
៦. យុវសិស្ស ផេង សុខវ៉ាន់ដា តួនាទី: ជំនួយការទី២ គ្រូប្រចំាថ្នាក់ទី១០ R (កាន់សៀវភៅអវត្តមាន)
៧. យុវសិស្ស រស់ ឧដ្គុង សមាជិករួមថ្នាក់ទី ១០ R ឃុំកោះខែល
៨. យុវសិស្ស លីចន្ធី សមាជិករួមថ្នាក់ទី ១០ R ឃុំកោះខែល
៩. យុវសិស្ស ហ៊ សូយទ្រី សមាជិករួមថ្នាក់ទី ១០ R ឃុំព្រែកអំបិល
១០. យុវសិស្ស ចាន់ វ៉ាន់ថា សមាជិករួមថ្នាក់ទី ១០ R ឃុំកោះខែល
១១. យុវសិស្ស ក្រង ចំរើន សមាជិករួមថ្នាក់ទី ១០ R ឃុំព្រែកអំបិល
១២. យុវសិស្ស ខឿន ភារះ សមាជិករួមថ្នាក់ទី ១០ R ឃុំខ្ពប
១៣. យុវនារី វ៉ាន់ គីមហ៊ សមាជិករួមថ្នាក់ទី ១០ R ឃុំព្រែកអំបិល
១៤. យុវនារី ហេង ស្រីមុំ សមាជិករួមថ្នាក់ទី ១០ R ឃុំព្រែកអំបិល
១៥. យុវនារី យ៉ុន ដាវ៉ាន់ សមាជិករួមថ្នាក់ទី ១០ R ឃុំស្វាយប្រទាល
១៦. យុវនារី នីស្រីប៉ុច សមាជិករួមថ្នាក់ទី ១០ R ឃុំស្វាយប្រទាល
១៧. យុវនារី គីម សុខណៃ សមាជិករួមថ្នាក់ទី ១០ R ឃុំស្អាងភ្នំ
១៨. យុវនារី សុវណ្ណារី សមាជិករួមថ្នាក់ទី ១០ R ឃុំស្វាយប្រទាល
១៩. យុវសិស្ស ឡៅ ប៊ុនថេង សមាជិករួមថ្នាក់ទី ១០ R ឃុំព្រែកអំបិល
២០. យុវសិស្ស ឆំា ជ្រុយ សមាជិករួមថ្នាក់ទី ១០ R ឃុំខ្ពប
២១. យុវសិស្ស សារិន វ៉ាន សមាជិករួមថ្នាក់ទី ១០ R ឃុំខ្ពប
២២. យុវសិស្ស សាស់ ស៊ីម សមាជិករួមថ្នាក់ទី ១០ R ឃុំខ្ពប
២៣. យុវសិស្ស សុខ វីរះ សមាជិករួមថ្នាក់ទី ១០ R ឃុំកោះខែល
២៤. យុវនារី អ៊ុក ម៉ារ៉ាឌី សមាជិករួមថ្នាក់ទី ១០ R ឃុំព្រែកអំបិល
២៥. យុវសិស្ស វ៉ង់ វណ្ណឌី សមាជិករួមថ្នាក់ទី ១០ R ឃុំខ្ពប
២៦. យុវសិស្ស ឆន គីម ឈាង សមាជិករួមថ្នាក់ទី១០ R ឃុំរការខ្ពស់

ស្អាងភ្នំ ទ្រនំស្នេហ៏

ស្អាងភ្នំ ទ្រនំស្នេហ៏

១. អនុស្សាវរីយ៏រៀមហើយនឹងស្រី 
សាសងសម្តីនៅលើភ្នំស្អាង
ស្បថស្បែសច្ចាស្មោះស្នេហ៏យើងសាង 
បារមីភ្នំស្អាងជាសាក្សីស្នេហ៏។
២. វិទ្យាល័យស្អាងសាងស្នេហ៏ពីរអ្នក 
រៀមនឹងវល៏ក្ខណ៏ស្ម័គ្រភក្តីស្នេហ៏
ដួងកែវជីវិតរៀមផ្ចើលើមាសស្នេហ៏ 
ជាម្ចាស់ចិត្តស្នេហ៏លើបេះដូងបង។
៣. រសៀលគងភ្នំរៃយំស្រណោះ
ចិត្តរៀមសែនស្មោះតែស្រស់នួនល្អង
លើភ្នំយើងក្រេបរសជាតិស្នេហ៏ផង
រួចយើងបន់ផ្សងបារមីស្អាងភ្នំ។
៤. សូមអោយស្នេហ៏យើងស្នេហ៏មានរស្មី
មានជោគសិរីឧត្តមស្នេហា
គ្មានមាឧបសគ្គរំាងស្ទះឡើយណា
រៀមហើយជីវ៉ាសាងស្នេហ៏អមតះ។
៥. ភ្នំស្អាងឋានស្នេហ៏សុខមនោរម្យ
សម្លេងរៃយំរដូវប្រាំងជាក់
បងហើយនឹងស្រីពីរប្រាណរួមរ័ក្ស
សាងស្នេហ៏ពីរអ្នកកំពូលភ្នំស្អាង
ថ្ងៃពុធទី១១ខែកញ្ញាឆ្នំា២០១៣
និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

បន្ទាយមានជ័យ សុបិន្តស្នេហ៏

បន្ទាយមានជ័យ សុបិន្តស្នេហ៏

១. ឱ!បន្ទាយមានជ័យស្នេហ៏ក្នុងសុបិន្ត 
ជួបស្រស់មាសឆ្អិនក្នុងសុបិន្តស្នេហ៏
ចិត្តរៀមរំភើបស្រើបស្រាលផងដែរ 
កល្យាណមាសស្នេហ៏ជាប់ក្នុងហឬទ័យ។
២. ព្រះច័ន្ទរះបំភ្លឺផែនលោកិយ 
នាពេលរាត្រីថ្ងៃដប់ប្រំាកើតន័យ
រៀមសុបិន្តជួបថើបថួនមារតី 
ថ្នមត្រកងបីដោយក្តីស្នេហា។ 
៣. សាសងសម្តីស្បថស្បែសច្ចា
ស្មោះតែបុប្ជាបន្ទាយមានជ័យ
ក្រេបរសស្នេហ៏ក្បែរល្អាងភ្នំតូចន័យ
នឹងកែវពិសី ដែរបងជាប់ស្នេហ៏ ។
៤. ស្វាយចេក,អូរជ្រៅ ជម្រៅចិត្តស្នេហ៏
ភ្នំស្រុករៀមស្នេហ៏ចិត្តស្មោះនឹងស្នេហ៏
សិរីសោភ័ណ្ឌ ចងចិត្តរៀមដែល
ថ្មពួកមាសស្នេហ៏ថែចិត្តម៉ាឡៃ។
៥. ស្រុកព្រះនេត្រព្រះ សុបិន្តស្នេហា
ស្រស់កនិដ្ឋាចិត្តរៀមស្រម៉ៃ
បានជួបផ្តោះផ្តងនឹងស្រស់ស្រីថ្ល
មាសពេជ្រចរណៃច្នៃដោយដៃរៀម។
៦. មង្គលបុរី រៀមស្នេហ៏ស្មោះស្ម័គ្រ
ចូលស្តីវល័ក្ខណ៏ ទៅតាមទំនៀម
អោយតែស្រីស្ម័គ្រ បងចូលទៅភ្លាម
ផ្សារជាប់សាច់ឈាមបេះដូងតែមួយ។
៧. ប្រាសាទបន្ទាយឆ្មា សាក្សីស្នេហា
ដែលរៀមសច្ចាស្មោះតែស្រីមួយ
ថ្ងៃនេះទៅមុខសូមស្រីកុំព្រួយ
ស្មោះតែអូនមួយលុះគ្រាអវសាន្ត។
រាជធានីភ្នំពេញ,ថ្ងៃអង្គារទី២៤ខែកញ្ញាឆ្នំា២០១៣
ផេង វិសុដ្ឋារ៉ាមុនី

កំនាព្យ " មន្តស្នេហ៏ធីតាកំពង់ធំ " ដោយ ផេង វិសុដ្ឋារ៉ាមុនី សូមជូនកំនាព្យ " មន្តស្នេហ៏ធីតា កំពង់ធំ " ដោយ ផេង វិសុដ្ឋារ៉ាមុនី

កំនាព្យ " មន្តស្នេហ៏ធីតាកំពង់ធំ " ដោយ ផេង វិសុដ្ឋារ៉ាមុនី
សូមជូនកំនាព្យ " មន្តស្នេហ៏ធីតា កំពង់ធំ " ដោយ ផេង វិសុដ្ឋារ៉ាមុនី
*****************************************************
កំនាព្យនេះសរសេតំាងនៅរៀនថ្នាក់ទី១១Q (២០០៩-២០១០) ម្លេះ។
ទើបកែសម្រួលឡើងវិញនៅថ្ងៃ១៥ ខែ វិច្ឆិការឆ្នំា២០១២។
*****************************************************
មន្តស្នេហ៏ធីតាកំពង់ធំ

១. សម្ជស្សទាក់ទាញស្រទន់ទាក់ចិត្ត 
អារម្មរណ៏ផ្តេកផ្តិតដិតជាប់រូបស្រី
ពេលបានជួបស្រីសាសងសម្តី
នឹងស្រស់ពិសីយ៉ាងមានសុខដុម។
២. ស្រីពាក់អាវផ្កាសំពត់ហូលឆែក
វាចាល្អឯកសន្តំចិត្តខ្ញុំ
យើងបានស្គាល់គ្នាដោយសម្រស់ម៉ុម
ទាក់ទាញចិត្តខ្ញុំអោយសុំស្នេហា។
៣. ស្រីជាធីតាដីកំពង់ធំ
កន្លងចោមជុំសូមក្រេបរសផ្កា
កន្លង់ហើរពីដីខេត្តកណ្តាល
ចាញ់មន្តស្នេហាផ្កាកំពង់ធំ។
៤. រាត្រីអ៊ុំទូកនាថ្ងៃទីពីរ
រៀមនឹងឆវីក្រេបស្នេហ៏ទឹកឃ្មុំ
យ៉ាងមានក្តីសុខសាន្តមនោរម្យ
ត្រជាក់ភិរម្យស្កប់ស្កល់ចិន្តា។
៥. អ៊ុំទូកឆ្នំានេះរៀមមានសំណាង
បានជួបស្នេហ៏សាងស្នេហ៏អនុស្សា
នឹងស្រស់វរមិត្តកំពង់ធំផ្កា
ស្រីព្រមស្នេហា ដោយនិស្ស័យស្នេហ៏។
៦. ព្រះអង្គដងកើរសាក្សីស្នេហា
រៀមនឹងធីតាកំពង់ធំស្នេហ៏
យើងស្បថសច្ចាស្មោះឥតប្រួលប្រែ
ជាតិនេះស្មោះស្នេហ៏យើងលុះអវសាន្ត។
កោះខែល,ថ្ងៃ១៥កើតខែកត្តិកឆ្នំា២០១២
និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

កូនខ្មែរ គ្មានអ្វីសប្បាយចិត្តជាងពេលដែលឃើញ:

កូនខ្មែរ
គ្មានអ្វីសប្បាយចិត្តជាងពេលដែលឃើញ:
1. កូនខ្មែររស់នៅជុំគ្នាក្រោមម្លប់ព្រះមហាក្សត្រនឹងអ្នកដឹកនំាល្អ
2. កូនខ្មែរចេះសាមគ្គីវេញធ្លុងឯកភាពគ្នា
3. ខ្មែរចេះស្រលាញ់គ្នា ខ្មែរចេះការពារគ្នា
4. ខ្មែរចេះថែរក្សាគ្នា ខ្មែរមានស្មារតីស្នេហាជាតិពេញលេញ
5. ខ្មែរគោរពនឹងអនុវត្តិទ្រឹស្តីព្រះពុទ្ធសាសនាដល់កំពូល
6. ខ្មែរយកចិត្តទុកដាក់ហ្នឹងខ្មែរគ្នាឯង
7. ខ្មែរចេះស្រលាញ់យុត្តិធម៌ គោរពច្បាប់ គោរពរបបរាជានិយម
8. ខ្មែររកស៊ីមានបានដោយសម្មាអាជីវោ(ត្រឹមត្រូវតាមច្បាប់)
9. ខ្មែររួមសាមគ្គីគ្នាប្តូរផ្តាច់ស្លាប់រស់ជាធ្លុងមួយក្នុងការការពារយុត្តិធម៌សង្គម
ការពារបូរណភាពទឹកដី ការពារមរតក៌ដូនតាខ្លួន ការពារវប្បធម៌
ការពារជាតិសាសន៏របស់ខ្លួន។ល។
.........................................................................................
នេះគឺជាអ្វីដែលខ្ញុំចង់បាន។ខ្ញុំសរសេរចេញពីដួងចិត្តរបស់ខ្ញុំដោយរំភើប
ពេកព្រោះឃើញខ្មែរចេះសាមគ្គីគ្នា ឯកភាពគ្នា ការពារគ្នា ជួយគ្នា។ល។
...................................................................................................
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks