កើតជាខ្មែរសូមថែវប្បធម៌
កុំរំភើបញ័រ តាមវប្បធម៌គេ
កុំរៀនត្រាប់ចម្លងមិនល្អទេ
គួរគិតរិះរេ ពីគំនិតខ្លួន ។
វប្បធម៌ជាតិយើងធ្លាប់មានរស្មី
កេរឈ្មោះល្បាញល្បី កត្តិយសសមសួន
ខ្មែរច្នៃប្រឌីតគំនិតមាសខ្លួន
ដុះខាត់មំាមួន គំនិតខ្មែរ ។
ប្រឹងរៀន ស្រាវជ្រាវ ប្រឹងស្តាប់ ប្រឹងអាន
មិនយូប៉ុន្មាន គំនិតថ្មីដែរ
ប្រឹងច្នៃប្រឌិត ដូចដូនតាខ្មែរ
អោយល្បីពូកែ ថែវប្បធម៌យើង ។
វប្បធម៌ជាតិយើង កំពុងដុនដាប
វប្បធម៌គេសាបព្រោះលើដីខ្មែរយើង
ពង្វក់សស្មារតីខ្មែរអោយទំនើង
អោយក្លាយជាឈ្លើង ស្អប់វប្បធម៌ខ្មែរ ។
កវី បណ្ឌិត បញ្ញាវ័ន្ត សាសន៏ខ្មែរ
រួមគ្នាជាខ្សែ កុំនៅបង្អង់
សង្រោះវប្បធម៌ កុំអោយបាត់បង់
វប្បធម៌ស្លូតត្រង់ ខ្មែរត្រូវតែរស់ ។
==========================
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
កុំរំភើបញ័រ តាមវប្បធម៌គេ
កុំរៀនត្រាប់ចម្លងមិនល្អទេ
គួរគិតរិះរេ ពីគំនិតខ្លួន ។
វប្បធម៌ជាតិយើងធ្លាប់មានរស្មី
កេរឈ្មោះល្បាញល្បី កត្តិយសសមសួន
ខ្មែរច្នៃប្រឌីតគំនិតមាសខ្លួន
ដុះខាត់មំាមួន គំនិតខ្មែរ ។
ប្រឹងរៀន ស្រាវជ្រាវ ប្រឹងស្តាប់ ប្រឹងអាន
មិនយូប៉ុន្មាន គំនិតថ្មីដែរ
ប្រឹងច្នៃប្រឌិត ដូចដូនតាខ្មែរ
អោយល្បីពូកែ ថែវប្បធម៌យើង ។
វប្បធម៌ជាតិយើង កំពុងដុនដាប
វប្បធម៌គេសាបព្រោះលើដីខ្មែរយើង
ពង្វក់សស្មារតីខ្មែរអោយទំនើង
អោយក្លាយជាឈ្លើង ស្អប់វប្បធម៌ខ្មែរ ។
កវី បណ្ឌិត បញ្ញាវ័ន្ត សាសន៏ខ្មែរ
រួមគ្នាជាខ្សែ កុំនៅបង្អង់
សង្រោះវប្បធម៌ កុំអោយបាត់បង់
វប្បធម៌ស្លូតត្រង់ ខ្មែរត្រូវតែរស់ ។
==========================
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment