Saturday, June 21, 2014

បន្ទាយមានជ័យ សុបិន្តស្នេហ៏

បន្ទាយមានជ័យ សុបិន្តស្នេហ៏

១. ឱ!បន្ទាយមានជ័យស្នេហ៏ក្នុងសុបិន្ត 
ជួបស្រស់មាសឆ្អិនក្នុងសុបិន្តស្នេហ៏
ចិត្តរៀមរំភើបស្រើបស្រាលផងដែរ 
កល្យាណមាសស្នេហ៏ជាប់ក្នុងហឬទ័យ។
២. ព្រះច័ន្ទរះបំភ្លឺផែនលោកិយ 
នាពេលរាត្រីថ្ងៃដប់ប្រំាកើតន័យ
រៀមសុបិន្តជួបថើបថួនមារតី 
ថ្នមត្រកងបីដោយក្តីស្នេហា។ 
៣. សាសងសម្តីស្បថស្បែសច្ចា
ស្មោះតែបុប្ជាបន្ទាយមានជ័យ
ក្រេបរសស្នេហ៏ក្បែរល្អាងភ្នំតូចន័យ
នឹងកែវពិសី ដែរបងជាប់ស្នេហ៏ ។
៤. ស្វាយចេក,អូរជ្រៅ ជម្រៅចិត្តស្នេហ៏
ភ្នំស្រុករៀមស្នេហ៏ចិត្តស្មោះនឹងស្នេហ៏
សិរីសោភ័ណ្ឌ ចងចិត្តរៀមដែល
ថ្មពួកមាសស្នេហ៏ថែចិត្តម៉ាឡៃ។
៥. ស្រុកព្រះនេត្រព្រះ សុបិន្តស្នេហា
ស្រស់កនិដ្ឋាចិត្តរៀមស្រម៉ៃ
បានជួបផ្តោះផ្តងនឹងស្រស់ស្រីថ្ល
មាសពេជ្រចរណៃច្នៃដោយដៃរៀម។
៦. មង្គលបុរី រៀមស្នេហ៏ស្មោះស្ម័គ្រ
ចូលស្តីវល័ក្ខណ៏ ទៅតាមទំនៀម
អោយតែស្រីស្ម័គ្រ បងចូលទៅភ្លាម
ផ្សារជាប់សាច់ឈាមបេះដូងតែមួយ។
៧. ប្រាសាទបន្ទាយឆ្មា សាក្សីស្នេហា
ដែលរៀមសច្ចាស្មោះតែស្រីមួយ
ថ្ងៃនេះទៅមុខសូមស្រីកុំព្រួយ
ស្មោះតែអូនមួយលុះគ្រាអវសាន្ត។
រាជធានីភ្នំពេញ,ថ្ងៃអង្គារទី២៤ខែកញ្ញាឆ្នំា២០១៣
ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks