សំដីមនុស្ស.......!
---------------------
សំដីកើតចេញពីវាចា
សំដីហ៊ានក្លាចេញពីចិត្ត
សំដីមានបែបបទមានរសក្រមក្រឹត
គឺចេញពីចិត្តមានចំណេះ ។
សំដីទៀងត្រង់ ព្រះរក្សា
សំដីមុសា អុជអាលបញ្ឆេះ
នេះជាសំដីដូចដែកមានច្រែះ
ដើរសាបព្រោះច្រែះដៀលត្មេះគេ ។
សំដីល្អតែមាត់ គឺជាសំដី
មិនគិតវែងខ្លីស្តីមិនក្រែង
មើល៎តែមួយភូមិ ចេះតែឯង
មិនចេះរអែង អ្នកដទៃ ។
សំដីគ្មានគ្រប ដូចដបគ្មានស្នុក
ដើរតែអុកឡុក គេឯងដទៃ
រស់មិនសុខដោយសំដីព្រៃ
និយាយចេញស្តី" អឺ..អើ..អញ..អ្ហែង..ង៉ែង..។ល។
---------------------------------------------
គំនិតដេកមិនលក់ឆ្លងរាត្រីចូលថ្ងៃទី ២០ មិថុនា ២០១៤
កើតឡើងមិនបានព្រាងទុកដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិតនៃ ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
No comments:
Post a Comment