កំណាព្យ ឧត្តមគតិខ្មែរ(ពីមុនដាក់ថា បណ្តាំកូនខ្មែរគឺចំណងជើងនៅដូរពេ
មានឱកាសបោះពុម្ព)
បទកាកគតិ
( កំណាព្យនេះជាង១០០ទំព័រ សរសេរ២៤ថ្ងៃក្នុងមួយថ្ងៃមួយម៉ោង
គឺចាប់និពន្ធពីថ្ងៃទី២៨,០៧,៩៥ចប
ខ្ញុំចែកជាពីរខ្លឹមសារគឺ៖
ទី១/ឆ្លុះបញ្ចាំងអំពី មេរៀនបទពិសោធន៍ដែលយើង
បានឆ្លងកាត់សង្គមកន្លងមក។ ដំបូងលើកអំពីទសវត្សឆ្នាំ៦០។ បន្ទាប់មកលើក
អំពីសង្គមពុករលួយក្នុងរបបសាធារណ
រហូតមកដល់ឆ្នាំ៧៥បែកភ្នំពេញធ្លា
ឧទាហរណ៍៖ ( កំណាព្យខ្លះដែលបានដកស្រង់មកបង្ហ
-កម្មត្រួតលើកម្ម នរកចិតប្រាំ រងកម្មទាំងរស់
ឃ្លាតពីធានី គ្រប់ទីស្វិតពោះ នគរជួបគ្រោះ
ព្រួយព្រោះអន្តរាយ។
ប្រាសព្រាត់អត់ព្រម ខ្លះរស់ហើមស្គម ស្លឹកខ្ទមឃើញផ្កាយ
ព្រាត់រស់ព្រាត់ស្លាប់ ឆ្នាំងផ្កាប់ញើសខ្ចាយ អ្នកស្លាប់ទាំងឡាយ
បង់កាយពាក្យខ្មាំង។
ឃើញហើយនាងអ្នក លើកខ្លីបញ្ជាក់ ឱ្យអ្នកក្រោយខ្លាំង
បែកបាក់ជាក់ឆោត ឈប់ចោទខ្មែរខ្មាំង រួបរួមកម្លាំង
ខ្មែរខ្លាំងការពារ។
មេរៀនរឿងចាស់ រឿងថ្មីយើងផ្លាស់ ផ្សាផ្សះសុខជា
ឈប់ចងអាឃាដ ខ្មែរជាតិដូចគ្នា មនោគមន៍វិជ្ជា
យក្សមារឈប់ភ្លក្ស។ល។
ខ្លឹមសារទី២/
ជាខ្លឹមសារឆ្លុះបញ្ចាំងអំពីភាពអ
កុលបុត្រខ្មែរទូទៅ។ល។
1-វគ្គអប់រំយុវជនដូចខាងក្រោម៖
កូនខ្មែរភ្ញាក់ឆាប់ សាមគ្គីប្រញាប់ តាមច្បាប់មាត្រា
កុំរៀនលុយខ្ចប់ ពេលចប់សិក្សា ចាប់គ្រប់កិច្ចការ
ខេមរាជាម្ចាស់។
ខ្មែរកូនក្មួយចៅ ឈប់នាំគ្នាខ្លៅ ចិត្តដៅឱ្យច្បាស់
កុំទិញកៅអី គិតខ្លីព្រាត់ប្រាស កូនខ្មែរច្រើនណាស់
ច្បាស់ខ្វះកន្លែង។
ដីខ្មែរមាសប្រាក់ ពូជអ្នកសិល្បៈ ក្បាច់ឆ្លាក់ល្អខែង
បើខ្មែរមិនគិត ជាតិពិតចំបែង ធ្វើផ្ទះខ្លួនឯង
ក្រែងជួលជាតិគេ។
ឃើញចេះឈឺចាប់ ឈើស្រុកឯងស្រាប់ អ្នកដាប់មុខផ្ទេរ
ជាងផ្ទះតុទូ ជាងគូរច្រើនគេ ម្ចាស់ស្រុកទំនេរ
ប្រឹងជេរនាំឈ្លោះ។ល។
2-ការអប់រំស្ត្រី៖
ពេលប្រុសឡើងត្នោត ស្រីៗកុំឆោត ស្លឹកត្នោតខ្ចីខ្ពស់
កាប់ដេរមួកខ្មែរ ស្ទូងស្រែសាបព្រួស វប្បធម៌ល្អយស
ជាតិរស់រឿងរុង។
អាវ ក កុំវាល ចូលវត្តត្រាប់ពាល គេដៀលពូជពង្ស
ការពារវិន័យ សង្ឃវ័យជំទង់ ឃើញទ្រូងឆោមយង់
ក្រែងគង់មិនសុខ។
ស្រីកុំស្លៀកខោ សង្ឃក្មេងស្លន់ស្លោរ ថ្ងៃកោរសំកុក
រឹបរាងកល្យាណ ឃើញស្មានចិត្តស្មុគ ស្បង់ដាក់អផ្សុក
ចោលស្រុកដូចទុំ។
បុណ្យវត្តស្រីចូល ស្លៀកផាមួងហូល ប្រាក់ចូលបាយនំ
ចរិយាកុំភ្លាវ ដូចទាវត្បូងឃ្មុំ ចេះថ្វាយបង្គំ
សមរម្យនារី។ល។
3-អប់រំទូទៅ៖
នាងពិចារណា ពាក្យថាមេបា ខេមរាន័យពីរ
លើកស្រីជាធំ នាងកុំជាន់ឈ្លី ខ្មែរប្រពៃណី
នារីត្រូវស្តាប់។
សំណាបយោងដី ប្រពន្ធយោងប្តី មន្ត្រីយោងច្បាប់
សង្ឃយោងសាសនា ខេមរាភ្ញាក់ឆាប់ បើវប្បធម៌ស្លាប់
ជាតិឆាប់រលាយ។ល។
4-អប់រំអំពីការងារជីវភាពប្រចាំថ
រកស៊ីនេសាទ នាំគ្នាសង្វាត ត្រូវឆ្លាតសំភី
សន្ទួចផ្លែមួយ ច្បាស់ព្រួយខ្វះស៊ី ថ្លុកតូចបាចមី
កូនស៊ីម្រាមដៃ។
បំណាច់នឹងបាប បឹងទន្លេសាប ត្រីឆ្អាបច្រើនក្រៃ
សមុទ្រធំធេង យើងលេងអស់ដៃ ថ្នងធ្នោះថោកថ្លៃ
ឆ្នៃធ្វើថៅកែ។ល។
5-វគ្គចុងបញ្ចប់ឆ្លុះបញ្ចាំងអំព
-រោគឆាប់, រោគឯង-អញ, រោគជោរ, រោគសូក, រោគស៊ី, រោគកេងកិប, រោគលួច,
រោគច្រណែន, រោគជេរប្រមាថ, រោគសងសឹក។ល។ ឧ.កំណាព្យចុងបញ្ចប់៖
-រឿងថ្មីរឿងចាស់ វិនាសព្រាត់បា្រស ចាំច្បាស់ពុំងា
មេរៀនជាធំ តែកុំចងពៀរ ឈប់សងសឹកគ្នា
ជានាជាតិទៅ។
បុត្រីបុត្រា បានធ្វើរាជការ ជ្រះថ្លាណាពៅ
មេរៀនថ្មីដប់ ជីកកប់ឱ្យជ្រៅ មូលមិត្រតទៅ
ជាតិពៅសុខសាន្ត។ល។
និពន្ធចប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ១៩៩៥
ដោយ វ៉ែន សុន
No comments:
Post a Comment