Saturday, June 21, 2014

អនិច្ចា!វាសនាខ្មែរ......

អនិច្ចា!វាសនាខ្មែរ......
*****************
1. ខ្មែរលើ នៅថៃ សៀមត្រួតរាល់ថ្ងៃ
ខ្មែរក្រោម ក្នុងដៃ ពួកសត្រូវយួន
ខ្មែរកណ្តាល ឈ្លោះ បរទេសរុកគួន
ខ្មែររត់ គេចពួន ពាសពេញលោកា។
2. អនិច្ចា!ម្លេះ ជីវិតកូនខ្មែរ
ធ្លាប់ខ្លំាងពូកែ ពីបុរាណកាល
សត្រូវបាក់ស្បាតគេខ្លាចរអារ
ញញើតខេមរា ព្រោះខ្មែរសាមគ្គី។
3. ចុះហេតុអ្វីឡើយ ខ្មែរដល់ថ្នាក់ហ្នឹង
គេមើលងាយម្លឹង ពីគ្រប់ទិសទី
សៀមយួន បំពានរំលោភផែនទី
ដីខ្មែរគ្រវី គេប្រុងចែកគ្នា។
4. ពីមុនថារាជវង្សនំាបាត់ដី
អង្គព្រះនរបតី មិនរួមសាមគ្គា
គិតអំណាចបល្ល័ង្កគ្រប់ៗគ្នា
ទើបកម្ពុជា បាត់បង់ទឹកដី។
5. ចុះឥលូវស្តេចអត់រាជអំណាច
ក៏ដីនៅខាតដោយក្រុមមន្រ្តី
ខ្មែររលាយហិនពួកតិរត្ថិយ
រាស្រ្តខ្មែរប្រុសស្រី រស់មិនបានសុខ។
5. ពីឆ្នំា៧៥ ដល់បច្ចុប្បន្ន
ខ្មែររងអាសន្ន យួនត្រួតអុកឡុក
កូនខ្មែរវឹកវរ រត់ចេញពីស្រុក
ទៅដើរសំកុក ស៊ីឈ្នួលស្រុកគេ។
6. ឧក្រិដ្ឋកម្មបីឆ្នំានឹងម្ភៃថ្ងៃ
កូនខ្មែរក្សិណក្ស័យ ឈាមក្លាយទន្លេ
ក្រោយ៧៩យួនត្រួត ខ្មែរគ្មានអ្វីទេ
ក ប្រំា ចំាទេ នំាខ្មែរទៅស្លាប់។
7. ដល់៩៧ ឈាមខ្មែរហូរទៀត
សៀមយួនខំជ្រៀតចូលផ្ទៃក្នុងខ្មែរ
ឥលូវបច្ចុប្បន្ន យួនពេញស្រុកខ្មែរ
ឧ!វាសនាខ្មែរ ផុតសត្សវត្សនេះដែរទេ?
*********************************

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks