Saturday, June 7, 2014

ព្រះអាទិត្ររះ ពពកខ្មៅបំាង

ព្រះអាទិត្ររះ ពពកខ្មៅបំាង
រន្ទះក្តុងក្តំាង ពេញកម្ពុជា
មេឃប្រែងងឹត ខ្មែរភ័យគ្រប់គ្នា
សន្ធឹកយក្សមា គំរាមប្រជា ។
ព្រះអាទិត្ររះ ចំាងជះរស្មី
បំភ្លឺផែនដី ដែនកម្ពុជា
ប្រស់ព្រំធម្មជាតិ ពីចុងបូព៌ា
ខ្មែរអរគ្រប់គ្នា ព្រះអាទិត្ររះ ។
ព្រះអាទិត្ររះ ខ្មែរមានសង្ឃឹម
វង្សភ័ក្រញញឹម រីករាយគ្រប់ផ្ទះ
នំាជោគនំាជ័យ សិរីតេជះ
អំណាចឈ្នះឈ្នះ ជូនរាស្រ្តខេមរា ។
ពពកខ្មៅបំាង មនបានយូទេ
ខ្យល់បក់ផាត់រេ ជំនោរតុលា
ម្ភៃបី, កៅមួយ ផ្អើលអស់លោកា
យក្សណីមករា រលាយទៅអើយ !!!!!
============================
ដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks