"កំណាព្យបទមេបួនឬពាក្យបួន"នេះ
កើតមុនគេបង្អស់ គឺកកើតឡើងនៅមុនសម័យអង្គរ ក្នុងសតវត្សទី១ នៃគ.ស.(គឺនៅ
រជ្ជកាលនគរភ្នំ)។ ហេតុដែលយើងដឹង គឺសំអាងលើរៀមច្បងយើង ដែលពួកលោក
ស្រាវជ្រាវឃើញនៅក្នុង"ទំនុកចម្រៀងភ្លេងអារក្ស និងទំនុកចម្រៀងប្រពៃណី(ភ្លេងការ)"
ឧទាហរណ៍ ចម្រៀងភ្លេងអារក្សបទស្រីខ្មៅ
ម៉ៅអើយស្រីខ្មៅ ម៉ៅអើយស្រីខ្មៅ
លាបប្រេងលាបម្សៅ ឱ្យម៉ៅធ្វើខ្លួន។
ដៃឆ្វេងសិតសក់ ដៃស្តាំលាប(ក្រ)មួន
ឱ្យម៉ៅធ្វើខ្លួន នឹងអាលចេញលេង។ល។
ឧទាហរណ៍ ទំនុកចម្រៀងភ្លេងប្រពៃណី(ភ្លេងការ) បទព្រះថោង
ព្រះថោងបងអើយ បងតោងជាយស្បៃ
ចរតាមប្អូនស្រី ចរចូលទៅក្នុង។
ខ្នល់ខ្នើយហូលព្រែ ស្បៃកន្ទេលមុង
អូនរៀបបម្រុង បារីម្លូស្លា។ល។
No comments:
Post a Comment