Wednesday, June 4, 2014

សូមជូនបទពិសោធន៍ផ្ទាល់ខ្លួន ចំពោះក្មួយៗដែលចង់ក្លាយខ្លួនជាអ្នកនិពន្ធ៖ ក្មួយៗជាទំពាំងស្នងឫស្សីទាំងឡាយជាទីស្រឡាញ់

សូមជូនបទពិសោធន៍ផ្ទាល់ខ្លួន ចំពោះក្មួយៗដែលចង់ក្លាយខ្លួនជាអ្នកនិពន្ធ៖
ក្មួយៗជាទំពាំងស្នងឫស្សីទាំងឡាយជាទីស្រឡាញ់ អ៊ុំធ្លាប់បានជម្រាបជារឿយៗ
មកហើយថា " បើចង់ក្លាយខ្លួនជាអ្នកនិពន្ធ ក្មួយកុំតាំងខ្លួនជាអ្នកចេះ" ក្រៅពីរៀន
ផ្ទាល់ជាមួយគ្រូូរបស់អ្នក ក្មួយៗត្រូូវរៀនពីមនុស្សនៅជុំវិញខ្លួនរបស់អ្នក រៀនពី
សង្គមមនុស្ស,រៀនពីហ្វូងសត្វ និងរៀនពីធម្មជាតិ។ល។ ជាពិសេសក្មួយៗត្រូូវរៀន
ពីខ្លួនឯងផ្ទាល់។ មុននឹងចាប់ប៊ិចចាប់សៀវភៅមកសរសេរពីប្រធានបទអ្វីមួយ,ក្មួយ
ត្រូវសួរខ្លួនឯងថា " អាត្មាអញជានរណា? មកពីណា? ទៅណា? ទៅដើម្បីអ្វី? "។ល។
ម្យ៉ាងទៀត ក្មួួយៗត្រូូវមានសុទិដ្ឋិនិយមថា " កុលបុត្រកុលធីតាខ្មែរគ្រប់រូប នរណា
ម្នាក់ក៏ស្រឡាញ់ជាតិ,ស្រឡាញ់មាតុភូមិក៏កម្សត់នេះដូចយើងដែរ"។
សំខាន់ជាងនេះទៀត « អ្នកនិពន្ធត្រូូវស្គាល់ កាលនិងឱកាស »។

ជាពិសេសក្មួយកុំលួួចស្នាដៃអ្នកផ្សេង។ហើយជាពិសេសរបស់ជនជាតិដទៃ។ធ្វើយ៉ាងណា
កុំឱ្យគេមើលងាយជាតិរបស់យើង។ យកល្អក្មួយត្រូវរៀនសូត្រពីហ្វូងឃ្មុំដែលវាហើរ
ក្រេបផ្កាវិញប្រសើរជាង។

តើអ្នកនិពន្ធត្រូវយល់ដឹងពីអ្វីខ្លះ?ត
បើតាមទស្សនៈអ៊ុំ, អ៊ុំយល់ថាត្រូវយល់ដឹងច្រើនយ៉ាងណាស់។ ប៉ុន្តែសំខាន់ក្រៅពី
ជំនាញខាងអក្សរសិល្ប៍ ក្មួយត្រូវយល់ដឹងពី ចិត្តសាស្ត្ររបស់មនុស្សទូទៅ, យល់
ដឹងទស្សនៈវិជ្ជា។ សំខាន់ទស្សនៈវិជ្ជាវិចារវិទ្យាជាដើម។ល។

សូមអរគុណ!

របៀបនិពន្ធ បទឥន្ទជិត ឬឥន្ទ្រជិតដែលខ្ញុំស្រាវជ្រាវឃើញពី
ឆ្នាំ២០០០ ពីលោកតាអាចារ្យសួង គ្រុយ ភូមិហង្សឈូក ឃុំស្វាយ ស្រុក
សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ខាងក្រោមនេះជាបទឥន្ទជិត មានចំណងជើងថា៖
ពេលអរុណរះ (ខ្ញុំនិពន្ធតម្រូវចិត្តសាស្ត្រកុមារ ពេលដែលខ្ញុំធ្វើការនៅសមាគម
Cambokids 2000-2007 )
ថ្ងៃរះជះពន្លឺ ផ្តើមបំភ្លឺ លោកនេះសាជាថ្មី។
សព្វសត្វលើផែនដី ភ្ញាក់ឃ្មាតខ្មី ចេញស្វែងរកអាហារ។
ចាបចេបទំចុងចារ ផ្អើលសត្វស្វា លោតតោងទៅមែកស្វាយ។
កង្កែបសើចក្អាកក្អាយ ក្បែរប្រឡាយ លបមើលធ្វើភ្នេកស្លឹង។
ទាស្រែកកាបៗប្រឹង រត់ចុះបឹង ព្រោះភ័យភេដេញតាម។
សត្វមៀមមុខស្រមាម ក្តាន់ឃើញក្តាម រត់ខ្លាចមុខទីទុយ។
មមង់មូសនិងរុយ នៅអង្គយ សើចលេងលើមាត់ពាង។
គីងគក់ឃើញមេភ្លៀង ស្តាប់រៃច្រៀង រ៉ែៗលើមែករាំង។
កូនមាន់មេឈរពាំង ព្រោះឃើញស្ទាំង ហើរស្ទុយលើអ្នកស្ទូង។
សត្វត្លុមលីអន្លូង ចាប់ស្គរទូង ទូកៗលាន់ឮឆ្ងាយ៕៚វ៉ែន សុន
Photo: របៀបនិពន្ធ និងសូត្រ បទឥន្ទជិត ឬឥន្ទ្រជិតដែលខ្ញុំស្រាវជ្រាវឃើញពី
ឆ្នាំ២០០០ ពីលោកតាអាចារ្យសួង គ្រុយ ភូមិហង្សឈូក ឃុំស្វាយ ស្រុក
សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ខាងក្រោមនេះជាបទឥន្ទជិត មានចំណងជើងថា៖
ពេលអរុណរះ (ខ្ញុំនិពន្ធតម្រូវចិត្តសាស្ត្រកុមារ ពេលដែលខ្ញុំធ្វើការនៅសមាគម
Cambokids 2000-2007 )
ថ្ងៃរះជះពន្លឺ ផ្តើមបំភ្លឺ លោកនេះសាជាថ្មី។
សព្វសត្វលើផែនដី ភ្ញាក់ឃ្មាតខ្មី ចេញស្វែងរកអាហារ។
ចាបចេបទំចុងចារ ផ្អើលសត្វស្វា លោតតោងទៅមែកស្វាយ។
កង្កែបសើចក្អាកក្អាយ ក្បែរប្រឡាយ លបមើលធ្វើភ្នេកស្លឹង។
ទាស្រែកកាបៗប្រឹង រត់ចុះបឹង ព្រោះភ័យភេដេញតាម។
សត្វមៀមមុខស្រមាម ក្តាន់ឃើញក្តាម រត់ខ្លាចមុខទីទុយ។
មមង់មូសនិងរុយ នៅអង្គយ សើចលេងលើមាត់ពាង។
គីងគក់ឃើញមេភ្លៀង ស្តាប់រៃច្រៀង រ៉ែៗលើមែករាំង។
កូនមាន់មេឈរពាំង ព្រោះឃើញស្ទាំង ហើរស្ទុយលើអ្នកស្ទូង។
សត្វត្លុមលីអន្លូង ចាប់ស្គរទូង ទូកៗលាន់ឮឆ្ងាយ៕៚វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks