របៀបចាប់ផ្តើមនិពន្ធរឿងប្រលោមកំណាព្យ ឬរឿងប្រលោមលោក។
របៀបចាប់ផ្តើមនិពន្ធរឿងប្រលោមកំណាព្យ ឬរឿងប្រលោមលោក។ក្មួយៗអ្នកស្នេហាអក្សរសិល្ប៍ខ្មែរទាំងឡាយជាទីមេត្រី,ក្រៅពីបទពិសោធន៍ ដែលជាគន្លឹះក្នុងការនិពន្ធរឿងទាំងប៉ុន្មានដូចអ៊ុំបានបង្ហាញជូនកន្លងមក,តើក្មួយៗដឹងទេថា ការចាប់ផ្តើមនិពន្ធរឿង តើចាប់ផ្តើមសរសេរពីណាទៅណា?-ការចាប់ផ្តើមនិពន្ធរឿងមានច្រើនវិធី។ប៉ុន្តែអ៊ុំសូមលើកយកមកបង្ហាញជូនតែ៣របៀបនោះគឺ៖-របៀបទី១/អ្នកនិពន្ធចាប់ផ្តើមសរសេរតាមដំណើរជីវិតរបស់តួអង្គ ពីដើមរហូត
ដល់ចប់។ ឧ.ដូចជារឿងធនញ្ជ័យ(រឿងអាជ័យប្រាជ្ញ)ឬ រឿងចៅស្រទបចេក។ល។
-របៀបទី២/ អ្នកនិពន្ធចាប់ផ្តើមសរសេរពីពាក់កណ្តាលដំណើរជីវិតរបស់តួ
អង្គ, ដូចជារឿងទុំទាវជាដើម។ល។
-របៀបទី៣/ អ្នកនិពន្ធចាប់ផ្តើមសរសេរពីចុងបញ្ចប់រឿងរបស់តួអង្គ, រួចទើបចាប់សរសេររៀបរាប់ដំណើររឿងពីកុមារភាពឡើងវិញ។
បង្ហាញជូនដោយ វ៉ែន សុន
No comments:
Post a Comment