ជីវប្រវត្តិព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្ស(១៩១៣-១៩៤៧)
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ យុត្តិវង្សប្រសូតនៅឆ្នាំ
១៩១៣នៅរាជធានីភ្នំពេញ។ ព្រះបិតានាម
ចំរើន វង្សត្រូវជាចៅព្រះអង្គភឹម ព្រះមាតា
នាមយុភិផន ជាចៅព្រះបាទស៊ីសុវត្ថិ។
ព្រះអង្គបានសិក្សាថ្នាក់បឋមសិក្សានិង
មធ្យមសិក្សានៅភ្នំពេញនិងព្រៃនគរ។បន្ទាប់មកព្រះអង្គបានសិក្សាកម្រិតឧត្ដមសិក្សានៅ
មហាវិទ្យាល័យវិទ្យាសាស្ត្រMONTPELLIERស្រុកបារាំង។ព្រះអង្គបានទទួលសញ្ញាបត្រ
"បណ្ឌិតរដ្ឋគណិតវិទ្យា"នៅឆ្នាំ១៩៤១។ព្រះអង្គមានមហេសីជាស្ត្រីជាតិបារាំងនិងចូលជា
សកម្មជននៃគណបក្សសង្គមនិយមបារាំង។
ទ្រង់ស៊ីសុវត្ថិ យុត្តិវង្សបានវិលត្រលប់ចូល
កម្ពុជានៅខែមិថុនាឆ្នាំ១៩៤៦និងបានជាប់
ឆ្នោតជាប្រធាន"គណបក្សប្រជាធិបតេយ្យ"
ដែលទើបនឹងបង្កើតនៅខែមេសាឆ្នាំ១៩៤៦ដោយលោកស៊ឹមវ៉ា ឈានវ៉ន អៀវកើស។
ទ្រង់បាននាំចូលលទ្ធិប្រជាធិបតេយ្យមកស្រុកខ្មែរមុនគេបង្អស់ហើយបានកែប្រែរបបរាជានិយមផ្ដាច់ការមកជា"របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ" ជាពិសេសទ្រង់ជាស្ថាបនិក
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើក
ដំបូងនៅថ្ងៃទី៦ ឧសភាឆ្នាំ១៩៤៧។ទ្រង់
យុត្តិវង្សបានចូលទិវង្គតនៅថ្ងៃទី១១សីហាឆ្នាំ១៩៤៧(ព្រឹត្តិបត្រមជ្ឈមណ្ឌលអភិវឌ្ឍន៍
សង្គមសរសេរថាថ្ងៃទី១១វិច្ឆិកា១៩៤៧)
ដោយជម្ងឺ តែមតិខ្លះនិយាយថា"សុគតទាន់
ហន់"របៀបនេះបង្កើតឲ្យមានការសង្ស័យ។ស៊ីសុវត្ថិយុត្តិវង្សជាក្សត្រាខ្មែរម្នាក់ ជាវរជន
ជាបញ្ញវន្តមានប្រាជ្ញាឈ្លាសវៃដែលពិបាករកក្សត្រា ក្សត្រីណាមកប្រៀបនឹងព្រះអង្គបាន
ឡើយ។
(ស្រង់ចេញពី"ប្រវត្តិសាស្ត្រកម្ពុជានិងវរជន
ខ្មែរ,និពន្ធដោយសាគូសាម៉ុតនិងរូបភាពស្រង់ចេញពីព្រឹត្តិបត្រមជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមឆ្នាំទី៧លេខ០៦៨ខែឧសភាឆ្នាំ២០០០)
No comments:
Post a Comment