Saturday, June 21, 2014

សម្ជស្ស និស្សិតពេទ្រ

សម្ជស្ស និស្សិតពេទ្រ
***************
១. សម្ជស្សល្អប្លែកទាក់ទាញកែវភ្នែក
គ្រាន់តែឃើញភ្លែត ស្មារតីភ្លេចភ្លឹក
បេះដូងរីករាយ ចិត្តអរ សន្ធឹក
អារម្មណ៏គួចនឹក លើនិស្សិតពេទ្រ។
២. រៀមបានស្គាល់ស្រី រៀនជាមួយគ្នា
ស្រីស្រស់ពុំងា ជានិស្សិតពេទ្រ
ចង្កេះអង្រ្កង ចងចិត្តរៀមភ្លែត
ធ្វើអោយកែវភ្នែក គន់មើលមិនឆ្អែត។
៣. ដំណើរល្វត់ល្វន់សមកុលធីតា
ទំាងចរិយា ឬកពារល្អឯក
ចំណេះវិជ្ជាក៏ចេះច្រើនផ្នែក
សម្ជស្សល្អប្លែក អូននិស្សិតពេទ្រ។
៤. ធ្វើម្តេចជាតិនេះបានកាយនែបនិត្រ
ប្រឡែងកៀកកិត ដិតជាប់ឧរ៉ា
បានថើបថែថួនលើកនិដ្ឋា
រួមរក្សស្នេហា ជាគូជីវិត។
៥. អូនជានិស្សិតពេទ្រ សុំដាក់ទានស្នេហ៏
រៀមសុំថ្នមថែ តែស្រស់វរមិត្ត
ស្មោះស្ម័គ្រតែអូនដល់ចាស់ព្រេងព្រឹទ្ធ
សូមស្រីអាណិត មេត្តារៀមផង។
************************************
និពន្ធដោយ ផេង សុខវ៉ាន់ដា
 

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks