Saturday, June 28, 2014

កោះខ្មែរដល់ដ៏ស្រស់ស្អាតបំផុតទាំង ៧ កោះ របស់កម្ពុជាទៅកាន់ពិភពលោក!

កោះខ្មែរដល់ដ៏ស្រស់ស្អាតបំផុតទាំង ៧ កោះ របស់កម្ពុជាទៅកាន់ពិភពលោក!
--------------------------------------------------------------------------------------------
សម្រស់កោះរុងប្រភព៖ CNN
កាលពីថ្ងៃម្សិលមិញបណ្ដាញសារព័ត៌មានអន្តរជាតិ CNN បានចេញផ្សាយពីសម្រស់នៃដែនកោះរបស់កម្ពុជាចំនួន ៧ ដែលចាត់ទុកថាស្រស់ស្អាតបំផុត ហើយថា បើបានទៅកម្សាន្តហើយមិនចង់ត្រឡប់មកវិញទេ។ កោះទាំង ៧នោះរួមមាន៖
១) កោះរុង៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏ល្អសម្រាប់រៀបចំពិធីជប់លៀងកម្សាន្ត (Best island for partying )។ នេះជាកោះធំលំដាប់ទី ២ក្នុងប្រទេសកម្ពុជា ហើយមានទីតាំងក្នុងខេត្តកោះកុង។ វាជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ ព្រោះ តែឆ្នេរខ្សាច់ដ៏ស្អាតអស្ចារ្យ ជាមួយនឹងសម្រស់ធម្មជាតិនៅជុំវិញកោះ។
២) កោះរុងសន្លឹម៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏អស្ចារ្យសម្រាប់ ការសម្រាកលំហែកាយ (Best island for relaxing) ។ មានទីតាំងក្នុងខេត្តព្រះសីហនុ ភាពទាក់ទាញនៃកោះនេះ មានដូចជា ឆ្នេរខ្សាច់សរស្អាត មានទឹកថ្លាឈ្វេង និងមានទេសភាពទាក់ទាញភ្ញៀវទេសចរដែលនិយមធម្មជាតិ។
៣) កោះសង្សារ៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏ស៊ីវិល័យ (Best island for luxury)។ កោះនេះ ជាទីដែលគូសង្សារស្វាមីភរិយាថ្មោងថ្មីសាងភាពផ្អែមល្ហែមជាមួយគ្នា ព្រោះវាត្រូវបានគេរៀបចំឡើងយ៉ាងល្អប្រណិតដោយក្រុមហ៊ុនឯកជនមួយ។ កោះនេះមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ។
៤) កោះថ្មី៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏អស្ចារ្យសម្រាប់គយគន់សម្រស់ធម្មជាតិ (Best island for nature watching)។ កោះនេះស្ថិតក្នុងខេត្តព្រះសីហនុ ហើយត្រូវបានគេស្គាល់ថា សម្បូរទៅដោយសត្វស្វា បក្សី និង សត្វល្មូន ជាច្រើនទៀត ដែលភ្ញៀវអាចកម្សាន្តយ៉ាងរីករាយ និង ថតរួបជាមួយនឹងសម្រស់ធម្មជាតិដ៏ស្អាត។
៥) កោះតាកៀវ៖ ត្រូវបានគេប្រសិទ្ធនាមថា ជាកោះដ៏អស្ចារ្យនៃសម្រស់បៃតង(Best island for meeting the green fairy) ។ វាជាកោះតូចមួយដែលស្ថិតក្នុងខេត្តព្រះសីហនុ ប៉ុន្តែពោរពេញទៅដោយ សម្រស់បៃតងដែលភ្ញៀវអាចទស្សនា និងសម្រាកលំហែកាយយ៉ាងពេញចិត្តបំផុត។
៦) កោះតាង៖ ជាកោះដ៏អស្ចារ្យសម្រាប់ ការមុជទឹកបាតសមុទ្រ(Best island for diving) ។ កោះនេះស្ថិតក្នុងខេត្តព្រះសីហនុ ហើយក៏ជាអតីតទីតាំងដែល កងកម្លាំងអាមេរិក និង កងកម្លាំងខ្មែរក្រហម ប្រយុទ្ធគ្នាកាលពីឆ្នាំ ១៩៧៥។ ប៉ុន្តែបច្ចុប្បន្ននេះ វាបានក្លាយទៅជាកន្លែងកម្សាន្តដ៏ពេញនិយមព្រោះ ជាទីដ៏ល្អបំផុតសម្រាប់ការមុជទឹកមើលសម្រស់នៅបាតសមុទ្រ។
៧) កោះ Totang ៖ ជាកោះដ៏អស្ចារ្យសម្រាប់ ការស្វែងរកភាពស្ងប់ស្ងាត់ក្នុងជីវិត (Best island for unplugging )។ កោះនេះ មានទីតាំងក្នុងខេត្តកោះកុង និងមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រពីកោះស្ដាច់ ហើយទើបតែបើកដំណើរការនៅឆ្នាំ ២០០៩។ កោះនេះ ពោរពេញទៅដោយទេសភាពយ៉ាងល្អឥតខ្ចោះ ហើយជាទីដ៏សមគួរសម្រាប់មនុស្សទាំងឡាយណា ដែលចង់ស្វែងរកភាពស្ងប់ស្ងាត់ក្នុងជីវិត៕

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks