Thursday, February 9, 2017

គ្រឿង រាជកុធភ័ណ្ឌ នៃនគរក្រុងកម្ពុជា

គ្រឿង រាជកុធភ័ណ្ឌ នៃនគរក្រុងកម្ពុជារួមមាន ៖
១.ព្រះ​ខ័ន​រាជ្យ៖ គឺ​ជា​ដាវ​ដ៏​ពិសិដ្ឋ​កសាង​អំពី​មាស ជា​កេរមរតក តាំង​ពី​ព្រះមហាក្សត្រ​សម័យ​អង្គរ។ អាវុធ​ដ៏​ជា​ទីសក្ការៈ​នេះ​ត្រូវ​បាន​គេ​កសាង​ឡើង​ប្រកប​ដោយ​សោភ័ណ្ឌភាព​ខ្ពស់ ដែល​មាន​ក្បូរក្បាច់​រចនា ដ៏​វិសេសវិសាល ហើយ​ក៏​ជា​អាវុធ​ពិសេស​បំផុត​សម្រាប់​ព្រះមហាក្ស័ត្រិយ៍​គ្រង​រាជ្យ​ក្នុង​សន្តិភាព និង​យុត្តិធម៌។ ព្រះខ័នរាជ​មាន​ប្រវែង ១,១០ម៉ែត្រ។ ព្រខ័នរាជ្យជាអាវុធដ៏
ពិសិទ្ធដែលត្រូវតែនៅជាប់ព្រះកាយព្រះមហាក្សត្រ អាវុធនេះទ្រង់មិនអាចយកមកប្រេីប្រាស់ជាមួយសាមញ្ញជនបានឡេីយ លុះត្រាតែប្រេីប្រាស់សម្រាប់សម្លាប់ មេទ័ព ឬ ព្រះចៅក្រុងនគរដ៏ទៃ ៚

២. ព្រះមកុដរាជ្យ៖ កសាង​អំពី​មាស​ទម្ងន់​២គីឡូក្រាម និង​មាន​ដាំ​លម្អ​ទៅ​ដោយ​ត្បូង​ពេជ្រ​រាប់២​ពាន់​គ្រាប់ ហើយ​ដែល​ព្រះមហាក្សត្រ ទ្រង់​គ្រង​នៅ​តែ​ថ្ងៃ​សោយរាជ្យ​ប៉ុណ្ណោះ។

៣.ព្រះ​វាលវីជនី៖ គឺ​ជា​ផ្លិត​ធ្វើ​អំពី​រោម​សត្វ​ពិសេស និង​ដង​អំពី​មាស សម្រាប់​ប្រើ​ក្នុង​ព្រះរាជ​ពិធី​រាជា​ភិសេក។

៤.ព្រះ​សុពណ៌បាទុកា៖ គឺ​ជា​ស្បែក​ជើង​ធ្វើ​អំពី​មាស​សុទ្ធ សម្រាប់​ព្រះ​មហាក្សត្រ​គ្រង​នៅ​ថ្ងៃ​ឡើង​សោយរាជ្យ។

៥.ព្រះមហាសឹ្វតច្ឆត្រ ៖ ជាច្ឆ័ត្រដ៏ប្រណិតធេី្វអំពីក្រណាត់ សូត្រ មានថ្នាក់ ៧ ជាន់ សម្រាប់ដាក់គ្រងលេីព្រះរាជ បល័្លង។

សំនួរ ៖ ហេតុអ្វីព្រះមហាក្សត្របច្ចុប្បន្ន ទ្រង់មិនគ្រងមកុជ
និង កាន់ព្រះខ័នរាជ្យ នាថៃ្ងរាជាភិសេកសោយរាជសម្បត្តិកាលពីឆ្នាំ ២០០៤ ៚
ចមេី្លយ ៖ បានជាទ្រង់មិនគ្រងគ្រឿងទ្រង់រាជ ព្រោះថាទ្រង់ជាព្រះមហាក្សត្រគ្រងរាជដោយប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ទ្រង់មិនកាន់អំណាចឡេីយ ហេតុដូចនេះបានជានាថៃ្ងគ្រងរាជសម្បត្តិ គ្រឿងទ្រង់រាជ ទាំង៥ ត្រូវបានដាក់តាំងបូជាជាតំណាង ៚

គួរបញ្ជក់ផងដែលថា គ្រឿងទ្រង់រាជ្យនៃនគរក្រុងកម្ពុជាដែលបានប្រេីប្រាស់មករាប់រយឆ្នាំ នៃរាប់ជំនាន់ស្តេចត្រូវបានបាត់បង់អស់នៅក្នុងសម័យសង្រ្គាមឆ្នាំ១៩៧០ ឯគ្រឿងទ្រង់រាជដែលប្រេីក្នុងរដ្ឋកាលព្រះបាទ នរេាត្តម សីហមុនី ជាគ្រឿងដែលធេី្វឡេីងវិញនៅក្រេាយឆ្នាំ ១៩៩៣ ៕
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks