Wednesday, December 31, 2014

បុប្ជាកៀនឃ្លំាង

បុប្ជាកៀនឃ្លំាង
------------------
បុប្ជាកៀនឃ្លំាង ទៅនៅនាយសមុទ្រ
កាណាដា ផុតពីកម្ពុជា
រៀមនឹកអើយនឹក នឹកពៅពុំងា
ស្រណោះកាលគ្រា យើងនៅសិក្សា ។
បុប្ជាកៀនឃ្លំាង សែនស្រស់ដាច់វ៉ូង
ធ្វើអោយបេះដូងបង រំភើបម្លេះណា
ទោះវ័យជាង សាម ក៏រៀមស្នេហា
កែវកនិដ្ឋា នៅតែស្រស់ស្អាត ។
--------------------------------------------
ផេង សុខវ៉ាន់ដា

អាសូរវាសនាខ្មែរចំណាកស្រុក

អាសូរវាសនាខ្មែរចំណាកស្រុក
.......................................................
* ទឹកភ្នែកខ្ញុំស្រក់រៀងរាល់ថ្ងៃខែ
 ឃើញកម្មករខ្មែររត់ចំណាកស្រុក
ទៅស៊ីឈ្នួលស្រុកគេអោយតត្រុក
 រត់ចេញពីស្រុកព្រោះតែក្រីក្រ ។
* ឱ!ណ៎ាវាសនាខ្មែរអើយដល់ម្លឹង
 មានស្រែគេប្តឹងដេញចេញចរ
រំលោភពានពារខ្មៅក្លាយជាស 
វាសនាកម្មករខ្មែរត្រ ដ រស់ ។
* សម័យអង្គរ ខ្មែរខ្ពស់ផុតគេ 
ចាកស្រុកគ្មានទេ មិននំាអាប់យស់
វាសនាកូនខ្មែរមានបានខ្ពង់ខ្ពស់

 មិនឡើយរងគ្រោះក្រដូចឥលូវ ។
* សម័យរាជ្យសង្គមរាស្រ្តនិយម 

ខ្មែរមានទ្រនំ រស់ស្មើមុខមាត់
សាសនា សិល្បៈ ជាតិរីកធំធាត់

 ខ្មែរអភិវឌ្ឍន៍កម្មករល្អក្រៃ ។
* ក្រោយចិតប្រំាបួនយួនត្រួតត្រាស្រុក

 ខ្មែររត់ចោលស្រុក ស្ទើររៀងរាល់ថ្ងៃ
រកស៊ីស្រុកគេ ស្វែងរកកម្រៃ 

ស្រុកយើងក្រក្រី ខ្មែរចំណាកស្រុក ។
..........................................................................................................................................
ស្វាយជួរ ព្រែកចិន, ១៤ តុលា ២០១៤ ដោយៈ ផេង វិសុដ្ឋារ៉ាមុនី រាជភក្តី

ជីវប្រវត្តិសង្ខេប និងវណ្ណកម្មរបស់លោក វ៉ាន់ឌី កាអុន

ជីវប្រវត្តិសង្ខេប និងវណ្ណកម្មរបស់លោក វ៉ាន់ឌី កាអុន
លោក វ៉ាន់ឌី កាអុន ជាអ្នកស្រាវជ្រាវ និង អ្នកនិពន្ធខ្មែរម្នាក់ ដែលបានលះបង់ពេលវេលានៃជីវិតរបស់លោកដើម្បីសរសេរស្នាដៃប្រវត្តិសាស្ត្រ អក្សរសិល្ប៍ខ្មែរ-បារាំង សង្គមសាស្ត្រ និងទស្សនវិជ្ជា។
តាមរយៈ កិច្ចការជាអ្នកសារព័ត៌មាននៃវិទ្យុបារាំងអន្តរជាតិផ្សាយជាខេមរៈភាសាជាមួយគ្នាជាច្រើនឆ្នាំ និងតាមការសង្កេតផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំយល់ឃើញថាលោកជាបញ្ញវ័ន្តខ្មែរដ៏ឆ្នើមមួយរូបដែលគេពុំត្រូវមើលរំលងឡើយ។
លោក កាអុន បានប្រើចុងប៉ាកកាដ៏មានកម្លាំងរបស់លោក ចែងចារ និងចងក្រងរឿងរ៉ាវសង្គមប្រវត្តិ ចែកចាយជាទស្សនទានដ៏ថ្លៃថ្លាដល់មជ្ឈដ្ឋានសង្គមខ្មែរ ដែលបានឆ្លងកាត់គន្លងប្រវត្តិសាស្ត្រ ឬឆ្លងកាត់ក្តីដែរ តែពុំទាន់បានយល់ជ្រួតជ្រាបឲ្យបានដល់ទីជម្រៅ។ ប្រសិនបើលោក-លោកស្រី បានអានវណ្ណកម្មថ្មីៗរបស់លោក តួយ៉ាង «សុបិននិងការពិត» (២ភាគ) និង«ប្រវត្តិសាស្ត្រកម្ពុជា» (៣ភាគ) លោក-លោកស្រីច្បាស់ជាជ្រាបជាក់ជាពុំខាន។
ចំពោះផ្នែកអក្សរសិល្ប៍ លោកបានសរសេររឿងនិទានខ្មែរ បកប្រែ សិក្សាវិភាគ ពិសេសលោកបានលើកយកអក្សរសិល្ប៍បារាំងធំៗមកវិភាគនិងផ្សាយជាភាសាជាតិយើងតាមវិទ្យុ ដើម្បីជាប្រយោជន៍ដល់ជនានុជនខ្មែរ។ សៀវភៅ«ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា» ជាការស្រាវជ្រាវថ្មីមួយទៀតរបស់លោក ដែលអាចជាប្រយោជន៍ច្រើនដល់សិក្ខាជនទាំងឡាយដែលចាប់ចិត្តនឹងវិស័យស្វែងរកការពិតនៃទស្សនវិជ្ជា។
ខ្ញុំសូមគោរពនិងកោតសរសើរដល់វីរភាពរបស់លោកចំពោះត្រួសត្រាយវិថីនៃអក្សរសាស្ត្រអក្សរសិល្ប៍ខ្មែរយើងបន្ថែមទៀត។ ដោយយល់យ៉ាងច្បាស់ពីសេចក្តីព្យាយាមរបស់លោកនិងសេចក្តីខិតខំលះ បង់ទាំងនេះ ខ្ញុំមានកិត្តិយសដែលលោកបានអនុញ្ញាតនិងផ្តល់រូបថតឲ្យខ្ញុំបានចុះផ្សាយជីវប្រវត្តិសង្ខេបរបស់លោក ក្នុងគេហទំព័ររបស់ខ្ញុំនេះ។
ជាសំណាងល្អ ខ្ញុំបានសូមសេចក្តីយល់ព្រមពីលោកសាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី ដើម្បីដកស្រង់និងចុះផ្សាយនូវ«ជីវប្រវត្តិសង្ខេបរបស់លោក វ៉ាន់ឌី កាអុន» ពីសៀវភៅរបស់លោក ដែលមានចំណងជើងថា «មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សទី២០» និង«អក្សរសិល្ប៍ខ្មែរសតវត្សទី២០កវីនិពន្ធនិងកម្រងអត្ថបទ»។
ខ្ញុំសូមថ្លែងអំណរគុណលោកទាំងពីរដែលអនុញ្ញាត។ យុវអ្នកនិពន្ធ ហេង ឧត្តម បានជួយសម្រួលកិច្ចការខ្ញុំ ដោយបានវាយអត្ថបទ និងជួយផ្ទៀងផ្ទាត់ ព្រមទាំងរៀបចំថតរូបគម្របសៀវភៅស្នាដៃរបស់លោក វ៉ានឌី កាអុន។
តទៅនេះ សូមលោក-លោកស្រី រីករាយអានដំណើរជីវិតរបស់លោកវ៉ានឌី កាអុន។
Vandy Kaonn
Photo ៖ Vandy Kaonn
លោកវ៉ានឌី កាអុន
កើតនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៤២ នៅភ្នំពេញ។ លោក បានបំពេញវិជ្ជានៅបឋមសិក្សានិងមធ្យមសិក្សាក្នុងក្រុងភ្នំពេញ។ បន្ទាប់ពីបានប្រឡងជាប់មធ្យមសិក្សាប័ត្រ លោកបានចូលរៀននៅមហាវិទ្យាល័យគរុកោសល្យ ហើយបានទទួលតំណែងជាសាស្ត្រាចារ្យភាសាបារាំងនៅអនុវិទ្យាល័យព្រៃនប់ក្នុងខេត្តកំពត។
នៅឆ្នាំ១៩៦៨ លោកបានមកធ្វើការជាអ្នកនិពន្ធកាសែតភាសាបារាំង Cambodge ក្រោមការដឹកនាំដោយលោក ចៅ សេង ជាឥស្សរជន និងរដ្ឋមន្ត្រី មានឥទ្ធិពលរបស់សម្តេច សីហនុ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅក្នុងឆ្នាំដដែលនេះ លោកទទួលតួនាទី ជាចាងហ្វាងរងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP)។
នៅ១៩៦៩ លោកបានទទួលតំណែងជាលេខាធិការនៃកិច្ចការនយោបាយនៅក្រសួងអប់រំជាតិ។នៅឆ្នាំដដែលលោកបានសហការជាមួយមិត្តដែលមានជំហរនិងគំនិតនយោបាយដូចគ្នាបង្កើតកាសែតភាសាបារាំងមួយមានឈ្មោះថា Le Courrier Phnompenhnois។ នៅឆ្នាំ១៩៧០ លោកបានទទួលការតែងតាំងជាចាងហ្វាងនៃភ្នាក់ងារខ្មែរសារព័ត៌មាន (AKP) ជាចាងហ្វាងរងព្រឹត្តប័ត្រ ចតុមុខ និងជាទីប្រឹក្សាកាសែត មហាជន។ ទន្ទឹមនឹងមុខងារទាំងនេះ លោកបង្រៀនទស្សនវិជ្ជានៅវិទ្យាល័យធំៗពីរនៅក្រុងភ្នំពេញ។
លោកបានមកបន្តវិជ្ជាផ្នែកឧត្តមសិក្សានៅប្រទេសបារាំងនៅឆ្នាំ១៩៧២ ហើយបានត្រឡប់ទៅភ្នំពេញវិញនៅឆ្នាំ១៩៧៤។ លោកបានបន្តការស្រាវជ្រាវរហូតដល់ឆ្នាំ១៩៧៥ ដោយបានបោះពុម្ពផ្សាយនូវសិក្សាកថាមួយចំនួន។
លោកបានរួចជីវិតពីសម័យខ្មែរក្រហមហើយលោកបានចូលទៅជាសមាជិក«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»ដែលបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨។ ដោយជំនួយកងទ័ពស្ម័គ្រចិត្តវៀតណាម និងកងកម្លាំងប្រដាប់អាវុធប្រជាជនខ្មែរក្រោមកិច្ចដឹកនាំរបស់«រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា»បានវាយយកអំណាចពីរបបខ្មែរក្រហមកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
p. 13 biog. NAK 006
នៅឆ្នាំ១៩៨១ លោកបានទទួលការតែងតាំងជាទីប្រឹក្សារដ្ឋ។ នៅឆ្នាំដដែលនេះ លោកបានបង្កើតនៃវិទ្យាស្ថានសង្គមសាស្ត្រក្នុងគោលដៅសិក្សាបែបវិទ្យាសាស្ត្រពីសង្គមនិងនយោបាយ ហើយលោកជានាយកដឹកនាំវិទ្យាស្ថាននេះរហូតដល់ឆ្នាំ១៩៨៩។
អ្នកស្រាវជ្រាវបរទេសនានាដែលមកទស្សនាស្រាវជ្រាវនៅកម្ពុជាតែងមកសាកសួរនិងគារវកិច្ចចំពោះលោកជានិច្ច ហើយអ្នកទាំងនោះស្គាល់ម្យ៉ាងថា លោកជាបញ្ញវ័ន្តមួយរូបក្នុងរបបថ្មីនេះ ហើយម្យ៉ាងទៀតលោកតំណាងចរន្តទំនើបនិយមក្នុងរដ្ឋអំណាចនិងបក្ស។
ដោយមានទំនាស់ទំនុយនឹងរដ្ឋាភិបាលនិងមជ្ឈឹមបក្សកម្មុយនីស្តកម្ពុជា លោកបានត្រឡប់មកប្រទេសបារាំងវិញ ហើយបានទទួលសិទ្ធិជាជនភៀសខ្លួននយោបាយ។ សព្វថ្ងៃលោកធ្វើការជាអ្នកសារព័ត៌មានចូលនិវត្តិន៍នៃវិទ្យុបារាំងអន្តរជាតិក្នុងកម្មវិធីភាសាខ្មែរ (Radio France Internationale : RFI) ដោយលោកមានឯកទេសផ្នែកសិក្សាវិភាគអក្សរសិល្ប៍ខ្មែរ និងវិភាគសៀវភៅចេញថ្មីផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ។ល។
ទន្ទឹមនឹងកិច្ចការប្រចាំថ្ងៃដើម្បីដោះស្រាយជីវភាព លោកបូជាពេលវេលាទំនេរលើសំណេរនិងការស្រាវជ្រាវ។ អាស្រ័យដោយលោកស្គាល់និងបានរស់នៅក្នុងរបបបួនធំៗនៅស្រុកខ្មែរ ទាំងនេះគឺជាបទពិសោធសំខាន់នាំឲ្យលោកផលិតបានស្នាដៃជាសំណេរមួយចំនួនហើយក្នុងបច្ចុប្បន្ននេះលោកកំពុងសរសេរនិក្ខេបបទមួយក្រោមការដឹកនាំដោយសាស្ត្រាចារ្យ Pièrre-Richard Feray នៅសកលវិទ្យាល័យ Nice ដែលមានប្រធានបទឈ្មោះ ប្រទេសកម្ពុជានិងផលវិបាកក្នុងការចូលរួមរស់ក្នុងពិភពលោកទំនើប (Le Cambodge et ses difficultés d’insertion au monde moderne) ។
p. 13 biog. NAK 005
នេះស្នាដៃសំខាន់ខ្លះរបស់លោកវ៉ាន់ឌី កាអុន៖
- សង្គមសក្តិភូមិខ្មែរនៅក្នុងរឿងទុំទាវ, ភាគ១, ភ្នំពេញ ១៩៧១
- ក្បួនចិត្តសាស្ត្រ, សិក្សាកថា, ភ្នំពេញ ១៩៧១
- វិភាគទាននៃការសិក្សា, ប្រាដកនិយម និងអណ្តែតអណ្តូងនិយម, សង្គមសក្តិភូមិខ្មែរក្នុងរឿងទុំទាវ, ទិដ្ឋភាពខ្លះៗនៃសង្គមខ្មែរ, សិក្សាកថា, ភ្នំពេញ,១៩៧៣
- វិភាគទាននៃការសិក្សាអក្សរសិល្ប៍ខ្មែរ, ចលនាអក្សរសិល្ប៍ ជីវិតនិយមតាមរយៈរឿងសុភាទន្សាយ, វិចាណនិយមតាមរយៈរឿងធនញ្ជ័យ, សោកនាដកម្មតាមរយៈរឿងកាកី, ភ្នំពេញ ១៩??
- សង្គមសាស្ត្រ, ភ្នំពេញ ១៩៧៣
-Thmenh Chey en français, étude, Phnom Penh 1973
-សោកនាដកម្មនៃការអផ្សុករបស់អ្នកស្រី បូវ៉ារី, សិក្សាកថាអក្សរសិល្ប៍បារាំង,
ភ្នំពេញ ១៩៧៤
-ស្នេហាចុកឈាមរបស់កំលោះវែរទែរ, សិក្សាកថាអក្សរសិល្ប៍បារាំង, ភ្នំពេញ ១៩៧៤
-Réflexion sur la littérature khmère en français, étude, Phnom Penh 1981
-រឿងព្រេងបុរាណខ្មែរ, ភាគ១, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
-រឿងព្រេងបុរាណខ្មែរ, ភាគ២, កម្រងជ្រើសរើសបោះពុម្ពឡើងវិញ, ភ្នំពេញ ១៩៨៧
-កោះបិសាច, រឿងនិទាន, ភ្នំពេញ, ១៩៨៧
-Cambodge : 1940-1990. La fin d’une époque, essai, Paris, 1991
-Cambodge ou la politique sans les Cambodgiens, essai, Paris L‘Harmattan, 1993
-Cambodge. La nuit sera longue, essai édité par l’association “Fond d’aides au Cambodge (FAC)”, Paris 1996
-អក្សរសិល្ប៍បារាំងសតវត្សរ៍ទី២០, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-អក្សរសិល្ប៍បារាំងសតវត្សរ៍ទី១៩, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា ភាគ១
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា, ភាគ២, ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-ប្រវត្តិសាស្ត្រកម្ពុជា ភាគ៣
ការផ្សាយរបស់អ្នកនិពន្ធ, ភ្នំពេញ ២០១០
-សុបិននិងការពិត, ភាគ១, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២-សុបិននិងការពិត, ភាគ២, សមាគមកម្ពុជាអាស៊ី, ភ្នំពេញ ២០១២-ទិដ្ឋភាពខ្លះៗនៃទស្សនវិជ្ជា, ភ្នំពេញ ២០១៣។
10525680_734099116636930_4501636019082529018_n54657_385527154858809_298658079_o10386320_734098803303628_8725594555148003163_n10320588_734098839970291_3522503143485810120_n10475223_734098699970305_1675474059269857247_n10257381_734098769970298_3947477903794780437_n10409316_734098963303612_1170359389791501434_n10456243_734099016636940_8017369973373969038_n10448774_734098869970288_5742840293089050950_n10449969_734098936636948_4630755110066640584_n10486205_734099086636933_3473716301567004838_n1919623_734099053303603_8365134744750411234_n10427684_734098909970284_3160435820398279765_n10389327_734099153303593_8061371484551849576_n
ប្រភព៖
source King Hoc Dy
-សាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី, មាលីបទអក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០, បោះពុម្ពលើកទី១, បណ្ណាគារអង្គរ, ភ្នំពេញ ២០០២, ទំព័រទី៤៤៨-៤៥០។
-សាស្ត្រាចារ្យបណ្ឌិត ឃីង ហុកឌី, អក្សរសិល្ប៍ខ្មែរសតវត្សរ៍ទី២០ កវីនិពន្ធនិងកម្រងអត្ថបទ, បោះពុម្ពលើកទី១, បណ្ណាគារអង្គរ, ភ្នំពេញ ២០០៧, ទំព័រទី៤១៤-៤២១។
source King Hoc Dy.p. 13 biog. NAK 003លោកវ៉ាន់ឌី កាអុន និងភរិយា (រូបថត៖ វ៉ានឌី កាអុន)
ក.ក.ន.សម្រង់ចំណងជើងស្នាដៃដែលទើបនឹងបោះពុម្ពផ្សាយថ្មីៗរបស់អ្នកនិពន្ធបន្ថែម និងថតចម្លងក្របសៀវភៅ ព្រមទាំងវាយអត្ថបទសម្រាប់ផ្សាយក្នុងទំព័រអ៊ិនធឺណិត ដោយ ហេង ឧត្តម។

គោលការណ៍មេដឹកនំាជាតិកម្ពុជា

គោលការណ៍មេដឹកនំាជាតិកម្ពុជា
................................
* មេដឹកនំាខ្មែរ មានធម៌ទសពិធ
សច្ចៈធម៌ពិតប្រកាន់ខ្ជាប់ខ្ជួន
អំណាចគុណធម៌មានជាប់ក្នុងខ្លួន
ព្រហ្មវិហារបួន ជាមាគ៌ាផ្លូវ ។
* មេដឹកនំាខ្មែរ មានសុខភាពល្អ
ទឹកចិត្តស្មោះស នយោបាយត្រូវ
ប្រវត្តិបរិសុទ្ធ មិនអាស្រូវ
ព្រះធម៌ជាផ្លូវ ដឹកនំាស្រុកទេស ។
* មេដឹកនំាខ្មែរ ត្រូវជាគំរូ
អង់អាចតស៊ូ ក្លាហានមិនធ្វេស
ត្រូវលើកតម្កើងតម្លៃអ្នកចេះ
ក្បួនច្បាប់ចំណេះ ត្រូវឧស្សាហ៍អាន ។
* នយោបាយដឹកនំាមានឯករាជ្យ
គំនិតមានម្សៀត ស្អាតស្អំលំអាន
យុទ្ធសាស្រ្តបង្រួបបង្រួមជាតិបាន
នោះស្រុកសាន្តត្រាន្ត ប្រទេសរុងរឿង ។
* មេដឹកនំាខ្មែរ ជាអ្នកដើរតួ
សម្របសម្រួល ផ្សះផ្សាជម្លោះ
ស្មារតីរឹងមំា មិននំាអាថ៌ឈ្លោះ
ឆន្ទះមុតមោះ ស្នេហាជាតិពិត ។
* សាសនា វប្បធម៌ សេដ្ឋកិច្ច អប់រំ
មេដឹកនំាជ្រោមជ្រែង លើកតម្កើង
ជាវិស័យគ្រឹះ គន្លឹះជាតិថ្កើង
នំាស្រុកឆ្ពោះឡើង សម្បូរសប្បាយ ។
--------------------------------------------------
ស្វាយជួរ, ១០ តុលា ២០១៤ និពន្ធដោយៈ ផេង វិសុដ្ឋារ៉ាមុនី

សម្ជស្ស និស្សិតពេទ្រ

សម្ជស្ស និស្សិតពេទ្រ
***************
១. សម្ជស្សល្អប្លែកទាក់ទាញកែវភ្នែក
គ្រាន់តែឃើញភ្លែត ស្មារតីភ្លេចភ្លឹក
បេះដូងរីករាយ ចិត្តអរ សន្ធឹក
អារម្មណ៏គួចនឹក លើនិស្សិតពេទ្រ។
២. រៀមបានស្គាល់ស្រី រៀនជាមួយគ្នា
ស្រីស្រស់ពុំងា ជានិស្សិតពេទ្រ
ចង្កេះអង្រ្កង ចងចិត្តរៀមភ្លែត
ធ្វើអោយកែវភ្នែក គន់មើលមិនឆ្អែត។
៣. ដំណើរល្វត់ល្វន់សមកុលធីតា
ទំាងចរិយា ឬកពារល្អឯក
ចំណេះវិជ្ជាក៏ចេះច្រើនផ្នែក
សម្ជស្សល្អប្លែក អូននិស្សិតពេទ្រ។
៤. ធ្វើម្តេចជាតិនេះបានកាយនែបនិត្រ
ប្រឡែងកៀកកិត ដិតជាប់ឧរ៉ា
បានថើបថែថួនលើកនិដ្ឋា
រួមរក្សស្នេហា ជាគូជីវិត។
៥. អូនជានិស្សិតពេទ្រ សុំដាក់ទានស្នេហ៏
រៀមសុំថ្នមថែ តែស្រស់វរមិត្ត
ស្មោះស្ម័គ្រតែអូនដល់ចាស់ព្រេងព្រឹទ្ធ
សូមស្រីអាណិត មេត្តារៀមផង។
************************************
និពន្ធដោយ ផេង សុខវ៉ាន់ដា

រាជិនីសម្លេងមាស៖ រស់ សិរីសុទ្ធា

រាជិនីសម្លេងមាស៖ រស់ សិរីសុទ្ធា
......................................................
១. រាជិនីសម្លេងដ៏ស្រទន់ 
សុទ្ធា មានគុណសណ្តំចិត្តខ្មែរ
គ្រប់ប្រជាជាតិទូទំាងក្រុងស្រែ 
ក្សត្រីផងដែល ប្រទានកិត្តិយស ។
២. អង្គព្រះមហាក្សត្រីយានី 
កុសមៈនារី ដ៏ខ្ពង់ខ្ពស់
ទ្រង់ប្រោសប្រទានផ្តល់ងារចំពោះ 
សុទ្ធា មានយស រាជិនីសម្លេង ។
៣. មរតក៌សំនៀងមាសសណ្តំចិត្ត
អមតៈអម្រិត រាប់រយជំនាន់
កូនខ្មែរជាន់ក្រោយច្បាស់ដឹងគុណលាន់
សម្លេងមិនទ្រាន់ ពិរោះជានិច្ច ។
៤. ប្រៀបដូចព្រះឥន្ទ លោកទ្រង់ប្រទាន
ដល់ជាតិខ្មែរមាន រស្មីរំលេច
នូវមរតក៌សម្លេងមាស ពិសិដ្ឋ
ដូចទឹកអម្រិត ស្រក់ជាប់ចិត្តខ្មែរ ។
៥. ជំនាន់រាជសង្គមរាស្រ្តនិយម សាធារណរដ្ឋយំសង្គ្រាមហូរហែ
រាជិនីសម្លេង ច្រៀងដង្ហោយខ្មែរ
ទូទំាងក្រុងស្រែ ក្រោកឡើងជួយជាតិ។
៦. នេះ ស បញ្ជាក់នូវចិត្តស្នេហា
ជាតិ និង សាសនា ខ្មែរយ៉ាងខ្មីឃ្មាត
មរតក៌សំនៀងមាសគ្រប់រសជាតិ
ច្រៀងដង្ហោយញាតិ ខ្លាចជាតិបាត់ឈ្មោះ។
៧. ក្នុងនាមខេមរា ទូទំាងរដ្ឋា
ខ្ញុំ សុខវ៉ាន់ដា ជូនបុណ្យចំពោះ
ដល់រាជិនីសម្លេងរងគ្រោះ
សូមអោយផុតគ្រោះ ជួបសុខគ្រប់ជាតិ។
.....................................................................
រាជធានីភ្នំពេញ,
ថ្ងៃ ព្រហស្បត្តិ៍ ទី ១៣ ខែ វិច្ឆិកា ឆ្នំា ២០១៤
និពន្ធដោយៈ ផេង សុខវ៉ាន់ដា

កើតជាមកជាមនុស្ស

កើតជាមកជាមនុស្ស
---------------------
១. កើតជាមនុស្សរស់ក្នុងលោកា 
ត្រូវសិក្សា ប្រឹងប្រែងខំរៀនសូត្រ
ព្រោះចំណេះវិជ្ជា ជាចង្កូច 
ឆ្ការផ្លូវស្រូតនំាជីវិតភ្លឺច្បាស់ ។
២. តម្លៃជីវិត ពិតមានសារៈ 
ជាងមាសប្រាក់ ទ្រព្យផ្ទាល់ខ្លួនឆ្ងាយណាស់
កិត្តិយស បុណ្យសក្តិខ្ពង់ខ្ពស់ណាស់ 
ជីវិតច្បាស់ពិតជាខ្ពស់ជាងទៀត ។
៣. ព្រះធម៌ជាច្បាប់ វិជ្ជា ត្រីមុខ 
អាចដោះទុក្ខ មនុស្សបញ្ហាជ្រែកជ្រៀត
ស្នេហាជាគ្រឿងគ្រៅដ៏គ្រោតគ្រាត
មនុស្សជាតិ មានទុក្ខព្រោះស្នេហា ។
៤. ប្រាជ្ញា ល្អឆ្លាត អណ្តាតគ្រលាស់
ដោះទំនាស់ រាល់គ្រប់នៃបញ្ហា
គុណធម៌ សីលធម៌ ជាមនុស្សា
ពេញឈ្មោះថា" ជាមនុស្ស" ក្នុងលោក ។
៥. ឧត្តមគតិ និង មនសិការ
ដ៏ថ្លៃថ្លា ត្រូវរក្សាជាប់ខ្លួន
ជាគុណសម្បត្តិមួយដ៏មំាមួន
ពាក្យសំនួនវាចា សច្ចៈជាប់ ។ 
-----------------------------------
ភ្នំពេញ៖ ២០ វិច្ឆិកា ២០១៤ 
ដោយៈ ផេង សុខវ៉ាន់ដា

បាត់សំណព្វចិត្ត

បាត់សំណព្វចិត្ត
........................
បាត់សំណព្វចិត្តពីខ្សែហ្វេសប៊ុក
ខានបានជួបមុខ ខានបានឆ្លើយឆ្លង
ស្រណោះសំដីដែលធ្លាប់អូនបង
ឥលូវនួនល្អង បាត់ទៅណាហើយ???
ម្ចាស់ចិត្តអូនអ្ហើយលឺបងហៅទេ
ម្តេចក៏មាសមេ នាងមិនព្រមឆ្លើយ
តើអូនខឹងបង រឿងអ្វី?ត្រើនត្រើយ
បានអូនកន្តើយ ឈប់លេងហ្វេសប៊ុក ។

សម្រស់បុប្ជាមុខវំាង

សម្រស់បុប្ជាមុខវំាង
-----------------------
១. បុប្ជាមុខវាំង រីកចម្រុះពណ៌
 ទ្រូងរៀមញាប់ញ័រ ពេលបានប្រទះ
មកពីណាខ្លះ ស្អាតៗអស់ស្ទះ 
បានជាមករះរីកពេញមុខវាំង ។
២. ទងផ្កាស្រឡូន ស្លឹកឲខ្ចីល្វក់
 អារម្មណ៍រៀមឈ្លក់ និងផ្កាមុខវាំង
មិនចង់ដើរចេញ ព្រោះស្មារតីភាំង
 បេះដូងស្ទើរគាំង ព្រោះសម្រស់ផ្កា ។
៣. ស្រស់ៗអ្វីម្លេះ ក្លិនក្រអូបសាយ 
ផ្កាស្រស់ឆោមឆាយ រីកស្រស់អស្ចារ្យ
រៀមអង្គុយភ្លឹកសម្លឹងបុប្ជា 
ដោយចិត្តស្នេហា ពេញក្នុងឱរ៉ា ។
៤. ឱ!ពេលល្ងាចឡើង មិនបាច់ទៅណា
 រងចំាមើលផ្កា មុខវំាងក្សត្រា
បញ្ចេញសម្រស់បង្អួតភូមរ៉ា 
ទុក្ខធំប៉ុណ្ណា គង់រលាយសូន្យ ។
....................................................
(ចប់នៅមុខវំាង)
រាជធានីភ្នំពេញ, ២២ វិច្ឆិកា ២០១៤
ដោយៈ ផេង សុខវ៉ាន់ដា

ជាតិខ្មែរមានធម៌

ជាតិខ្មែរមានធម៌
.............................
១. ជាតិខ្មែរមានធម៌បវរគ្រប់ 
សាសន៍គេសេពគប់ព្រោះខ្មែរត្រង់
មានផ្នត់គំនិតគិតត្រូវប្លង់ 
ខ្មែរគ្រប់រូបអង្គ ធម៌ជាប់ខ្លួន ។
២. ជាតិខ្មែរមានធម៌មាយាទខ្ពស់ 
ខ្មែរខ្ពើមពាក្យឈ្លោះ ស្អប់គុំគួន
ចរិតស្លូតបូត តែមំាមួន 
គោរពច្បាប់ក្បួន ទម្លាប់ល្អ ។
៣. ជាតិខ្មែរសាមគ្គី មិនលាបពណ៌
ខ្មែរមានឈាមជ័រ ខ្ពស់បវរ
ជាច្រើនសតវត្សរ៍រាប់តំណរ
ខ្មែរពូជពង្សល្អ ពីដូនតា ។
៤. ជាតិខ្មែរមានធម៌ក្រឹតវិន័យ
សីលធម៌ប្រពៃនាមខេមរា
ប្រតិបត្តិខ្ជាប់ខ្ជួនពុទ្ធសាសន
ស្មោះអង្គក្សត្រា ដ៏ជាញជ័យ ។
៥. ជាតិខ្មែរមានធម៌ វប្បធម៌ថ្លៃ
ខ្មែរមាននិស្ស័យល្អប្រពៃ
តែបើមានខ្មែរចរិតព្រៃ
គឺខ្មែរពូជជ្រៃ កាត់ឈាមចោរ ។
៦. ខ្មែរយើងជាជាតិមានធម៌អាថ៌
ប្រវត្តិសាស្រ្តចារ បញ្ជាក់ប្រាប់
ខ្ញុំស្រាវជ្រាវដឹង លើកមកសាស័ព្ទ
ឲ្យកូនខ្មែរស្តាប់ ជាតិយើងមានធម៌ ។
រាជធានីភ្នំពេញ ០៣ ធ្នូ ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

ទំនាយថា៖ ស្រុកខ្មែរ មិន សូន្យ

ទំនាយថា៖ ស្រុកខ្មែរ មិន សូន្យ
..................................................
១. ទំនាយបុរាណបានចារទុក 
ខ្មែរចងចំាទុក ប្រាប់តកូន
គ្រប់ជំនាន់ ស្រុកខ្មែរមិនសូន្យ 
សូមអស់បងប្អូន ជួយពិចារណ៍ ។ 
២. តើនេះជាទំនាយ ពិតទេ ? 
ឬគ្រាន់តែគេ បង្វែងខេមរា
ឲ្យភ្លេចទឹកដី ភ្លេចសាវតារ 
ភ្លេចពូជខេមរា ធ្លាប់ល្បាញល្បី ។
៣. ទំនាយ បួន ម៉ាត់ខ្មែរអំណួត
ខ្មែរខ្លះជោរឆ្កួត បុណ្យមន្រ្តី
វង្វេងភ្លេចខ្លួន ងប់ស្រាស្រី
ដោយថារឿងដី មិនបាត់ឈ្មោះ ។
៤. អំណួតហួសក្បួន ប្រហោងក្នុង
បាត់ស្មារតីប្រុង ប្រយ័ត្នខ្ពស់
ជាហេតុបើកដៃ ជាតិរងគ្រោះ
សត្រូវទុរយស ប្រមាថខ្មែរ ។
៥. ស្រុកខ្មែរ មិន សូន្យ ព្រោះសាមគ្គី
ខ្មែរគ្រប់ទិសទី រក្សាថែ
ពួតដៃរួមគ្នា ការពារខ្មែរ
នោះទើបស្រុកខ្មែរ មិនសាបសូន្យ ។
៦. បើខ្មែរប្រហែស ស្រុកយើងបាត់
ពូជសាសន៍រសាត់ រស់លើក្បូន
បែកខ្ញែកគ្នាអស់ខ្មែរបងប្អូន
ស្រុកយើងនឹងសូន្យ ព្រោះបែកបាក់
....................................................
និពន្ធដោយ៖
ផេង សុខវ៉ាន់ដា

ខ្មែរអើយក្រោកឡើង រួមកម្លំាងគ្នា

ខ្មែរអើយក្រោកឡើង រួមកម្លំាងគ្នា
....................................................
១. ឱ!កូនខ្មែរទំាងឡាយអើយក្រោកឡើង
តស៊ូតម្កើង ប្រជាធិបតេយ្យ
ការពាររបប រាជាអាស្រ័យ
ធម្មនុញ្ញថ្លាថ្លៃ ឲ្យបានស្ថិតស្ថេរ ។
២. ជាតិយើងអ័ព្ទអួរ កំពុងដុនដាប
យួនព្រួតធ្វើបាប ខ្មែរទុក្ខខ្លំាងទ្វេ
ប្រជារងគ្រោះ អស់ដីអស់កេរ្តិ៍
មរតក៌បុព្វេ បរទេសត្រួតត្រា ។
៣. ខ្មែរអើយក្រោកឡើង ឲ្យបានស្រុះគ្នា
ទំាងកម្ពុជា គ្រប់រាស្រ្ត រាជការ
មន្រ្តីធំតូច រាជវង្ស ឧកញ៉ា
ឈាមជ័រខេមរា ត្រូវតែជួយគ្នា
៤. ទំាងក្នុង ទំាងក្រៅ ព្រះសង្ឃខេមរា
សាមគ្គីគ្នាស្តារជាតិកម្ពុជា
កម្លំាងតែមួយ ឯកភាពរួមគ្នា
ខ្មែរគ្រប់និន្នាការ ក្រោកស្រង់ជាតិ ។
៥. សីលធម៌ជាតិយើង កំពុងធ្លាក់ចុះ
វប្បធម៌ចម្រុះ សាបព្រោះព្រោងព្រាត
មរតក៌សម្បត្តិ វិនាសផ្ទួនទៀត
កណ្តាលទ្រូងជាតិ យួនពេញដីហើយ។
៦. ខ្មែរអើយក្រោកឡើង កុំសំងំសុខ
រួមគ្នាស្រង់ស្រុក កុំនៅកន្តើយ
វាសនាកូនចៅយើង ពឹងយើងហើយ
កុំបីនៅឡើយ ឈរមើលជាតិលិច ។
.............................................................
ភ្នំពេញ ០៩ ធ្នូ ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

នាមជា៖ សាស្រ្តាចារ្យពិតប្រាកដ

នាមជា៖ សាស្រ្តាចារ្យពិតប្រាកដ
========================
១. នាម សាស្រ្តាចារ្យ ពិតមានតម្លៃ 
បណ្តុះនិស្ស័យ អប់រំកុលបុត្រ
យកចិត្តទុកដាក់បង្រៀនបំផុត ថ្នាលបណ្តុះសុទ្ធពេញដោយគុណធម៌ ។
២. នាមសាស្រ្តាចារ្យ ស្វែករកវិជ្ជា 
ស្រាវជ្រាវពុះពារ សាបព្រោះបន្ត
អប់រំនិស្សិត ដោយចិត្តសោះ ស 
មានគុណធម៌ល្អ វិជ្ជាជូនជាតិ ។
៣. ស្រាវជ្រាវឯកសារ បោះពុម្ពស្នាដៃ 
ល្អវិសេសក្រៃ កិត្តិយសល្បីលាន់
អប់រំកូនខ្មែរ គ្រប់ៗជំនាន់
មនុស្សគ្រប់ជាន់ ថ្នាក់ដឹងដោយសារ ។
៤. តួយ៉ាង ប៉ាង ខាត់ ខៀវជុំ អ៊ុម ស៊ូ
ហួតតាត គំរូ ព្រះសាស្រ្តាចារ្យ
នៅមានច្រើនទៀត បញ្ញវន្តខេមរា
ស្នាដៃច្រើនណ៎ា កេរសង្គមខ្មែរ ។
៥. សាស្រ្តាចារ្យពិត គឺទុកស្នាដៃ
ល្អៗច្រើនក្រៃ អប់រំហូរហែ
បណ្តុះស្មារតី មហាជនខ្មែរ
ស្នាដៃក្រាស់ក្រែល គុណស្រាវជ្រាវលោក។
៦. នាមសាស្រ្តាចារ្យ មានតម្លៃណាស់
វិជ្ជាចេះច្បាស់ ក្រាស់ណាស់គគោក
ជាវិស្វករព្រលឹងជ័យជោគ
ចំណេះរកមក ជួយជាតិសង្គម ។
=========================
ភ្នំពេញ ២៤ ធ្នូ ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា 

មរតកធនធានស្រ្តីខ្មែរ (ភាគទី ២ )

មរតកធនធានស្រ្តីខ្មែរ (ភាគទី ២ )
===============================
១. លោកស្រីបណ្ឌិត នាម ពៅ សាវរស
ប្រាជ្ញស្រីខ្ពង់ខ្ពស់ សំស្ក្រឹត សិលា
បន្សល់ស្នាដៃជាកេរខេមរា
ជាសាស្រ្តាចារ្យ អប់រំជ័យជោគ។
២. កវីស្រីខ្មែរ ប៉ិចសង្វារវ៉ាន
ចំណេះចំណានតែងប្រលោមលោក
អ្នកនិពន្ធ កែវច័ន្ទបូរណ៏ ជ័យជោគ
ផ្លូវធម៌ផ្លូវលោក ក៏ចេះប្រាកដ។
៣. កវីនិពន្ធ អ៊ុំសុផានី
កវីនារី ព្រំ គីមជឿន កត់
ប៉ុលពិសី កវីចិត្តអំណត់
មុតមំាម៉ត់ចត់ខាងកិច្ចការងារ។
៤. អ្នកនិពន្ធ ម៉ៅសំណាង ស្រ្តី
សំបូរទ្រឹស្តីចំណេះវិជ្ជា
ខាងតែងនិពន្ធដ៏មហិមា
ស្នាដៃវិជ្ជាខាងអក្សរសាស្រ្ត។
៥. បណ្ឌិតស្រ្តីខ្មែរ កែវណារុំ
ស្រាវជ្រាវអប់រំវប្បធម៌ជាក់ច្បាស់
ពង្រីកពង្រឹងការស្រាវជ្រាវណាស់
 ស្រ្តីចេះច្បាស់ខាងវប្បធម៌ខ្មែរ។
៦. បណ្ឌិតសភាចារ្យ ខ្លូតធីតា
ស្រីសាស្រ្តាចារ្យដ៏សែនពូកែ
ទស្សនវិជ្ជា, ពុទ្ធសាសនាដែរ
ចំណេះស្រីខ្មែរពិតជាចំណាន។
៧. កវីបណ្ឌិត ប៉ែនសេដ្ឋារិន
សំណេរពោរពេញដោយគុណធម៌បាន
អ្នកនិពន្ធ អ៊ុក សំណាង ចំណាន
ស្នាដៃថ្កើងថ្កាន ស្ទួយអក្សរសិល្ប៍ ។
...........................................................
ដកស្រង់ចេញពីអត្ថបទកំណាព្យវគ្គទី ២
មរតក៌ស្រ្តីខ្មែរ និពន្ធដោយខ្ញុំ៖ ផេងសុខវ៉ាន់ដា

Tuesday, December 30, 2014

ទំនាយថា៖ ស្រុកខ្មែរ មិន សូន្យ

ទំនាយថា៖ ស្រុកខ្មែរ មិន សូន្យ
..................................................
១. ទំនាយបុរាណបានចារទុក 
ខ្មែរចងចំាទុក ប្រាប់តកូន
គ្រប់ជំនាន់ ស្រុកខ្មែរមិនសូន្យ 
សូមអស់បងប្អូន ជួយពិចារណ៍ ។ 
២. តើនេះជាទំនាយ ពិតទេ ? 
ឬគ្រាន់តែគេ បង្វែងខេមរា
ឲ្យភ្លេចទឹកដី ភ្លេចសាវតារ 
ភ្លេចពូជខេមរា ធ្លាប់ល្បាញល្បី ។
៣. ទំនាយ បួន ម៉ាត់ខ្មែរអំណួត
ខ្មែរខ្លះជោរឆ្កួត បុណ្យមន្រ្តី
វង្វេងភ្លេចខ្លួន ងប់ស្រាស្រី
ដោយថារឿងដី មិនបាត់ឈ្មោះ ។
៤. អំណួតហួសក្បួន ប្រហោងក្នុង
បាត់ស្មារតីប្រុង ប្រយ័ត្នខ្ពស់
ជាហេតុបើកដៃ ជាតិរងគ្រោះ
សត្រូវទុរយស ប្រមាថខ្មែរ ។
៥. ស្រុកខ្មែរ មិន សូន្យ ព្រោះសាមគ្គី
ខ្មែរគ្រប់ទិសទី រក្សាថែ
ពួតដៃរួមគ្នា ការពារខ្មែរ
នោះទើបស្រុកខ្មែរ មិនសាបសូន្យ ។
៦. បើខ្មែរប្រហែស ស្រុកយើងបាត់
ពូជសាសន៍រសាត់ រស់លើក្បូន
បែកខ្ញែកគ្នាអស់ខ្មែរបងប្អូន
ស្រុកយើងនឹងសូន្យ ព្រោះបែកបាក់
....................................................
និពន្ធដោយ៖
ផេង សុខវ៉ាន់ដា

ខ្មែរអើយក្រោកឡើង រួមកម្លំាងគ្នា

ខ្មែរអើយក្រោកឡើង រួមកម្លំាងគ្នា
....................................................
១. ឱ!កូនខ្មែរទំាងឡាយអើយក្រោកឡើង
តស៊ូតម្កើង ប្រជាធិបតេយ្យ
ការពាររបប រាជាអាស្រ័យ
ធម្មនុញ្ញថ្លាថ្លៃ ឲ្យបានស្ថិតស្ថេរ ។
២. ជាតិយើងអ័ព្ទអួរ កំពុងដុនដាប
យួនព្រួតធ្វើបាប ខ្មែរទុក្ខខ្លំាងទ្វេ
ប្រជារងគ្រោះ អស់ដីអស់កេរ្តិ៍
មរតក៌បុព្វេ បរទេសត្រួតត្រា ។
៣. ខ្មែរអើយក្រោកឡើង ឲ្យបានស្រុះគ្នា
ទំាងកម្ពុជា គ្រប់រាស្រ្ត រាជការ
មន្រ្តីធំតូច រាជវង្ស ឧកញ៉ា
ឈាមជ័រខេមរា ត្រូវតែជួយគ្នា
៤. ទំាងក្នុង ទំាងក្រៅ ព្រះសង្ឃខេមរា
សាមគ្គីគ្នាស្តារជាតិកម្ពុជា
កម្លំាងតែមួយ ឯកភាពរួមគ្នា
ខ្មែរគ្រប់និន្នាការ ក្រោកស្រង់ជាតិ ។
៥. សីលធម៌ជាតិយើង កំពុងធ្លាក់ចុះ
វប្បធម៌ចម្រុះ សាបព្រោះព្រោងព្រាត
មរតក៌សម្បត្តិ វិនាសផ្ទួនទៀត
កណ្តាលទ្រូងជាតិ យួនពេញដីហើយ។
៦. ខ្មែរអើយក្រោកឡើង កុំសំងំសុខ
រួមគ្នាស្រង់ស្រុក កុំនៅកន្តើយ
វាសនាកូនចៅយើង ពឹងយើងហើយ
កុំបីនៅឡើយ ឈរមើលជាតិលិច ។
.............................................................
ភ្នំពេញ ០៩ ធ្នូ ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

នាមជា៖ សាស្រ្តាចារ្យពិតប្រាកដ

នាមជា៖ សាស្រ្តាចារ្យពិតប្រាកដ
========================
១. នាម សាស្រ្តាចារ្យ ពិតមានតម្លៃ 
បណ្តុះនិស្ស័យ អប់រំកុលបុត្រ
យកចិត្តទុកដាក់បង្រៀនបំផុត
 ថ្នាលបណ្តុះសុទ្ធពេញដោយគុណធម៌ ។
២. នាមសាស្រ្តាចារ្យ ស្វែករកវិជ្ជា 
ស្រាវជ្រាវពុះពារ សាបព្រោះបន្ត
អប់រំនិស្សិត ដោយចិត្តសោះ ស 
មានគុណធម៌ល្អ វិជ្ជាជូនជាតិ ។
៣. ស្រាវជ្រាវឯកសារ បោះពុម្ពស្នាដៃ 
ល្អវិសេសក្រៃ កិត្តិយសល្បីលាន់
អប់រំកូនខ្មែរ គ្រប់ៗជំនាន់
មនុស្សគ្រប់ជាន់ ថ្នាក់ដឹងដោយសារ ។
៤. តួយ៉ាង ប៉ាង ខាត់ ខៀវជុំ អ៊ុម ស៊ូ
ហួតតាត គំរូ ព្រះសាស្រ្តាចារ្យ
នៅមានច្រើនទៀត បញ្ញវន្តខេមរា
ស្នាដៃច្រើនណ៎ា កេរសង្គមខ្មែរ ។
៥. សាស្រ្តាចារ្យពិត គឺទុកស្នាដៃ
ល្អៗច្រើនក្រៃ អប់រំហូរហែ
បណ្តុះស្មារតី មហាជនខ្មែរ
ស្នាដៃក្រាស់ក្រែល គុណស្រាវជ្រាវលោក។
៦. នាមសាស្រ្តាចារ្យ មានតម្លៃណាស់
វិជ្ជាចេះច្បាស់ ក្រាស់ណាស់គគោក
ជាវិស្វករព្រលឹងជ័យជោគ
ចំណេះរកមក ជួយជាតិសង្គម ។
=========================
ភ្នំពេញ ២៤ ធ្នូ ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា ហៅ ផេង វិសុដ្ឋារ៉ាមុនី

ពុលនិងវប្បធម៌បរទេស

ពុលនិងវប្បធម៌បរទេស
----------------------------------------
វប្បធម៌ជាតិខ្លួនមានមិនរក្សា 
វប្បធម៌ខេមរា កេរពីដូនតា
ជាតិធ្លាប់ឡើងខ្ពស់ ឈ្មោះល្បីអស្ចារ្យ 
នៅក្នុងលោកា វប្បធម៌ល្អថ្លៃ ។
វប្បធម៌ដូនតា សាសនាព្រះពុទ្ធ 
កំពុងធ្លាក់ទ្រុតទ្រោមរៀងរាល់ថ្ងៃ 
ព្រោះតែយុវវ័យទាន់សម័យ 
លែងស្គាល់តម្លៃ វប្បធម៌ជាតិខ្លួន ។
ហក់លោត ញាក់ញ័រ កន្ទ្រាក់ស្មារតី
បែជាប្រុសស្រី ច្រើនលើសចំនួន
ហាយឡាយពណ៌សក់ ឡើងកូតលេងខ្លួន
ភ្លេចវប្បធម៌ខ្លួន ថាមិនដល់គេ ។
ចាប៉ី យីកេ មហោរីច្នៃ
កន្រ្ទឹមប្របកៃ ល្ខោនគ្រប់ទម្រង់
សិល្បៈ អាយ៉ៃ ភ្លេងខ្មែរយូលង់
ធ្លាប់ល្បីរឿងរុង បែធ្លាក់សព្វថ្ងៃ ។
បុណ្យព្រះពុទ្ធសាសនា ខ្មែរគោរព
ភាគច្រើនលើសលប់ ស្ទើរអស់និស្ស័យ
ដោយសារយុវវ័យ នាសព្វថ្ងៃ
ពុលនិងតម្លៃ តែវប្បធម៌គេ ។
ឯ បុណ្យសង្សារ និង បុណ្យណូអែល
យុវវ័យខ្មែរ បែជាងាករេ
ចាប់អារម្មណ៍ខ្លំាង ចងចំាម្លេះទេ
ពុលវប្បធម៌គេ ភ្លេចវប្បធម៌ខ្លួន ។
ភ្នំពេញ ២៣ ធ្នូ ២០១៤
=============================
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា ហៅ ផេង វិសុដ្ឋារ៉ាមុនី

ថែភាពក្រមុំព្រហ្មចារីយ៍

ថែភាពក្រមុំព្រហ្មចារីយ៍
 ១. ពេលស្រីពេញវ័យ         គួរគិតលកលៃ           មុននឹងស្នេហា
     លើបុរសណា               ត្រូវពិចារណា            កុំឲ្យខូចការ           អាប់យសឈ្មោះមេបា  ។
២. ក្រមុំ មានម្តង               តម្លៃថ្លៃផង                ចូលស្រីរក្សា
      ទុកជូនស្វាមី                ដែលចូលស្តីការ         ពរជ័យមេបា        ស្របតាមច្បាប់ជាតិ ។
៣. ក្រមុំបរិសុទ្ធ                 ចិត្តស្មោះបំផុត           ថែនៅរសជាតិ
      កុំចើកផ្តេសផ្តាស        នំាអាប់យសទៀត      ស្រីមានមាយាទ    ថែភាពក្រមុំ  ។  
៤.  តម្លៃក្រមុំ                    បើ កម្លោះសុំ              ឱ! ស្រីអើយកុំ  
     ត្រូវប្រាប់វិញថា           បើស្រលាញ់ខ្ញុំ            ចូលស្តីមាសម៉ុម     ទៅដល់មេបា ។
៥. ភាពក្រមុំ សុទ្ធ              ន័យលើសសមុទ្រ       ធំជាងបុព្វតា
     តម្លៃធំណាស់              សូមកន្និដ្ឋា                 គ្រប់កុលធីតា         រក្សាឲ្យបាន  ។
៦. នេះជាពាក្យពេចន៍       ជាកាព្យរំលេច           ដាស់តឿនស្មារតី
    ក្នុងបំណងល្អ                ដល់យុវតី                  សុំកុំអីអី               មុនពេលរៀបការ ។
 រាជធានី ភ្នំពេញ    ថ្ងៃ អង្គារ ទី ៣០ ខែ ធ្នូ ឆ្នំា ២០១៤  និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks