ខ្មែរយើងមានពូជ
.......................... ....
១. នេះខ្ញុំសូមតែងរំលឹកញាតិ
នៅពេលខ្ញុំឆ្លៀត ពីសិក្សា
សៀវភៅខ្ញុំអាន ទើបខ្ញុំចារ
ជូនញាតិខេមរា ពីពូជខ្មែរ ។
២. ខ្មែរជាអ្នកមានពូជវិសេស
ជាពូជអ្នកចេះ មានឪម៉ែ
ស្រាវជ្រាវ អានជាប់ជាហូរហែ
នេះហើយពូជខ្មែរ មានអប់រំ ។
៣. អារ្យធម៌ជាតិដ៏ថ្លៃថ្លា
ធ្លាប់ថ្កើងកិត្យា រន្ទឺល្បី
កើតពីប្រាជ្ញាខ្មែរប្រុសស្រ ី
រុងរឿងបុរី ជាតិខេមរា ។
៤. ខ្មែរយើងមានពូជ ម្ចាស់ទឹកដី
ចូលខ្មែរប្រុសស្រី ចំាច្បាស់ថា
មរតក៌ដូនតាមានរក្សា
កុំឲ្យបច្ចា គ្រប់គ្រងកេរ ។
៥. ខ្មែរយើងមានពូជ ពីអង្គរ
ប្រាជ្ញាលេចធ្លោ ពីបុព្វេ
សាសន៍គេដទៃ សែនគ្នាន់គ្នេរ
ច្រណែនម្លេះទេ បង្កាច់យើង ។
៦. ខ្ញុំសូមកូនខ្មែរ គ្រប់រូបា
ទំាងសាស្រ្តាចារ្យ និស្សិតដែរ
ស្រាវជ្រាវលំអិត ពូជសាសន៍ខ្មែរ
បោះពុម្ពហូរហែ ឲ្យខ្មែរដឹង ។
ភ្នំពេញ ០២ ធ្នូ ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា(វិសុដ្ឋារ៉ាមុនី )
..........................
១. នេះខ្ញុំសូមតែងរំលឹកញាតិ
នៅពេលខ្ញុំឆ្លៀត ពីសិក្សា
សៀវភៅខ្ញុំអាន ទើបខ្ញុំចារ
ជូនញាតិខេមរា ពីពូជខ្មែរ ។
២. ខ្មែរជាអ្នកមានពូជវិសេស
ជាពូជអ្នកចេះ មានឪម៉ែ
ស្រាវជ្រាវ អានជាប់ជាហូរហែ
នេះហើយពូជខ្មែរ មានអប់រំ ។
៣. អារ្យធម៌ជាតិដ៏ថ្លៃថ្លា
ធ្លាប់ថ្កើងកិត្យា រន្ទឺល្បី
កើតពីប្រាជ្ញាខ្មែរប្រុសស្រ
រុងរឿងបុរី ជាតិខេមរា ។
៤. ខ្មែរយើងមានពូជ ម្ចាស់ទឹកដី
ចូលខ្មែរប្រុសស្រី ចំាច្បាស់ថា
មរតក៌ដូនតាមានរក្សា
កុំឲ្យបច្ចា គ្រប់គ្រងកេរ ។
៥. ខ្មែរយើងមានពូជ ពីអង្គរ
ប្រាជ្ញាលេចធ្លោ ពីបុព្វេ
សាសន៍គេដទៃ សែនគ្នាន់គ្នេរ
ច្រណែនម្លេះទេ បង្កាច់យើង ។
៦. ខ្ញុំសូមកូនខ្មែរ គ្រប់រូបា
ទំាងសាស្រ្តាចារ្យ និស្សិតដែរ
ស្រាវជ្រាវលំអិត ពូជសាសន៍ខ្មែរ
បោះពុម្ពហូរហែ ឲ្យខ្មែរដឹង ។
ភ្នំពេញ ០២ ធ្នូ ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា(វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment