ខ្មែរពូជអ្នកតស៊ូ
១. ខ្មែរអើយចូលចំាមើលសាវតារ
អំពីខេមរា ពូជតស៊ូ
ឆន្ទះមោះមុត ចិត្តគំរូ
ក្លាហានគិតគូ វាសនាជាតិ។
២. បើខ្មំាងឈ្លានពាន ខ្មែរក្រោកឈរ
ទូទំាងនគរ ទំាងប្រុសស្រី
ប្តេជ្ញារួមគ្នា គ្មានពីរ បី
ការពារទឹកដី ជាតិ សាសនា ។
៣. តស៊ូជានិច្ច មិនរុញរា
មិនចុះចាញ់មា ខ្មំាងបច្ចា
មិនចេះលក់មនសិការ
ស្មារតីស្នេហាជាតិបំផុត ។
៤. ពូជខ្មែរអ្នកជា ចិត្តអ្នកមែន
ពូជខ្មែរមែនទែន បរិសុទ្ធ
អង់អាច ក្លាហាន មិនតក់ស្លុត
ដល់ទីបំផុត នៃចម្បំាង ។
៥. លុះតំណក់ឈាម គ្រាចុងក្រោយ
ខ្មែរមិនបណ្តោយ តស៊ូខ្លំាង
បូជាជិវិត ប្តូរនិងខ្មំាង
តស៊ូតតំាង ដល់ខ្មំាងរត់ ។
៦. ប្រវត្តិសាស្រ្តចារ ពូជតស៊ូ
សឺនគុយ គំរូស៊ូអត់ធ្មត់
ឃ្លំាងមឿង តាឌី មិនរន្ធត់
តស៊ូមោះមុត ដើម្បីជាតិ ។
៧. ប្រវត្តិថ្មីៗនៅសើមៗ
សឺនសាន បានផ្តើមតស៊ូទៀត
ហ្វ៊ុនស៊ិនបិច រណសិរ្សជាតិ
តស៊ូដេញវៀត យ៉ាងប្តូរផ្តាច់ ។
.......................... .....................
រាជធានីភ្នំពេញ ០៧ ធ្នូ ២០១៤
ផេង សុខវ៉ាន់ដា
១. ខ្មែរអើយចូលចំាមើលសាវតារ
អំពីខេមរា ពូជតស៊ូ
ឆន្ទះមោះមុត ចិត្តគំរូ
ក្លាហានគិតគូ វាសនាជាតិ។
២. បើខ្មំាងឈ្លានពាន ខ្មែរក្រោកឈរ
ទូទំាងនគរ ទំាងប្រុសស្រី
ប្តេជ្ញារួមគ្នា គ្មានពីរ បី
ការពារទឹកដី ជាតិ សាសនា ។
៣. តស៊ូជានិច្ច មិនរុញរា
មិនចុះចាញ់មា ខ្មំាងបច្ចា
មិនចេះលក់មនសិការ
ស្មារតីស្នេហាជាតិបំផុត ។
៤. ពូជខ្មែរអ្នកជា ចិត្តអ្នកមែន
ពូជខ្មែរមែនទែន បរិសុទ្ធ
អង់អាច ក្លាហាន មិនតក់ស្លុត
ដល់ទីបំផុត នៃចម្បំាង ។
៥. លុះតំណក់ឈាម គ្រាចុងក្រោយ
ខ្មែរមិនបណ្តោយ តស៊ូខ្លំាង
បូជាជិវិត ប្តូរនិងខ្មំាង
តស៊ូតតំាង ដល់ខ្មំាងរត់ ។
៦. ប្រវត្តិសាស្រ្តចារ ពូជតស៊ូ
សឺនគុយ គំរូស៊ូអត់ធ្មត់
ឃ្លំាងមឿង តាឌី មិនរន្ធត់
តស៊ូមោះមុត ដើម្បីជាតិ ។
៧. ប្រវត្តិថ្មីៗនៅសើមៗ
សឺនសាន បានផ្តើមតស៊ូទៀត
ហ្វ៊ុនស៊ិនបិច រណសិរ្សជាតិ
តស៊ូដេញវៀត យ៉ាងប្តូរផ្តាច់ ។
..........................
រាជធានីភ្នំពេញ ០៧ ធ្នូ ២០១៤
ផេង សុខវ៉ាន់ដា
No comments:
Post a Comment