សុំចិត្តឧកញ៉ា ឈាមជ័រជាខ្មែរ
............................................
១. រាត្រីយប់នេះខ្ញុំតែងកាព្យ
តាមក្បួនកំណាព្យកេរដូនតា
ជាតិក្បែរមាត់ជ្រោះ សុំចិត្តឧកញ៉ា
ឈាមជ័រខេមរា សុំលោកជួយ ។
២. មេត្តាជួយរាស្រ្ត សាច់ឈាមឯង
ខ្មែររាប់ម៉ឺនសែន រងទុក្ខព្រួយ
ទឹកដីកំពុងតែរញ្ជួយ
ដំណើរបោះពួយ ជ្រោះមរណៈ។
៣. ខ្ញុំសូមអង្វរ នាមខេមរា
លើ ក្រោម កណ្តាល គ្រប់ជាន់ថ្នាក់
ដល់ចិត្តឧកញ៉ា មានមាសប្រាក់
សុំលោកជួយដាក់ទានស្រង់ជាតិ។
៤. ឈាមជ័រជាខ្មែរ ពូជអង្គរ
សុំលោកកុំឈរមើល ខ្មែរទៀត
សូមជួយរិះរកគ្រប់កលស្នៀត
ដើម្បីស្រង់ជាតិ កំពុងលិច ។
No comments:
Post a Comment