Tuesday, December 30, 2014

ពុលនិងវប្បធម៌បរទេស

ពុលនិងវប្បធម៌បរទេស
----------------------------------------
វប្បធម៌ជាតិខ្លួនមានមិនរក្សា 
វប្បធម៌ខេមរា កេរពីដូនតា
ជាតិធ្លាប់ឡើងខ្ពស់ ឈ្មោះល្បីអស្ចារ្យ 
នៅក្នុងលោកា វប្បធម៌ល្អថ្លៃ ។
វប្បធម៌ដូនតា សាសនាព្រះពុទ្ធ 
កំពុងធ្លាក់ទ្រុតទ្រោមរៀងរាល់ថ្ងៃ 
ព្រោះតែយុវវ័យទាន់សម័យ 
លែងស្គាល់តម្លៃ វប្បធម៌ជាតិខ្លួន ។
ហក់លោត ញាក់ញ័រ កន្ទ្រាក់ស្មារតី
បែជាប្រុសស្រី ច្រើនលើសចំនួន
ហាយឡាយពណ៌សក់ ឡើងកូតលេងខ្លួន
ភ្លេចវប្បធម៌ខ្លួន ថាមិនដល់គេ ។
ចាប៉ី យីកេ មហោរីច្នៃ
កន្រ្ទឹមប្របកៃ ល្ខោនគ្រប់ទម្រង់
សិល្បៈ អាយ៉ៃ ភ្លេងខ្មែរយូលង់
ធ្លាប់ល្បីរឿងរុង បែធ្លាក់សព្វថ្ងៃ ។
បុណ្យព្រះពុទ្ធសាសនា ខ្មែរគោរព
ភាគច្រើនលើសលប់ ស្ទើរអស់និស្ស័យ
ដោយសារយុវវ័យ នាសព្វថ្ងៃ
ពុលនិងតម្លៃ តែវប្បធម៌គេ ។
ឯ បុណ្យសង្សារ និង បុណ្យណូអែល
យុវវ័យខ្មែរ បែជាងាករេ
ចាប់អារម្មណ៍ខ្លំាង ចងចំាម្លេះទេ
ពុលវប្បធម៌គេ ភ្លេចវប្បធម៌ខ្លួន ។
ភ្នំពេញ ២៣ ធ្នូ ២០១៤
=============================
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា ហៅ ផេង វិសុដ្ឋារ៉ាមុនី

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks