Tuesday, December 30, 2014

ថែភាពក្រមុំព្រហ្មចារីយ៍

ថែភាពក្រមុំព្រហ្មចារីយ៍
 ១. ពេលស្រីពេញវ័យ         គួរគិតលកលៃ           មុននឹងស្នេហា
     លើបុរសណា               ត្រូវពិចារណា            កុំឲ្យខូចការ           អាប់យសឈ្មោះមេបា  ។
២. ក្រមុំ មានម្តង               តម្លៃថ្លៃផង                ចូលស្រីរក្សា
      ទុកជូនស្វាមី                ដែលចូលស្តីការ         ពរជ័យមេបា        ស្របតាមច្បាប់ជាតិ ។
៣. ក្រមុំបរិសុទ្ធ                 ចិត្តស្មោះបំផុត           ថែនៅរសជាតិ
      កុំចើកផ្តេសផ្តាស        នំាអាប់យសទៀត      ស្រីមានមាយាទ    ថែភាពក្រមុំ  ។  
៤.  តម្លៃក្រមុំ                    បើ កម្លោះសុំ              ឱ! ស្រីអើយកុំ  
     ត្រូវប្រាប់វិញថា           បើស្រលាញ់ខ្ញុំ            ចូលស្តីមាសម៉ុម     ទៅដល់មេបា ។
៥. ភាពក្រមុំ សុទ្ធ              ន័យលើសសមុទ្រ       ធំជាងបុព្វតា
     តម្លៃធំណាស់              សូមកន្និដ្ឋា                 គ្រប់កុលធីតា         រក្សាឲ្យបាន  ។
៦. នេះជាពាក្យពេចន៍       ជាកាព្យរំលេច           ដាស់តឿនស្មារតី
    ក្នុងបំណងល្អ                ដល់យុវតី                  សុំកុំអីអី               មុនពេលរៀបការ ។
 រាជធានី ភ្នំពេញ    ថ្ងៃ អង្គារ ទី ៣០ ខែ ធ្នូ ឆ្នំា ២០១៤  និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks