នាមជា៖ សាស្រ្តាចារ្យពិតប្រាកដ
========================
១. នាម សាស្រ្តាចារ្យ ពិតមានតម្លៃ
បណ្តុះនិស្ស័យ អប់រំកុលបុត្រ
យកចិត្តទុកដាក់បង្រៀនបំផុត
ថ្នាលបណ្តុះសុទ្ធពេញដោយគុណធម៌ ។
២. នាមសាស្រ្តាចារ្យ ស្វែករកវិជ្ជា
ស្រាវជ្រាវពុះពារ សាបព្រោះបន្ត
អប់រំនិស្សិត ដោយចិត្តសោះ ស
មានគុណធម៌ល្អ វិជ្ជាជូនជាតិ ។
៣. ស្រាវជ្រាវឯកសារ បោះពុម្ពស្នាដៃ
ល្អវិសេសក្រៃ កិត្តិយសល្បីលាន់
អប់រំកូនខ្មែរ គ្រប់ៗជំនាន់
មនុស្សគ្រប់ជាន់ ថ្នាក់ដឹងដោយសារ ។
៤. តួយ៉ាង ប៉ាង ខាត់ ខៀវជុំ អ៊ុម ស៊ូ
ហួតតាត គំរូ ព្រះសាស្រ្តាចារ្យ
នៅមានច្រើនទៀត បញ្ញវន្តខេមរា
ស្នាដៃច្រើនណ៎ា កេរសង្គមខ្មែរ ។
៥. សាស្រ្តាចារ្យពិត គឺទុកស្នាដៃ
ល្អៗច្រើនក្រៃ អប់រំហូរហែ
បណ្តុះស្មារតី មហាជនខ្មែរ
ស្នាដៃក្រាស់ក្រែល គុណស្រាវជ្រាវលោក។
៦. នាមសាស្រ្តាចារ្យ មានតម្លៃណាស់
វិជ្ជាចេះច្បាស់ ក្រាស់ណាស់គគោក
ជាវិស្វករព្រលឹងជ័យជោគ
ចំណេះរកមក ជួយជាតិសង្គម ។
=========================
ភ្នំពេញ ២៤ ធ្នូ ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា ហៅ ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment