Thursday, January 29, 2015

សម្រិតសម្រំាងឈ្មោះទុក សម្រាប់ដាក់ឈ្មោះឲ្យអនាគត បុត្រ ធីតា

សម្រិតសម្រំាងឈ្មោះទុក សម្រាប់ដាក់ឈ្មោះឲ្យអនាគត  បុត្រ ធីតា
(បុត្រភរិយាទី  ១)             (បុត្រភរិយាទី ២)            (បុត្រភរិយាទី ៣)
       ******                            *******                     ********
.  ផេង វិសុដ្ឋារ៉ាមុនីរាជ            ១.   ផេង ពេជ្រសិរីវង្ស  ១.   ផេង កែវ មនោពេជ្រ
. ផេង វិសុដ្ឋារ៉ាវង្ស                  ២. ផេង ពេជ្រសិរីពង្ស ២.  ផេង កែវ មនោរាជ្យ
. ផេង វិសុដ្ឋារ៉ាវត្តី                   .   ផេង ពេជ្រសិរីរត្ន័  .  ផេង កែវ មនោរាហ៍
ផេង វិសុដ្ឋារ៉ារាជ          ៤.  ផេង  ពេជ្រសិរីមង្គល    ៤.  ផេង កែវ មនោរិទ្ធ
. ផេង វិសុដ្ឋារ៉ាបុប្ជារត្ន័       . ផេង  ពេជ្រសិរីសុទ្ធា      ៥.  ផេង កែវ មនោរ៉ា
ផេង វិសុដ្ឋារ៉ាជ័យសិទ្ធ      ៦. ផេង ពេជ្រសិរីសួស្តី       ៦.   ផេង  កែវ មនោយិទ្ធិ
.   ផេង វិសុដ្ឋាវិជ្ជរ៉ាពេជ្រ    ៧.  ផេង  ពេជ្រសិរីមុនី       .  ផេង  កែវ មនោវិទ្យា
**********************************************************
   (បុត្រភរិយាទី ៤            (បុត្រភរិយាទី ៥      (បុត្រភរិយាទី ៦ (ពៅ)
.   ផេង  សុខ អមរាវង្ស              ១.  ផេង  រតនៈវិមាន       ១.  ផេង  ពេជ្រពិទូរ្យ
.  ផេង  សុខអមរាសិទ្ធ             ២.  ផេង រតនៈវិជ័យ         ២.  ផេង ពេជ្រសូរកាន្យ
.  ផេង  សុខអមរា វត្តី              .  ផេង រតនៈវិចិត្រ        ៣.  ផេង   ពេជ្រកន្និកា
.   ផេង  សុខវ៉ាន់ដារី                 .   ផេង  រតនៈវិសាល     ៤.  ផេង  ពេជ្រកន្និដ្ឋា
.   ផេង    សុខវ៉ាន់ដានី             .   ផេង  រតនៈវិសុទ្ធិ        ៥ផេង  ពេជ្ររតនាវង្ស
 ផេង  សុខវ៉ាន់ដាស៊ី              .   ផេង រតនៈរង្សី           ៦.  ផេង  ពេជ្រកេសរបុប្ជា

ផេង  សុខវ៉ាន់ដារិទ្ធ             .   ផេង  រតនៈបុស្បា   .  ផេង   ពេជ្រកេសរមាលា

Tuesday, January 27, 2015

ទំនាយថា៖ ស្រុកខ្មែរ មិន សូន្យ

ទំនាយថា៖ ស្រុកខ្មែរ មិន សូន្យ
..................................................
១. ទំនាយបុរាណបានចារទុក 
ខ្មែរចងចំាទុក ប្រាប់តកូន
គ្រប់ជំនាន់ ស្រុកខ្មែរមិនសូន្យ 
សូមអស់បងប្អូន ជួយពិចារណ៍ ។ 
២. តើនេះជាទំនាយ ពិតទេ ? 
ឬគ្រាន់តែគេ បង្វែងខេមរា
ឲ្យភ្លេចទឹកដី ភ្លេចសាវតារ 
ភ្លេចពូជខេមរា ធ្លាប់ល្បាញល្បី ។
៣. ទំនាយ បួន ម៉ាត់ខ្មែរអំណួត
ខ្មែរខ្លះជោរឆ្កួត បុណ្យមន្រ្តី
វង្វេងភ្លេចខ្លួន ងប់ស្រាស្រី
ដោយថារឿងដី មិនបាត់ឈ្មោះ ។
៤. អំណួតហួសក្បួន ប្រហោងក្នុង
បាត់ស្មារតីប្រុង ប្រយ័ត្នខ្ពស់
ជាហេតុបើកដៃ ជាតិរងគ្រោះ
សត្រូវទុរយស ប្រមាថខ្មែរ ។
៥. ស្រុកខ្មែរ មិន សូន្យ ព្រោះសាមគ្គី
ខ្មែរគ្រប់ទិសទី រក្សាថែ
ពួតដៃរួមគ្នា ការពារខ្មែរ
នោះទើបស្រុកខ្មែរ មិនសាបសូន្យ ។
៦. បើខ្មែរប្រហែស ស្រុកយើងបាត់
ពូជសាសន៍រសាត់ រស់លើក្បូន
បែកខ្ញែកគ្នាអស់ខ្មែរបងប្អូន
ស្រុកយើងនឹងសូន្យ ព្រោះបែកបាក់
....................................................
និពន្ធដោយ៖
ផេង សុខវ៉ាន់ដា (ផេង វិសុដ្ឋារ៉ាមុនី)

មរតកធនធានស្រ្តីខ្មែរ (ភាគទី ២ )

មរតកធនធានស្រ្តីខ្មែរ (ភាគទី ២ )
===============================
១. លោកស្រីបណ្ឌិត នាម ពៅ សាវរស 
ប្រាជ្ញស្រីខ្ពង់ខ្ពស់ សំស្ក្រឹត សិលា
បន្សល់ស្នាដៃជាកេរខេមរា 
ជាសាស្រ្តាចារ្យ អប់រំជ័យជោគ។
២. កវីស្រីខ្មែរ ប៉ិចសង្វារវ៉ាន 
ចំណេះចំណានតែងប្រលោមលោក
អ្នកនិពន្ធ កែវច័ន្ទបូរណ៏ ជ័យជោគ 
ផ្លូវធម៌ផ្លូវលោក ក៏ចេះប្រាកដ។
៣. កវីនិពន្ធ អ៊ុំសុផានី
កវីនារី ព្រំ គីមជឿន កត់
ប៉ុលពិសី កវីចិត្តអំណត់
មុតមំាម៉ត់ចត់ខាងកិច្ចការងារ។
៤. អ្នកនិពន្ធ ម៉ៅសំណាង ស្រ្តី
សំបូរទ្រឹស្តីចំណេះវិជ្ជា
ខាងតែងនិពន្ធដ៏មហិមា
ស្នាដៃវិជ្ជាខាងអក្សរសាស្រ្ត។
៥. បណ្ឌិតស្រ្តីខ្មែរ កែវណារុំ
ស្រាវជ្រាវអប់រំវប្បធម៌ជាក់ច្បាស់
ពង្រីកពង្រឹងការស្រាវជ្រាវណាស់
ស្រ្តីចេះច្បាស់ខាងវប្បធម៌ខ្មែរ
៦. បណ្ឌិតសភាចារ្យ ខ្លូតធីតា
ស្រីសាស្រ្តាចារ្យដ៏សែនពូកែ
ទស្សនវិជ្ជា, ពុទ្ធសាសនាដែរ
ចំណេះស្រីខ្មែរពិតជាចំណាន។
៧. កវីបណ្ឌិត ប៉ែនសេដ្ឋារិន
សំណេរពោរពេញដោយគុណធម៌បាន
អ្នកនិពន្ធ អ៊ុក សំណាង ចំណាន
ស្នាដៃថ្កើងថ្កាន ស្ទួយអក្សរសិល្ប៍ ។
...........................................................
ដកស្រង់ចេញពីអត្ថបទកំណាព្យវគ្គទី ២
មរតក៌ស្រ្តីខ្មែរ និពន្ធដោយខ្ញុំ៖ ផេងសុខវ៉ាន់ដា

ការ​ភ្ជាប់​ទឹកដី​កម្ពុជាក្រោម ​(កូសាំងស៊ីន) ​ទៅក្នុង​ប្រទេស​វៀតណាម​ឆ្នាំ ១៩៤៩ ដោយ សេង ឌីណា l RFI

ការ​ភ្ជាប់​ទឹកដី​កម្ពុជាក្រោម ​(កូសាំងស៊ីន) ​ទៅក្នុង​ប្រទេស​វៀតណាម​ឆ្នាំ ១៩៤៩
ដោយ សេង ឌីណា l RFI

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​លើកឡើង អំពី​ដំណើរការ​រំសាយ​អាណានិគម​នៅ​ឥណ្ឌូចិន ដោយ​ផ្តោត​ជាពិសេស​ទៅលើ​បញ្ហា​​កូសាំងស៊ីន (ឬ​កម្ពុជាក្រោម)។
សហភាព​ឥណ្ឌូចិន​ ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង តាំង​ពី​​សតវត្សរ៍​ទី​១៩ ​ត្រូវ​បែងចែក​ជា ៥រដ្ឋ​ផ្សេងគ្នា គឺ​ កម្ពុជា ឡាវ តុងកឹង (វៀតណាម​ខាង​ជើង) អាណ្ណាម (វៀតណាម​កណ្តាល) និង​កូសាំងស៊ីន (កម្ពុជាក្រោម) ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​វៀតណាម​បច្ចុប្បន្ន។ កម្ពុជា ឡាវ តុងកឹង និង​អាណ្ណាម ថ្វីដ្បិត​តែ​ត្រូវ​ស្ថិត​ក្រោម​អំណាច​អាណានិគម​បារាំង ក៏ប៉ុន្តែ នៅមាន​ទម្រង់​ជា​ប្រទេស​ និង​មាន​អំណាច​នយោបាយ​ដាច់​ពី​បារាំង។ ផ្ទុយទៅវិញ កូសាំងស៊ីន​ត្រូវ​បាន​បារាំង​កាត់យក​មក​ធ្វើ​ជាអាណាខេត្ត​របស់​ខ្លួន​ទាំងស្រុង ដោយ​មាន​លក្ខន្តិកៈ​ជា​ដែនដីបារាំង​នៅ​នាយសមុទ្រ ​(Territoire d’Outre-mer)។
កូសាំងស៊ីន​​ធ្លាប់​ជា​ទឹកដី​របស់​នគរ​ខ្មែរ ក៏ប៉ុន្តែ ត្រូវ​នគរ​អាណ្ណាម​ចូល​មក​កាន់កាប់ និង​​កាត់​យក​ទៅ​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន ចាប់ពី​​ក្នុង​អំឡុង​សតវត្សរ៍​ទី១៧ មុននឹង​ត្រូវ​បារាំង​ច្បាំង​ដណ្តើម​យក​មក​កាន់កាប់ នៅ​ឆ្នាំ​១៨៦២។

នៅ​ឆ្នាំ​១៨៦៤ នៅក្រោយ​ពេល​ដែល​ព្រះបាទ​នរោត្តម​ព្រម​ដាក់​កម្ពុជា​ឲ្យ​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង លោក​ Pierre-Paul de la Grandière ទេសាភិបាល​បារាំង​នៅ​កូសាំងស៊ីន ធ្លាប់បាន​សន្យា​ថា​នឹង​ជួយ​កម្ពុជា​ឲ្យ​​យក​មកវិញ​នូវ​​ទឹកដី​ដែល​បាត់បង់​ទៅ​ប្រទេស​ជិតខាង។ ក៏ប៉ុន្តែ ពាក្យសន្យា​នេះ បារាំង​បាន​ធ្វើ​​​តែ​ចំពោះ​ទឹកដី​ដែល​​ខ្មែរ​បាត់បង់​ទៅ​សៀម​តែ​ប៉ុណ្ណោះ។ ចំពោះ​ទឹកដី​កម្ពុជា​ក្រោម​វិញ បន្ទាប់​ពី​បាន​ដណ្តើម​ពី​វៀតណាម​មក​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​អស់រយៈពេល​ជិត១សតវត្សរ៍ បារាំង​ស្រាប់​តែ​បាន​ប្រគល់​ទៅ​ឲ្យ​វៀតណាម​វិញ នៅ​ឆ្នាំ​១៩៤៩ ដោយ​មិន​កាត់​មក​ឲ្យ​ខ្មែរ​​ដែល​ជា​ម្ចាស់​ដើម​នោះទេ។

ការណ៍ដែល​បារាំង​សម្រេច​កាត់​ទឹកដី​កម្ពុជាក្រោម​ទៅ​ឲ្យ​វៀតណាម​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​ឥណ្ឌូចិន ដែល​បារាំង​ត្រូវ​ប្រឈមមុខ​នឹង​ចលនាឧទ្ទាម​កុម្មុយនិស្ត​វៀតណាម គឺ​ពួក​វៀតមិញ។

នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ ពេល​ដែល​បារាំង​ត្រូវ​ធ្លាក់​ចុះខ្សោយ តំបន់​ឥណ្ឌូចិន​​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន។ ​ក្រោយ​ពេល​ដែល​ជប៉ុន​ចាញ់​សង្រ្គាម​លោកលើកទី២ នៅ​ឆ្នាំ​១៩៤៥ ទើប​បារាំង​ចូល​មក​ត្រួតត្រា​ឥណ្ឌូចិន​ឡើងវិញ ក៏ប៉ុន្តែ ដោយ​មើល​ឃើញ​ពី​ការ​រីកដុះដាល​នៃចលនា​ទាមទារ​ឯករាជ្យ បារាំង​ដឹងច្បាស់​ថា ខ្លួន​នឹង​មិន​អាច​កាន់កាប់​តំបន់​ឥណ្ឌូចិន​ពេញ​ដៃ​ដូចកាល​ពីមុនសង្រ្គាម​នោះទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​ដាក់ចេញ​នូវផែនការ​​មួយ គឺ​​កែប្រែ​សហភាព​ឥណ្ឌូចិន​ឲ្យ​ទៅ​ជា “សហព័ន្ធ​ឥណ្ឌូចិន” ដោយ​ប្រទេស​ជា​សមាជិក​នីមួយៗ​ត្រូវ​ទទួលបាន​ឯករាជ្យ​ស្ទើរតែ​ពេញលេញ ពោលគឺ​ ត្រូវ​ក្តោបក្តាប់​​អំណាច​ទាំងអស់ លើកលែង​តែ​​វិស័យ​កងទ័ព និង​ហិរញ្ញវត្ថុ ដែល​ត្រូវ​បន្ត​ស្ថិត​ក្នុងដៃ​បារាំង ។
ជាមួយ​កម្ពុជា និង​ឡាវ ការចរចា​ជុំវិញ​លក្ខន្តិកៈ​ពាក់កណ្តាល​ឯករាជ្យ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​​គ្មាន​ឧបសគ្គ​អ្វី​ធំដុំ​នោះទេ ហើយ​នៅ​ក្នុង​ពេល​កំពុង​រង់ចាំ​ការចុះ​សន្ធិសញ្ញា​ជា​ស្ថាពរ ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ (Modus vivendi) ត្រូវ​បាន​ចុះ​រវាង​បារាំង និង​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៤៦ និង​រវាង​បារាំង និង​ឡាវ នៅ​ថ្ងៃ​ទី២៧ ខែ​សីហា​ឆ្នាំ​ដដែល។

ជាមួយ​វៀតណាមវិញ ការចរចា​ត្រូវ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ច្រើន ម្យ៉ាង ដោយសារ​តែ​វៀតណាម​នៅ​ពេលនោះ​មិនមែន​ជា​ប្រទេស​រួមគ្នា​តែមួយ ពោលគឺ​ ត្រូវ​ចែក​ជា​តុងកឹង និង​អាណ្ណាម ដែល​មាន​អំណាច​នយោបាយ​ដាច់ចេញ​ពី​គ្នា​ ហើយ​ម្យ៉ាងទៀត គឺ​ដោយសារ​តែ​មាន​ចលនា​កុម្មុយនិស្ត​វៀតមិញ ដែល​បាន​ប្រកាស​ឯករាជ្យ​ជា​ឯកតោ​ភាគី​បង្កើត​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​រួចទៅហើយ តាំង​ពីថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥។

នៅ​ក្នុងការ​ចរចា​ជាមួយ​បារាំង ហូ ជីមិញ ដែល​ជា​ប្រមុខដឹកនាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ ហើយ​ដែល​មាន​មូលដ្ឋាន​នៅ​តុងកឹង (វៀតណាម​ខាងជើង) បាន​ទាមទារ​ឲ្យ​បារាំង​ប្រគល់​ឯករាជ្យ​ភ្លាមៗ​ដល់​វៀតណាម ហើយ​​ប្រទេស​វៀតណាម​ឯករាជ្យ​នេះ​​ត្រូវ​តែ​រួមបញ្ចូល​គ្នា​នូវ​តំបន់​ទាំង ៣ គឺ ​តុងកឹង អាណ្ណាម និង​​កូសាំងស៊ីន ដែល​វៀតណាម​ចាត់ទុក​ថា​ជា​ទឹកដី​របស់​ខ្លួន ដែល​បារាំង​ច្បាំង​ដណ្តើម​យក​ទៅ​​ធ្វើ​ជា​អាណាខេត្ត។

លក្ខខណ្ឌ​នេះ​ត្រូវ​បាន​បារាំង​ច្រានចោល ដោយសារ​តែ​នៅ​ពេលនោះ បារាំង​ចង់​រក្សា​ទឹកដី​កូសាំងស៊ីន​ទុក​​ជា​អាណាខេត្ត​របស់​ខ្លួន​តទៅទៀត។ ក្រោយ​មក​ទៀត បារាំង​បាន​សុខចិត្ត​​ធ្វើ​សម្បទាន​ដល់​ហូ ជីមិញ ដោយ​យល់ព្រមបើក​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ ដើម្បី​ឲ្យ​ប្រជាជន​ជា​អ្នក​សម្រេច​ថា តើ​គួរ​បញ្ចូល​តំបន់​ទាំង ៣ ជា​ប្រទេស​វៀតណាម​តែមួយ​ឬ​ក៏​យ៉ាងណា។ តំណាង​រដ្ឋាភិបាល​បារាំង និង​ហូ ជីមិញ ក៏​បាន​ចុះកិច្ចព្រមព្រៀង​មួយ​ក្នុង​ន័យ​នេះ នៅថ្ងៃ​ទី៦​ ខែមីនា ឆ្នាំ​១៩៤៦ ដោយ​ត្រៀម​រៀបចំ​បើក​ធ្វើ​សន្និសីទ​មួយ នៅ​ហ្វុងតែនប្លូ (Fontainebleau) ប្រទេស​បារាំង ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​ស្ថាពរ។

ក៏ប៉ុន្តែ ការ​ខ្វែងគំនិត​គ្នា​ រវាង​បារាំង និង​ពួក​វៀតមិញ​ក៏​បាន​កើតឡើង​ម្តងទៀត ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ប្រជាមតិ។ ​ហូ ជីមិញ ទាមទារ​ឲ្យ​​​តុងកឹង អាណ្ណាម និង​កូសាំងស៊ីន​រៀបចំ​ធ្វើ​ប្រជាមតិ​រួមគ្នា​​ជាប្លុក។ ចំណែក​​​​លោក​ Thierry d’Argenlieu ដែល​នៅពេលនោះ​ជា​អគ្គស្នងការ​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន (Haut-commissaire de France en Indochine) ​យល់ឃើញ​ថា ការ​បោះឆ្នោត​ប្រជាមតិ​ជាប្លុក​នេះ​មិនមាន​ភាព​យុត្តិធម៌ ពីព្រោះ​ថា ប្រជាជន​នៅ​តុងកឹង និង​អាណ្ណាម​ ដែល​សុទ្ធតែ​ចង់​ទាមទារ​យក​កូសាំងស៊ីន​ទៅវិញ គឺ​មាន​ចំនួន​ច្រើន​លើសលុប​ធៀប​នឹង​ប្រជាជន​នៅ​កូសាំងស៊ីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ទាមទារ​​ថា បារាំង​ត្រូវ​តែ​​បើកផ្លូវ​ឲ្យ​កូសាំងស៊ីន​អាច​​​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ​ដូច​ជារដ្ឋផ្សេងទៀត​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន​ដែរ ហើយ​រដ្ឋ​កូសាំងស៊ីន​​ថ្មី​នេះ​គឺ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯងអំពី​ទំនាក់ទំនង​ជាមួយ​នឹង​វៀតណាម។

នៅថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​១៩៤៦ នៅ​ក្នុងពេល​ដែល ហូ ជីមិញ ដឹកនាំ​គណៈប្រតិភូវៀតណាម​ចេញ​ទៅ​បារាំង ដើម្បី​​ចូល​រួម​ក្នុង​សន្និសីទ​នៅ​ហ្វុងតែនប្លូ លោក Thierry d’Argenlieu បាន​ប្រកាស​​ឲ្យ​កូសាំងស៊ីន​ក្លាយ​ជា​​​រដ្ឋ​ស្វយ័ត ដោយ​មាន​ឈ្មោះ​ថា ​“សាធារណរដ្ឋ​កូសាំងស៊ីន” និង​​​មាន​រដ្ឋាភិបាល​បណ្តោះអាសន្ន នៅ​ទីក្រុង​សៃហ្កន (ព្រៃនគរ)។ រដ្ឋាភិបាល​បណ្តោះអាសន្ន​​នេះ​ហើយ ដែល​នឹង​ត្រូវ​ទទួល​បន្ទុក​រៀបចំ​ការ​បោះឆ្នោត​ប្រជាមតិ​ សម្រេច​ជោគវាសនា​កូសាំងស៊ីន។

សម្រាប់​ ហូ ជិមិញ ការ​ផ្តាច់​កូសាំងស៊ីន​ឲ្យ​ទៅ​ជា​រដ្ឋ​ឯករាជ្យ​នេះ​ គឺ​ជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង ដែល​បានចុះ​កាល​ពី​ខែមីនា។ សន្និសីទ​នៅ​ហ្វុងតែនប្លូ​ត្រូវ​ទទួល​បរាជ័យ។​ ការចរចា​ រវាង​បារាំង និង​ហូ ជីមិញ ក៏​ត្រូវ​ជាប់គាំង។ ​នៅ​ខែ​ធ្នូឆ្នាំ​១៩៤៦ សង្រ្គាម​ រវាង​បារាំង និង​វៀតមិញ (សង្រ្គាមឥណ្ឌូចិន) ​ក៏​ចាប់ផ្ទុះឡើង។

នៅ​ក្នុងពេល​ដែល​សង្រ្គាម​ឥណ្ឌូចិន​កំពុងឆាបឆេះ​ពេញ​បន្ទុក បារាំង​​បាន​ចាប់ផ្តើមគិតគូរ​បង្កើត​រដ្ឋាភិបាល​វៀតណាម​ថ្មីមួយ ដើម្បី​ប្រជែង​ជាមួយ​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត នៅ​វៀតណាម​ខាងជើង។ គោលដៅ​របស់​បារាំង គឺ​ធ្វើ​យ៉ាងណា​​កាត់ផ្តាច់​ពួក​វៀតមិញ ពី​ការ​គាំទ្រ​របស់​ប្រជាជន​វៀតណាម តាមរយៈ​ការ​សន្យា​ផ្តល់​ឯករាជ្យ​ដល់​វៀតណាម ដឹកនាំ​ដោយ​រដ្ឋាភិបាល​មួយ ដែល​មិនមែន​កុម្មុយនិស្ត។ នៅ​ពេលនោះ បារាំង​សំឡឹង​ឃើញ​ថា មាន​ឥស្សរជន​តែ​ម្នាក់​គត់ ​ដែល​អាច​ឡើង​មក​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​ប្រជែង​នឹង​ប្រជាប្រិយភាព​របស់​ហូ ជីមិញបាន គឺ បាវដាយ ​អតីត​អធិរាជ​នៃ​នគរ​​​អាណ្ណាម ដែល​ត្រូវ​ពួក​វៀតមិញ​បង្ខំ​ឲ្យ​ដាក់រាជ្យ និង​រត់ទៅ​រស់នៅ​និរទេសខ្លួន នៅ​ហុងកុង។

លោក Vincent Auriol ប្រធានាធិបតី​បារាំង​ពី​ឆ្នាំ​១៩៤៧ ដល់​១៩៥៤ និង​អតីត​អធិរាជ​​អាណ្ណាម បាវ ដាយ
នៅឆ្នាំ​១៩៤៧ បារាំង​បាន​ចាប់ផ្តើម​ទាក់ទង​ជាមួយ​បាវដាយ ដើម្បី​សុំ​ឲ្យ​ទ្រង់មក​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​​ថ្មី ដែល​បារាំង​គ្រោង​បង្កើត ដើម្បី​ប្រឆាំង​នឹង​វៀតមិញ។ ក៏ប៉ុន្តែ បាវដាយ​មិនបាន​យល់ព្រម​ភ្លាមៗ​នោះទេ ដោយ​បាន​ធ្វើជា​កិកកុក ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​ជាច្រើន​ ជាពិសេស គឺ​ទាមទារ​​ឲ្យ​បារាំង​ទទួលស្គាល់​ឯករាជ្យ​របស់​វៀតណាម​ជា​ប្រទេស​រួមគ្នា​នូវ​ដែនដី​ទាំង៣ គឺ​តុងកឹង អាណ្ណាម និង​កូសាំងស៊ីន។ និយាយ​ឲ្យ​ចំ លក្ខខណ្ឌ​ដែល​បាវដាយ​ទាមទារ​នេះ គឺ​ដូចគ្នា​ទៅនឹង​ការទាមទារ​របស់​ហូ ជីមិញ ហើយ​ដែល​បារាំង​ធ្លាប់​បាន​បដិសេធ​រួចទៅហើយ។

ក៏ប៉ុន្តែ បារាំង​ក្នុងពេល​ចរចាជាមួយ​បាវដាយ គឺខុសគ្នា​ពី​បារាំង​ក្នុងពេល​ចរចា​ជាមួយ​ហូជីមិញ។ រដ្ឋាភិបាល​បារាំង​បាន​ផ្លាស់ប្តូរ​ប្រមុខ​ដឹកនាំ​ជាច្រើន​ដំណាក់កាល​រួច​ទៅហើយ ហើយ​​របប​នយោបាយ​ថ្មីមួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​បារាំង គឺ​របបសាធារណរដ្ឋ​ទី៤ ដោយ​មាន​ប្រធានាធិបតី​ថ្មី គឺ​លោក Vincent Auriol ដែល​បាន​ឡើង​មក​កាន់​តំណែង នៅដើម​ឆ្នាំ​១៩៤៧។ លោក Thierry d’Argenlieu អគ្គស្នងការ​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន​ក៏​ត្រូវ​បាន​ផ្លាស់ចេញ នៅ​ខែ​មីនា ឆ្នាំ​១៩៤៧។

សម្រាប់​រដ្ឋាភិបាល​បារាំង​ថ្មី​ ការ​កម្ចាត់​ចលនា​កុម្មុយនិស្ត​វៀតមិញ ​ដើម្បី​បញ្ចប់​សង្រ្គាម​ឥណ្ឌូចិន គឺ​ជា​អាទិភាព​ធំជាង​ជោគវាសនា​នៃ​ដែនអាណានិគម​កូសាំងស៊ីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​សុខចិត្ត​ប្រគល់​កូសាំងស៊ីន​ឲ្យ​ទៅ​វៀតណាម ទៅតាម​ការ​ទាមទារ​របស់​បាវដាយ ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាវដាយ​សុខចិត្ត​​ទៅដឹកនាំ​រដ្ឋាភិបាល​វៀតណាម ប្រឆាំង​នឹង​ពួក​វៀតមិញ។

ការចរចា​​ជាមួយ​បាវដាយ​ក៏​បាន​ឈាន​ទៅដល់​ការ​ចុះ​កិច្ចព្រមព្រៀង នៅ​បេដាឡុង នៅថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​១៩៤៨ ហើយ​នៅថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​១៩៤៩ លោក Vincent Auriol ប្រធានាធិបតី​បារាំង​បាន​ផ្ញើ​លិខិត​​ជាលាយលក្ខណ៍​ទៅ​​បាវដាយ ដោយ​បញ្ជាក់​ពី​ការ​ព្រមព្រៀង​​ឲ្យ​វៀតណាម​ក្លាយ​​ទៅជា​ប្រទេសឯករាជ្យ​មួយ ដោយ​រួមបញ្ចូល​​តំបន់​ទាំង៣ គឺ តុងកឹង អាណ្ណាម និង​កូសាំងស៊ីន។

នៅថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ​១៩៤៩ សភា​បារាំង​ក៏​បាន​អនុម័ត​ច្បាប់​មួយ​បញ្ចប់​លក្ខន្តិកៈ​ជា​ទឹកដី​នៅនាយ​សមុទ្រ​របស់​កូសាំងស៊ីន ដោយ​ភ្ជាប់​​អតីត​ដែនដី​របស់​នគរ​ខ្មែរ​នេះ ទៅជាមួយ​នឹង​ប្រទេស​វៀតណាម។ ១០ថ្ងៃ​ក្រោយ​មក គឺ​នៅថ្ងៃ​ទី១៤ ខែមិថុនា តុងកឹង អាណ្ណាម និង​កូសាំងស៊ីន​ត្រូវ​បាន​គេ​ច្របាច់​បញ្ចូល​គ្នា​បង្កើត​ជា​​រដ្ឋវៀតណាម​ឯករាជ្យ​មួយ ដែល​មាន​រដ្ឋធានី​នៅ​សៃហ្គន (ព្រៃនគរ) ក្រោម​ការ​ដឹកនាំ​របស់​អតីត​អធិរាជ​បាវដាយ ៕

ការ​ភ្ជាប់​ទឹកដី​កម្ពុជាក្រោម ​(កូសាំងស៊ីន) ​ទៅក្នុង​ប្រទេស​វៀតណាម​ឆ្នាំ ១៩៤៩

ការ​ភ្ជាប់​ទឹកដី​កម្ពុជាក្រោម ​(កូសាំងស៊ីន) ​ទៅក្នុង​ប្រទេស​វៀតណាម​ឆ្នាំ ១៩៤៩

ដោយ RFI

Saturday, January 24, 2015

អំាងប៉ាវបេះដូង រង្វាន់ស្នេហ៍ស្មោះ

 អំាងប៉ាវបេះដូង រង្វាន់ស្នេហ៍ស្មោះ
*****************************
     ស្រីអើយកុំព្រួយ កុំឡើយខ្វល់ខ្វាយ          
      ធ្វើចិត្តសប្បាយ ថ្ងៃចូលឆ្នំាថ្មី
​     រៀមនឹងជូន រង្វាន់អំាងប៉ាវថ្មី                
       ទៅដល់ដៃស្រី រង្វាន់បេះដូង    ។
     រៀមកូនអ្នកស្រែ ឃ្វាលគោក្របី              
  ចិត្តស្មោះភក្តី និងស្នេហ៏ដំបូង
     មិនមែនយល់សប្តិ មិនមែនយល់សូង        
    អំាងប៉ាវបេះដូង ទុកជូនមាសស្នេហ៍។
     បេះដូងបងមួយ បេះដូងកម្លោះ                  
  បេះដូងស្ម័គ្រស្មោះ បេះដូងសច្ចៈ
     បេះដូងកម្លោះបងគ្រប់លក្ខណៈ                
  អំាងប៉ាវបងដាក់បេះដូងជូនស្រី ។
     រៀមសូមប្រកាស ប្រគល់ជំនូន                  
អំាងប៉ាវស្នេហ៍ជូន ជំនូនភក្តី
     សូមភា្ជប់និស្ស័យជាគូមេត្រី                    ​
    រួមរ័ក្សនឹងស្រី លុះសូន្យជីវិត។
     បើស្រីទទួល រៀមសូមសន្យា                      
អំាងប៉ាវស្នេហា ស្មោះតែអូនពិត
     ការពារ ថែស្រី មិនអោយឃ្នើសចិត្ត          
   សុខភាពផ្លូវចិត្តអូន រៀមសុំធានា។
     ថ្ងៃចូលឆ្នំាចិន អំាងប៉ាវស្នេហ៍ស្មោះ          
  ចងដៃស្រីស្រស់ និស្ស័យនឹងគ្នា
     ខ្លាចអី អៀនអី ណា៎កែវពុំងារ                    
បេះដូងល្អជា នូវកម្លោះសុទ្ធ  ។
---------------------------------------------
    រាជធានីភ្នំពេញ    ២៤   មករា   ២០១៥  
ដោយ៖ ផេង សុខវ៉ាន់ដា

Saturday, January 17, 2015

ជំរុំឬទ្ធីសែន ទំនួញស្នេហ៍ សរជាតិ

 ជំរុំឬទ្ធីសែន ទំនួញស្នេហ៍ សរជាតិ
*******************************
១.  រឿងរ៉ាវកន្លងកាលពីជាតិមុន                    
        ទឹកភ្នែកហូរជន់ នឹករឿងស្នេហ៍កម្ម
     ដូចមានបារមី បណ្តាលចិត្តចំា                        
   កាលនោះចុងឆ្នំា នាឆ្នំាប៉ែតបួន   ។
២. ជំរុំឬទ្ធីសែន ទល់ដែនខ្មែរសៀម                      
  យុទ្ធជនខ្មែរត្រៀម តស៊ូដេញយួន
      បងជាយុទ្ធជន ធ្វើសឹកមំាមួន                            
ឯស្រស់ស្រីស្ងួន ជាយុទ្ធនារី  ។
៣. រៀមហើយនិងស្រី ចេញច្បាំងតទល់            
     តែត្រូវថ្នាំពុល ខ្មំាងយួនវាតទី      
      បងស្លាប់រួមគ្នាជាមួយឆវី                                
 ជំរុំឬទ្ធី សែនដែនតេជៈ   ។
៤.  រៀមហើយនឹងស្រីបានត្រឹមសច្ចា                    
ថាចូលរោងការ ពេលទ័ពយើងឈ្នះ
      តែត្រូវគ្រោះកម្ម ចូលមករំាងស្ទះ                      
ជីវិតត្រូវលះបង់លើសមរភូមិជ័យ   ។
៥. ឆ្នំាកៅសិបពីរ រៀមចាប់ជាតិថ្មី                      
   ឯរូបអូនស្រី កើតឆ្នំាកៅបី
     គ្រោះកម្មបំបែកដល់ស្នេហ៍ជាតិថ្មី                    
ឲ្យរៀមព្រាត់ស្រី ដូចកាលជាតិមុន ។
៦. ក្រោយចប់បាក់ឌុប បួន ឆ្នំាកន្លង                      
 ដំណឹងដល់បង ស្រីរៀបការហើយ
     ជនរួមជាតិអើយនេះកម្មខ្ញុំហើយ                      
ស្រីស្រស់ត្រាណត្រើយ ភ្លេចរឿងជាតិមុន។
-------------------------------------------------
    រាជធានីភ្នំពេញ ១៧ មករា ២០១៥
 និពន្ធដោយ៖ ផេង សុខវ៉ាន់ដា ( ផេង វិសុដ្ឋារ៉ាមុនី )

Friday, January 16, 2015

ធម្មជាតិជាអ្នកជាតិនិយមខ្មែរ

  ធម្មជាតិជាអ្នកជាតិនិយមខ្មែរ
--------------------------------------
 ១. ធម្មជាតិជាអ្នកជាតិនិយម                
       ទោះទុក្ខប៉ុនភ្នំ ក៏ឥតរុញរា
      នៅតែតស៊ូ ខំពុះពារ                            
  ជីវិតបូជា ជូនជាតិខ្មែរ  ។
២. ទោះលុយវាល់លានទិញទឹកចិត្ត              
 បុណ្យសក្តិខ្ពស់ក្រឹត្យ មិនព្រមដែរ
      គំរាម សម្លុត ចាប់ចងខ្សែ                        
ក៏នៅមិនប្រែ លក់ឧត្តមគតិ  ។
៣. ដើម្បីជាតិរស់ ឈ្មោះខ្មែរនៅ                  
ក្តីសុខជ្រាលជ្រៅ ជូនប្រជា
     និតិរដ្ឋជូនកម្ពុជា                                  
  លិទ្ធិប្រជាធិបតេយ្យពិត   ។
៤. ស្លាប់ខ្លួន-ជាប់គុក-និរទេសស្រុក              
រស់មិនស្រណុក ទំាងភ័យភិត
     ជារឿងធម្មតានៃជីវិត                            
 ជាធម្មជាតិពិត អ្នកជាតិនិយម  ។
៥. តួយ៉ាង ទ្រង់ស៊ីសុវត្ថិយុត្តិវង្ស                  
   អៀវកើស តពង្សជាតិនិយម
     ឃ្លំាងមឿង សឺនគុយ ប្រាជ្ញខៀវជុំ          
  ប៉ាងខាត់ ប្រាជ្ញធំ និង ហែមចៀវ  ។
៦. ពិស្នុឈូក - ក្រឡាហោម គង់                  
 អ្នកជាតិ តពង្សលះជីវិត
    អ្នកស្នេហាជាតិ គ្រោះជុំជិត                
    មច្ចុរាជកៀកកិត ចំាជានិច្ច  ។
------------------------------------------------
   រាជធានី ភ្នំពេញ   ១៦ មករា ២០១៥    
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

រក្សាកម្លំាងជាតិនិយមខ្មែរឲ្យមំា.....កុំចាញ់កលគេ !

រក្សាកម្លំាងជាតិនិយមខ្មែរឲ្យមំា.....កុំចាញ់កលគេ !
--------------------------------------------------------
១.  ជំនឿទុកចិត្តដ៏ប្តូរផ្តាច់                        
     រួមគ្នាជាស្រេច កុំបែកឃ្លាត
      រក្សាកម្លំាងសាមគ្គីជាតិ                      
     ប្រុងប្រៀបរៀបស្នៀត ចំាឱកាស ។
២. ឆន្ទៈ មោះមុត ហើយហានក្លា            
    គ្រប់ញាតិខេមរា  ទំាងក្មេងចាស់
      ពិសេសយុវជន ខ្លំាងណាស់                    
 កុំជឿផ្តេសផ្តាស មុនពិចារណ៍  ។
៣. ពត៌មានពិត ត្រូវតាមដាន                        
ចូលខ្មែរគ្រប់ប្រាណ ក្នុងលោកា
      រួមគ្នាសាបព្រោះអហិង្សា                    
   ជួយគ្នា ហើយការពារខ្មែរយើង ។
៤.  បរទេសឈ្លានពាន កំពុងភ័យ            
     ប្រើល្បិចលកលៃ គាស់រំលើង
      បំបែកកម្លំាងសាមគ្គីយើង                    
     វាបញ្ឆេះភ្លើង ខ្មែរចែកក្រុម។
៥. សូមគ្រប់ខេមរា គ្រប់និន្នា                      
   រួមកម្លំាងគ្នា ចងបាច់ផ្តុំ
     កម្លំាងតែមួយ មិនបែកក្រុម                    
  ខ្ញុំតែងកាព្យសូម រក្សាកម្លំាង ។
៦. ចាស់លោកថា"  សាមគ្គីជាតិរស់"          
    "ជាតិស្លាប់បាត់ឈ្មោះ " ពូជសាសន៍បាត់
    ព្រោះកម្លំាងជាតិ  មិនប្រយ័ត្ន                  
  បែកគ្នាអារ៉ាត់ អារាយពេក  ។
------------------------------------------------
   រាជធានី ភ្នំពេញ  ១៥ មករា ២០១៥      
 និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

Wednesday, January 14, 2015

សូមជូនកំណាព្យ" សម័យអង្គរ អំណាចចក្រភព "

សូមជូនកំណាព្យ" សម័យអង្គរ អំណាចចក្រភព " 
=========================================
សម័យមហាអង្គរ អំណាចចក្រភព
១. សម័យអង្គរល្បីល្បាញជ័យជោគ 
លេចធ្លោលើលោក ដោយអង្គក្សត្រា
អំណាចដឹកនំា រន្ទឺចេស្តា
ជនជាតិខេមរា ល្បីគ្រប់ទិសទី ។
២. ខាងជើងជាប់ចិន ទក្សិណសមុទ្រ
ខាងត្បូងបំផុត ទល់ម៉ាឡេស៊ី
ខាងកើតជាប់ចាម ខ្មែរត្រួតគ្រប់ទី
ខាងលិចភូមី ជាប់មីយ៉ាន់ម៉ា ។
៣. អង្គរ បាយ័ន និង ព្រះវិហារ
ល្បីល្បាញខ្ទ័រខ្ទារ ពេញភពលោកា
ជ័យវរ្ម័នទី ៧ និង សូរិយា-
ទី ២ ក្សត្រា មានធម៌ទសពិធ ។
៤. កូនខ្មែរជាន់ក្រោយ មានមោទនភាព
ស្នាដៃគ្មានប្រៀប កេរ្តិ៍ដូនតាពិត
បរទេសញញើត ស្នាដៃជំនិត
គេថាគំនិតខ្មែរ ពូជអ្នកប្រាជ្ញ ។
៥. ពូជខ្មែរអង្គរ ជាពូជអ្នកប្រាជ្ញ
ក្លាហានអង់អាច សត្រូវបាក់ស្បាត
តែខ្មែរធ្លាក់ចុះ ស្ទើរតែដល់បាត
បរទេសប្រមាថ ព្រោះខ្មែរបែកបាក់ ។
៦. ខ្មែរអើយភ្ញាក់ឡើង មើលប្រវត្តិសាស្រ្ត
ក្រំាងមាសចារច្បាស់ ទុកឲ្យសិក្សា
ស្រាវជ្រាវ វិភាគអំពី ព្រឹត្តិការណ៍
ប្រវត្តិសាវតារ ខ្មែរជានរណា ???? ។

-----------------------------------------------
ភ្នំពេញ ១៤ មករា ២០១៥
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា 

Monday, January 12, 2015

ទឹកចិត្តខ្មែរអ្នកជាតិនិយម

ទឹកចិត្តខ្មែរអ្នកជាតិនិយម
-------------------------------
ចិត្តអ្នកជាតិនិយម 
គឺធំជាងភ្នំ 
ហើយរឹងជាងថ្ម
ទោះខ្លួនក្នុងឃ្នៀប
ខ្នោះកៀបជាប់ ក
ក៏ចិត្តស្មោះ ស
ស្នេហ៍ជាតិ ប្រជា ។
ឈាមក្រាលប្រថពី
ញើសដាបធរណី
ក៏ឥតរុញរា
យកជីវិតប្តូរ
បង្ហូរឈាមជា
ដើម្បីការពារ
ជាតិ និង រាស្រ្តខ្មែរ ។
វរជនខ្មែរ
តស៊ូគ្មានល្ហែ
មិនបានសុខដែរ
ព្រោះរឿងទឹកដី
សេរីភាពខ្មែរ
ជីវិតជាខែល
បូជាជូនជាតិ ។
ឃ្លាតកូនប្រពន្ធ
ស៊ូរងទុក្ខធ្ងន់
រាប់ខែឆ្នំាទៀត
ទឹកចិត្តអ្នកជាតិ
គំនិតមានម្សៀត
មិនដែលចង្អៀត
រឿងជាតិ ប្រជា ។
ភ្នំពេញ ១២ មករា ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
(ផេង វិសុដ្ឋារ៉ាមុនី ) (រក្សាសិទ្ធនិពន្ធ)
និស្សិតថ្នាក់បរិញ្ញាប័ត្រនៃពុទ្ធិក
សាកលវិទ្យាល័យព្រះសីហនុរាជ

Thursday, January 8, 2015

(ចិត្តប៉ងប្រាថ្នាបុប្ជាកម្ពុជាក្រោម)

(ចិត្តប៉ងប្រាថ្នាបុប្ជាកម្ពុជាក្រោម)
================================
១. រាត្រីដប់ប្រាំកើតសុបិន្តចម្លែក 
ឃើញផ្កាល្អឯករីកស្រស់ម្លេះទេ
ដុះមានតែមួយនៅចុងទន្លេ 
បាសាក់ក្រោមរេកម្ពុជាក្រោម។
២. បុប្ជារីកស្រស់ដុះជាប់សមុទ្រ 
ប្រហើរបំផុតក្លិនផ្កាដីក្រោម
ខ្ញុំសែនច្រណែងបុប្ជាឆើតឆោម 
ព្រោះកន្លង់ចោមក្រេបរសក្លិនផ្កា។
៣. ខ្ញុំនិស្សិតកម្ពុជាកណ្តាល
សែនមានវាសនាសប្តិឃើញបុប្ជា
កម្ពុជាក្រោម ដូចទេពកញ្ញា
កិន្នរអប្សរាចុះពីសួគ៌ឋាន។
៤. ស្រស់អើយសែនស្រស់សម្រស់ធីតា
បុប្ជាខេមរាសែនស្រស់ភុំផាន
តើធ្វើដូចម្តេចទើបឈោងបេះបាន
បើផ្កាចំណានរីកនៅសែនខ្ពស់។
៥. បានត្រឹមមានភ័ព្ទសុបិន្តឃើញផ្កា
តែគ្មានវាសនានែបនិតរួមរស់
ពេលសុបិន្តខ្លី ផ្កាក៏រីកខ្ពស់
ភ្ជាក់ឡើងស្តាយព្រោះមិនបានបេះផ្កា។
៦. កម្លោះស្វាយជួរដែនដីកោះខែល
សូមផ្សងចិត្តស្នេហ៏តាមខ្សែជលសារ
ទន្លេបាសាក់ប្រាប់ទៅបុប្ជា
ថាចិត្តប្រាថ្នាបុប្ជាកម្ពុជាក្រោម។
៧. សូមទន្លេបាសាក់នំាសម្តី
ទៅប្រាប់ពៅស្រីនៅដែនដីក្រោម
ថារាមគ្មានទេសម្បត្តិចំណោម
មានតែវិជ្ជា នឹងភក្តីស្នេហ៏។
៨. ចិត្តរាម ស ស្មោះកម្លោះថែមទៀត
ស្នេហ៏វប្បធម៌ជាតិនឹងទឹកដីខ្មែរ
បើស្រីព្រមស័្មគ្ររាមសន្យាថែ
រក្សាចិត្តស្នេហ៏ស្មោះលុះអវសាន។
ភូមិស្វាយជួរ(ស្អាង)រាត្រី១៥កើតខែមាឃត្រូវនឹងខែកុម្ភះឆ្នំា២០១៣
ដោយយុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី

រំដួលព្រែកចិន

រំដួលព្រែកចិន
=========
រំដួលព្រែកចិន ចោលក្លិនឈ្ងុយឈ្ងប់
ប្រហើរលើសលប់ នៅក្បែរដងព្រែក
គ្រាន់តែឃើញភ្លាម ជាប់ចិត្តទាក់ភ្នែក
ដុះជាប់ដងព្រែក ចោលក្លិនឈ្ងុយឈ្ងប់ ។
រៀមជិះកង់កាត់ ក្បែរផ្ការំដួល
អារម្មណ៏ច្រាលជ្រួល ចិត្តចង់តែឈប់
លូកដៃបេះផ្កា ប្រហើរលើសលប់
ចិត្តចង់តែឈប់ បានថ្នមអង្អែល ។
ផ្កាស្នេហ៏ព្រែកចិន ដុះដីស្វាយជួរ
ឈ្មោះថា៖រំដួល ព្រែកចិន កោះខែល
បេះហើយអង្អែល ថ្នមលើដៃរៀម ។
============================
06 April ២០១៤
ផេង វិសុដ្ឋារ៉ាមុនី

សម្រែកនិស្សិតខ្មែរ

សម្រែកនិស្សិតខ្មែរ
=================
១. យុវជនខ្មែរអើយកុំភ្លេចភ្លំាង 
សិល្បះរណំាងនៃវប្បធម៌ជាតិ
ជាមរតក៌ខ្មែរយើងកុំចង្អៀត 
កុំក្បត់វិវាទទាស់នឹងកេរខ្មែរ។
២. វប្បធម៌ តន្រ្តី ចម្រៀងបរទេស 
ហូរចូលដូចព្យុះយ៉ាងច្រើនក្រាស់ក្រែល
គួរយើងយុវជន កុំប៉ោឡែ 
ខំសិក្សា ថែវប្បធម៌កុំរវាត។
៣. អាយ៉ៃ យីកេ មហោរីច្នៃ
កន្រ្ទឹម ប្របកៃ បាសាក់ថែមទៀត
ចាបីដងវែង កាព្យ យើងត្រូវឆ្លៀត
ស្បែកធំ កេរជាតិ ភ្លេងប្រពៃណី។
៤. សំពត់ខើតខ្លី ច្រៀងញាក់ឌីស្កូ
ហ្គីតា សូឡូ ចូលខ្មែរគ្រប់ទី
កន្រ្ទាក់អារម្មណ៏ រំា ញាក់គ្រវី
បុរស នារី ត្រូវដឹងអោយជាក់។
៥. យុវជនខ្មែរអើយ សូមប្រែចិត្ត
កុំទំនើងផិត ត្បិតយើងពូជអ្នក
ឈាមជាតិអង្គរ រន្ទឺល្បីជាក់
កុំអោយបាត់ធ្លាក់បាត់បង់កត្តិយស
៦. សត្សវត្ស ២១ រញ្ជួយសាកល
វប្បធម៌សាកល សន្តិភាពខ្ពស់
ជាយុគ Internet សាបពង្រោះ
យុវជន ជ្រោងជ្រោះវប្បធម៌អោយជាប់ ។
សរសេរនៅភូមិស្វាយជួរ,ថ្ងៃទី ១៥ ខែ មិថុនា ឆ្នំា២០១០
អនុស្សាវរីយ៏និពន្ធកាលនៅរៀនថ្នាក់ទី ១១ Q នៃវិទ្យាល័យ ហ៊ុនសែន ស្អាង
សរសេរសម្រួលឡើងវិញនៅរាជធានីភ្នំពេញ, ថ្ងៃ ព្រហ ទី ១៦ ខែមករា ឆ្នំា២០១៤
និពន្ធដោយ ផេង សុខវ៉ាន់ដា ហៅ វិសុដ្ឋារ៉ាមុនីរាជភក្តី

នេត្រាស្រវាំងបាំងនិងសម្រស់

នេត្រាស្រវាំងបាំងនិងសម្រស់ សោភ័ណឥតខ្ចោះសោភាពេកក្រៃ សម្បុរ-សក្បុសស្បែកនោះទន់ល្មៃ សាច់ឃើញសរសៃរខៀវនៅខាងក្នុង.
ក្រមុំលាក់ខ្លួនពួនតុបតែងកាយ សរសើរអ្នកម្ដាយមានកូនស្អាតម្លឺងថ្ងៃណាមានលុយគិតចូលដណ្ដឹង ស្ដីពៅព្រលឹងធ្វើជាប្រពន្ធ.
ក្រឡេកមើលជាក់ភ្ញាក់ព្រឺទាំងកាយ ចុមយក្សព្រះអើយស្អាតអីយា៉ងហ្នឹងជាកូនទេវតាឬកូនមនុស្សយើង សាច់អោយសភ្លឹងចង្កេះរាវសាយ.
មើលហើយមើលទៀតឈ្លៀតលួចញញឹម ដកដង្ហើមធំព្រោះតែនឹកស្ដាយ លួចសួរមិត្តភ័ក្កគេថាមេម៉ាយ ម្នាក់ទៀតខែក្រោយគេចូលរោងការ.

សាយធូ ជំរុំស្នេហ៏អតីតជាតិ

សាយធូ ជំរុំស្នេហ៏អតីតជាតិ
------------------------------
១. ស្រម៉ៃរលឹកនឹករឿងស្នេហ៏ចាស់
 វេលាប្តូរផ្លាស់ហួសមួយជាតិហើយ
សាយធូ ជំរុំបងនិងត្រើនត្រើយ 
សាងស្នេហ៏កៀកកើយ គ្រាតស៊ូ ដែរ ។
២. បងកាន់ដៃអូន រត់គេចពីយួន
 វាដេញស្ទាក់ពួន តាមផ្តាច់ពូជខ្មែរ
តាមសម្លាប់បង ប៉ងដល់អូនដែរ
 ព្រៃភ្នំ វាលស្រែ បងនំាអូនរត់ ។
៣. មកដល់សាយធូ ជំរុំជាយដែន
 ខ្មែររាប់ម៉ឺន សែន តស៊ូអត់ធ្មត់
ទំាងយុទ្ធជនខ្មែរ ឆន្ទះមោះមុត
 ក្លាហានប្រយុទ្ធ ដេញខ្មំាងស្រកី ។
៤. ថ្ងៃយើងរៀបការ នៅក្នុងជំរុំ

 ទ័ពយួននិគម បំផ្លាញថ្ងៃជ័យ
សម្លាប់រូបបង ព្រមទំាងស្រស់ស្រី

 ថ្ងៃចូលឆ្នំាថ្មី ឆ្នំាប៉ែតប្រំាពីរ (១៩៨៧) ។
៥. ឆ្នំាកៅសិបពីរ បងចាប់ជាតិថ្មី 

ឯរូបអូនស្រី កើតឆ្នំាកៅប្រំា (១៩៩៥)
ពីរពាន់ដប់បួន ស្រីស្រស់ស្រងុំា

 ជំរុំស្នេហ៏កម្ម កាលពីជាតិមុន ។
........................................................
សហនិពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី 

និង ផេង សុខវ៉ាន់ដា

យុត្តិធម៍ គឺជាពាក្យសក្កិសិទ្ធ

យុត្តិធម៍ គឺជាពាក្យសក្កិសិទ្ធ ក៏ព្រោះតែពាក្យនេះហើយបានធ្វើឲ្យមនុស្សហ៊ានបូជាជីវិតដើម្បីបុព្វហេតុត្រឹមត្រូវរបស់ពួកគេ ៕
យុត្តិធម៍ចែកចេញជាបី
១ យុត្តិធម៍ក្នុងការផ្ដោះផ្ដូរ មនុស្សសុខចិត្តផ្ដោះផ្ដូរវត្ថុពីរជាមួយគ្នាដោយពួកគេគិតថាវត្ថុទាំងពីរមានតំលៃប្រហាក់ប្រហែលគ្នា
២ យុត្តិធម៍ក្នុងការបែងចែក យើងបែងចែកវត្ថុទៅឲ្យអ្នកដែលត្រូវបានចំណែក ត្រូវតែប្រកាន់នូវគោលការណ៏ស្មើៗគ្នា ៕
៣ យុត្តិធម៍ក្នុងការបង្រ្កាប យើងចាប់ជនល្មើសដាក់គុកដើម្បីស្វែងរកយុត្តិធម៍ ៕
ខ្ញុំគិតថា ខ្មែរមាន៣ក្រុម
១ ខ្មែរមានព្រលឹង (ពួកខ្មែរអ្នកជា ស្រលាញ់សច្ចះ យុត្តិធម៍) ។
២ ខ្មែរស្លុតព្រលឹង ឬ លោះព្រលឹង (ពួកខ្មែរហៃអើ ពូកែអែបអបឡេងឡឺម)។
៣ ខ្មែរបាត់ព្រលឹង (ពួកខ្មែរដែលគិតតែពីរផលប្រយោជន៏ផ្ទាល់ខ្លួន)៕

ដែនដីកម្ពុជាក្រោម

ដែនដីកម្ពុជាក្រោម មានផ្ទៃដី ៦៨៩៦៥ គីឡូម៉ែត្រការ៉េ
គឺមានទំហំតូចជាង ពាក់កណ្តាល នៃប្រទេសកម្ពុជាសព្វថ្ងៃ។
មានខេត្តខ្មែរសរុបចំនួន ២១ ខេត្ត ។ ក្រុងពានិជ្ជកម្មអន្តរជាតិចំនួន ២ ។
កោះប្រវត្តិសាស្រ្តធំៗចំនួន ២ គឺ:
កោះត្រល់ មានផ្ទៃដី ៥៩៣.១ គីឡូម៉ែត្រការ៉េ។
កោះត្រឡាច មានផ្ទៃដី ៧៥.៣ គីឡូម៉ែត្រការ៉េ។
***********************************************
ក្រុងពានិជ្ជកម្មអន្តរជាតិធំៗចំនួន ២ គឺ:
ទីក្រុង ព្រៃនគរ នឹង ទីក្រុង អូកែវ ស្ថិតនៅក្នុងខេត្តពលលាវ។
****************************************************
មានរាងជាចតុកោណព្នាយ។លាតសន្ធឹងពីទិសឥសានចុះមកទិសនិរតី។
*********************************************************
ស្ថិតនៅក្រោមនឹមអាណានិគមបារំាង(ជាកូសំាងស៊ីនបារំាងសែស)
អស់រយះពេល៩០ឆ្នំាគត់គឺចាប់ពីឆ្នំា១៨៥៩ដល់១៩៤៩)
***********************************************************
ថ្ងៃទី២១ខែឧសភាឆ្នំា១៩៤៩ រដ្ឋសភានៃប្រទេសបារំាងបានអនុម័តច្បាប់ភ្ជាប់
ដែនដីកម្ពុជាក្រោមទៅអោយព្រះចៅយួនបាវដាយនៃវៀតណាមខាងត្បូង។
************************************************************
ថ្ងៃទី០៤ខែមិថុនាឆ្នំា១៩៤៩ លោកវំាង់សង់អ៉ូរីយ៉ូល ប្រធានាធិបតីប្រទេសបារំាង
បានចុះហត្ថលេខាផ្តល់សច្ចាប័នប្រកាសជាផ្លូវការអំពីរច្បាប់ភ្ជាប់កម្ពុជាក្រោមទៅ
នឹងប្រទេសវៀតណាមខាងត្បូង។
**************************************************************
តាមសៀវភៅរបស់លោកទៀថេន បាននិយាយថា: សម្តេចព្រះនរោត្តមសីហនុវរ្ម័នជាព្រះមហាក្សត្រខ្មែរ ទ្រង់បានព្រះលិខិតតប
ទាមទាជាច្រើនលើកច្រើនសារណាស់តែចុងក្រោយសម្តេចព្រះនរោត្តមសីហនុវរ្ម័នទ្រង់បានព្រះលិខិតជាសាធារណថា:ដែនដីកម្ពុជាក្រោមយ៉ាងហោចណាស់ចំនួនពាក់កណ្តាលនៅប៉ែកខាងលិចត្រូវប្រគល់សងមកកម្ពុជាវិញ។
**************************************************************
ប្រវត្តិក្រោមនឹមដែកអាណានិគមបរទេសគឺ:
1. ១៨៥៩-១៩៤៩ : នៅក្រោមនឹមដែកបារំាង(ជាកូសំាងស៊ីនបារំាងសែស)
2. ១៩៤៩-១៩៥៤ : នៅក្រោមនឹមដែកប្រទេសវៀតណាមខាងត្បូង(យួនសេរី)
3: 1954-១៩៧៥: នៅក្រោមនឹមដែកយួនសេរីដដែល។
4: 1975-មកដល់បច្ចុប្បន្ន នៅក្រោមនឹមដែកអាណានិគមយួន
ស្រាវជ្រាវដោយខ្ញុំព្រះព្រះករុណាខ្ញុំបាទ ផេង ពេជ្រសិរីវង្ស(សុខវ៉ាន់ដា)
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ
******************************************************
Email : Visotharamuny@gmail.com
Facebook: Pheng Pick Sereyvung .
Tel: 017 52 86 52 / 010 492 437
Skype: Pheng visotharamuny.
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks