Monday, January 12, 2015

ទឹកចិត្តខ្មែរអ្នកជាតិនិយម

ទឹកចិត្តខ្មែរអ្នកជាតិនិយម
-------------------------------
ចិត្តអ្នកជាតិនិយម 
គឺធំជាងភ្នំ 
ហើយរឹងជាងថ្ម
ទោះខ្លួនក្នុងឃ្នៀប
ខ្នោះកៀបជាប់ ក
ក៏ចិត្តស្មោះ ស
ស្នេហ៍ជាតិ ប្រជា ។
ឈាមក្រាលប្រថពី
ញើសដាបធរណី
ក៏ឥតរុញរា
យកជីវិតប្តូរ
បង្ហូរឈាមជា
ដើម្បីការពារ
ជាតិ និង រាស្រ្តខ្មែរ ។
វរជនខ្មែរ
តស៊ូគ្មានល្ហែ
មិនបានសុខដែរ
ព្រោះរឿងទឹកដី
សេរីភាពខ្មែរ
ជីវិតជាខែល
បូជាជូនជាតិ ។
ឃ្លាតកូនប្រពន្ធ
ស៊ូរងទុក្ខធ្ងន់
រាប់ខែឆ្នំាទៀត
ទឹកចិត្តអ្នកជាតិ
គំនិតមានម្សៀត
មិនដែលចង្អៀត
រឿងជាតិ ប្រជា ។
ភ្នំពេញ ១២ មករា ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
(ផេង វិសុដ្ឋារ៉ាមុនី ) (រក្សាសិទ្ធនិពន្ធ)
និស្សិតថ្នាក់បរិញ្ញាប័ត្រនៃពុទ្ធិក
សាកលវិទ្យាល័យព្រះសីហនុរាជ

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks