ខ្មែរល្មមរួមសាមគ្គី តម្កល់ប្រយោជន៍ជាតិ
------------------------------------------------
កូនខ្មែរយើងអើយ ល្មមរួមសាមគ្គី
គ្រប់ទិសទី សាមគ្គីលើកស្ទួយ
ជុំវិញបល្ល័ង្ក ក្សត្រាតែមួយ
បក្សពីរ ជួយ កម្លំាងខ្មំាងខ្លាចខ្មែរ ។
សម្តេចសេនាតេជោ ហ៊ុនសែន
ល្បីប្រឹងប្រែង បង្រួបរួមខ្មែរ
ឯកឧត្តម សម រង្ស៊ី ពូកែ
ល្បីហូរហែរ អ្នកប្រជាធិបតេយ្យ ។
រួម ឥស្សរជនគណបក្សទំាងពីរ
ខ្លំាងមូលមី ល្មមសាមគ្គីពួតដៃ
តម្កល់ប្រយោជន៏ជាតិ ដល់ថ្លាថ្លៃ
គ្រោះចង្រៃ ចៀសផុត ខ្មែរឯកភាពគ្នា។
ដល់ពេលនោះហើយ ជាតិពិតសុខសាន្ត
ខ្មែរគ្របប្រាណ មូលទឹកចិត្តជានា
ខ្មែរក្រោម កណ្តាល ខេមរាដូចគ្នា
រស់ជុំគ្នា សប្បាយលើដីដូនតា ។
ប្រវត្តិសាស្រ្តទឹកភ្នែកបានរលត់
រឿងរន្ធត់ សោដនាដ្ឋកម្មខេមរា
ជាបទពិសោធន៍ ដ៏សែនខ្លោចផ្សា
ខ្មែរកណ្តាល ក្រោម ក្រោយត្រូវជៀសវាង។
------------------------------------------------
រាជធានី ភ្នំពេញ ០៨ មករា ២០១៤
ដោយ៖ ផេង សុខវ៉ាន់ដា
No comments:
Post a Comment