ធម្មជាតិជាកវីនិពន្ធ
(បទពាក្យប្រំាពីរ)
១. ធម្មជាតិកវី មិនសូវមាន
ប្រាក់កាសធនធានឡានវីឡា
ជីវភាពខ្សត់ជាងរាជការ
មានតែបញ្ញា
និងទឹកចិត្ត ។
២: ធម្មជាតិកវី គ្រប់រូបកាយ
មិនចេះជិនណាយ
ខំប្រឹងប្រិត
ស្វែងរកប្រយោជន៏ជូនញាតិមិត្ត
រកក្តីសុខពិត
ជូនប្រជា ។
៣ : មានតែទឹកខ្មៅ
ស្លាបប៉ាកកា
យកជាប់អាត្មា
រាល់វេលា
មិនដូចអ្នកសេដ្ឋកិច្ចធូរធារ
មានទំាសក្តិងារ
បុណ្យមំាមួន ។
៤. បញ្ញា
ទ្រឹស្តី កវីមាន
វោហារស៏វិជ្ជមាន
ច្បាស់តាមក្បួន
រាវរកគំនិតគិតចុងចួន
ចារដាស់អង្រួនស្មារតីខ្មែរ
។
៥. រិះរកគំនិតគិតកំណាព្យ
ពាក្យពេចន៏អាចខាបដួងចិត្តខ្មែរ
ទាក់ទាញប្រិយមិត្តគំាទ្រដែរ
ទាក់ទាញប្រិយមិត្តគំាទ្រដែរ
ព្យាយាមរាប់ខែស្នាដៃមួយ ។
៦. ទោះខ្លឹមសារល្អក់ល្អៀងយ៉ាងណា
៦. ទោះខ្លឹមសារល្អក់ល្អៀងយ៉ាងណា
កវីប្រាថ្នាជ្រោងលើកស្ទួយ
ថែថួនតម្លៃច្នៃជំនួយ
ថែថួនតម្លៃច្នៃជំនួយ
វប្បធម៌លែងព្រួយមានសម្រស់ ។
ភូមិស្វាយជួរ, ថ្ងៃទី ១៥ មិថុនា ២០១៤
ភូមិស្វាយជួរ, ថ្ងៃទី ១៥ មិថុនា ២០១៤
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា
No comments:
Post a Comment