Friday, January 16, 2015

ធម្មជាតិជាអ្នកជាតិនិយមខ្មែរ

  ធម្មជាតិជាអ្នកជាតិនិយមខ្មែរ
--------------------------------------
 ១. ធម្មជាតិជាអ្នកជាតិនិយម                
       ទោះទុក្ខប៉ុនភ្នំ ក៏ឥតរុញរា
      នៅតែតស៊ូ ខំពុះពារ                            
  ជីវិតបូជា ជូនជាតិខ្មែរ  ។
២. ទោះលុយវាល់លានទិញទឹកចិត្ត              
 បុណ្យសក្តិខ្ពស់ក្រឹត្យ មិនព្រមដែរ
      គំរាម សម្លុត ចាប់ចងខ្សែ                        
ក៏នៅមិនប្រែ លក់ឧត្តមគតិ  ។
៣. ដើម្បីជាតិរស់ ឈ្មោះខ្មែរនៅ                  
ក្តីសុខជ្រាលជ្រៅ ជូនប្រជា
     និតិរដ្ឋជូនកម្ពុជា                                  
  លិទ្ធិប្រជាធិបតេយ្យពិត   ។
៤. ស្លាប់ខ្លួន-ជាប់គុក-និរទេសស្រុក              
រស់មិនស្រណុក ទំាងភ័យភិត
     ជារឿងធម្មតានៃជីវិត                            
 ជាធម្មជាតិពិត អ្នកជាតិនិយម  ។
៥. តួយ៉ាង ទ្រង់ស៊ីសុវត្ថិយុត្តិវង្ស                  
   អៀវកើស តពង្សជាតិនិយម
     ឃ្លំាងមឿង សឺនគុយ ប្រាជ្ញខៀវជុំ          
  ប៉ាងខាត់ ប្រាជ្ញធំ និង ហែមចៀវ  ។
៦. ពិស្នុឈូក - ក្រឡាហោម គង់                  
 អ្នកជាតិ តពង្សលះជីវិត
    អ្នកស្នេហាជាតិ គ្រោះជុំជិត                
    មច្ចុរាជកៀកកិត ចំាជានិច្ច  ។
------------------------------------------------
   រាជធានី ភ្នំពេញ   ១៦ មករា ២០១៥    
និពន្ធដោយ៖ ផេង សុខវ៉ាន់ដា

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks