Saturday, January 24, 2015

អំាងប៉ាវបេះដូង រង្វាន់ស្នេហ៍ស្មោះ

 អំាងប៉ាវបេះដូង រង្វាន់ស្នេហ៍ស្មោះ
*****************************
     ស្រីអើយកុំព្រួយ កុំឡើយខ្វល់ខ្វាយ          
      ធ្វើចិត្តសប្បាយ ថ្ងៃចូលឆ្នំាថ្មី
​     រៀមនឹងជូន រង្វាន់អំាងប៉ាវថ្មី                
       ទៅដល់ដៃស្រី រង្វាន់បេះដូង    ។
     រៀមកូនអ្នកស្រែ ឃ្វាលគោក្របី              
  ចិត្តស្មោះភក្តី និងស្នេហ៏ដំបូង
     មិនមែនយល់សប្តិ មិនមែនយល់សូង        
    អំាងប៉ាវបេះដូង ទុកជូនមាសស្នេហ៍។
     បេះដូងបងមួយ បេះដូងកម្លោះ                  
  បេះដូងស្ម័គ្រស្មោះ បេះដូងសច្ចៈ
     បេះដូងកម្លោះបងគ្រប់លក្ខណៈ                
  អំាងប៉ាវបងដាក់បេះដូងជូនស្រី ។
     រៀមសូមប្រកាស ប្រគល់ជំនូន                  
អំាងប៉ាវស្នេហ៍ជូន ជំនូនភក្តី
     សូមភា្ជប់និស្ស័យជាគូមេត្រី                    ​
    រួមរ័ក្សនឹងស្រី លុះសូន្យជីវិត។
     បើស្រីទទួល រៀមសូមសន្យា                      
អំាងប៉ាវស្នេហា ស្មោះតែអូនពិត
     ការពារ ថែស្រី មិនអោយឃ្នើសចិត្ត          
   សុខភាពផ្លូវចិត្តអូន រៀមសុំធានា។
     ថ្ងៃចូលឆ្នំាចិន អំាងប៉ាវស្នេហ៍ស្មោះ          
  ចងដៃស្រីស្រស់ និស្ស័យនឹងគ្នា
     ខ្លាចអី អៀនអី ណា៎កែវពុំងារ                    
បេះដូងល្អជា នូវកម្លោះសុទ្ធ  ។
---------------------------------------------
    រាជធានីភ្នំពេញ    ២៤   មករា   ២០១៥  
ដោយ៖ ផេង សុខវ៉ាន់ដា

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks