Thursday, January 30, 2014

សិក្សាដើម្បីផលប្រយោជន៏សង្គមជាតិ

សិក្សាដើម្បីផលប្រយោជន៏សង្គមជាត

១.បើ រៀនដើម្បីលុយរៀនធ្វើអី 
រៀនដើម្បីស្រីប្រយោជន៏ផ្ទាល់ខ្លួន
រៀនដើម្បីងារសក្តិយសសមសួន 
យកប្រយោជន៏ខ្លួនរៀនបានការអ្វី។
២. បើរៀនកំដរស្លាប់ កំដរពេល 
រៀនមិនទំនេរដើម្បីមន្រ្តី
តើរៀនធ្វើអ្វីនំាខាតឥតបី 
ទុកពេលហាស្តីរកស៊ីគ្រាន់ជាង។
៣. តែណាបើសិនជាសិក្សារៀន
វិជ្ជារបៀនត្រូវតែប្រិទព្រាង
តំាងចិត្តតំាងកាយអោយប្រាកដទៀង
ស្តាប់តាមសូរសៀងបណ្តំាម៉ែឪប្រាប់។
៤. គឺរៀនដើម្បីជាតិនឹងសាសនា
ដើម្បីខេមរា កត្តិយសកត្តិស័ព្ទ
ដើម្បីប្រយោជន៏ជាតិចំរើនស្រាប់
តំាងចិត្តចំណាប់រៀនដើម្បីខ្មែរ។
៥. រៀនដើម្បីការពារប្រយោជន៏ខ្មែរ
ដើម្បីមើលថែមរតក៌សម្បត្តិ
ការពារពលរដ្ឋខ្មែរដោយមឺងម៉ាត់
ទើបសង្គមចាត់ថា”រៀនមានន័យ”។
៦. កាព្យខ្ញុំចារចែងចេញពីចិត្ត
ជូនដល់ប្រិយមិត្តជនរួមជាតិខ្មែរ
យុវជន&យុវនារីដែរ
ដាស់និស្សិតខ្មែរអោយគិតសង្គម។
៧. បើសិនខុសឆ្គងរំលងសេចក្តី
សូមញាតិប្រណីមេត្តាជួយកែ
ខ្វះនៅខ្លឹមសារវោហារពាក្យខ្មែរ
ឃ្លោងឃ្លាកាព្យដែរជួយរិះគន់ផង។
កោះខែល,ថ្ងៃអង្គារទី០៨ខែតុលាឆ្នំា២០១៣
ផេង វិសុដ្ឋារ៉ាមុនី

កូនខ្មែរចិត្តខ្មែរ(ដោយផេងសុខវ៉ាន់ដា)

កូនខ្មែរចិត្តខ្មែរ(ដោយផេងសុខវ៉ាន់ដា)
១. កូនខ្មែរចិត្តខ្មែរ 
ស្នេហ៏ជាតិទឹកដី
ទំាងប្រុសស្រី 
ស្មោះជាតិសាសនា។
២. អង្គរបូរី 
ទឹកដីត្រកាល
វប្បធម៌មហាសាល
ថ្លាពេញសាកល។
៣. តែ!អនិច្ចា!
មាតុភូមិខ្មែរ
រ៉ាប់រយឆ្នំាខែ
ស្គាល់តែទឹកភ្នែក។
៤. ព្រោះខ្មែរចិត្តក្បត់
ជាមាជ្រៀតជ្រែក
គិតតែរំារែក
ស្រា ស្រី ល្បែង ពាល។
៥. ទុកចិត្តសាសន៏គេ
ស្អប់កម្ពុជា
ហៅគេផ្តន្ទា
អោយខ្មែររងគ្រោះ។
៦. ទឹកភ្នែកខេមរា
ចារ ដោយលោហិត
៣ ឆ្នំាឧក្រិដ្ឋ
ជាប់សាវតាជាតិ។

និពន្ធនៅភូមិស្វាយជួរថ្ងៃទី០៤ តុលា ឆ្នំា២០១០

អនុស្សាវរីយ៏កាលរៀននៅថ្នាក់ទី១១Q

ដោយ ផេង សុខវ៉ាន់ដា

និស្ស័យខ្មែរ (កំណាព្យ មេពាក្យ ៧)

និស្ស័យខ្មែរ
(កំណាព្យ មេពាក្យ ៧)

១.ជាតិយើងជាខ្មែរក្រែលក្រាស់មិត្ត 
ខ្មែរមានគំនិតគិតពិតច្នៃ 
ខ្មែរចេះសន្សំបិនសំចៃ 
ខ្មែរមាននិស្ស័យសាងប្រាសាទ។ 

២.ខ្មែរមានចំណេះចេះខ្ពង់ខ្ពស់ 
ខ្មែរមានកត្តិយសឈ្មោះល្អស្អាត 
ខ្មែរពូជអ្នកច្បំាងខ្មំាងបាក់ស្បាត
ខ្មែរខំសង្វាតសាងសន្តិភាព។

៣.ខ្មែរចេះសម្របស្រប់ព្រឹត្តិការណ៏
ខ្មែរអ្នកសិក្សាស្គាល់ខ្ពស់ទាប
ខ្មែរស្លូតបូតចរិតសុភាព
ខ្មែរស្មោះត្រង់ជ្រាបដឹងរហ័ស។

៤.ខ្មែរអ្នកក្លាហ៊ានប្តូរជីវី
ខ្មែររួមសាមគ្គីទំាងក្មេងចាស់
ខ្មែរថាគឺធ្វើ"មិនក្រឡះ"
ខ្មែរហ៊ានប្តូរផ្លាស់អ្វីមិនកើត

៥.ខ្មែរគោរពសាសនាព្រះពុទ្ធ
ខ្មែរចិត្តមោះមុតមានកំណើត
ខ្មែរជាអ្នកមែង!តែមិនឆើត
ខ្មែរជាច័ន្ទខ្នើតគួររ៉ាប់អាន។

និពន្ធនៅរាជធានីភ្នំពេញថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០១២
ដោយ ផេង វិសុដ្ឋារ៉ាមុនី

កំនាព្យ"ទំនួញកម្ពុជា" និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

កំនាព្យ"ទំនួញកម្ពុជា" និពន្ធដោយ ផេង វិសុដ្ឋារ៉ាមុនី

(បទកាកគតិ)

១.នេះនិងថ្លាថ្លែង
ក្នុងទ្រូងអួលណែង
ស្តីពីកម្ពុជា
ទំាងបីតំបន់
អាសន្នគ្រប់គ្រា
មិនដែរជួយគ្នា
សាមគ្គីគ្នាឡើយ។

២.ពេលទឹកដល់ ក
ខ្មែរមិនត្រដរ
ខំរត់រកត្រើយ
គិតតែនិយម
សង្គមបក្សហើយ
ព្រងើយកន្តើយ
ជាតិកម្ពុជា។

៣.កម្ពុជាលើ
ខ្មែរមិនអើពើ
តាមកម្មវេរា
កម្ពុជាក្រោម
ល្អឆោមវេទនា
ខ្មែរមិនសាមគ្គា
ព្រលែងតាមកម្ម ។

៤.កម្ពុជាកណ្តាល
អំណាចខេមរា
ក៏បែកប្រះស្រំា
ភ្នំពេញរង្គើ
ខ្មែរស្ទើរខ្ទេចខ្ទំា
កម្ពុជាគ្រំា
ជាតិឃ្លោងម្តងៗ ។

៥. គិតតែអំណាច
ឬកពារកោងកាច
គ្មានគោលបំណង
គិតតែប្រយោជន៏
បក្សសោចកន្លង
គិតតែគួចប៉ង
លុយនិងគ្រួសារ ។

៦.ខ្មែរលើខ្មែរក្រោម
ខ្មែរក្នុងចំណោម
ទំាងខ្មែរកណ្តាល
សុទ្ធសឹងពូជខ្មែរ
ឈាមខ្សែខេមរា
អង្គរថ្កើងថ្លា
ជាតិសាសន៍តែមួយ ។

៧.គួរតែរដ្ឋា
អំណាចកណ្តាល
រួមគ្នាលើកស្ទួយ
ដល់ខ្មែរទំាងបី
សេរីសិទ្ធិជួយ
ន័យខ្មែរតែមួយ
ជាតិកម្ពុជា។

៨. សូមដាស់ស្មារតី
ខ្មែរទំាងប្រុសស្រី
កុំឡើយផ្តន្ទា
ប្រកាន់រើសអើង
ហើយថ្កើងចោរពាល
សម្លាប់នាវា
សាសន៍ខ្មែរគ្នាឯង។

៩.សូមអស់កូនខ្មែរ
ទូទំាងក្រុងស្រែ
នៅគ្រប់កន្លែង
ខ្មែរលើខ្មែរក្រោម
ខ្មែរកណ្តាលឯង
ខ្មែរក្រៅស្រុកថ្លែង
ត្រូវរួមសាមគ្គី។

១០.ខ្មែរស្តាប់គ្នាបាន
ដេញជនសាមាន្យ
ហើយហ៊ានពលី
ដើម្បីទឹកដី
អវចីពានឈ្លី ខ្មែរប្តូរជីវី
ការពារវប្បធម៌។

១១.ដល់ពេលនោះហើយ
កូនខ្មែរបានស្បើយ
ប្រកបដោយធម៌
នោះជាតិកម្ពុជា
លែងឃ្លាតឃ្លោងញ័រ
កូនខ្មែរបវរ
សប្បាយជុំគ្នា ៕

-------------------
និពន្ធនៅ រាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែមិនា ឆ្នាំ ២០១២
ដោយយុវនិស្សិត ផេង វិសុដ្ឋារ៉ាមុនី
អតីត សិស្សវិទ្យាល័យ ហ៊ុន សែន ស្អាង
បច្ចុប្បន្នរៀននៅពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជ

“ងារជាឧកញ្ញ៉ា”

“ងារជាឧកញ្ញ៉ា”
១. ងារជាឧកញ្ញ៉ាពីសម័យដើម 
ជាងារដល់ឆ្នើមវីរបុរស
ប្តូរផ្តាច់ជីវីចិត្តភក្តីស្មោះ 
ការពារដែនកោះទឹកដីខេមរា។
២. មានជាអាថ៌ឧកញ្ញ៉ាសួគ៌ាលោក
ឃ្លំាងមឿងសុខចិត្តពលីសង្ខា
ដើម្បីដីខ្មែរ ដេញសៀមឬស្យា
ស្មោះអង្គក្សត្រាព្រះច័ន្ទរាជា។
៣. ឧកញ្ញ៉ាបុរ៉ារាជតេជោមាស
តេជោយ៉ត រាស្រ្តខ្មែរចំាគ្រប់គ្នា
ជាវីរបុរសមហិមា
ការពារកម្ពុជាវ៉ៃសៀមបាក់ស្បាត។
៤. សឺនគុយ ឧកញ្ញ៉ាសេនាបតី
ការពារទឹកដីក្លាហ៊ានអង់អាច
ដេញយួនចោរព្រៃដែលចូលរាតត្បាត
ស្រកីចោរម្ហាត ឧកញ្ញ៉ាកំចាត់បាន។
៥. ក្រឡាហោមគង់ ឧកញ្ញ៉ាភក្តី
កូនខ្មែរប្រុសស្រីចំាគ្រប់ជំនាន់
ដេញពួកបារំាងដែលមកជិះជាន់
ឧកញ្ញ៉ាងើបទាន់ទាមទាសេរី។
៦. តាឌី មេទ័ពងារជាឧកញ្ញ៉ា
ទឹកចិត្តហ៊ានក្លាការពារបុរី
ប្រាង្គព្រះវិហារ ប្រាង្គតាក្របី
ដេញសៀមប្លន់ដីប្រាង្គថ្មប្រាសាទ។
៧. រាជ្យសម្តេចតាអង្គវីរក្សត្រ
ចំណេះមឺងម៉ាត់ទើបជាឧកញ្ញ៉ា
មានជាអាថ៌ ទ្រឿងកាង ឧកញ្ញ៉ា
ស្ទួយជាតិខេមរាដោយសារចំណេះ។
៨. រឿងក្តីព្រះវិហារឈ្នះដោយច្បាប់
ទ្រឿងកាង ចំណាប់ចំណានតម្រិះ
ទ្រឿងកាងងារជាឧកញ្ញ៉ាចំណេះ
ផ្លូវច្បាប់លោកចេះបានព្រះវិហារ។
៩. ដើមសត្សវត្សម្ភៃមួយងារឧកញ្ញ៉ា
សំបូរដុល្លាឡិឡក់លីលា
ឧកញ្ញ៉ាជាចោរប្លន់ដីប្រជា
សុទ្ធតែជនពាលលួចសម្បត្តិជាតិ។
១០. ឧកញ្ញ៉ាមិនគោរពច្បាប់នៃរដ្ឋ
ទិញដូរព្រហ្មចារីយ៏តារាទៀត
ឧកញ្ញ៉ាឥលូវសុទ្ធតែចោលម្សៀត
គ្មានផ្នត់មាយាទថោកជាងក្មេងពាល។
១១. ពាក្យថា(ឧកញ្ញ៉ា)គឺមានតម្លៃ
សុទ្ធមានស្នាដៃបំរើប្រជា
ក្លាហ៊ានស្មោះស្ម័គ្រជាតិកម្ពុជា
ស៊ូក្ស័យជន្មាដើម្បីជាតិ។
១២. ឯ(ឧកញ្ញ៉ា)ឥលូវក៏ក្លាហ៊ាន
វ៉ៃដំរុញច្រានប្តឹងរាស្រ្តខ្មែរទៀត
មានស្នាដៃបំផ្លាញព្រៃឈើជាតិ
ជួញគ្រឿងញៀនទៀតបំពុលកូនខ្មែរ។
១៣. ឧកញ្ញ៉ាសម័យដើមសមឧកញ្ញ៉ា
ដូចដែរខ្ញុំចាររៀបរ៉ាប់ហូរហែរ
ឧកញ្ញ៉ាឥលូវឲឈោ្មះអ្វីដែរ?
ទើបសមលួចខ្មែរបំផ្លាញជាតិ។
ថ្ងៃ២៨ខែមិនាឆ្នំា២០១៣
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

កើតមកជាស្រី

កើតមកជាស្រី
. កើតមកជាស្រី                                 មេត្តាខន្តី                           ធម៌ព្រហ្មវិហារ
    ដួងចិត្តត្រូវមាន                                  គំនិតល្អជា                         ស្មោះស្ម័គ្រជានា
         គុណធម៌ប្រពៃ។
. កើតមកជាស្រី                                  ពាក្យពេចន៏សម្តី             ពោលអោយមានន័យ
     អប់រំឬកពារ                                     ក្បួនច្បាប់លកលៃ          កាន់អោយប្រពៃ
          ទើបសមស្រីខ្មែរ។
. កើតមកជាស្រី                                 កាលកេរជាស្រី              កុំចើកចិត្តប្រែ
      គោរពសាច់ញាតិ                             ដូនតាឪម៉ែ                    គ្រូអាចារ្យដែរ
      កុំឆ្មើងឆ្មៃឬក។
កើតមកជាស្រី                                 ស្មោះស្ម័គ្រភក្តី               ឧស្សាហ៏កុំស្ពឹក
      មានបទវិន័យ                                  សីលធម៌ពន្លឹក                ទោះថ្ងៃល្ងាចព្រឹក
            ប្រកាន់អោយភ្ជាប់។
រាជធានីភ្នំពេញ,ថ្ងៃសុក្រទី២៩ខែវិច្ឆិកាឆ្នំា២០១៣
និពន្ធដោយ
ផេង វិសុដ្ឋារ៉ាមុនី


ភាពយន្តខ្មែររឿង៖ ឧកញ៉ារាមរាជតេជោយ៉ត (៨ភាគចប់) (បញ្ចូលដោយ៖ ផេង វិសុដ្ឋារ៉ាមុនី

Tuesday, January 28, 2014

អតីតអាគារពុទ្ធសាសនបណ្ឌិត្យ នៅទីរួមខេត្តឃ្លំាង ដែនដីកម្ពុជាក្រោម ឬអតីតកូសំាងស៊ីនបារំាងសែស ។ អាគារនេះព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន ទ្រង់បានយាងទៅសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នំា១៩៤២ នៅក្នុងព្រះបរមនាមជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

 អតីតអាគារពុទ្ធសាសនបណ្ឌិត្យ នៅទីរួមខេត្តឃ្លំាង ដែនដីកម្ពុជាក្រោម ឬអតីតកូសំាងស៊ីនបារំាងសែស ។ អាគារនេះព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន ទ្រង់បានយាងទៅសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នំា១៩៤២ នៅក្នុងព្រះបរមនាមជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

កម្រងរូបថតនៃ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា

















កម្រងរូបថតនៃ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ នៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា

លង់ស្នេហ៏កវីក្រមុំ


លង់ស្នេហ៏កវីក្រមុំ
››››››
. គ្រាន់តែឃើញភ័ក្រជំពាក់ចិត្តស្រី                              
លង់ស្នេហ៏កវីក្រមុំល្អស្រស់
    ស្នាដៃស្រីន័យជ្រៅលើសបុរស                               
ល្អគ្រប់ទំាងអស់អូនស្រីកវី ។
. បងអានកំណាព្យកាព្យដែរអូនតែង                           
ពាក្យពេចន៏មានន័យពិរោះសេចក្តី
     ចងចិត្តបងជាប់អោយគួចបេតី                               
លង់ស្នេហ៏កវីក្រមុំនិស្សិត។
. អានហើយជាប់ចិត្ត នឹកដល់ម្ចាស់កាព្យ                      
ស្រីតែងកំណាព្យអោយបងជាប់ចិត្ត
     អារម្មណ៏គួចនឹកព្រឹកថ្ងៃផ្តេកផ្តិត                             
លង់ស្នេហ៏ជាប់ចិត្តកវីក្រមុំ។
បងសូមស្នើចិត្ត ទៅអូនកវី                                   
ថា៖បងស្នេហ៏ស្រី លង់សម្រស់ម៉ុម
     ជាប់ចិត្តស្នាដៃកវីក្រមុំ                                       
ចម្លើយស្នេហ៏៖សូមអូនចេញវាចារ ។
បងចង់បានស្រី ជាគូវាសនា                                 
រួមរ័ក្សស្នេហា លុះសូន្យសង្ខារ
     បើស្រីព្រមស្នេហ៏ បងសូមសន្យា                            
ការពារ រក្សាអូនមួយជីវិត ។
រាជធានីភ្នំពេញ,ថ្ងៃ ច័ន្ទ ទី ២៧ ខែមករា ឆ្នំា២០១៤
និពន្ធដោយ៖ ផេង វិសុដ្ឋារ៉ាមុនី
និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ


   

ចង់ឃើញមុខគូអនាគត........!

ចង់ឃើញមុខគូអនាគត........!
. គ្រប់ឥរិយាបទប្រចំាថ្ងៃ                                                   ខ្ញុំតែងស្រម៉ៃ ភ័ក្រគូវាសនា
                                   សម្រស់រូបរាង នាងស្អាតយ៉ាងណា                               មិនដឹងជីវ៉ា នាងនៅឯណា?។
. មិនដឹងថានាងកើតនៅឆ្នំាអី                                     ស្រស់ពីពិសី នាងនៅសិក្សា
ឬមួយក៏ឈប់កំពុងធ្វើការ                                  បើនៅសិក្សាកម្រិតដល់ណា។
. ឬរូបនាងជាFriend facebook                ដែរខ្ញុំឃើញមុខនាងស្រស់អស្ចារ្យ
ហើយថែមទំាងនៅជាប់ការសិក្សា                                         តបរិញ្ញា គម្រោងបណ្ឌិត។
. មួយថ្ងៃមួយថ្ងៃមិនថាថ្ងៃយប់                                                     ស្រម៉ៃមិនឈប់ថាបាននែបនិត្រ
តើរូបរាង សម្ជស់កាយាពិត                                          វង្សភ័ក្រស្រីពិតជាស្រស់យ៉ាងណា?។
ឯណាគូខ្ញុំនាងនៅខេត្តណា                                                              ជាជាតិខេមរាឬជនជាតិណា
ជាស្រីខ្មែរក្រោមឬកណ្តាល                                                           ខ្ញុំអន្ទះសា ចង់ឃើញមុខនាង។
រាជធានីភ្នំពេញ ,ថ្ងៃ ពុធ ទី ០៤ ខែ ធ្នូ ឆ្នំា ២០១៣
និពន្ធដោយ ផេង សុខវ៉ាន់ដា

ហៅ” ផេង វិសុដ្ឋារ៉ាមុនី)

ស្នេហ៏លាក់ក្នុងចិត្ត

ស្នេហ៏លាក់ក្នុងចិត្ត
. ស្នេហ៏អើយៗស្នេហ៏ៗលាក់ក្នុងចិត្ត                                       អារម្មណ៏ផ្តេកផ្តិតនឹកតែរូបស្រី
       យប់ថ្ងៃស្រម៉ៃឃើញភ័ក្រវត្តី                                                 ថាបានថ្នមបីប្រឡែងកើកកើយ។
          ២. តែអនិច្ចា!វាសនាស្នេហ៏ខ្ញុំ                                                    មិនហ៊ានប្រាប់ម៉ុមស្រីស្រស់ត្រើនត្រើយ
          មិនហ៊ានសួរចិត្តសុំស្នេហ៏ចម្លើយ                                           ទ្រូងខ្ញុំមិនល្ហើយព្រោះមិនហ៊ានស្តី។
. ទោះពេលជួបភ័ក្រកែវស្រស់ជីវ៉ា                                         បានត្រឹមពោលថាជាមិត្តមេត្រី
      មិនហ៊ានប្រាប់នាងថាខ្ញុំស្នេហ៏ស្រី                                      ​ បេះដូងភក្តី ស្មោះស្ម័គ្រឥតប្រែ។
   ៤ដល់ពេលថ្ងៃមួយខ្ញុំឃើញនាងស្រី                                    ថ្នមត្រកងបី ប្រឡែងប្រុសស្នេហ៏
​        ថើបថួនយ៉ាងស្និទ្ធបបោសអង្អែល                                    ក្រោមដើមសង្កែ ក្បែរវិទ្យាល័យ។
   ៥.   ទ្រូងខ្ញុំស្ទើរធ្លាយ ប្រេះថ្លើមប្រម៉ាត់                                   ចិន្តាខ្ចាយខ្ចាត់ ទួញសោកសង្រៃ
         ព្រោះតែលួចស្នេហ៏មិនហ៊ានប្រាប់ថ្លៃ                                 បៀមទុក្ខរាល់ថ្ងៃពាន់លានទុក្ខា។
      ៦នេះហើយស្នេហ៏ខ្ញុំស្នេហ៏លាក់ក្នុងចិត្ត                              បេះដូងក្រៀមស្វិតស្ទើរក្ស័យសង្ខារ
       ខ្វះក្តីក្លាហ៊ាន មិនហ៊ានវាចា                                                ប្រាប់គូស្នេហាធីតាក្នុងចិត្ត។
រាជធានីភ្នំពេញ,ថ្ងៃ អាទិត្រ ទី ០៨ ខែ ធ្នូ ឆ្នំា២០១៣
និពន្ធដោយ ផេង សុខវ៉ាន់ដា(វិសុដ្ឋារ៉ាមុនី)
និស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ


១.ព្រះរាជជីវប្រវត្តិសង្ខេបព្រះករុណាព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា

.ព្រះរាជជីវប្រវត្តិសង្ខេប
 ព្រះករុណាព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គ​ព្រះរាជ​សម្ភព​នា​ថ្ងៃ​ទី ១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣។ទ្រង់​ជា​ព្រះ​រាជ​បុត្រាច្បងរបស់​ព្រះ​ករុណាព្រះបាទ​សម្ដេច ព្រះ​នរោត្ដម សីហនុវរ្ម័ន និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនី​នាថ សីហនុ។ ព្រះអង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ជ្រើស​តាំង​ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា បន្ត​ពី​ព្រះវររាជបិតាក្រោយ​ពេល​ដែល​ព្រះអង្គ​បាន​ដាក់​រាជ្យសម្បត្តិកាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០០៤។ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដមសីហមុនី ទ្រង់ព្រះ​ប្រសូត​នា​ថ្ងៃ​ទី​១៤ ខែ​ឧសភាឆ្នាំ​១៩៥៣នា​​ព្រះរាជធានីភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា។ ទ្រង់​ជា​ព្រះ​រាជ​បុត្រា​ច្បង​របស់​ព្រះករុណាព្រះបាទសម្ដេច​ព្រះមហាវីរះក្សត្រ​នរោត្ដមសីហនុវរ្ម័ននិង​ព្រះរាជ​មាតា​ព្រះ​នាមនរោត្ដមមុនីនាថសីហនុ។ ព្រះ​អនុជ​ព្រះ​អង្គ​ព្រះ​នាមនរោត្ដមនរិន្ទពង្ស (សោយ​ទិវង្គតឆ្នំា២០០៣)។ព្រះ​អង្គ​ជា​ព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជា​នា​ពេល​បច្ចុប្បន្នបន្ត​រាជ្យសម្បត្តិ​ពី​ព្រះវរះរាជ​បិតាជាតិខ្មែរព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុវរ្ម័ន។
  .ការ​សិក្សា
នៅឆ្នាំ​១៩៥៩ ដល់​១៩៦២ ព្រះអង្គ​​បាន​ចូល​សិក្សា​នៅ​សាលា​បឋម​សិក្សា​នរោត្ដម, វិទ្យាល័យ​ដេកាតនៅ​រាជធានី​ភ្នំពេញ។ បន្ទាប់​មក ព្រះ​អង្គ​ត្រូវ​បាន​ព្រះរាជបិតា​បញ្ជូន​ទៅ​ទីក្រុង​ប្រាហ្ក (Prague) ប្រទេស​ឆេកូស្លូវ៉ាគី កាល​ពី​ឆ្នាំ​១៩៦២។ នៅ​ទី​នោះ​ព្រះ​អង្គ​បាន​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា, វិទ្យាល័យ និង​សាលា​តូរ្យ​​តន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី​ និង​របាំ​បុរាណ​រហូត​ដល់​ឆ្នាំ​១៩៧៥។ ​ព្រះ​អង្គ​ស្ទាត់​ជំនាញ​ខាង​ភាសា​សាស្ត្រ​ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់​ជំនាញ។ ក្រៅ​ពី​នេះ​ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ភាសា​អង់គ្លេស និង​រុស្សី​បាន​យ៉ាង​ប្រសើរ​ផង​ដែរ។ នៅ​ក្នុង​ឆ្នាំ​១៩៧៥ ព្រះ​អង្គ​បាន​ចាក​ចេញ​ពី​ប្រាហ្ក ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែ​ភាពយន្ត នៅ​ប្រទេស​កូរ៉េ​ខាង​ជើង ហើយ​បន្ទាប់​មក​ទ្រង់​បាន​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧។ នៅ​ឆ្នាំ​១៩៨១ ព្រះ​អង្គ​បាន​ផ្លាស់​ទៅ​ប្រទេស​បារាំង ដើម្បី​បង្រៀន​របាំ​បាឡេ ហើយ​បន្ទាប់​មក​ព្រះអង្គ​ធ្វើ​ជា​ព្រះប្រធាន​សមាគម​របាំ​ខ្មែរ។ ព្រះ​អង្គ​រស់​នៅ​ប្រទេស​បារាំង​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ។
​    
   .ព្រះរាជ​គោរម្យងារ
មុន​ពេល​ដែល​ទ្រង់​ក្លាយ​ជា​ព្រះ​មហាក្សត្រនៃកម្ពុជាព្រះ​អង្គ​មាន​ព្រះរាជគោរម្យងារ​ជា "ស្ដេច​ក្រុម​ឃុន" ដែល​ព្រះមហាក្សត្រព្រះករុណាព្រះបាទ​សម្ដេច​ព្រះនរោត្ដមសីហនុវរ្ម័នទ្រង់​ព្រះរាជ​ទាននា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់​មក​ត្រូវ​បាន​តំឡើង​ព្រះរាជគោរម្យងារជា "​សម្ដេច​ព្រះ​បរមនាថ​" នា​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០០៤។
    ៤.ព្រះរាជាភិសេក
បន្ទាប់​ពី​ព្រះវរររាជ​បិតា​ទ្រង់ព្រះករុណាព្រះបាទសម្ដេច​ព្រះ​នរោត្ដម​សីហនុវរ្ម័នទ្រង់​ដាក់​រាជ្យ​សម្បត្តិព្រះ​អង្គ​ត្រូវ​បាន​ក្រុម​ប្រឹក្សាព្រះ​រាជ​សម្បត្តិជ្រើស​តាំង​ជា​ឯកច្ឆ័ន្ទជា​ព្រះ​មហាក្សត្រ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​បន្ត​រាជ្យ​ពី​ព្រះ​បិតា។ ព្រះ​រាជ​ពិធី​រាជាភិសេក​ព្រះ​អង្គ​ជា​ផ្លូវ​ការ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំងព្រះរាជធានីភ្នំពេញនា​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០០៤។ព្រះ​បរមនាម​ក្នុង​រាជ្យ​របស់​ព្រះ​ករុណាព្រះបាទ​សម្ដេច​ព្រះបរមនាថនរោត្ដម សីហមុនី គឺ                      "ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សី​ហ​មុនី
សមាន​ភូមិ​ជាតិ​សាសនា,រក្ខតខត្តិយា,ខេមរា​រដ្ឋ​រាស្ត្រ,ពុទ្ធិ​ន្ទ្រា​ធរា​មហាក្សត្រ,ខេមរាជនា,សមូ     ហោភាស, កម្ពុជ​ឯករាជ​រដ្ឋ​បូរណសន្តិ, សុភមង្គលា ,សិរីវិបុលា ,ខេមរា​ស្រី​ពិរាស្ត្រ,
ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី"
ប្រែ​សេចក្ដី​ថា៖
"អ្នក​បម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង​ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមី​ភ័ក្តិ និង​ភ័ក្ដីភាព។ព្រះមហាក្សត្រ​ដែល​ព្រះ​ពុទ្ធ និង​ព្រះ​ឥន្ទ្រ​លោក​ឧបត្ថម្ភ។ អ្នក​រួបរួម​ខេមរជន​ទាំង​អស់។ អ្នក​ការពារ​ឯករាជ្យ បូរណភាព​ទឹក​ដី និង​សន្តិភាព​របស់​កម្ពុជា ព្រម​ទាំង​សុភមង្គល សេរីភាព និង​វិបុលភាព របស់​ប្រជារាស្ត្រ​ខ្មែរ។"
ព្រះ​នាម​របស់​ព្រះ​អង្គផ្ទាល់គឺបាន​មក​ពី​ការ​ផ្សំ​គ្នា​រវាង​ព្រះ​នាម​របស់​ព្រះ​មាតា​បិតា​ព្រះអង្គគឺ សីហ (សីហនុ) និង មុនី (មុនីនាថ)។
 

    .គ្រឿង​ឥស្សរិយយស
  • ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់​មហាសេរីវឌ្ឍន៍
  • ឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់​មហាសេរីវឌ្ឍន៍
  • មន្ត្រីធំនៃ​កងពល​កិត្តិយស នៃ​សាធារណរដ្ឋ​បារាំង
  • មេដាយ​ប្រាក់​នៃ​ក្រុង​ប៉ារីស នៃ​សាធារណរដ្ឋ​បារាំង
   ៦. អំពីរភាសាបរទេស
ក្រៅពីភាសាជាតិខ្មែរព្រះករុណាព្រះបាទសម្តេចព្រះបរមនាថព្រះទ្រង់ចេះ​ ភាសាឆេក បារាំង និងអង់គ្លេស ចិន។
                                                                             
                        ចប់ព្រះរាជជីវប្រវត្តិដោយសង្ខេបប៉ុណ្ណេះ!
                                                        




Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks