—
១.បើ រៀនដើម្បីលុយរៀនធ្វើអី
រៀនដើម្បីស្រីប្រយោជន៏ផ្ទាល់ខ្ល
រៀនដើម្បីងារសក្តិយសសមសួន
យកប្រយោជន៏ខ្លួនរៀនបានការអ្វី។
២. បើរៀនកំដរស្លាប់ កំដរពេល
រៀនមិនទំនេរដើម្បីមន្រ្តី
តើរៀនធ្វើអ្វីនំាខាតឥតបី
ទុកពេលហាស្តីរកស៊ីគ្រាន់ជាង។
៣. តែណាបើសិនជាសិក្សារៀន
វិជ្ជារបៀនត្រូវតែប្រិទព្រាង
តំាងចិត្តតំាងកាយអោយប្រាកដទៀង
ស្តាប់តាមសូរសៀងបណ្តំាម៉ែឪប្រាប
៤. គឺរៀនដើម្បីជាតិនឹងសាសនា
ដើម្បីខេមរា កត្តិយសកត្តិស័ព្ទ
ដើម្បីប្រយោជន៏ជាតិចំរើនស្រាប់
តំាងចិត្តចំណាប់រៀនដើម្បីខ្មែរ។
៥. រៀនដើម្បីការពារប្រយោជន៏ខ្មែរ
ដើម្បីមើលថែមរតក៌សម្បត្តិ
ការពារពលរដ្ឋខ្មែរដោយមឺងម៉ាត់
ទើបសង្គមចាត់ថា”រៀនមានន័យ”។
៦. កាព្យខ្ញុំចារចែងចេញពីចិត្ត
ជូនដល់ប្រិយមិត្តជនរួមជាតិខ្មែរ
យុវជន&យុវនារីដែរ
ដាស់និស្សិតខ្មែរអោយគិតសង្គម។
៧. បើសិនខុសឆ្គងរំលងសេចក្តី
សូមញាតិប្រណីមេត្តាជួយកែ
ខ្វះនៅខ្លឹមសារវោហារពាក្យខ្មែរ
ឃ្លោងឃ្លាកាព្យដែរជួយរិះគន់ផង។
កោះខែល,ថ្ងៃអង្គារទី០៨ខែតុលាឆ្ន
ផេង វិសុដ្ឋារ៉ាមុនី
No comments:
Post a Comment