Friday, January 10, 2014

គន្លិះនៃការនិពន្ធរឿងគ្រប់ទម្រង

គន្លិះនៃការនិពន្ធរឿងគ្រប់ទម្រង់(វិធីសាស្ត្រទូទៅដែលអ៊ុំបានបទពិសោធន៍ពី អ្នកនិពន្ធបណ្តាប្រទេសនានា)រួមមាន៖
១/សរសេរផ្តើមរឿង។( Introduction)
២/លើកអំពីទំនាស់ឬបញ្ហាដែលចោទ។ ( Problem)
៣/លើកអំពីភាពស្មុគស្មាញនៃដំណើរជីវិតរបស់តួអង្គ។( Complication)
៤/លើកអំពីភាពស្មុគស្មាញនៃដំណើរជីវិតតួអង្គដល់កំពូល។ ( ClimaX)
៥/សរសេរពីដំណោះស្រាយបញ្ចប់រឿង( Solution)អ្នកនិពន្ធត្រូវស្រាយ យ៉ាងណាឱ្យសមហេតុសមផលដែលអ្នកអានទទួលយកបាន។
សង្ខេបមក, ចំណុចទី១និងទី២នៅក្នុង អត្ថរូប។ ទី៣និងទី៤នៅក្នុងអត្ថន័យ។ ហើយទី៥គឺនៅក្នុងអត្ថរស។ សូមសង្កេត!
ការស្វែងយល់ពីរបៀបនិពន្ធ និងពីរបៀបផ្តល់ពិន្ទុទៅលើស្នាដៃនិពន្ធអក្សរ
សិល្ប៍ផ្នែក “រឿងប្រលោមកំណាព្យនិងរឿងប្រលោមលោក”ដូចខាងក្រោម៖

១/អត្ថរូបមាន៣គឺ៖
1-គិតពីវិធីតែង ( ១០ពិន្ទ) 
2-គិតពីរចនាប័ទ្ម ( ១០ពិន្ទុ )
3-គិតពីសោភ័ណ ( ១០ពិន្ទុ)

២/អត្ថន័យមាន៣គឺ៖
1-គិតពីសីលធម៌ ( ១០ពិន្ទុ )
2-គិតពីគុណធម៌ ( ១០ពិន្ទុ )
3-គិតពីសច្ចធម៌ ( ១០ពិន្ទុ )

៣/អត្ថរសមាន៣គឺ៖
1-គិតពីតម្លៃនៃការអប់រំ ( ១០ពិន្ទុ )
2-គិតពីតម្លៃវប្បធម៌ជាតិ( ១០ពិន្ទុ)
3-គិតពីតម្លៃនៃការរីកចម្រើន( ១០ពិន្ទុ )

វ៉ែន សុន

No comments:

Post a Comment

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks